ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ថា លោកនឹងពុំបោះបង់ផលប្រយោជន៍របស់កសិករទេ បើទោះជាអាមេរិកឱ្យឥណ្ឌាបង់ពន្ធទំនិញខ្ពស់យ៉ាងណាក៏ដោយ ។ នេះជាការឆ្លើយតបរបស់ឥណ្ឌាលើកដំបូងក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump កំណត់ឱ្យមន្ត្រីដំឡើងពន្ធទំនិញឥណ្ឌារហូតដល់៥០% ដែលជាអត្រាពន្ធខ្ពស់ជាងបណ្តាប្រទេសដៃគូពាណិជ្ជកម្មរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4O4uXRtBpwTZLlMGd0Pspw4Uts9LPwAus7yttA0UC5nfAOmwNw3fU2nqGPXt69cPyY_1hOAkIIoguH9GXRC6YP7N04MYfZNXu5OTng-QMKtWzi8rRj_fiXTZ8ybKTFb3AGB0hh2LG_S3SsfctPU1AdBbGMcsaI1Ee8rMxIWH79_YTUk52xm4g4Sgs9vO4/s762/image_2025-08-09_08-38-24.png

លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយនៅទីក្រុងញូវដេលីថា ៖ «ការរស់នៅល្អប្រសើររបស់កសិករឥណ្ឌា គឺសំខាន់បំផុតសម្រាប់យើង ។ ឥណ្ឌានឹងពុំបោះបង់ផលប្រយោជន៍របស់កសិករ អ្នកចិញ្ចឹមគោយកទឹកដោះ និងអ្នកនេសាទទេ ខ្ញុំដឹងយ៉ាងច្បាស់ថា ឥណ្ឌានឹងបង់ពន្ធទំនិញនាំចូលអាមេរិកខ្ពស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVc7Z_UwIIe_7l_2BBOPSE7AfEAbOZGgGPI5BeNaY1g2joVQKjcBypOJ35Hbwb1uYontA46HM0goZI-OpR0xerwVsAjr12Q44qi4n3ym7NrFp-JPilgNZLePiQbvjF2dGpwy0I5ZJdwo178vvH6B36FmjxS4IsXtonC2VGKxR8r4iUc9z7mMWKiNFWwEo/s1109/image_2025-08-09_08-38-21%20(2).png

អាមេរិក និងឥណ្ឌាបានចរចាពាណិជ្ជកម្មជាមួយគ្នារហូតដល់៥លើក ប៉ុន្តែពុំទទួលជោគជ័យ ដោយសារអាមេរិកអំពាវនាវឱ្យឥណ្ឌាបើកទីផ្សារទិន្នផលកសិកម្ម និងទឹកដោះគោ ព្រមទាំងឈប់ទិញប្រេងឥន្ធនៈពីរុស្ស៊ី ។ ប៉ុន្តែឥណ្ឌានៅតែបន្តទិញប្រេងឥន្ធនៈរុស្ស៊ី ដោយសារចង់ឱ្យកសិករឥណ្ឌាបានប្រើប្រាស់ប្រេងឥន្ធនៈតម្លៃថោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglDu4QhvkScYi5SHYqjRmj8_Et6-jePxCrFqKruutPBJwW41H-brMx2MYGGd78I6RtFAAjTjkMwKzsQCumcvmKnrfTtHJe-hH-JQFc_wmp0A2PWHg704zdvAkpa6eLXnJi-9Gx7jRrzjkJZW1EDGTYyi3upxDBwKNYWTcX3x41WJy8y_iXbrHZ1-Fn0x7s/s1200/image_2025-08-09_08-38-21.png

