Home ព័ត៌មានជាតិ ជ្រុលជាត្រូវបិទទ្វារអាជីវកម្ម «ចរណៃ» ឆ្លៀតបន្លុយសារឌឺដងយ៉ាងក្ដៅគគុកមួយបន្ថែមទៀត

ជ្រុលជាត្រូវបិទទ្វារអាជីវកម្ម «ចរណៃ» ឆ្លៀតបន្លុយសារឌឺដងយ៉ាងក្ដៅគគុកមួយបន្ថែមទៀត

107
0

គុយទាវមួយតុចេញលុយតែម្នាក់ឯង? នៅពេលកេរ្តិ៍ឈ្មោះ និងអាជីវកម្មដែលខំកសាងមកជាង ១០ឆ្នាំ ត្រូវរលាយបាត់បង់ត្រឹមពេលតែប៉ុន្មានថ្ងៃ ហាងលក់គ្រឿងសមុទ្រដ៏ល្បីឈ្មោះ «ចរណៃ» បានសម្តែងការអន់ចិត្តយ៉ាងខ្លាំង ដែលខ្លួនក្លាយជាមុខសញ្ញាតែមួយគត់ដែលរងការរិះគ.ន់ និងថែមឆ្លៀតផ្លែផ្កាមកកាន់មហាជនវិញថា មុនពេលព័ត៌មាននេះផ្ទុះល្បីអ្នកខ្លះមិនទាំងធ្លាប់បានស្គាល់ «ត្រីត្រោត» ជាអ្វីផង ចុះហេតុអ្វីបានជាពេលមានព័ត៌មានថា ចរណៃយកត្រោតមក “បន្លំ” ជាសាម៉ុន បែរជាលោកអ្នកទៅស្វែងរកទិញត្រីសាម៉ុនស្ទើរតែមិនបាន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMn7-ZwjJKoa4nThucLuKQF2uw_s-zdO4r4NHp3lDZf6GNuZ7iu0suXCruXqrBvP-n5I1joJjnifPYWceRbGtk7wk1-pkmhJxWbO0Vro6ABYeg_zntuyGYcZ05ix6vPKV1RHv1TKWQUGlNXjtAGTo4eG6V8QexL1xVr7FoTT2pXcWipj3xxIJIbMJbSjg/s1280/photo_2026-06-23_09-02-11.jpg

យោងតាមការបង្ហោះនៅព្រឹមថ្ងៃពុធ ទី២៤ មិថុនា ម្ចាស់ហាងចរណៃ បានចោទសួរដេញដោលចំៗទៅកាន់អតិថិជនថា តើមុនពេលផ្ទុះព័ត៌មាននេះ មានមនុស្សប៉ុន្មាននាក់ដែលធ្លាប់បានឮពាក្យថា “ត្រីត្រោត” នៅតាមផ្សារទំនើប និងហាងដទៃទៀត? ហាងចរណៃបានគូសបញ្ជាក់ពីភាពមិនប្រក្រតីថា ភ្លាមៗបន្ទាប់ពីហាងរបស់ខ្លួនរងការចោទប្រកាន់រឿងបន្លំ ស្រាប់តែត្រីសាម៉ុនដែលធ្លាប់តែមានលក់ព្រោងព្រាតនៅលើទីផ្សារ បានបាត់ស្រមោល ហើយហាងដទៃទៀតប្រញាប់ប្រញាល់ប្តូរមកដាក់ស្លាកថា “ត្រីត្រោត” ព្រមៗគ្នា។ ការលើកឡើងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ហាងចរណៃចង់ទម្លាយប្រាប់មហាជនថា ការលក់ដូររបៀបនេះមិនមែនមានតែខ្លួនម្នាក់ឯងនោះទេ តែគ្រប់កន្លែងទាំងអស់សុទ្ធតែបានដឹង និងធ្វើដូចគ្នា ប៉ុន្តែមានតែចរណៃម្នាក់ឯងប៉ុណ្ណោះដែលរងគ្រោះចេញមុខដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTYvIArt-Jh-lZFULItXN6Wd9qTkirj9hnjEq0y8c1ntSuhyEmu3XTUcQ4Ohfo7GD1A3KezhTjckQ_uroTlcnv-7OtwD6xiIwLfEp_V_d_eWphPrbClnWT9HWTGK_sI3Zad-tJ0e646W-4QzDn7DU_HX3TOkB96tgAcHZ_Gqs59-4WzuNJc-oneNpcHmw/s1280/photo_2026-06-23_09-02-12.jpg

