ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ មើលឃើញថា វាជាសញ្ញាល្អក្រោយមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដែលប្រទេសទាំងពីរបានចរចាកិច្ចព្រមព្រៀងបទឈប់បា.ញ់ ។ លោកថា ប្រសិនបើកម្ពុជាបំពានកិច្ចព្រមព្រៀងឈប់បា.ញ់ នឹងមានការជជែកថ្នាក់មេបញ្ជាការទាំងពីរភាគី ក្រោមការសង្កេតការណ៍ពីអនុព័ន្ធយោធាម៉ាឡេស៊ី ប៉ុន្តែបើកម្ពុជានៅតែបំពានទៀត ថៃនឹងប្តឹងអាស៊ានឱ្យធ្វើជាសាក្សីតាមច្បាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ថា ៖ «នេះជាសញ្ញាល្អដែលប្រទេសទាំងពីរអាចចរចាគ្នា ហើយវាគួរឱ្យរីករាយដែលបានឃើញកិច្ចព្រមព្រៀងសម្រេចបានក្នុងកិច្ចប្រជុំ ។ បើមានភាពស្មោះត្រង់ និងអនុវត្តកិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់នឹងធ្វើឱ្យបទឈប់បាញ់មានប្រសិទ្ធភាពស្របតាមកិច្ចព្រមព្រៀង» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png
ប៉ុន្តែប្រសិនបើកម្ពុជាបំពានកិច្ចព្រមព្រៀងឈប់បាញ់ គឺមេបញ្ជាការកងទ័ពទាំងពីរភាគីត្រូវតែជជែកគ្នា ដោយមានអនុព័ន្ធយោធាអាស៊ាននៅប្រទេសថៃ និងអនុព័ន្ធយោធាអាស៊ាននៅប្រទេសកម្ពុជា ព្រមទាំងអនុព័ន្ធយោធាម៉ាឡេស៊ីចូលរួមសង្កេតការណ៍ ។ បើកម្ពុជានៅតែបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ទៀត ថៃនឹងប្តឹងអាស៊ានឱ្យធ្វើជាសាក្សី ដែលនេះជាការដំណើរការតាមច្បាប់អន្តរជាតិ ។ នេះបើតាមការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgYiGHMOWAYYN7vQH1SM0k6BneKe2klmh__EVaobpjvVV0pmBcyIj23E-AHiGFrhsT3QMVFbVS1QS1CmY_5eIZKCxKTdvbwjo5VKtwskwbFdmDbnZk74VjR3oD6HUfoa36jWIx2XsaorCcuFDGtpKomp90izTtvd73GUDejNMhGya56YFfT0bZFTYKZP7V/s900/image_2025-08-08_15-41-03%20(2).png
ចំណែកសំណួរសួរថា តើថៃនឹងលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ ដែរឬទេ? លោក ភូមិថាំ វីឆាយ៉ាឆៃ និយាយថា កិច្ចព្រមព្រៀងឆ្នាំ២០០០ ពុំពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ទេ ។ ការធ្វើកិច្ចព្រមព្រៀងឈប់បាញ់ គឺដើម្បីកុំឱ្យជម្លោះរាលដាលរហូតដល់ប៉ះទង្គិចគ្នា ខណៈកិច្ចព្រមព្រៀងឆ្នាំ២០០០ ជារឿងផ្សេង ហើយបើជជែកពីកិច្ចព្រមព្រៀងឆ្នាំ២០០០ ត្រូវតែជជែកតាមច្បាប់ទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQb04C8tuxXWhH4h5OM_ihLMPZpJIPvsysf7xwHWAWFwGtyQf5cc9J4Fp2ZnZT8L_EAuKjQhk3Lg5YtiDGtNdt-edICNeNxD99J0iNwAi8gBk3cDBxPDiDIwzfc_2p3jKtd640TGNkTdHaZoXI8ekzkG5Lf1C_Uo2kh_SrC7fsSxgrCfHCglOU_V7GkiI/s1024/image_2025-08-08_15-41-03.png
គួរបញ្ជាក់ថា កម្ពុជា និងថៃ ទទួលបានជោគជ័យនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkArm3dsYfKaMlZLXfRmv30IPnhgzgXRBsUGoTUlJDG0_y3Ec65uo87M9nabg6fZ62RcllnkF6FQPJdI8ptfhV4BxtNjpzpXdUOy4msFe_1Lt5cprs1-I_gNhmsd9wCNTj3bxK8Elk-7gdwIfD6ONjhdYgQ4EfVJoIlJiCUgbXpO6nPoTZ1EmrouIs5-BR/s830/image_2025-08-08_15-44-49.png
    កម្ពុជាបានគោរពកិច្ចព្រមព្រៀងបទឈប់បាញ់រហូតមក ហើយកម្ពុជាសង្ឃឹមថា ថៃនឹងគោរពកិច្ចព្រមព្រៀងឈប់បាញ់ដូចគ្នាដែរ ដោយថៃត្រូវដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃឱ្យបានឆាប់រហ័ស ៕