Home Blog Page 240

បើអ្នកយំមិនមែនមានន័យថា អ្នកបង្ហាញភាពទន់ខ្សោយទេ ប៉ុន្តែជាវិធីថែរក្សាផ្លូវចិត្ត

0

មនុស្សជាច្រើនយល់ថាការយំ ជាសញ្ញានៃភាពទន់ខ្សោយ ឬបង្ហាញការអស់ទ្រាំ ប៉ុន្តែការពិត យំ គឺជាចម្លើយផ្លូវអារម្មណ៍ពីធម្មជាតិរបស់មនុស្ស ដែលមានតួនាទីជួយសម្រួលអារម្មណ៍ កាត់បន្ថយស្ត្រេស និងធ្វើឲ្យផ្លូវចិត្តប្រសើរឡើងវិញ។ បើតាមអត្ថបទមួយពី CNA Lifestyle បានលើកឡើងថា ការយំអាចជាវិធីមួយក្នុងការថែរក្សាសុខភាពផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ln7GOhf0VuzWCbjk8LC46iovQnPxziASpExAee6cHH73CjVAaF8lQgI_YstLuNBPbTQRVEl-QeBfBgpj2rQ2A6TzFofZv98_2gjPsmSRlpE7eRQhtMskjpgmDUbn9zBvZLqb_tBEKPJrgHHNRWK2tpG9jIUKPUZnxqYnAytDO7eAvnG-DTT_c_0WvYoJ/s693/photo_2025-10-23_12-02-11%20(4).jpg

ធ្លាប់អត់ពេលអត់សប្បាយចិត្តរត់ទៅយំ ពេលយំរួចមានអារម្មណ៍ថាដូចដកបន្លាចេញពីទ្រូង? នេះមកពីពេលអ្នកយំមិនត្រឹមតែបញ្ចេញទឹកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែជាប្រតិកម្មរវាងផ្លូវរាងកាយ និងផ្លូវចិត្តជាផងដែរ។ ទឹកភ្នែកនោះមានសារធាតុស្ត្រេសដូចជា cortisol និង prolactin ដែលរាងកាយចង់បញ្ចេញចេញ។ បន្ទាប់ពីយំរួច បេះដូងនឹងចាប់ផ្តើមលោតយឺត ហើយការដកដង្ហើមបានវែងជាងមុន ពេលនោះអារម្មណ៍ធូរស្រាលនឹងវិលមកវិញ ដែលមិនមែនជាអារម្មណ៍ចៃដន្យឡើយ តែជាផលវិទ្យាសាស្ត្ររបស់រាងកាយបន្ទាប់ពីយំរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD3hjrvzaSHXem1OUwkdFQrpnWr6s3n1a6RenRHOe8y1dh4yCXjG0NJsYsbYI1_Eg2rA6R9H7Hc87rVgqMBy8mnb8cCmTzz0sUNEjb2UNsmqSjLE2Eydt1_oJMjw-V9Qz-lfXydM9byAZHuLZ03vorgGdkfr0PhNUeyUsxQ9IAUS45mS3ss3gq3pZDQa63/s640/photo_2025-10-23_12-02-11.jpg

