Home Blog Page 349

វៀតណាមក្លាយជាប្រទេសនាំចេញអង្ករច្រើនទៅកាន់ពិភពលោក ស្ថិតក្នុងលំដាប់ទី២

0

ប្រទេសវៀតណាម ៖ សមាគមអ្នកនាំចេញអង្ករថៃឱ្យដឹងថា វៀតណាមបានក្លាយជាប្រទេសនាំចេញអង្ករច្រើនទៅកាន់ពិភពលោក ស្ថិតក្នុងលំដាប់ទី២ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ។ រីឯឥណ្ឌានៅតែជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ទី១ ខណៈថៃធ្លាក់មកលំដាប់ទី៣ ដោយសារពុំអាចប្រកួតប្រជែងតម្លៃអង្ករជាមួយឥណ្ឌា និងវៀតណាមលើទីផ្សារពិភពលោក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghH2bJDhu_81UO3ebFeQx0LQA7cbuWACUU8a54xss_umSxa6RONIX1WPsqj6-pY_NYlbJn4L1LJxxkbYPyWnj2VzyLUdYYZ0fbErJ7b6oh8-eog0vW9e9cWEjXd-Gpqf4K5AM4EbZ6P9dTKQLVOYuSK9GPj00_UXwtxj0CTvq6XftRhfB1MJKDQdx-cOIs/s689/image_2025-08-08_13-56-24%20(2).png
បើតាមទិន្នន័យ គឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ (រយៈពេល៦ខែ) បរិមាណការនាំចេញអង្ករទៅកាន់ពិភពលោករបស់ឥណ្ឌា ស្ថិតក្នុងលំដាប់ទី១ ស្មើនឹង១១លាន៦សែន៨ម៉ឺនតោន កើនឡើង៣៦.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4tcVkGuYk8b9uDA9ffQM-HPY0VFB13adwbI74MuHRfWWnGeamv02YVW86NVHzFtQD9b-E_mFonzzjjJWWnEy_gh2wCKdMQ4R8I6RfM1AfRLjVoN-zxjCCFACO1RnDBfvEBfjx7m654roRmiV3PpIz-UyPMg8ddrHBGFRBc2QDU8v4Lc4K95XYiIA-OJCO/s763/image_2025-08-08_13-56-24.png

បន្ទាប់មក គឺវៀតណាមបាននាំចេញអង្ករទៅកាន់ពិភពលោក លំដាប់ទី២ ស្មើនឹង៤លាន៧សែន២ម៉ឺនតោន កើនឡើង៣.៦% រីឯការនាំចេញអង្កររបស់ថៃ លំដាប់ទី៣ ស្មើនឹង៣លាន៧សែន៣ម៉ឺនតោន ធ្លាក់ចុះ២៧.៣% ។ ក្រៅពីនេះ ការនាំចេញអង្កររបស់ប៉ាគីស្ថាន ស្មើនឹង២លាន៧សែន៦ម៉ឺនតោន ធ្លាក់ចុះ២០.២% និងការនាំចេញអង្ករអាមេរិក ស្មើជាង១លានតោន ធ្លាក់ចុះ២៣.៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ScYRyGgqyj-fHYUkLjVe1QVrodKP9bvtTUiaF25rdmahTd3nWuWrPLmkKCQHvtvRE4JjirPSxhP1MLrbMXZ7V7Lj4J3JUK-TKJC0bnGEAfFyEbHydTJW_AALJm0xPznmQX5Y9wErBeYSO1rJqp3kjdLFeX48yYIEWof2hJsQsAxL8r7c9jjsziDJis5l/s1200/image_2025-08-08_13-56-21%20(2).png

បច្ចុប្បន្ន វៀតណាមបានបង្កើតពូជស្រូវជាច្រើនប្រភេទ និងអាចលក់អង្ករតម្លៃថោកជាងគូប្រជែងក្នុងតំបន់ ដូចជាថៃ ដោយសារវៀតណាមចំណាយដើមទុនផលិតស្រូវទាប ហើយកសិករវៀតណាមផលិតស្រូវជាច្រើនប្រភេទ និងអាចប្រមូលផលស្រូវច្រើនលើកក្នុង១ឆ្នាំៗ ។ វៀតណាមបាននាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗ រួមមាន ៖ ហ្វីលីពីន អាហ្វ្រិក និងចិន ខណៈតម្លៃអង្ករនាំចេញរបស់វៀតណាមក្នុងរយៈពេល៦ខែឆ្នាំនេះ គឺជាមធ្យមស្មើ៥១៧ដុល្លារក្នុង១តោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaxuMuKLp2hJwyyVqQ9_yDeaJSPANqLqv0tljAkC1BkJihOTPLD562bHLtZmTwjUESK5lH1m8_7ofZQiQpc5J6zc4y0FmxUwV4pa9cTu-jPo11jIukgrVyEFXBlL7ekSsL4VwIFpfGPYvQouWGxdrvV5bgOBjp4LoluIZhaFGCu6oZy5pJYkw3KF3tvL24/s1024/image_2025-08-08_13-56-21.png

ដោយឡែក ប្រទេសដែលនាំចូលអង្ករថៃ រួមមាន ៖ អ៊ីរ៉ាក់បាននាំចូលអង្ករថៃ ចំនួន៥៨២,៧០៣តោន ស្មើ១៥.៦% បន្ទាប់មក សហរដ្ឋអាមេរិកបាននាំចូលអង្ករថៃ ចំនួន៤៣០,៦០៣តោន ស្មើ៧.៤% និងអាហ្វ្រិកនាំចូលអង្ករថៃ ចំនួន៣៥៩,០៣១តោន ស្មើ២.៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv2a4fD4pCsaDtWOPhPTx3paFlkB1trpAJVCzW8UodiGA81DdDwThUASrwM37XtCpsBY_dzOxrzOhCkIIyxWbAXj7vb6kSm6JoqyFYVn3C47SNnmyQHi8eklG9m2rp69iwOyrSrP_i1rwLi0YVWHMEZOrWtOtcrUyEx9UoxlpubSwV5WuRh_ZcnZ7Kd64X/s960/image_2025-08-08_13-56-22.png

តាមការលើកឡើងរបស់នាយកសមាគមអ្នកនាំចេញអង្ករថៃ លោក ចារឺន ឡាំថាំម៉ាថាត់ គឺតម្លៃការនាំចេញអង្ករថៃរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ស្មើទឹកប្រាក់ជាង៧ម៉ឺនលានបាត ធ្លាក់ចុះ៣៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។ កាលពីខែកក្កដាកន្លងមក ថៃបាននាំចេញអង្ករជាង៦សែនតោន ដោយសារអ៊ីរ៉ាក់ ចិន ជប៉ុន និងប្រទេសមួយចំនួននៅអាហ្វ្រិកបានបង្កើនការកុម្ម៉ង់ទិញអង្ករថៃមានតម្លៃធ្លាក់ចុះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO5o9Gmqc8wU4PuRgBMv-oW9MUk1bu0wOcqaIYnOLJ4lM4Qkip6syY-qNXeRKMOBqFQf1POi7q3lXBSVEg6_qm6h7OBtKiGP7K7TPM8B0w3z-gaF9v-gaH62OWvb2vS5PS1IUXvVBU-9MIlP5u50JobZm-3T8ZuAdk80yUmrGpbWiIbiPzlX82PWJ04r6P/s900/image_2025-08-08_13-56-23%20(2).png
    ប៉ុន្តែតម្លៃអង្ករថៃនៅចុងខែកក្កដា បានធ្លាក់ចុះជាបន្តបន្ទាប់ ស្របពេលនៅលើទីផ្សារពិភពលោកមានអង្ករលើសតម្រូវការ ដោយសារប្រទេសផលិតអង្ករសំខាន់ៗបានផលិតអង្ករកាន់តែច្រើន ទើបធ្វើឱ្យតម្រូវការនាំចូលអង្កររបស់ប្រទេសនានាធ្លាក់ចុះ ។ ហេតុនេះ នៅលើទីផ្សារពិភពលោកមានការប្រកួតប្រជែងតម្លៃអង្ករយ៉ាងខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_f156zCd8JcmVSvbGSPIcK0lJyLM2FnNP2_JQzGjHSelBHF6vuNbZJ4KkaCAlDIiWegdH1qc5uwZcHzMxFYra2ndDOmDbhMjCFfV6fAoFvkdtuL5x4uoTP9ChhFik9BBHFX48U_1E4eadyBqcfEImh0LwLtT9XL4nrBADm5B0zgsQclxpmiUmZhGC3gMX/s1000/image_2025-08-08_13-56-23.png

