សុខ ស្រីមុំ ជាតារាភាពយន្តម្នាក់មានឈ្មោះបោះសម្លេងខ្លាំងនាទសវត្សរ៍ ៩០ ដែលបានបន្សាត់ខ្លួនចេញទៅរស់នៅកសាងគ្រួសារលើទឹកដីប្រទេសអាមេរិកអស់ជាយូរឆ្នាំមកហើយនោះ កាលពីពេលថ្មីៗកន្លងមកនេះ អ្នកស្រីបានផ្សព្វផ្សាយរូបភាព និងវីដេអូមួយចំនួនចូលរួមទាមទាររកយុត្តិធម៌ជូនប្រទេសកំណើតរបស់ខ្លួន ទាក់ទងនឹងសង្គ្រាមឈ្លានពានតាមព្រំដែនពីសំណាក់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmQtnfhmIqNwoNxRTxAXTBS3UwlmZx6RwdGgt_2FAFxjdPZmkaas0qdEUvzjxLUW3TcKtQ9A-zAVhAtL4-gqlxDAzMgrTa3JVLsiZS9SHr_01-uvcY61QM1iodq8EtbPxa7k9QWhQyULGt370URcIMDi5pemCmeM6m2k86AfSQb-2BxxZH8i2VjD5-98tO/s969/photo_2025-08-08_14-50-49.jpg
សំណេរជាភា English អមដោយរូបភាពចុងក្រោយគេដែលបង្ហាញអំពីវត្តមានរបស់ប្រាសាទព្រះវិហារ អ្នកស្រី ស្រីមុំ បានបញ្ជាក់យ៉ាងច្បាស់ប្រាប់ដល់ជនបរទេសថា ប្រាសាទបុរាណនានាដែលស្ថិតក្នុងទឹកដីប្រទេសកម្ពុជា គឺជាចំណុចស្នូលនៃវប្បធម៌ និងជាព្រលឹងរបស់ជនជាតិខ្មែរគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIEQHBjeERoJboYUKe4QZ3noyF-80WKi7ngT_Zpa3fW4HN0ZJr4r6Spgly49Bnaiitgwr1b-T8QBXcoCXqRgu-kT7T9_PFtdbg5DDdZxi9z0zjfddcpDgsr1t9E4BMNceKN5urbxTcva2DgMlXw59n8mw823OhzjG9Pn59HknQsQPrIBo6zENMjRR7rwyT/s750/photo_2025-08-08_14-50-50%20(2).jpg

ដោយឡែកប្រាសាទអង្គរវត្តក៏ស្ថិតនៅជាមជ្ឈមណ្ឌលនៃអរិយធម៌ អស់រយៈពេលជាង ៦០០ឆ្នាំ នៃបណ្តាប្រទេសមួយចំនួន រួមមានប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី និងប្រទេសថៃផងដែរ។ អ្នកស្រី ក៏បានអះអាងដែរថា ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូរួចរាល់ហើយ ដូច្នេះបុគ្គលគ្រប់រូបរៀបអំពីប្រវត្តិសាស្ត្រ ហើយព្រមទទួលស្គាល់ការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoxsalX99XQ_LfsOfBGr6MAXi9glHgRqkMZPwccwYPGIcliZ1ga62M3b2aZnt0R-eLWhwzASycynXQt9X0ikC2i9gjtMGrDvkPmPV_-__GOL8wo7yTrrcFYJst0bt_IK5fnArBzTcD1gPc0odEqtDv_JvPgym_HTSCUrRaCFe0sIp4c0_meYG8z6TwhLmf/s799/photo_2025-08-08_14-50-50%20(3).jpg
ក្នុងនាមពលរដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិខ្មែរ តារាភាពយន្តជើងចាស់រូបនេះ បានផ្ញើសារសន្តិភាពទៅកាន់មនុស្សគ្រប់គ្នា ហើយសូមគោរពអញ្ជើញ ភ្ញៀវទាំងអស់ធ្វើដំណើរទៅទស្សនាប្រាសាទបុរាណរបស់ខ្មែរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnUZgnClU05tVGduMNBVxN18nUlIIrWtAhibDVEtwVUYk2nTZuAQJQa-fzuXDDTMIUXQEJBeR8VET7fCR2w_OZ659gNB2eI7QRMUZbeYlZVgGDP1kGCJ2O415sV4OMpZpFM7P8elxc9J_etbGML5d3kEjzZ9oiWiJUFAgJWymqw-dCL3cHwzd3SOsTq32N/s656/photo_2025-08-08_14-50-50.jpg
សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតនៅលើខ្ពង់រាបនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបនឹង កម្ពស់ទឹកសមុទ្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រាសាទនេះ បានចាប់ផ្តើមកសាងក្នុង រាជព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការសាងសង់នៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងសាសនាហិណ្ឌូ៕