មនុស្សយំដោយសារអារម្មណ៍ជាច្រើនប្រភេទ រាប់ទាំងការយំពេលសោកស្តាយ ការឈឺចាប់ ឬបាត់បង់អ្វីមួយ។ ប៉ុន្តែនៅពេលខ្លះ មនុស្សក៏អាចយំនៅពេលមានអារម្មណ៍រីករាយ ឬសប្បាយចិត្តខ្លាំងពេកផងដែរ។ អ្នកជំនាញបញ្ជាក់ថា ពេលមនុស្សប្រើអារម្មណ៍ខ្លាំងពេក នោះ ប្រព័ន្ធផ្លូវចិត្តនឹងប្រើទឹកភ្នែកដើម្បីបញ្ចេញអារម្មណ៍ដែលស្ទះក្នុងចិត្តនោះចេញមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMTGtB0KWuHbUfToeA8dchRlRzfRDSZF99cd64MaQvQcwcv6i20HPveE_PXpdlzW0lSZ08xM-ALQ5AnuOpxxPyYNCI5WucvrfBiZWbaFpUQqwbcSlNY9iGKp3Yz2MVgh5pd4y9AXK-ew7U3u5vhL2ESyJ95UFLMqFW2gE2fupf4RrkO3xdE4sWhdi7VN8P/s800/photo_2025-10-23_12-02-12%20(2).jpg
ជាទូទៅការសិក្សាបង្ហាញថា ស្ត្រីតែងតែយំញឹកជាងបុរស ដែលនេះមិនមែនដោយសារកត្តាជីវសាស្រ្តប៉ុណ្ណោះទេ វាក៏ដោយសារវប្បធម៌សង្គម ដែលធ្វើឲ្យបុរសតែងតែត្រូវស្ទាក់ស្ទើរក្នុងការបង្ហាញអារម្មណ៍ ខុសពីមនុស្សស្រីដែលងាយបង្ហាញអារម្មណ៍ និងទឹកភ្នែក។ ប៉ុន្តែការទប់ទឹកភ្នែកយូរអាចនាំឲ្យមានអារម្មណ៍កាន់តែតានតឹង ឬអស់កម្លាំងផ្លូវចិត្ត។ អ្នកជំនាញផ្លូវចិត្តណែនាំថា ការអនុញ្ញាតឲ្យខ្លួនឯងយំពេលត្រូវការ មិនមែនជារឿងគួរអៀនខ្មាស់ទេ តែជាផ្នែកមួយនៃការថែរក្សាផ្លូវចិត្តឲ្យមានស្ថេរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmYebA-P6i8tRko5agvMNoPp4LH4WfNZgb5YJASd6YlYiANzwhM3n5RKT4THCtnnxtz7PDnCPZlH5a3aa6VCbDZrbq-2o5CRuTgP8KAvme6uGxm9MxlT8VlYWOSWgT1ZIJrNTNRi1MYnyDYzR6lkZC4oG6gXzDT8QnzzVkUt-TrfoYIpv-7lArBpnGLMXP/s1280/photo_2025-10-23_12-02-12.jpg

បន្ថែមពីនេះ ការទប់យំជាបន្តបន្ទាប់ក៏អាចនាំឲ្យមានបញ្ហាផ្លូវចិត្ត និងរាងកាយផងដែរ ដូចជា ឈឺក្បាល សាច់ដុំតានតឹង ឬមានអារម្មណ៍អស់កម្លាំង ដែលវាអាចបណ្ដាលឲ្យខួរក្បាលគិតច្រើន ឬងាយខឹងជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjMI2gEEMuI2ZEj79wQcR7zopo75KiNAxaJa6847oE8XI2R9z7-wUxLB5mGJ45goBI1RZosvLZ4bzhTwwBIv1vz0fxnqvbnB_7uexeirroyuGIGWloQWjBexklw_byxkHeTkMlqY_u4TTIBNV9CZ0TTmPy_8wLBXnzp8CXM-Bo5Is10OIM4U3pxp0D8CXP/s732/photo_2025-10-23_12-02-11%20(2).jpg
ទោះជាយ៉ាងណា បើទោះបីជាការយំមានសារៈប្រយោជន៍ក៏ដោយ ប៉ុន្តែប្រសិនបើអ្នកយំញឹកញាប់ពេក ហើយយំដោយគ្មានមូលហេតុ ឬមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ នោះវាអាចជាសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ឬភាពតានតឹងយូរ។ ក្នុងករណីនេះ អ្នកគួរប្រញាប់ពិភាក្សាជាមួយអ្នកជំនាញផ្លូវចិត្ត ដើម្បីទទួលបានជំនួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDepndMFTZnvBA3Z-uhJYYce5iar_B249BzTUA9Z0LZys4lO0WhzLyrDG4zZmxRXQ1bkyBmRo389uzUeBT2j9geNQKc20m33szN6lIkbQ9RPX3uFlWM80zMucYpCtXhVdGvJTAuqf1ZqVC1DJ00ADJn4n7tIhjNkDg6_PlL5CKVgcqalCVmUuqY3uLqkLN/s1280/photo_2025-10-23_12-02-11%20(3).jpg

