យ៉ារ៉ូ ស្ម័គ្រចិត្តថតមិនយកកម្រៃបើមានការផលិតភាពយន្តពីសង្គ្រាមខ្មែរថៃ ខណៈ ជូវី លីន បង្ហាញការគាំទ្រពេញទំហឹង
ជឿជាក់ថាមេរៀនដែលប្រទេសថៃបានផ្តល់ឱ្យប្រទេសកម្ពុជាលើកនេះនឹងធ្វើឱ្យមនុស្សជាច្រើនចងចាំមិនភ្លេចស្របពេលមានបទចម្រៀងរបស់ វណ្ណដា នឹងដាស់ស្មារតីកូនខ្មែរមិនខាន។ ជាមួយគ្នានេះពិធីករ យ៉ារ៉ូ បានបង្ហាញអារម្មណ៍ចង់ឱ្យផលិតករផលិតពីរឿងរ៉ាវនេះហើយលោកស្ម័គ្រចិត្តចូលរួមសម្តែងដោយមិនគិតថវិកា។ ការលើកឡើងរបស់ យ៉ារ៉ូ តារាចម្រៀង ជូវី លីន ក៏បង្ហាញការគាំទ្រផងដែរ។

យ៉ារ៉ូ ដែលជាពិធីករនិងជាតារាសម្តែង បានបង្ហោះយ៉ាងដូច្នេះថា «បើអាច ពិតជាចង់ឱ្យផលិតករ ផលិតភាពយន្តឯកសារ ភាពយន្តបែបណាក៏បាន ឱ្យតែនិយាយអំពីសង្គ្រាមលើកនេះ ឱ្យពិភពលោកកាន់តែដឹងច្បាស់បន្ថែមទៀតពីកម្ពុជា ព្រោះខាងសៀមនោះវាលឿនណាស់អារឿងដ្រាម៉ា សម្តែងក្លែងការពិតអីហ្នឹង ចឹងហើយយើងគួរតែមានភាពបន្ទាន់ធ្វើឱ្យលឿនដែរ»។

ពិធីកររូបនេះ បានបន្ថែមទៀតថា បើត្រូវការតួសម្តែងលោកស្ម័គ្រចិត្តទៅសម្តែងមិនគិតថ្លៃអ្វីទាំងអស់ឱ្យតែថតទាក់ទងនឹងរឿងនេះ។ យ៉ារ៉ូ ថាលោកពិតជាចង់ធ្វើនិងចង់ចូលរួមណាស់ ព្រមទាំងស្នើឱ្យជួយអ្នកគាំទ្រជួយចែករំលែកដើម្បីឱ្យផលិតករជំនាញបានឃើញ។
ការលើកឡើងរបស់ យ៉ារ៉ូ តារាចម្រៀង ជូវី លីន ក៏បានជួយចែករំលែកនិងគាំទ្រការលើកឡើងរបស់ យ៉ារ៉ូ ដូចគ្នា។ ជូវី លីន បានសរសេរថា «ខ្ញុំពិតជាចង់ធ្វើណាស់ ខ្ញុំចង់ចូលរួម»។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះតារាចម្រៀង ខាត់ សុឃីម ក៏បានប្រកាសថានឹងសម្តែងដោយមិនគិតថវិកា ពីសាច់រឿងដែលថៃចូលមកឈ្លានពានទឹកដីកម្ពុជាលើកនេះផងដែរ៕



.png)

.png)









.png)




.jpg)
.jpg)





.jpg)








.png)

.png)


.png)