មន្ទីរពេទ្យមួយនៅថៃ ត្រូវបានផាកពិន័យ ករណីយកក្រដាសព័ត៌អ្នកជំងឺទៅខ្ចប់អាហារតាមផ្លូវ

0

Ubon Ratchathani៖ មន្ទីរពេទ្យមួយនៅខេត្ត Ubon Ratchathani ប្រទេសថៃ ត្រូវបានផាកពិន័យចំនួន ១,២១ លានបាត ឬ(ប្រហែល ៣៨,៤៦៤ ដុល្លារ) បន្ទាប់ពីមានការលេចធ្លាយថាមន្ទីរពេទ្យនោះបានប្រើប្រាស់ក្រដាសព័ត៌មានអ្នកជំងឺ យកទៅធ្វើជាក្រដាសខ្ចប់អាហារតាមផ្លូវ។ ទោះជាយ៉ាងណា បច្ចុប្បន្នមន្ទីរពេទ្យនោះមិនទាន់ត្រូវបានបញ្ចេញឈ្មោះនៅឡើយនោះទេ។ នេះបើតាមប្រភព បាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq870L4_MCMT_0Q5ES2VOYYwuetjd_M1hzz-bTl3Lz89LA6moq9sxxpS5xpL6AlFAmyK8-2XhOMkzyYDy0iAFTQSA9fZmadKCebUpmvemroPKL6j8Sy2iUBs1J1JAl1N5bw3vLL26qYwZNWeqCp7GsS72n20SPoLFhH-v5Y7aIAAqLOFLlwWUCV4bEZum4/s640/photo_2025-08-08_11-13-22%20(4).jpg
នេះជាករណីមួយ មួយក្នុងចំណោមករណីផ្សេងទៀត ដែលបានរំលោភទិន្នន័យធំៗចំនួនប្រាំ ដែលគណៈកម្មការការពារទិន្នន័យផ្ទាល់ខ្លួន (PDPC) បានប្រកាសកាលពីសប្តាហ៍មុន ដោយក៏មានការផាកពិន័យចំពោះស្ថាប័នផ្សេងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzTmRJn97HnhjlkeKLRKUOz4D8WLZ3HknkNWg3UZBY-xi-OigWoK6Tyq7L7LAG5ROzY5f-lLT-kaeBqV3vA_Pr58_VfzM3GrswMzcIc6T1v8Xollk3VJtDgoyn2H9DVvHqVvEaQYWYuIjGOM9nQLUTYpymhK-E3LbWZmM7vfPWF82CKAMmhiZ4__Yi96m/s1200/photo_2025-08-08_11-13-22.jpg

ទោះជាយ៉ាងណា បញ្ហានេះត្រូវបានបើកកកាយតាំងពីខែឧសភា ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែ ទើបតែប្រកាសនៅឆ្នាំ ២០២៥ នេះ​ប៉ុណ្ណោះ ដោយអ្នកមានឥទ្ធិពលម្នាក់ក្នុងតំបន់ បានបង្ហោះរូបថតក្រដាសព័ត៌មានអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយ ត្រូវបានគេប្រើសម្រាប់ខ្ចប់អាហារតាមផ្លូវដូចជា ដំឡូងផ្អែម និងចេកចៀន ជាដើម។ អ្វីដែលកាន់តែហួសចិត្តនោះ គឺនៅលើក្រដាស គេឃើញមានព័ត៌មានសរុបរបស់អ្នកជំងឺយ៉ាងច្បាស់លាស់ រួមទាំងឯកសារមួយបានបញ្ជាក់ពីអ្នកជំងឺប្រុសឆ្លងជំងឺរលាកថ្លើមប្រភេទ B ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvLdK9fdjwjnJMV054pxoLFwCQnzGtqZL5mKfj4-bz-hoI0-Zh7Hl8qpmqtEYBdCiaLNR5b2JWoOWfrvzDKHjF0FnjqM6fLoMz2MztjDtgcPKLWsLS7__WxAMhvwt-zUPd4rjoCSwC2eKnbSgUBg0nUYWXygizwA3-5he2g6hhLtMgAxFkH7k-meZBLQco/s1280/photo_2025-08-08_11-13-23.jpg

យ៉ាងណាមិញ ការស៊ើបអង្កេតរបស់ PDPC បានរកឃើញថា មានឯកសារពេទ្យសម្ងាត់ជាង ១,០០០ ច្បាប់ ត្រូវបានលេចធ្លាយក្នុងដំណើរការបំផ្លាញឯកសារ។ មន្ទីរពេទ្យបានជួលក្រុមហ៊ុនតូចមួយគ្រប់គ្រងដោយគ្រួសារ ដើម្បីធ្វើការបំផ្លាញ ប៉ុន្តែខ្វះការត្រួតពិនិត្យ។ ជំនួសឱ្យការបំផ្លាញ ក្រុមហ៊ុនបានយកឯកសារទៅរក្សាទុកនៅផ្ទះ ហើយមិនបានជូនដំណឹង បន្ទាប់ពីមានការលេចធ្លាយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwai_3DZOUrjO4GgOAFPUllyeQ6ksNB13WI5Up0bmLWAE909aHG-tyKWjyQURifRGAxTuakN-J3zXHFd2tLc8D_ilwsOJEPc1ilUJACNwtvtrUfkQLwkYW_ti1gLD4_PrBDhKuopLHmDIuS1BcE3AMrCZ2Uau7bdOW_YtS7BjfKj5uv6X6voxillTbor7S/s700/photo_2025-08-08_11-13-22%20(2).jpg
បើតាម PDPC នេះជាការរំលោភច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន ឆ្នាំ ២០១៩ ដែលកំណត់ឱ្យស្ថាប័នសុខាភិបាលថែរក្សាព័ត៌សម្ងាត់របស់អ្នកជំងឺ។ ក្រុមហ៊ុនដែលបោះចោលឯកសារ ឬគ្រប់គ្រងឯកសារមិនបានត្រឹមត្រូវ នឹងត្រូវផាកពិន័យបន្ថែមចំនួន ១៦,៩៤០ បាត ពីបទមិនប្រុងប្រយ័ត្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE0glgHgFgAh1671E2pJdiA2Emj4raKqJqCAxMLV__ZuY5xVB5ZJpkjtm5Wkl9U72BXtkXTT1eIkMIiBB00LVU_iXqzjxffDmRWJSIh8jz6s1L0NG4ZzKn1D-mw9QBaslKvKSI4NgrA_F_po9QGH3tgK0xF3sWfTCojFTOwe7b5eqQZg-VmBguI81mSQd6/s1280/photo_2025-08-08_11-13-22%20(3).jpg

ដោយឡែក ករណីនេះបានបង្កឱ្យមានការខកចិត្ត និងការព្រួយបារម្ភពីសាធារណៈជនយ៉ាងខ្លាំង ពិសេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ព្រោះក្រដាសដែលប្រើសារឡើងវិញអាចមានសារធាតុពុលពីទឹកថ្នាំដែលពុល និងឆ្លងកាត់ដៃមនុស្សជាច្រើន មុននឹងទៅដល់ដៃអ្នកទិញអាហារ៕

ជី ដេវីត លើកទឹកចិត្ត ប៉ីប៉ី ឌី ក្រោយរាងចាលមិនបានសាច់ស៊ីយកឆ្អឹងព្យួរក «រឿងលុយមូលនិធិ»