ក្រៅពីការទម្លាក់កំហុសទៅលើប្រព័ន្ធទីផ្សាររួម ហាងចរណៃក៏បានធ្វើការការពារខ្លួនជុំវិញចេតនានៃពាក្យថា “បន្លំ” ផងដែរ។ ខាងហាងបានពន្យល់ថា បើទោះជាយោងតាមនិយមន័យច្បាប់ ទង្វើនេះត្រូវបានចាត់ទុកថាជាការបន្លំមែន ប៉ុន្តែបើពិនិត្យលើទិដ្ឋភាពតម្លៃជាក់ស្តែង ត្រីត្រោតមានតម្លៃទិញចូលប្រហាក់ប្រហែល ឬអាចថ្លៃជាងត្រីសាម៉ុនទៅទៀត។ ហេតុនេះ ការដែលមិនបានបែងចែកស្លាកសញ្ញាឱ្យច្បាស់លាស់កន្លងមក មិនមែនធ្វើឡើងក្នុងចេតនាទុច្ចរិតដើម្បីកេងចំណេញលុយកាក់ ឬបោកប្រាស់យករបស់ថោកមកលក់ថ្លៃនោះឡើយ។ យ៉ាងណាមិញ សារវាយបកប្រកបដោយភាពឈឺចាប់ និងអន់ចិត្តនេះ ត្រូវបានបញ្ចប់ទៅដោយការបន្សល់ទុកនូវមន្ទិលសង្ស័យ និងការសន្យថានឹងជម្រាបជូនចម្លើយលម្អិតនៅពេលក្រោយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh64-xO8OHLEN66iO3EJES3LMyjghKQ-ylJAf3XnhRQGPsZkd953T9kH1oqGkaNu338LNbfsOG6kNTWfyeYNmoWzkdTKe5VNmLN_OGSI9tjZtkQYZi6SzPR1gISS2Fmu6Faiyw1o3xfAj45HbWFm1uk1be1Px9yxqz4kZCW5Vq6EGH0ZDSYVK1Y60fmrmQ/s1280/photo_2026-06-23_09-02-13.jpg

ភ្លាមៗបន្ទាប់ពីសារនេះត្រូវបានបង្ហោះ រលកនៃការដេញដោល និងប្រតិកម្មពីសំណាក់មហាជនបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ ដែលត្រូវបានបែងចែកជាពីរចរន្ត។ ភាគីម្ខាងដែលជាអ្នកលេងបណ្តាញសង្គមភាគច្រើន បានសម្តែងការមិនពេញចិត្ត និងរិះគន់ត្រឡប់ទៅវិញថា សារនេះជាការដោះសារមិនព្រមទទួលខុសត្រូវលើកំហុសរបស់ខ្លួន ហើយការដែលយកកន្លែងផ្សេងមកប្រៀបធៀប គឺមិនអាចលាងជម្រះទង្វើមិនស្មោះត្រង់ចំពោះអតិថិជនបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUoS3p7bVWteCTCUYNx3Yi3-ADa8_ksiQcE-uGVHoHKEWrDQJqAQO-rwEhS8kz5ZYR2rJc8pbJHfIhxJm6647v9RyX1tcnTlRV67jU1S-oRigsOn9eQDnDMl75chyphenhyphenkM96J004tYCjh3bCTGeW68sWUcSlviqO49WyiXqy1XEzkko7AP4HOIoN5oQBJxZs/s872/photo_2026-06-24_14-18-35.jpg

ផ្ទុយទៅវិញ ក៏មានមហាជនមួយក្រុមទៀតចាប់ផ្តើមងាកមកវិភាគ និងយល់ស្របខ្លះៗទៅលើសំណួររបស់ចរណៃ ដោយពួកគាត់យល់ឃើញថា ប្រព័ន្ធទីផ្សារគ្រឿងសមុទ្រ និងផ្សារទំនើបក្នុងស្រុកពិតជាខ្វះតម្លាភាពជារួមមែន ហើយអាជ្ញាធរគួរតែបន្តចុះត្រួតពិនិត្យឱ្យបានគ្រប់កន្លែងទាំងអស់ ដើម្បីកុំឱ្យមានការអនុវត្តស្តង់ដារពីរ ឬទម្លាក់កំហុសឱ្យអាជីវកម្មណាមួយ «ចេញលុយម្នាក់ឯង» ដូចពាក្យដែលចរណៃបានលើកឡើងនោះឡើយ៕