សូមរំលឹកថា ការយំមិនមែនជាវិធីតែមួយគត់ដែលជួយរក្សាផ្លូវចិត្តឲ្យនឹងនរនោះទេ ប៉ុន្តែនៅមានសកម្មភាពផ្សេងទៀតដែលអាចជួយកាត់បន្ថយសម្ពាធផ្លូវចិត្តបានមួយកម្រិតផងដែរ ដូចជា ការហាត់ប្រាណ សរសេរចំណាំ បង្ហាញអារម្មណ៍តាមសិល្បៈ ឬនិយាយជាមួយមិត្តភក្តិជាដើម។ អ្វីដែលសំខាន់គឺត្រូវពីស្គាល់អារម្មណ៍របស់ខ្លួន និងទទួលស្គាល់វា ដើម្បីរកវិធីសមរម្យក្នុងការដោះស្រាយ៕

ម៉ាឡេស៊ីត្រៀមសាងសង់របងព្រំដែនជាមួយថៃដើម្បីទប់ស្កាត់ការជួ.ញដូរមនុស្ស និងឆ្លងដែនខុសច្បាប់

0

ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានអនុម័តថវិកាប្រមាណ១ពាន់៥រយលានរីងហ្គីត (ឬជាង៣២០លានដុល្លារ) ដើម្បីសាងសង់របងនៅតាមបណ្តោយព្រំដែនរដ្ឋ Kelantan ជាមួយប្រទេសថៃ ដោយម៉ាឡេស៊ីរំពឹងថា របងព្រំដែនម៉ាឡេស៊ី-ថៃនឹងជួយទប់ស្កាត់ការជួ.ញដូរមនុស្ស លួចឆ្លងដែនខុសច្បាប់ ជួញដូរថ្នាំញៀន និងជារបងការពារទឹកជំនន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigLpk0nQ7tGIaew0NwXIlDcMRSv5IvHiebiiD6uudTMUGmVoLAz_rRs55tBulGDfnQJrA7ZsQdfoOooYHrfszgdpAJtgv2wZ4qyECo9anuzkipyZY_2cfp5V0Q1Z8xytmT4w9fWl16PnAniqnwDj9elA-gsETKf3O5A2OVX-sfEwjCtPGw7tZBCvSJF_I-/s1080/image_2025-10-23_15-59-08.png
តាមការលើកឡើងរបស់មេបញ្ជាការប៉ូលិសរដ្ឋ Kelantan គម្រោងសាងសង់របងព្រំដែនម៉ាឡេស៊ី-ថៃ គឺមានការអនុម័តពីក្រុមប្រឹក្សាសន្តិសុខជាតិ ដែលបច្ចុប្បន្ន គម្រោងសាងសង់របងព្រំដែននេះស្ថិតក្នុងដំណាក់កាលដេញថ្លៃ និងរៀបចំកិច្ចសន្យា ។ របងព្រំដែននឹងចាប់ផ្តើមសាងសង់ចាប់ពីតំបន់ទុមផាត រហូតដល់តំបន់តាន់ម៉ារ៉ក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYI6lhITJDWDHdEvZK4STmhSOla0ZGkUim9QGSdW5w_oC__coEUqB7OKa2SZEuKSsq7T6tpipnprH8uSkZxFSRq6epYgATR7WimzC24T_mKVQNcTie_tsEdVp3BaO-vsM7s7NwhyUZI7rMOKuepLWrcuwSodGICBMXHiGZIs2crfMyQwnXYXB5cutILnXz/s1280/photo_2025-10-23_15-47-29.jpg

កាលពីថ្ងៃទី១៣ ខែតុលា កន្លងមក មេបញ្ជាការប៉ូលិសរដ្ឋ Kelantan និយាយថា ការសាងសង់របងនៅតាមមាត់ទន្លេហ្គោលក ក្នុងតំបន់រ៉ាន់តៅប៉ាន់យាំង និងតំបន់ប៉ាស៊ីម៉ាស គឺមានភាពចាំបាច់ជាយុទ្ធសាស្ត្រ មិនមែនគ្រាន់តែជាជម្រើសទៀតទេ ដោយសារទីតាំងភូមិសាស្ត្រទន្លេហ្គោលក មានសភាពតូចចង្អៀតនិងទឹករាក់ ទើបធ្វើឱ្យពិបាកគ្រប់គ្រងសុវត្ថិភាព ។ ជាមួយគ្នានេះ របងព្រំដែននឹងជួយទប់ស្កាត់ការលួចដឹកទំនិញខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងជួយការពារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1skLs7nOZ3xRjr4Dqv7m980fJtcpkc9LQultqNMe5qzTRBFEO7u8B_xySM1RgEUx2Z3EIhvXqb71VAWFBwIqCQELLsIjir4dgOdpwUuIKSLJSM-S2dbLg-ZGdz9qkguM3jnX8ZUmkIklsaHRlQ6DtCtg6h6kX2jakeymOKVQyuzG1xcPy7YP3q2HX2hDa/s1280/photo_2025-10-23_15-47-30.jpg