0

ការបញ្ចេញមតិអវិជ្ជមានបំបាក់ទឹកចិត្តអ្នកខិតខំជួយប្រមូលលុយមូលនិធិជួយដល់ប្រជាជនរងគ្រោះអំពីសង្គ្រាមពិតជាធ្វើឱ្យអ្នកជួយបាក់ស្មារតីណាស់ហើយលែងចង់បន្តការងារមនុស្សធម៌នេះទៀត។ ជាក់ស្តែងដូចជា ប៉ីប៉ី ឌី ជាដើមបាននិយាយម្តងហើយម្តងទៀតរាងចាលរឿងលុយមូលនិធិនិងបាននិយាយថាមិនបានសាច់យកឆ្អឹងព្យួរក។ ឃើញការបាក់ទឹកចិត្តបែបនេះ ជី ដេវីត បានផ្តល់កម្លាំងចិត្តដល់ ប៉ីប៉ី ឌី ឱ្យញែកចេញជាពីរព្រោះមាន១០នាក់ស្អប់១០លាននាក់ស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisru0PQBFUtXW2wDaRXKvGjDqrse1_t2eRD0-bhN9o6NsivV0zaHuN2Ep2HyqeNqu0SxkeqAqZMUuMPpHflntdODhGLJRu_OP8MXo3oJzZLdPidNfwPL5xGIb1X0BdtJHn3W4bwmeuPe2Q7y5aQZOGVvvr40_u1pxd8zYUBAwlcPaOhvGXvh_XpzmLZZqj/s1213/image_2025-08-08_10-23-51%20(2).png

នៅវេលាម៉ោង១យប់ឈានចូលថ្ងៃទី៨ សីហា ប៉ីប៉ី ឌី បានចែករំលែកវីដេអូមួយអមដោយសម្តីថា « ដឹងថាកន្លែងខ្ញុំកំពុងឈរហ្នឹង នៅកន្លែងណាឬអត់?ណ្ហើយ ខ្ញុំអត់ចង់រៀបរាប់ទេតែពេលខ្លះឃើញcmtអវិជ្ជមានម្តងៗ ខ្ញុំស្បថថាឈប់ហើយ ប្រៀបដូចសាច់មិនបានស៊ីយកឆ្អឹងព្យួរក»។ ប៉ីប៉ី ឌី បានបន្ថែមក្នុងផ្នែកបញ្ចេញមតិយោបល់ទៀតថា «ខ្ញុំក៏មិនគិតថានឹងបញ្ចេញរូបភាពនិងវីដេអូនៅកន្លែងហ្នឹងដែរ តែអូសឃើញនៅភ័យមិនទាន់បាត់ផងតែអ្វីដែលខំប្រឹង នៅតែមិនបានល្អក្នុងក្រសែភ្នែកមនុស្សមួយចំនួន…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkQytBAt5qxr4cbLYhsitnjJpdtCo_5bTSW-vTJR95o2Q1YiCVMi-X3yBRI6nrmOwCHhmGEHLuLr_8CgtOCD22Vq2sIkZha6XbLGIZnOU7pAJNa6i-SCnA_hHzHfobfVvCWvSibVkCGvgsRvDCkjK44oFY2W8SYeJglM1n1xsy6qp4duZ_A9WNMD3ZEUgi/s1980/image_2025-08-08_10-23-52.png

ការបង្ហាញនូវអារម្មណ៍បែបនេះបានធ្វើឱ្យអ្នកគាំទ្រមិត្តរួមអាជីពសិល្បៈជាច្រើនបានផ្តល់កម្លាំងចិត្តទៅកាន់ ប៉ីប៉ី ឌី ក្នុងនោះក៏មានតារាចម្រៀង ជី ដេវីត ផងដែរ។ ជី ដេវីត បានលើកទឹកចិត្ត ប៉ីប៉ី ឌី ថា «បងសុខភាពផ្លូវចិត្តជារឿងសំខាន់ បងដើរមកឆ្ងាយហើយ វែកវាជាពីរទៅកុំឱ្យវាចូលគ្នា ព្រោះវាអាចឱ្យទ្រូងយើងតឹងដកដង្ហើមពិបាក។ ១០នាក់ស្អប់ ១០លាននាក់ស្រលាញ់និងយល់ពីចិត្តយើង ទោះជាចុងក្រោយមានតែម្នាក់ដែលនៅតែយល់ពីយើងច្បាស់ក៏ជាតម្លៃមហាសាលដែរ។ បងធ្វើត្រូវហើយ តែសារជាតិជាមនុស្សនិងធម្មជាតិគឺត្រូវតែមានពីរផ្លូវ ស្អប់ & ស្រលាញ់ , រីករាយ និង ទុក្ខសោក , ទោះថ្នាំព្យាបាលជំងឺមហារីកជា ក៏គង់និងត្រូវប៉ះពាល់ដល់សេរីរាង្គយើងផ្សេងទៀតដែរ។ សូមថែរក្សាសុខភាព ដើរទៅមុខទៀតបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYNtPCobO5wUMh_lB-0CD5QFK24fJrUU0HCL2BrQuNDmzCQRi3nqAeBJqyhFQniCfr-C2zpCuO_UlWTl0i-JEx_Dos7mNdiIUksmlEHNFr1uqyqcX49Cpnp5KoIr1lotMibG0Oz2ZaCQyxEPHJxhO8f6gcOqsSA7xMy6COpfTOV1NGoOi5jbdfaEOydmQ/s2048/image_2025-07-24_09-28-43.png

គួរបញ្ជាក់ផងដែរថា ប៉ីប៉ី ឌី ទទួលបានមតិអវិជ្ជមានមួយចំនួនតូចគឺបានវាយប្រហារអំពីលុយមូលនិធិដែលមានចំនួនច្រើននិងមានគំនិតអគតិថា ប៉ីប៉ី ឌី កិបគេងលុយមូលនិធិយកលុយទៅទិញឡានទំនើប។ ប៉ីប៉ី ឌី បានបង្ហាញរូបភាពមួយចំនួនអំពីការជួយជនភៀសសឹកជូនថវិកាទៅកាន់ក្រុមគ្រួសារពលី និងកន្លែងខ្លះទៀតគឺមិនបានបង្ហាញដោយសារតែគិតពីសុវត្ថិភាពពីសត្រូវឈ្លានពាន។ ការទទួលបានទឹកប្រាក់ជាច្រើនពីបងប្អូនមហាគ្រួសារខ្មែរ ប៉ីប៉ី ឌី ថាគឺទទួលបានអារម្មណ៍រងសម្ពាធ ទទួលបន្ទុកធំ៕

អ្នកផលិតមាតិកាដ៏ល្បី ហេង វិសាល កំពុងប្រឈមនឹងបញ្ហានៃជំងឺលៀនឌីសឆ្អឹងខ្នង

0

លទ្ធផលនៃការពិនិត្យជាមួយគ្រូពេទ្យជំនាញ ក្រោយជួបនឹងអាការឈឺចង្កេះខ្លាំង ពិបាកក្នុងការដើរ និងអង្គុយ គឺលោក ហេង វិសាល ជាអ្នកផលិតមាតិកាសង្គមក៏មានប្រជាប្រិយភាពម្នាក់ កំពុងប្រឈមនឹងបញ្ហានៃជំងឺលៀនឌីសឆ្អឹងខ្នង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJEoEwO77A8EyM7mKbpmv1j8aZcSziwJDzFoVsVl8g1Zl_Lp_jyp0qPgghf7_PTkiEYLdLwp3f5JU2wjY9JRc9WKBnZA5GB9EibRNfZhhanSsnQEUmld3QPHkfhj3ZaGoAVVqjk7SKh65Ao6umNZvIU9uRfNBFpG-scgpW0MJbAgSXwuwWsCYT95KDvX4_/s960/image_2025-08-08_13-39-15.png
នេះជាការអះអាងរបស់អ្នកនាង ជា ស្រីនា ជាភរិយារបស់លោក វិសាល លើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់នាងនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ZNcGQ_s9Gsp2cqN2QBtRLAsAmvFpv0-IOxdFx1xTcKzobJqKOa9faR19v4-dF4t20-MdTu2X_xRZgh4p5QWqREmfZieLCjHh4wyBuuF_P64xMKEgcnUzOjcvVx0gs-IHRm7n-pVt_-Wv1koXjJgH1cjzU8bsF8p9KthEU01zUo_AoRxnp7CaAJmgUrQm/s1024/image_2025-08-08_13-39-15%20(2).png

