នៅថ្ងៃទី១៨ ខែកក្កដានេះ ប្រទេសថៃបន្តឈ្លានពានកម្ពុជា ដោយបានគ្រាប់ផ្លោងរំលោភដែនអធិបតេយ្យភាពកម្ពុជា។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ បានបង្ហាញឱ្យឃើញពីឃ្លីបវីដេអូមួយ ដែលថៃបានផ្លោងគ្រាប់បណ្តាលឱ្យអគារសិក្សាបាក់បែកជាទម្ងន់ នៅសាលាបឋមសិក្សាតាមន្ដសែនជ័យ ខេត្តឧត្តមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ហេតុការណ៍នេះ មិនបណ្តាលឱ្យមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រងរបួសនោះទេ តែវាជាការបញ្ជាក់ឱ្យឃើញថាថៃបានឈ្លានពានកម្ពុជាយ៉ាងពិតប្រាកដ។
ជាពិសេស ថៃបានកំណត់គោលដៅគ្រាប់ផ្លោងចំកន្លែងជនសុីល និងសាលារៀនតែម្តង ដែលនេះជាការប្រព្រឹត្តិខុសទៅនឹងច្បាប់ឧក្រិដ្ឋកម្មសង្គ្រាម។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបិទសាលារៀន៦០០កន្លែងនៅខេត្តចំនួន៥ ក្នុងនោះខេត្តឧត្តរមានជ័យមានរហូតដល់ទៅ២៦០កន្លែង៕