បវរកញ្ញា ភឹម ស្រីនោ ដែលកើតនិងធ្លាប់រៀននៅប្រទេសថៃបានបញ្ជាក់យ៉ាងច្បាស់ៗថា សៀ.មគឺបានបង្រៀនប្រវត្តិសាស្រ្តដល់ប្រជាជនខ្លួនគ្រប់ជំនាន់ថាប្រទេសខ្មែរជាអ្នកដណ្តើមទឹកដីសៀមជាពិសេសប្រទេសនេះចិញ្ចឹមចិត្តលើទឹកដីព្រះវិហារដោយថាជារបស់សៀម។ ការបំភ្លៃប្រវត្តិសាស្រ្តនេះហើយទើបបានជាសៀមតែងតែចង់បានទឹកដីខ្មែរគ្រប់ជំនាន់ ចូលមកឈ្លានពានទឹកដីខ្មែរដោយមិនមានក្តីអៀនខ្មាសយករបស់គេមកធ្វើជារបស់ខ្លួន។

កាលពីយប់ថ្ងៃទី២៧ កក្កដា ភឹម ស្រីនោ បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីនាង Live នៅលើបណ្តាញសង្គមហ្វេកប៊ុកជេរយ៉ាងចាស់ដៃទៅកាន់បវរកញ្ញាភ្នែកស្រឡេង នាងម៉ាលីន និងតាណាវ៉ាត់។ នៅក្នុងការ Live នេះ ភឹម ស្រីនោ ក៏បាននិយាយពីចរិតរបស់សៀមគឺបានបំភ្លៃប្រវត្តិសាស្រ្តបង្រៀមកូនចៅជំនាន់ក្រោយថាខ្មែរជាអ្នកដណ្តើមទឹកដី។
.png)
កើតនិងធ្លាប់រៀននៅប្រទេសថៃ ភឹម ស្រីនោ បាននិយាយថាសៀមគឺបានបង្រៀនកូនចៅជំនាន់ក្រោយពីប្រវត្តិសាស្រ្តថា ខ្មែរដណ្តើមទឹកដីសៀមពីឆ្នាំណាដល់ឆ្នាំណា សូម្បីតែទឹកដីព្រះវិហារក៏សៀមបានបង្រៀនកូនចៅថាជារបស់វាដែរ។ ភឹម ស្រីនោ បានសារភាពត្រង់ៗថាកាលពីមុននាងមិនដឹងអ្វីនោះទេព្រោះនាងរៀននៅទីនោះ(ប្រទេសថៃ) គឺទទួលបានបែបនេះ។ ភឹម ស្រីនោ ថានាងជាកូនខ្មែរមួយដែលល្ងង់ពីព្រោះកាលពីមុននាងមិនដឹងអ្វីពីខ្មែរ ប៉ុន្តែនាងគ្រាន់តែមានអារម្មណ៍គិតថាសម័យនេះហើយហេតុអ្វីបានជាឈ្លោះគ្នា ដណ្តើមទឹកដីគ្នា យករបស់គ្នា។ ស្រីនោ បានបញ្ជាក់ទៀតថា សៀមបានបង្រៀនឱ្យកូនចៅជំនាន់ក្រោយស្អប់ខ្មែរ ហើយនាងមានភាពងឿងឆ្ងល់យ៉ាងខ្លាំងកាលពីឆ្នាំ២០១១-២០១២ហេតុអ្វីបានជាខ្មែរធ្វើបែបនេះ។
ទោះជាយ៉ាងណា ភឹម ស្រីនោ ថាបន្ទាប់ពីមករស់នៅក្នុងប្រទេសខ្មែរក្នុងឆ្នាំ២០១២-២០១៣ រហូតមកដល់ពេលនេះទើបនាងយល់គ្រប់យ៉ាង។ បវរកញ្ញាខ្មែររូបនេះថា ការបំភ្លៃប្រវត្តិសាស្រ្តថៃបែបនេះហើយបានជាជនជាតិថៃខ្លះភ្លើ មិនដឹងអ្វីជារបស់ខ្លួនឯង មិនដឹងអ្វីជារបស់គេ ដូច្នេះនាងមិនសូវខឹងនោះទេព្រោះនាងយល់ពីព្រោះប្រទេសជាតិរបស់សៀមគឺបង្រៀនបែបនេះតែម្តងរបស់គេក៏ថាជារបស់ខ្លួនឯងដែរ។
.png)
ក្នុងនោះ ភឹម ស្រីនោ ក៏បាននិយាយអំពីស្បៃដែលប្រទេសទាំងពីរតែងមានវិវាទគ្នាលើបញ្ហាវប្បធម៌ នេះ។ ស្រីនោ ថាខ្មែរចេះបែងចែកថាមួយណាជាស្បៃខ្មែរមួយណាជាស្បៃរបស់គេប៉ុន្តែថៃមិនមែនអ៊ីចឹងទេឱ្យតែជាស្បៃគឺជារបស់សៀមទាំងអស់៕