បើតាម ស្រីនា ទោះស្ថិតក្នុងកាលៈទេសៈលំបាកផ្នែកសុខភាពបែបណាក្តី តែអ្វីដែលប្ដីនាងបារម្ភខ្លាំងនាពេលនេះ គឺមិនមែនសុខភាពឆ្អឹងខ្នងរបស់ខ្លួនឯងទេ។ អ្វីដែលលោក វិសាល ព្រួយខ្លាំង គឺខ្លាចមូលនិធិដែលត្រូវផ្តល់ឲ្យកងទ័ពជួរមុខដែលឈរប្រចាំការតាមគោលដៅនានានៅតំបន់ព្រំដែនរវាងខ្មែរ និងថៃ មិនអាចបានទៅដល់ដៃកងទ័ពបានទាន់ពេលវេលាតាមគម្រោងដែលបានគ្រោងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjAWa4JVnMvX_rH4Q59DuvZb5E11N1c8n1NHUCKU5GP2A6ycsX_t1mXAFyJu_PA6m-xcIAcyJ16beS5a9r9pJPGrAXu8ArED91B0n-9Q66VoaHaKSob5zJRgnmUQsAUQGoVItzOqiFCfFFgmwXsAo2_o1EYfeSBJiNQ-J7oYWgpIskU9aio5Fz3jYO8G4M/s1280/photo_2025-08-08_12-44-05%20(2).jpg

ស្រីនា បានបញ្ជាក់បន្ថែមថា តាមរយៈសកម្មភាពបំពេញការងាររបស់ប្តីនាងក្នុងកិច្ចការមនុស្សធម៌អំឡុងពេលប្រមាណ ២សប្តាហ៍កន្លងមកនេះ នាងបានជ្រួតជ្រាបយ៉ាងច្បាស់អំពីទំហំនៃការលះបង់របស់មនុស្សជាច្រើនដែលហត់នឿយយ៉ាងខ្លាំងធ្វើការងារធំៗយ៉ាងស្ងៀមស្ងាត់ តែពួកគេបែរមិនទាមទារការតបស្នងអ្វីទាំងអស់។ សម្រាប់ ស្រីនា ហេង វិសាល គាត់គឺជាវិរបុរសក្នុងចិត្តនាងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO3bCfa6t3mZsVCAqOQxUD4tSk64Bb0RwvndtfqpjcxBUMm3HignGeEAXkuLU2Z0GdwGaaS7HbUDJqOxmu_4PQb4aV4oZWe3qyYoyxshW_c7I_JdSQ-CYNyA1j8qm6RHCb1zIXwXfFy0qpxyQK1BdiV3nXMFNmu2IU32I8AiAQKKqYESmuv703SI-EEthC/s1280/photo_2025-08-08_12-44-05.jpg

តាមឯកសារវិជ្ជសាស្ត្រជាច្រើនបានធ្វើការបកស្រាយប្រហាក់ប្រហែលគ្នាអំពីជំងឺលៀនឌីស (herniated discs) ថាជាប្រភេទជំងឺដែលបណ្តាលមកពី ការលើកដាក់របស់ធ្ងន់ៗ រាង្គកាយលើសទំងន់ (ធាត់់) ឥរិយាបថក្នុងការអង្គុយមិនត្រឹមត្រូវក្នុងរយៈពេលយូរ ឬបណ្តាលមកពីរបួសស្នាមដល់ខួរឆ្អឹងខ្នងដែលបានមកពីគ្រោះថ្នាក់នានា ឬសកម្មភាពកីឡាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijIBINZpZn-WmYkWFRHEsy5IWp_ALV2kxXNP2SCa3C3aTuYpNoeo_r8fmjg5BYZBTY7HFZdz-spuPNdvzUUFoUPtoBVsB1AQAlzrSaKDJBiNtmz264VzWJ8_bQLL72iBltxDxfi3LbIQuNprfw4x1pMx_U_B3eTx5OWRnOu558497GYdGCTpYC7-j_DO6g/s942/photo_2025-08-08_12-44-02.jpg

ឯការព្យាបាល គ្រូពេទ្យជំនាញនឹងធ្វើទៅតាមដំណាក់កាលផ្អែកទៅតាមស្ថានភាពរបស់អ្នកជំងឺ។ វិធីព្យាបាលជំងឺលៀនឌីស មានទាំងការលេបថ្នាំបំបាត់ការឈឺចាប់ ការធ្វើលំហាត់ប្រាណ ការព្យាបាលដោយចលនា ការចាក់ថ្នាំបញ្ចូលក្នុងសរសៃប្រាសាទឆ្អឹងខ្នង ការវះកាត់ដើម្បីកាត់ឆ្អឹងដែលសង្កត់លើសរសៃប្រាទចេញ និងការវះកាត់ខ្នាតតូចដើម្បីបង្ហាប់មីក្រូ ដោយប្រើឧបករណ៍មីក្រូទស្សន៍ជាដើម៕

យូរ៉ា ប្រយុ.ទ្ធពាក្យសម្តីជាមួយនឹងតារាពហុជំនាញ ខាត់ សុឃីម

0

តារាពហុជំនាញដ៏មានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈអ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយបង្កឱ្យមានប្រតិកម្មពីអ្នកនាង យូរ៉ា ដែលកន្លងមកនេះអ្នកលក់អនឡាញរូបនេះបានជួយទាហាននិងជនភៀសសឹកជាច្រើន។ ជាមួយគ្នានេះ យូរ៉ា ក៏បានឆ្លើយតបជាមួយនឹងវីដេអូមួយ ខណៈអ្នកនាង ខាត់ សុឃីម ក៏បានចេញវីដេអូមួយដូចគ្នាដើម្បីបញ្ចប់បញ្ហាព្រោះមិនចង់បង្កើតបញ្ហាស្របពេលប្រទេសជាតិមានសន្តិភាពវិញហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0rtKggXDnDL-C4Wf0vvlQ24IpOKL3Or0RWH4IgEjlgLIndFmY5HwAU2VD9N0jod5JVcylNNYtty1SFDGND3dz0g6kFWYpJPB6c_yn8LT4y1IokZ94G9YwKC1c4Bk0sF3sORZJm9FKg2k3M_siEXcXmySDU2pQZmLCUIDYdjets5jlATgHqwnn94rUQyw/s1413/image_2025-08-08_09-19-32.png
នៅថ្ងៃទី៧ សីហា អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយថា «បង្ហើយស្តុកចាស់ទំនិញថៃ ១ខែហើយមិនអស់សោះ ! បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35»។ ការបង្ហោះបែបនេះពីអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើន ដោយទស្សនិកជនមួយចំនួនក៏បានគាំទ្រ ចំណែកអ្នកមួយចំនួនទៀតបង្ហាញការខកចិត្តចំពោះសំណេររបស់តារាចម្រៀងជើងចាស់រូបនេះជាពិសេសអ្នកក្នុងចង្កោមលក់អនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPmkfxbZV6f9ZFSbvx87Knn9tsLhto26zs3wrOkADlfrWQ4gD2DAR17CETwOVq_OzHp2F1kgqwv1eSeFuFD-QkREMqJiWSt3R5xv-r7nZ-PM_stHaAlbjBKLHpdYbi6DQ3S7C04g3HRs_Vd3E6s7v7ZkBYZVih3y2w3EAlgrbVQYBzhXJ6MI6lEudsw67/s1771/image_2025-08-08_09-19-28.png
អ្នកនាង យូរ៉ា ដែលជាអ្នកលក់អនឡាញរស់នៅខេត្តឧត្តរមានជ័យហើយស្វាមីនិងគ្រួសាររបស់នាងទទួលបានការសរសើរយ៉ាងច្រើនពីទឹកចិត្តដ៏ប្រពៃជួយជនភៀសសឹកនិងទាហានជួរមុខនោះបានប្រតិកម្មចំពោះការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ។ អ្នកនាង យូរ៉ា បានចែករំលែកការបង្ហោះរបស់តារាចម្រៀង ខាត់ សុឃីម ជាមួយនឹងសម្តីថា «មីងឃីមអើយខ្ញុំសុំនិយាយតិចចុះមីង ឡេមុខខ្ញុំយកចូលខែ៤នេះ
ចំនួន៥ម៉ឺនក្លងឱ្យលក់បង្ហើយម៉ានខែនេះអោយអស់ភ្លាមតាមរបៀបណា បើបង្ហើយឱ្យចាក់សាំងដុតចោលអានឹងអាច១ម៉ោងអស់ អឺសនិយាយអ៊ីចឹងទៅឱ្យឆាប់យល់ ហត់ណាស់ មិនជួយយល់គ្នាតែមកផុសឱ្យគ្នាបែបនេះ»។ បន្តិចក្រោយមកអ្នកនាង យូរ៉ា បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «ស្រុកចប់សង្គ្រាមភ្លាម ចេញមកភ្លាម CEOពួកខ្ញុំខុសអី ទាំងដែលកន្លងមកនេះខ្ញុំជួយបងប្អូនខ្មែរច្រើនណាស់ ខ្ញុំបើកសិប្បកម្មក្នុងស្រុកចាយអស់រាប់ម៉ឺន គ្រាន់តែផលិតផលខ្លះដែរខ្ញុំនាំចូលចង់ឱ្យបងប្អូនតំណាងដែលគាត់កាត់ស្តុកលក់ឱ្យអស់ប៉ុណ្ណោះ ហើយក៏ឈប់នាំចូលប៉ុណ្ណឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAqggn7KOZfHqalRr6S6txBz0_0RPnOLYmtwV3K0mGZTpSQ3Bgus-UMYCZJLgDW2_A2zLFxy_eqJXPyYcrM3tWHR08PK9NPuptGjOjVzG8jiTAG1QGST4Stns-8PljJSekQYNAkxAIJpZ5G8ssTXNBttMWVK9OsV6IOT9V93B36zdibncTQ5YBX1oe2N3n/s1890/image_2025-08-08_09-19-32%20(2).png