លោក Trump ថ្លែងថា អត្រាពន្ធថ្មីស្មើ៥០% នឹងអនុវត្តចាប់ពីថ្ងៃទី២៨ ខែសីហា ដែលនេះការដាក់ទោសដោយសារឥណ្ឌានៅតែទិញប្រេងឥន្ធនៈពីរុស្ស៊ី ។ រីឯក្រសួងការបរទេសឥណ្ឌាថ្លែងថា ការសម្រេចចិត្តរបស់អាមេរិកជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ឥណ្ឌានឹងអនុវត្តគ្រប់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9AeWmaGDBmYCMDTEPp7kHoD1tDM_W0FXnT0dWchAriC5Qh_M86hrty3I7Mdjn_zDHcr4CKGVANNoxvVD70Z0mHa7gg3ay86VbeW2q-liiypnhEtAZ5lD4NGa7cv2Gb82LGToiWg78j9oGJxQZf4sHXU0IlCD3FABDpSJd9dlcXRUzAyM4ATCqNyQ0rZ0n/s976/image_2025-08-09_08-38-22%20(2).png

អាមេរិកបានប្រកាសដំឡើងពន្ធទំនិញចិនផងដែរ ដោយសារចិននៅតែបន្តនាំចូលប្រេងឥន្ធនៈរុស្ស៊ី ។ អាមេរិកយល់ព្រមជាមួយចិនកន្លងមក ដោយសារចិនមានរ៉ែផ្សេងៗសម្រាប់ចរចាជាមួយអាមេរិក ខណៈឥណ្ឌាគ្មានរ៉ែសម្រាប់ចរចាជាមួយអាមេរិកទេ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxEifXEQWPeRTtUSyyIxqMG3Wn4cJTpmRCDT1imvQyA4Ivj4L8WtTxX_HdnQBc5Q-Vo1v8_-DApn6gTYDoV03mKiQD_udUb8zUVhXICJ07J8H3UMSVkiFfYPbDR5292AHRq9ul3NiIxH003pY7YtpfEfHvvVEnIvcihp1qAd80XrFivUoxF5ufnqXZ7eZE/s800/image_2025-08-09_08-38-22.png

លោក Dammu Ravi លេខាធិការទំនាក់ទំនងសេដ្ឋកិច្ចនៃក្រសួងការបរទេសឥណ្ឌានិយាយថា អាមេរិកដំឡើងពន្ធទំនិញឥណ្ឌារហូតដល់៥០% គ្មានហេតុផលសមស្របសោះ នេះជាបញ្ហាបណ្តោះអាសន្នដែលឥណ្ឌាត្រូវប្រឈម ហើយមិនយូរទេ នឹងមានដំណោះស្រាយ ។ រដ្ឋាភិបាលឥណ្ឌាបានស្វែងរកដៃគូពាណិជ្ជកម្មថ្មីដើម្បីទប់ទល់នឹងអត្រាពន្ធរបស់លោក Trump ហើយជាមូលហេតុធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក-ឥណ្ឌាតានតឹងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHwymE0PFLF7L5duvW7EKYdWHN490rhmIzRTqKziGyXcgK4Sl1I0n-n24UbXwMOiOSfYWLRdsXSBYQgj6bavnf6SVtBB4NgmfmWbE0RYdmGqphdOfB57rpss4y0mDL56i45-qtcTZpMW2B2pmA8i1F68t8A6X0nOhSosRZ-37zbWOFiEEWjhyphenhypheneHfL7_6P5/s1620/image_2025-08-09_08-38-23.png

លោក Narendra Modi គ្រោងធ្វើដំណើរទស្សនកិច្ចទៅចិនដើម្បីរឹតចំណងមិត្តភាពជាថ្មី ស្របពេលមិត្តភាពរវាងឥណ្ឌាជាមួយអាមេរិកធ្លាក់ចុះ ។ រីឯប្រធានាធិបតីប្រេស៊ីល លោក Lula da Silva គ្រោងប្រជុំជាមួយមេដឹកនាំក្រុមប្រទេស BRICS ដើម្បីពិភាក្សារកដំណោះស្រាយការដំឡើងពន្ធរបស់លោក Trump ហើយលោកបានទូរស័ព្ទមកកាន់នាយករដ្ឋមន្ត្រីឥណ្ឌា, ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមេដឹកនាំប្រទេសផ្សេងៗ ៕