(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រកាសច្រានចោលការចោ.ទប្រកាន់ពីសំណាក់ភាគីថៃ ថាកម្ពុជាបានប្រើប្រាស់ប្រព័ន្ធបា.ញ់មីសុីលចម្ងាយឆ្ងាយ PHL 03 បា.ញ់ចូលទឹកដីថៃ ដោយក្រសួងបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL 03 របស់ខ្លួននៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqJnftbs9GKNDz70byvLjdI8bk2cAVUIQsPPpe7eW64DInmiGei4ZgvDuxPulFB9rbbRu7jY8KFxQxv2JZq7VSC6_XP_wagIfXhqoeJJNY1ZPz_V1irGdNiko0gxbaisuoXUuk2N5DoLPQNrY_3FSEEOzqvLa1WvOT3kVf7HDdTRPXZNT-ZBq5INx3_ctg/s1280/photo_2025-07-28_14-01-32.jpg
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា “ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោស និងច្រាលចោលចំពោះការចោ.ទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិត របស់ភាគីថៃ ដែលបានចោ.ទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 បា.ញ់ចូលទឹកដីថៃ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRYGLwPv85FYVEVK940-arptUXu9C3fyRlWAUQRZanJ6lLFdwS7tQO7c0OD1tqIVRXhAemmo_jeov3VfWWGcikqOqMLYe4kCiEZ2zxaMlDwffBzWVbw3vLADlVSbvYFH-K-BODW1aiyXssIKFVyK3JrKsS4BuWwqwJtrQtSWa-tFUjv1Qk3ouOsnpOXGx/s1000/photo_2025-07-28_14-55-09.jpg
ស្របពេលជាមួយនឹងការប្រកាសបដិសេធចំពោះការចោ.ទប្រកាន់នេះ ក្រសួងក៏បានបញ្ជាក់ជាថ្មីថា គិតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ កម្ពុជានៅមិនទាន់បានប្រើប្រាស់ និងមិនទាន់ដល់ពេលប្រើ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 នៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHV8kAx7R0QOWDZlXFAm7DqzIx3safhmif6Ce88WIgyyDslmYMH-kKgrPOB1mTFqampYQAzLOloMZFquFRCWo2E0vt1aojn88R08iWXnVSY7NQHpWqHTVZrTaxT1pWgUKvJjR_B-7qw1YT4bRZrg2NTkOpVrHopYzyxgdOLDC3W3a024UWhNSTlW4GIfT/s925/photo_2025-07-28_14-55-11.jpg

គួរជម្រាបថា ការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន ឃោរឃៅជាងមុន អមនុស្សធម៌ជាងមុន ក្នុងការវា.យប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ គឺដើម្បីបំភ័ន្តប្រជាជនខ្លួនឯងផង និងសហគមន៍អន្តរជាតិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipdPZZGzQjKl97Xx-9VymTBBmkVzU7Fc-y4ly_btvLHGA9f7UZb5j3Km5AT9KQH2JvJhA1tXfu27QOx8hfXIqZD-3XrgCr2QuTGepI9tu-zVNu4kUTToNjn3xMF6hq_qvfaG_45Sa9N5WZzCJbmh0k6J0T1ptXJbp2dr91tVPLo9Dn59ZCgEyRqSAIY9uA/s1280/photo_2025-07-28_14-55-06.jpg