បន្ទាប់ពីអ្នកនាង យូរ៉ា ចេញវីដេអូហើយ អ្នកនាង ខាត់ សុឃីម បានចេញវីដេអូទាំងយប់វិញដោយបានដាក់ចំណងជើងថា «សូមបកស្រាយ ក៏បញ្ចប់ត្រឹមនេះ ព្រោះខ្ញុំអត់ចូលចិត្តបង្កើតបញ្ហាប្រទេសមានសន្តិភាពហើយក៏មកត្រូវឈ្លោះគ្នាឯងនោះទេ»។ នៅក្នុងវីដេអូនេះ អ្នកនាង ខាត់ សុឃីម ថាការបង្ហោះនោះគឺតាមអារម្មណ៍របស់ខ្លួន ហើយការនិយាយនោះមិនបានសម្តៅទៅលើអ្នកណានោះទេ គឺជាការផុសទូទៅពីព្រោះតែពេលខ្លួនដើរផ្សារគឺនៅឃើញមានផលិតផលពួកចោរមកច្រើនមិនចេះអស់ស្តុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnn8g8bNJotDktB2t7EvxdjnCU08BZz89Rl_pFtUHON6KLV8wCvtkBVbiiT8XansuRwW6C6J9et2FrAe9otaOR306-w4aUbRDtcYqen7bu8rd6Bgp2hf7UDINXHOqsyjx2OQYbtKfB25voEeRtkE2FoYl4SpSJRuUrxiTXmWj0yCi1ungdB1eQfxCjf0I8/s2048/image_2025-08-08_09-19-28%20(2).png

តារាពហុជំនាញរូបនេះបានបន្តទៀតថា ខ្លួនក៏ជាអ្នកលក់អីវ៉ាន់ជាអ្នកលក់អនឡាញដូចគ្នាមិនមែនត្រឹមតែការច្រៀងនោះទេ ហើយផលិតផលរបស់ខ្លួនគឺមានទាំងកូរ៉េមានទាំងថៃនៅសល់ដូចគ្នា។ តារាចម្រៀងរូបនេះថា បើសិនជាអីវ៉ាន់របស់យើងលក់ប៉ុណ្ណឹងហើយក៏ឈប់លក់ទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85UdW_XjSxjQ9K52NneBfHEjWkVcVlkkvrKaGHburnLZ7wdoUe84OiFyTU7jIpikO890BiUWXnWqXdf2lH1oA_qBZvBVQdeM7pcDTeL_DX_5DpV2Zv1PPTnyDkqqyLqFAgNya1Beh7HuwGuwoxisXR0yG6iBpB8maxJS4XU5zrvYt9yJJpDgLnWlY39nb/s1331/image_2025-08-08_09-19-33.png

អ្នកនាង ខាត់ សុឃីម បានបន្តទៀតថាខ្លួនមិនចង់ឈ្លោះបង្កជា Content ល្បីដោយសារតែបែបនេះនោះហើយមុននឹងមានការបង្ហោះខាងលើគឺមានការគិតដែរ និងមានអារម្មណ៍ឈឺចាប់។ អ្នកនាង ខាត់ សុឃីម ថាការនិយាយរបស់ក្មួយ(សម្តៅលើយូរ៉ា) គឺប្រៀបដូចជាចង់មានន័យថានាង ថាឱ្យប៉ុន្តែខ្លួនមិនបាននិយាយថាឱ្យម្ចាស់ប្រ៊េនណានោះទេ គឺនិយាយពីអីវ៉ាន់មកពីស្រុកចោរដែលប្រើប្រាស់ប្រចាំថ្ងៃ។

តារាពហុជំនាញរូបនេះថា មុននឹងនិយាយថាឱ្យខ្លួនគឺគិតទៅដល់បាបផង ហើយខ្លួនមិនខឹងនោះទេ។ មុននឹងបញ្ចប់វីដេអូអ្នកនាង ខាត់ សុឃីម បានផ្តាំផ្ញើថាអ្នកដែលមានឈាម ខ្មែរតែមួយរត់រកគ្នានេះគឺល្អខ្លាំងមែនទែននិងសង្ឃឹមថាបន្តស្រលាញ់គ្នាបែបនេះ សហការជាធ្លុងបែបនេះជារៀងរហូត សូមឱ្យខ្មែររីកចម្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0FxJyInMp-oEPsRC2tVF_Tvjy-fytnA29WBnjBiHLQ5whemPSDTfiUaKNkEoJinnN4ehrGBwf8pSkSYcaTZR_sqlefilikpwXkKm6EN631ygHZ2n33Iq3aPEadB19gtj6_wtcVdDFki8VMXRjpYvjfozGcsKQTPtRCquNJLghFOjPQLwZ54V-QY3gd-oe/s1758/image_2025-08-08_09-19-25.png
ងាកទៅកាន់អ្នកលក់អនឡាញ យូរ៉ា វិញក៏បានបង្ហោះសំណេរមួយទៀតថា «ផុសបកស្រាយជាលើកចុងក្រោយឱ្យបងប្អូនស្ងប់ចិត្តមុនចូលគេង Videoខ្ញុំមុននេះមិនបានខឹងទេ Videoខ្ញុំផុសបកស្រាយ ងាយស្តាប់ងាយយល់ អរគុណបងប្អូនរាប់ម៉ឺននាក់ដែលយល់ »។ យូរ៉ា ក៏បានបន្ថែមទៀតថា «កុំបារម្ភ យូរ៉ាមិនចេះសាំច្រើនទេ បកស្រាយរឿងណាក៏ដោយ និយាយតែម្តងចប់ អរគុណអ្នកស្តាប់ហើយយល់គ្រប់គ្នា គេងហើយ ស្អែករបររកស៊ី កូនចូលរៀន ការងារសង្គមនៅច្រើនក្រែងដែល…»៕

ព្រះពុទ្ធបដិមា ទម្ងន់៩តោន ត្រូវបានរំកិលដាក់លេីបល្ល័ង្ក ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ

0

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ព្រះពុទ្ធបដិមា កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន ត្រូវបានរៀបចំពិធីរំកិលដាក់លេីបល្ល័ង្ក ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyk60LhoxoWjQzuqGR_DOMfnTYeLvja24LHjc5juxLwz3f2n13udRgOSOkOLf8pHCCCl2Btf_qZIvMSQBSY0zNGFmrZjE8GVVdNYvRs-rzj7upU41C8FcC5EQHusEoCyPDh5RQ2gZifcsgwcu0fsUb6qIhyphenhyphenuZhCD6LIcGzFS3UwkHwZgUEAoo-vwDcTs7Y/s1280/image_2025-08-08_11-12-22.png

