ជឿជាក់ថាមេរៀនដែលប្រទេសថៃបានផ្តល់ឱ្យប្រទេសកម្ពុជាលើកនេះនឹងធ្វើឱ្យមនុស្សជាច្រើនចងចាំមិនភ្លេចស្របពេលមានបទចម្រៀងរបស់ វណ្ណដា នឹងដាស់ស្មារតីកូនខ្មែរមិនខាន។ ជាមួយគ្នានេះពិធីករ យ៉ារ៉ូ បានបង្ហាញអារម្មណ៍ចង់ឱ្យផលិតករផលិតពីរឿងរ៉ាវនេះហើយលោកស្ម័គ្រចិត្តចូលរួមសម្តែងដោយមិនគិតថវិកា។ ការលើកឡើងរបស់ យ៉ារ៉ូ តារាចម្រៀង ជូវី លីន ក៏បង្ហាញការគាំទ្រផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgluRF98Wodkaf4JpRx8KhEQkylfD5DeNjF8wzTmO_3mFrZjFPWM9fgzj9jtN_noXjj0-RlWEMOSf6LTH-Do-f_2NKVVQFGKRODeb4pziPJf4TVddtJhPzuFdbClKbyCCRqYuYwfzsRRGeXkqNsC3fIE8jRGolMfkJsS9jsYxoWokEB5wejn7xRRdS04wWP/s2048/image_2025-08-08_14-53-32.png
យ៉ារ៉ូ ដែលជាពិធីករនិងជាតារាសម្តែង បានបង្ហោះយ៉ាងដូច្នេះថា «បើអាច ពិតជាចង់ឱ្យផលិតករ ផលិតភាពយន្តឯកសារ ភាពយន្តបែបណាក៏បាន ឱ្យតែនិយាយអំពីសង្គ្រាមលើកនេះ ឱ្យពិភពលោកកាន់តែដឹងច្បាស់បន្ថែមទៀតពីកម្ពុជា ព្រោះខាងសៀមនោះវាលឿនណាស់អារឿងដ្រាម៉ា សម្តែងក្លែងការពិតអីហ្នឹង ចឹងហើយយើងគួរតែមានភាពបន្ទាន់ធ្វើឱ្យលឿនដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwJtMqHUUtpJ_5EndBhkNuPVFb_hNTdc4boTBfX0OdQHCyLQtqi2cXC5p0RUZLKu9c2KZHgtcGyfyNNIT6UJHTqnzOtsBeGefV50wISuM-ns15E-wotFJsrFS54FlvNeT7tBYXIIWAa1GbaY7MUFVaDL5td6TEdH6MdtwZzOe6-M7QWC_zXKDnRYb0nSxJ/s2048/image_2025-08-08_14-53-24.png
ពិធីកររូបនេះ បានបន្ថែមទៀតថា បើត្រូវការតួសម្តែងលោកស្ម័គ្រចិត្តទៅសម្តែងមិនគិតថ្លៃអ្វីទាំងអស់ឱ្យតែថតទាក់ទងនឹងរឿងនេះ។ យ៉ារ៉ូ ថាលោកពិតជាចង់ធ្វើនិងចង់ចូលរួមណាស់ ព្រមទាំងស្នើឱ្យជួយអ្នកគាំទ្រជួយចែករំលែកដើម្បីឱ្យផលិតករជំនាញបានឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLChgk7GqWonbMjH-6cgbBNZ6rs_LeVvBVPl-3Tl6IbXwiW8kG7EYQxD-XJZ_twpHOc3xUxyQh7b_Dymhl6sC6xN3ULVCT-0Sbjv4tktsTKPi2olYMCsQH14dvWcMeXpBZM24Fcfs1m9ZKIJx1CJP2fKGgShxE8aPHM1u1T7HJAil_ZTndlWkMyDiflBj-/s2048/image_2025-08-08_14-53-27.png

ការលើកឡើងរបស់ យ៉ារ៉ូ តារាចម្រៀង ជូវី លីន ក៏បានជួយចែករំលែកនិងគាំទ្រការលើកឡើងរបស់ យ៉ារ៉ូ ដូចគ្នា។ ជូវី លីន បានសរសេរថា «ខ្ញុំពិតជាចង់ធ្វើណាស់ ខ្ញុំចង់ចូលរួម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKFwDYtrxJxNtuVGBBpzkSka5b3yKN30bDg4kJldu6D_4oKVReaiNkvS1F4-R3_CQ_ZjVsp3ci5YqiQYBBfvJx6YXAj30sOntTJjrxgf5zcr8wtQsoVFHwtbe15m5SPiTxdhnN8gv19sc49qHPh0kI23zq5b4_YJPyjY-2b2k9FEV2Wp9wMRlxt3GesPRx/s2048/image_2025-08-08_14-53-31.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះតារាចម្រៀង ខាត់ សុឃីម ក៏បានប្រកាសថានឹងសម្តែងដោយមិនគិតថវិកា ពីសាច់រឿងដែលថៃចូលមកឈ្លានពានទឹកដីកម្ពុជាលើកនេះផងដែរ៕