បន្ទាប់ពីទទួលបានដំណឹងចចាមអារ៉ាមថាទំនិញថៃដឹកជញ្ជូនតាមយន្តហោះយ៉ាងច្រើន តារាចម្រៀង វ៉ាន់ នីឡា ថាបើរើសបម្រាស់គឺត្រូវធ្វើឱ្យបានព្រោះលើកនេះគឺធ្វើឱ្យខ្មែររគចម្រើនលើកកម្ពស់ផលិតផលក្នុងស្រុក។ វ៉ាន់ នីឡា ទោះប្រទេសទាំងពីរប្រែមកធម្មតាវិញគប្បីត្រូវបន្តពហិកាផលិតផលថៃឱ្យបានព្រោះបញ្ហាពេលនេះមិនមែនត្រឹមតែឈឺចាប់ទេតែលើសពីការឈឺគឺ «មេរៀន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV1H5Zam5qpz7NSjlzQE1eg1CJHBkfFLmlP8pniDdeqgg55qcoR4O9DjxB2wRtZiz_-c0YcgJAQdZ2XeBJgROsiaVJdLf4K_N2RdPYzNPmGyuvfJsTUthjRYvVaRnmjOnpYpYEM-tj5jvQL1tY57oxKszpSAj0eIoNHAZQNRgvMhiNoKj67j8dk4pXQqbg/s2048/image_2025-08-08_11-48-09.png
សង្រ្គាមរយៈពេល៥ថ្ងៃរវាងប្រទេសខ្មែរនិងថៃគឺបានធ្វើឱ្យប្រជាពលរដ្ឋខ្មែររងនូវភាពឈឺចាប់យ៉ាងខ្លាំងហើយរឿងនេះបានធ្វើឱ្យមនុស្សជាច្រើនមានគំនិតជាតិនិយមជាងមុនហើយពហិកាលែងប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ។ ទោះយ៉ាងណាថ្មីៗនេះក៏មានដំណឹងរសើបថាទំនិញតាមជើងយន្តហោះថៃ-ខ្មែរ មានការកើនឡើងខ្លាំង។ នេះបានជំរុញឱ្យតារាចម្រៀង វ៉ាន់ នីឡា បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkoDLOi5QzpjFIX5IVNeQaaV_pK8GphxADxhRsuLbMCvVbGIE0AMT4b9Qhmzse4fG80fHln6ev3XEgXOc28l1YAMHLyKjve8laW97KRVcgZg48bKxtPjdn0uqfs1PqjrR91m5bzpiPI7V8K0R2kVWFIdZCuKitzxNXUIzrxgQZ-8TM_e_wW6_-s9HO8Akd/s2048/image_2025-08-08_11-48-10.png
តារាចម្រៀងរូបនេះបានសរសេរបង្ហោះនៅយប់ថ្ងៃទី៧ សីហា ថា «មុននេះឃើញបងស្រីម្នាក់បង្ហោះថានៅតែមានអីវ៉ាន់នឹងផលិតផលសៀមដែលដឹកជញ្ជូនតាមយន្តហោះមកយ៉ាងច្រើន.okay សុំអត់មានមតិយោបល់ចំពោះរឿងនេះ ។ តែសំរាប់ខ្ញុំ ខ្ញុំគិតបើយើងរើបម្រាស់គឺរើឱ្យរួច ព្រោះការរើបម្រាស់លើកនេះគឺធ្វើឱ្យខ្មែររីកចម្រើនលើកកម្ពស់ ផលិតផលក្នុងស្រុកនឹងធ្វើឱ្យផលិតផលយើងមានទីផ្សារកាន់តែខ្លាំង បើទោះបីជាថ្ងៃក្រោយប្រទេសទាំងពីរប្រែមកធម្មតាក៏ខ្ញុំគិតថាយើងគប្បីបន្តពហិកាការឈប់ប្រើផលិតផលសៀមឱ្យបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiDxsnxdYsbPxEHFuPBZweY1MOnUWXtSGF1OI9us3DzlPpic5zjHcsAxrEG3xqqp1u7bjEBNh5wZGTHpjIXdwJCUD_TLtDonzXwphz0CSEI6QQC1BY0W8Yado6Qp-jp9H7HGej4KvIjd_ITqxqp1MSgVpIGDBc0UiQe49K90I2HlJqvTWE_nnsSrxTwlBO/s1422/image_2025-08-08_11-48-11.png

វ៉ាន់ នីឡា ថា «បញ្ហាពេលនេះមិនមែនត្រឹមតែឈឺចាប់ទេ តែលើសពីការឈឺគឺ” មេរៀន” បើបន្តិចទៀតយើងលែងឈឺតែសូមឱ្យចងចាំមេរៀននេះទុក ហើយមួយទៀតបើយើងបាត់ឈឺហើយតែសូមនឹកស្រមៃដល់កម្លាំងកងទ័ពដែលអត់បាយក្រហាយទឹកយកខ្លួនពាំងគ្រាប់ដើម្បីជាតិ»។ តារាចម្រៀងរូបនេះថា ទឹកមាត់របស់នាងអត់ប្រៃទេ និយាយទៅក៏គេមិនសូវចាប់អារម្មណ៍ តែសង្ឃឹមថាមហាជនដែលបានឃើញ status មួយនេះនឹងយល់ពីអ្វីដែលនាងចង់និយាយ៕