ព្រះពុទ្ធបដិមានេះ មានទម្រង់ភ្នេនប្រទានពរ ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwUsli9KzIMtawdzhFEax2nbTQk6iY8DkqsRwybBhlP60FrsAlmiuvsxKwCuoftER2ynqnAB1FccFSuQaP2Grhkiu0_3PjQSNazoBUyNBt6YQQH6oMvmJ1J5Vs1HPQZ5uYv4BHoQF-5z0COYdavmUeiuBIhiKDdGB9Ocv3MrJBXWev1mxbxqlF8cvrt9D4/s1280/image_2025-08-08_11-12-16%20(2).png

បន្ថែមពីនេះ ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលឆ្លងកាត់ អាកាសយានដ្ឋាន ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7kRvMwmt3ndL8FpvfjYfPT3Ln3_tGY4uP-ThMKyI7DOAbwzjbsHs_RIAL7vtt2AcCs_2POuCsYHJJ3x5ju3CBJBU1qp6YLGcVNjudUa36-wKdjP2o0l2B9Ww6dTxuS_ZH5UeeZgOAikreDvxZJbU3ikuRXNejBdPSlvcK_jzZsH4pT8zDEtzFWpvHQNBP/s1280/image_2025-08-08_11-12-18.png

ក្រៅពីព្រះពុទ្ធបដិមាធំនេះ រដ្ឋាភិបាលក៏នឹងមានដាក់តាំងបន្ថែម នូវរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត ដែលភាគច្រើន ត្រូវបានកសាង និងនាំមកពីខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWMwqtybmnrjJyU5xvE7_2juwEaBioOtPp4nyX8IMvD6Vqm-D8dZ8qx2fr4RvMH3YiTW_r1stkOIxmQY2r8VJC10RsiWFQBQL96sErxGD-Lt42U2HD69HZhmBkhgJQI34SGHNkeF923-AROFgA141kje0oLtPtmjleZaSr0R48V0HGx6HVlKjV0DOD_JrV/s1280/image_2025-08-08_11-12-22%20(2).png

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការជាលើកដំបូង នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខ មុននឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕

កម្ពុជា ចាប់ផ្តើមអនុវត្តអត្រាពន្ធ០ភាគរយ លើមុខទំនិញនាំចូលពីអាមេរិក

0

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើគ្រប់មុខទំនិញទាំងអស់ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និង នាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះតទៅ។

បើតាមអនុក្រឹត្យនេះ ការអនុវត្តអត្រា០ភាគរយ មិនអនុវត្តចំពោះទំនិញប្រើរួចហើយនោះទេ។

កម្ពុជាបានសម្រេចទម្លាក់ពន្ធមក០ភាគរយ លើទំនិញអាមេរិកទាំងអស់ ដើម្បីជាថ្នូរនឹងការចរចាយកបានអត្រាពន្ធដែលអាមេរិកដាក់លើកម្ពុជាមកត្រឹម ១៩ភាគរយ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា៖” មានបន្ទាត់ទំនិញចំនួន ១១ ៤១៤បន្ទាត់ ដែលកម្ពុជាបានបញ្ចុះអត្រាពន្ធពី ៣៥ភាគរយ ពី៥ភាគរយ និង ពី៧ភាគរយ មកត្រឹមអត្រា ០ភាគរយ ដល់អាមេរិក”។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់ទៀតថា៖”រាជរដ្ឋាភិបាល នឹងនៅតែបន្តរកវិធីកាត់បន្ថយនីតិផ្សេងៗ ដើម្បីឱ្យកាន់តែងាយស្រួលសម្រាប់អ្នកវិនិយោគនៅកម្ពុជា”៕

 

ពិតដែរឬទេ! ល្បីថាមានម្ចាស់ប្រ៊េនគ្រឿងសម្អាងឈប់ដាក់លេខកូដថៃ តែយកពីរោងចក្រនៅថៃដដែល

0

ថ្មីៗនេះម្ចាស់ផលិតផលគ្រឿងសម្អាងមួយចំនួនដែលផលិតនិងវេចខ្ចប់នៅប្រទេសថៃបានសម្រេចចិត្តឈប់បន្តផលិតនៅទីនោះទៀតនិងមានការលក់បង្ហើយស្តុកមុននឹងធ្វើនៅរោងចក្រថ្មី។ ទោះយ៉ាងណា លោក សែម រតនា បានបញ្ចេញវីដេអូមួយដោយបញ្ជាក់ថាដៃគូរោងចក្ររបស់លោកដែលធ្លាប់រកស៊ីជាមួយនៅថៃបានបង្ហើបថាមានម្ចាស់ប្រ៊េននៅខ្មែរគឺបានលេងល្បិចឈប់ដាក់លេខកូដនៅប្រទេសថៃប៉ុន្តែគឺយកចេញពីរោងចក្រថៃដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiUW4KGE_4RG92R5GB9HPvGS8LDLdtH3NN4qR8gYuhwi7lkc6BsZIlpdeyaiZ04PWdU7rHgblvFn784VNsSmniU66VcusjB13v0YHutOWHD2xyQGjrtfRnpMZ8oLQXOZSIo-fdLOOU2oKIVoax9bimT69NoQHlYnkT7sK4bW7di9OL2mPUfHYnh4iKYM_m/s2048/image_2025-08-07_11-21-49.png
កាលពីយប់ថ្ងៃទី៦ សីហា លោក សែម រតនា បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «បើផលិតផលរបស់បងផលិតនៅសៀម មុនសង្រ្គាម បងប្រាប់គេត្រង់ទៅ មិនខ្វះខ្មែរយើងជួយទិញ Clear ស្តុកបងឱ្យអស់ទេ តែកុំបោកប្រាស់គាត់ ថាផលិតនៅប្រទេសផ្សេង បើគេចាប់បាន តាមយោបល់ខ្ញុំ បងអាចអត់មានឱកាសជាលើកទី២ទេ»។ ក្នុងវីដេអូនេះលោក សែម រតនា បាននិយាយអំពីដៃគូរោងចក្រនៅប្រទេសថៃដែលធ្លាប់រកស៊ីជាមួយក្រុមហ៊ុនរបស់លោកបានមួយរយៈពេលដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimmmAcwKC1F9i9SwYPG0bJ16QiA7kcp99yK8cgPo2YYy7MA__y3yT9TjUL_98Cm5eq1JOjyXnbYB5W8UGTguFWeKomy0A3nkFCFqGln2omuzQHczvB9dzWRNfXku1DKay8nIzsybVapdNg5yZyeQvGLc9mFsbN7QAggh_HOEFc_MjZ9kBXNOpB3cuvHdIB/s2048/image_2025-08-07_11-21-41.png

លោក សែម រតនា បាននិយាយរៀបរាប់ទៅកាន់ដៃគូរកស៊ីរបស់ខ្លួនអំពីការផ្លាស់ប្តូររោងចក្រថ្មី ហើយរូបមន្តផ្សេងៗ លោកនឹងយកមកវិញទាំងអស់។ លោកបានបន្តទៀតថា ដៃគូរោងចក្រនៅឯថៃបានឆ្លើយតបវិញថា មិនចាំបាច់ប្តូររោងចក្រពីគាត់ក៏បានដែរពីព្រោះក៏មានខាងខ្មែរដែលជាដៃគូរបស់គាត់ គឺមិនចាំបាច់ដាក់បាកូដថៃ ដកអក្សររបស់ប្រទេសថៃចេញគឺខាងរោងចក្រធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzmNoJ2tcHaRn-KEoNa7vFc1YLdQ39d6nKKjm8fYoWFxXw6NGx7nsEUFds-XwaNKcJ-dQt1gnhQ_rtLK7C8Y1VcNpBGEhLh02Q_RsqY2_zayIcrO77k4S2YkwwDWE0RsbDyjmsBX4EB2Ogxvn4_K6N5eTmXiO17MnkcOenu3T9ixMs0rqGfmZTYtA8qkc3/s2048/image_2025-08-07_11-21-47%20(2).png

លោក សែម រតនា បានបន្ថែមថានេះគឺជាបញ្ហាហើយលោកក៏មិនដឹងថាដៃគូដែលខាងរោងចក្រថៃនិយាយគឺជាអ្នកណានោះដែរ ហើយក៏មិនដឹងថាអ្វីដែលខាងរោងចក្រថៃនិយាយគ្រាន់តែជាការលើកទឹកចិត្តលោកឱ្យធ្វើការជាមួយគាត់ ឬវាជាការពិតយ៉ាងណាទេ។ លោក សែម រតនា ថាឧទាហរណ៍បើសិននេះជារឿងពិតតើអ្នកធ្វើបែបនេះមានគិតដល់វីរកងទ័ព និងជនរងគ្រោះដែរឬទេ មានមនសិការជាតិជាខ្មែរដែរឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXV3Mbkj751_joMvbOwQhFpU2zCkHcS2IyO5wOyvG87-1enLV-xLiRyb2TBWOorOlF1Hx89eTvn8EItyfh3-VCMCpo4H1cTLZTwjZOoPUco_w5veQslUKe36I3WgYdiTDFsNLnSU35EjtUR5HZlqfDAjyMsAJzut8ApMIFDQho6BbUinSBZjCDT7uwGIYM/s2048/image_2025-08-07_11-21-48.png

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមថាការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពីបាងកក-ភ្នំពេញ មានការកើនឡើងផងដែរ៕

ភាគហ៊ុនរបស់ Zhao Wei ជាង២លានដុល្លារត្រូវបានបង្កក

0

យោងតាមកាសែត National Business Daily នៅល្ងាចថ្ងៃទី ៤ ខែសីហា តុលាការប្រជាជនក្រុងប៉េកាំងភាគខាងកើតបានសម្រេចបង្កកភាគហ៊ុនរបស់តារាសម្តែងស្រី Zhao Wei ដែលមានតម្លៃ ១៥.៩លានយ័នប្រមាណជាង ២.២លានដុល្លារអាម៉េរិក។ សេចក្តីសម្រេចនេះនឹងចូលជាធរមានចាប់ពីចុងខែកក្កដា សម្រាប់រយៈពេលបីឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPkv1cj5C4rypsDQXbEWkygYhmhh7g4Ome2CHf26sXE_slBHuffpKvKx7sp418NesXwIYcKo26XlOHUbQkTPJLEBuWUUBtb18pniT0CCzClxixN9GM8Ku-jx0KIdHOL3YtZTsnBA8iajZfJsyzxxdIZ7GYv_LkTnqh8u_k11maqwmRNHPV4WaDOLZsA6Z8/s1531/image_2025-08-06_11-07-54.png
ក្នុងអំឡុងពេលនេះ នាងត្រូវបានគេហាមប្រាមពីការជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុនចំនួនបីដែល Zhao Wei កាន់កាប់ភាគហ៊ុន ៩៥%, ៩០% និង ៤.៥% នៃភាគហ៊ុននៅក្នុងក្រុមហ៊ុនទាំងបី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញជំនួញរបស់តារាស្រីរូបនេះបានរួមតូច។ បច្ចុប្បន្ន Zhao Wei បានចូលរួមក្នុងក្រុមហ៊ុនចំនួន ១៦ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ១០ កំពុងដំណើរការ។ នាងគឺជាម្ចាស់ភាគហ៊ុន ឬនាយកនៅក្នុងក្រុមហ៊ុនទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9nn-do-1QoW2Cp8SMxH3ncGR-txOBgTrr-v2jMZkdHgqadrfGLspnci2iVbPt6zwO4A3AAqlWiXvDgGHJUknJPPDQaz94913F0TiWKsb12ZiE9_gr9oWiq-eurxlb026WD0cY_qqRFqkn0XHhuU-RAt6gN3dSnH6-Mf9kMhszTpUdEAHtGvENOoDveLte/s1080/Snapinsta_app_122070818_826897818123941_8931158068431316820_n_1080.jpg
នៅខែមេសា ឆ្នាំ ២០២៤ តារារូបនេះក៏មានចំណែកនៃភាគហ៊ុនរបស់នាងដែលត្រូវបានបង្កកផងដែរ ដែលមានតម្លៃ ៥លានយ័ន រហូតដល់ឆ្នាំ២០២៧ ។

មូលហេតុដែលភាគហ៊ុនរបស់ Zhao Wei ត្រូវបានជាប់គាំងមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។ កន្លងមកនាងមានបញ្ហាមុខជំនួញជាច្រើន។ ក្នុងឆ្នាំ ២០១៩ នាង និងអតីតស្វាមីអ្នកជំនួញ Huang Youlong ត្រូវបានតុលាការបង្គាប់ឱ្យផ្តល់សំណងដល់អ្នកវិនិយោគម្នាក់ឈ្មោះ Wang សម្រាប់ការកុហកក្នុងការផ្តល់ព័ត៌មានភាគហ៊ុន ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដល់អ្នកវិនិយោគនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbu-3hbkDie1KRaGthAhTQhYEqgeXJaS6GjwZ-3CMG1xAWViZhpXrp7XQcOkvir4MWX1nP2GR9fdevKRzx_k5c73m9g2FZRmZvu8Ofq0v8Q6bHxZSFWv4kc9fsjoYq-TEVnM26AAXt2VBzZhMA4qd_uJygNljevjAnECAYUVQ6Pk65ObBt9IrodECHNQPk/s1080/Snapinsta_app_123464195_3232575063536423_1955515595185894264_n_1080.jpg
តារាសម្តែងរូបនេះក៏បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ជាង ៤០០ ដោយសារការផ្តល់ព័ត៌មានមិនពិតក្នុងប្រតិបត្តិការភាគហ៊ុន។ នៅចុងឆ្នាំ ២០១៧ គណៈកម្មការនិយតកម្មមូលបត្រចិនបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ Long Wei ដែលជាគូស្នេហ៍ដែលបានបំពានច្បាប់ដោយប្រើអានុភាពហិរញ្ញវត្ថុ ផ្ទេរភាគហ៊ុន ក្លែងបន្លំទិន្នន័យអាជីវកម្ម និងបង្កើតក្រុមហ៊ុនខ្មោច។ អាជ្ញាធរបានកំណត់ថា សកម្មភាពរបស់ Zhao Wei និង Huang Youlong បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសទីផ្សារភាគហ៊ុន បំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគខ្នាតតូច និងមធ្យម និងប៉ះពាល់ដល់តម្លាភាព និងយុត្តិធម៌នៃទីផ្សារភាគហ៊ុន។ អាជ្ញាធរតម្រូវឱ្យ Zhao Wei និង Huang Youlong កែតម្រូវកំហុសរបស់ពួកគេ និងបង់ប្រាក់ពិន័យចំនួន ៦០ម៉ឺនយ័ន ហើយពួកគេ ត្រូវបានហាមឃាត់មិនឱ្យ ចូលរួមក្នុងទីផ្សាររយៈពេល ៥ ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-JJmI8ajng4qFnsrlVwI3EhR_BwuvML82zRCfS4y8ZNp2i_01zaz1qd8z6hJlxIUOK1GQH0DHHq1cdMBxhTIBf7eGI4FCYtfRrmfO4P0s3nXqdWXMO5_Q32cqF_hyjS9a3TYwyJ7J2ZziQcuQx_iSU1KslqZNGK3P9Gsntb5Kud9wjqBOs5IEZT_gtTrB/s1360/image_2025-05-05_09-49-18%20(2).png
យោងតាម សារព័ត៌មាន The Beijing News បានឱ្យដឹង ថា Zhao Wei និងអតីតស្វាមីធ្លាប់មាន ទ្រព្យសម្បត្តិ ប្រហែល ៧០០ លានដុល្លារ (គិតត្រឹមឆ្នាំ ២០១៩) ដោយសារការវិនិយោគ អាជីវកម្មអចលនទ្រព្យ ស្រា និងការផលិតភាពយន្ត។ កាលពីចុង ឆ្នាំ២០២៤ តារារូបនេះបានប្រកាសថា នាងបានបញ្ចប់អាពាហ៍ពិពាហ៍ ជាមួយលោក Huang Youlong ជាច្រើនឆ្នាំមកហើយ។ អតីតស្វាមីរបស់នាងមានបំណុលជាច្រើន ដែលបច្ចុប្បន្នលោក Huang Youlong មានបំណុលសរុបចំនួន ១.១ ពាន់លានហុងកុង ប្រមាណ ១៤១លានដុល្លារអាម៉េរិក៕

ទាហានថៃភាគខាងត្បូង កំពុងច្រណែ.ននឹងទាហានថៃនៅតាមព្រំដែនព្រោះរដ្ឋភិបាលមានភាពលម្អៀង

0

ថៃ៖ កងកម្លាំងទាហានថៃដែលឈរជើងនៅភាគខាងត្បូងប្រទេស កំពុងខឹ.ងសម្បា.រនឹងរដ្ឋាភិបាលរបស់ខ្លួនថាមានភាពលម្អៀងទៅខាងទាហាននៅតាមព្រំដែនដែលប្រយុទ្ធគ្នាជាមួយកម្ពុជា ខណៈពួកខ្លួនដែលនៅភាគខាងត្បូងឯណេះ ក៏រងគ្រោះដោយសារក្រុមបះបោលផ្ដា.ច់ខ្លួន មានទាំងស្លា.ប់ និងរបួស ប៉ុន្តែមិនសូវទទួលបានការយកចិត្តទុកដាក់នោះទេ។ នេះបើតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaWLJFZWPR_uItsSfBSKPaiSUt4VKPkdLP2-jiudQXzNtSUtgcmbouuv7xRmA2QVpb7CZCQbF4yU-Bv0iurdSKWTyMWU1nBuC6wvUHHRNuJbKod2niISYQVjp7Ozxcz6jtTo84kIO6e1ZxLSMsLhPinNrkOpHWIonrfo9OxIp20-A1tLaWIlIM2AasYsOZ/s1080/photo_2025-08-08_10-06-40%20(2).jpg
នៅថ្ងៃទី8 ខែសីហា ឆ្នាំ2025 សារព័ត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយថា ពេលនេះកងកម្លាំងនៅព្រំដែនភាគខាងត្បូងប្រទេសថៃកំពុងមានការមិនសុខចិត្តជាខ្លាំង នៅពេលគណៈរដ្ឋមន្ត្រីថៃប្រកាសផ្ដល់ប្រាក់ 10លានបាតដល់គ្រួសារទាហានដែលបានស្លា.ប់ក្នុងការប្រយុទ្ធតាមព្រំដែនជាមួយកម្ពុជា និង 8 លានបាតសម្រាប់ជនស៊ីវិលដែលបានស្លា.ប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgehexA5f2MCQxgr2zYEwtH2Qsd6SGMw1WzzJei84ssSDgfbNZSGb-2GEvvjqe_nnC-QS4onG93N20mm67Ur1zqduHfYMjUHbmzRnK2ZS5sK6Xsn9BwRrbC7pi5v0oCJBHyHv_8pKQpTFHGEbRbHLJnDw8f2F7Bhqe4oCcWLr7YO14shkuSiTsWz8ru2Fy7/s960/photo_2025-08-08_10-06-40.jpg
បើតាមការអះអាងរបស់កងកម្លាំងទាហានភាគខាងត្បូងម្នាក់បាននិយាយថា ពួកគេបានប្រឈមមុខនឹងគ្រោះថ្នាក់អស់ជាច្រើនទសវត្សរ៍មកហើយ ខណៈពេលដែលការពារប្រទេសប្រឆាំងនឹងការវា.យប្រហាររបស់ពួកបះបោរមូស្លីម ប៉ុន្តែមិនទទួលបានការគាំទ្រនិងយកចិត្តទុកដាក់ពីរដ្ឋាភិបាលខ្លាំងដូចនេះសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjum3SniKoOoUzw691bHzUzcJ2zAE0gE2FGnvzfWTFFpjxFStFLQE91CLB1wtZi3O8SgRiFwFpetGwStcQ3bHle49L0ZrDGzCNzKHBIsOh9r4wbOGzYCfdu5cTrsB38xW8YX-Njazls_jdTSKiSvvk1ppNW-LLNp_7a42vN-GPIrxJP80xImpomvmqzDCk-/s1280/photo_2025-08-08_10-06-41.jpg

ដោយឡែក នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានថ្លែងថា លោកនឹងទទួលយកសំណើរនេះដើម្បីឱ្យមានភាពយុត្តិធម៌ ប៉ុន្តែលោកពន្យល់ថា ការបង់ប្រាក់សម្រាប់ទាហានពលីនៅក្នុងជម្លោះព្រំដែន គឺជាវិធានការពិសេសមួយក្នុងគោលបំណងលើកកម្ពស់ទឹកចិត្តកងកម្លាំង គ្រួសារកងកម្លាំង និងជនសុីវិលក្នុងស្ថានភាពដែលប្រទេសកំពុងទទួលរងការបំពានពីខាងក្រៅ។ លោក Phumtham បានបញ្ជាក់ថា រដ្ឋកំពុងពិនិត្យមើលគោលនយោបាយសំណងដែលមានស្រាប់សម្រាប់កងកម្លាំងនៅភាគខាងត្បូងហើយ ដើម្បីឲ្យសមស្របនឹងការលះបង់ដែលជួបប្រទះនៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDMAmyPlOPkFw4wbxMbKms1574n09Bw4_m7saRlc_olf294F2VvCn47SD5ieQSccbwk-QYmGBNftnGTNo8_ghLsBfiiBhjiaYZ-xQJtqrrHNu3me0j3_tEEfem0yGjlozUHPlQqpekgJxILKxEMnYYWCrfeEsuibHOqOk39y6BB8UAdVEIUQ26zfP671sx/s1280/photo_2025-08-08_10-06-42.jpg
បញ្ហានេះ ទទួលបានការចាប់អារម្មណ៍ពីមហាជន បន្ទាប់ពីស្នងការនគរបាលលោក Worawit Narattana, អតីតមន្ត្រីកំចាត់គ្រាប់បែ.ក មកពីខេត្តណារ៉ាធីវ៉ាត់ ដែលបានបាត់បង់ជើងទាំងសងខាង ក្នុងហេតុការណ៍បំផ្ទុះនៅតាមដងផ្លូវ បានបង្ហោះនៅលើ Facebookថា៖ «ពួកគេ (សំដៅលើកងកម្លាំងភាគខាងត្បូង) ក៏បានបង្ហូរឈា.ម ស្លា.ប់ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT1ZqCuHqZvv_agiMwnpyvVwZUXVmvmU3ITmuA8YGfHfZ4hfOv25P1F6EFmZutp20jSfIWUFTx28nuB6vx7AnXETIzyrPPWJPciFOzTg9euTtxoJi1B-rAv9M8wJr9XTx-9Qeht6iiX7WbLbgUVMXxQqz8b1hum7Cuxhrja6re0yTUvnnFRU6X17wLF3Gk/s1080/photo_2025-08-08_10-06-42%20(2).jpg

គួរជម្រាបថា ខេត្តនៅភាគខាងត្បូងរបស់ថៃរួមមាន៖ ណារ៉ាធីវ៉ាត់ ប៉ាតានី យ៉ាឡា និងផ្នែកខ្លះនៃសុងក្លា ត្រូវបានកាន់កាប់ដោយក្រុមបះបោរអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយបានឆក់យកជីវិតមនុស្សជាង 7,000 នាក់ ដែលរួមមានទាំងប៉ូលីស ទាហាន មន្រ្តី និងជនសុីវិល ដោយការផ្ទុះអាវុ.ធ និងបំផ្ទុះគ្រាប់បែ.ក។ កន្លងមករដ្ឋាភិបាលថៃ ក៏បានផ្តល់សំណងដល់ជនរងគ្រោះនៃឧបទ្ទវហេតុទាំងនោះបានមួយចំនួនដែរ ប៉ុន្តែសំណងនោះមានភាពមិនស្មើគ្នា និងយឺតយ៉ាវខ្លាំង ជាហេតុធ្វើឲ្យគ្រួសារជាច្រើនអាចទទួលយកបាន និងគ្មានគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ពីរដ្ឋាភិបាល៕