គម្រោងសាងសង់របងព្រំដែនម៉ាឡេស៊ី-ថៃ គឺស្ថិតក្នុងផែនការពង្រឹងសន្តិសុខព្រំដែនដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីកាលពីចុងឆ្នាំ២០២៤ កន្លងមក ក្រោយពីម៉ាឡេស៊ីមានបញ្ហាការលួចលក់ទំនិញខុសច្បាប់ ជួញដូរថ្នាំញៀន និងលួចឆ្លងដែនខុសច្បាប់តាមព្រំដែនម៉ាឡេស៊ី-ថៃជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzwixJwGhDsvrivRX8F7LPX0XN2V3kQIx3-KFhwrb2T1-XYUBfjeuW4j-GLO-oUZqq4rkkuDLpr7dY-XEdM-pg-gQqF634SVbPefESppA88VlzcbEOWWtQdRdmVIQBvVmBVC2oOKviOUiIXjsxFEQzCqXMoGVP8HqK1GlVSyHqEgbcNOWY0OiFPsU1Uzu6/s2592/image_2025-10-23_15-59-05.png

គួរបញ្ជាក់ថា ម៉ាឡេស៊ីមានគម្រោងសាងសង់របងព្រំដែនជាមួយថៃ ដោយសារការលួចដឹកទំនិញខុសច្បាប់កើនឡើងខ្លាំង ដូចជា ប្រេងឥន្ធនៈ ថ្នាំញៀន និងជួញដូរមនុស្ស ហើយរបងនេះនឹងទប់ស្កាត់ក្រុមធ្វើសកម្មភាពបះបោរនៅថៃ ដែលតែងតែឆ្លងដែនទៅម៉ាឡេស៊ីរកកន្លែងសុវត្ថិភាព ។ ការជួញដូរមនុស្ស រត់ពន្ធថ្នាំញៀន និងអាវុធ គឺជាបទឧក្រិដ្ឋដែលកើតឡើងនៅតាមបណ្តោយព្រំដែនម៉ាឡេស៊ី-ថៃជាយូរមកហើយ ៕

កូរ៉េខាងត្បូងដៅចំណុចខ្មៅលើតំបន់មួយចំនួននៅកម្ពុជា និងហាមពលរដ្ឋមិនឲ្យធ្វើដំណើរមកជាដាច់ខាត

0

ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងបានដាក់បម្រាមកម្រិតខ្ពស់ចំពោះការធ្វើដំណើររបស់ពលរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជា ក្រោមហេតុផលក្តីបារម្ភពីការធ្លាក់ក្នុងអន្ទាក់នៃក្រុមឧក្រិដ្ឋជនអនឡាញ ដោយបានកំណត់គោលដៅមួយចំនួនថាជាតំបន់គ្រោះថ្នាក់ និងព្រ.មានបើពលរដ្ឋកូរ៉េណាម្នាក់ដែលហ៊ានល្មើសបម្រាមនេះនឹងត្រូវប្រឈមការផ្តន្ទាទោសតាមច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOcTCfu98e8YOedRBZajbZBtFoMpd-w_vgwNl8rt83ijyeYyneNY8vhABcStQv9ZcEt6SAjPOmDJDSh3EogAyFiWklVaPBbbc-949sq8lGqXAoIQzUYxk2jQ17uCgyZ42rPDaD6q5JkixpjK48j2Mty3ISrFARU1MiHIIN-MEOSJw-_pNtLUE6v0DPOgU7/s465/photo_2025-10-23_14-47-16%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOcTCfu98e8YOedRBZajbZBtFoMpd-w_vgwNl8rt83ijyeYyneNY8vhABcStQv9ZcEt6SAjPOmDJDSh3EogAyFiWklVaPBbbc-949sq8lGqXAoIQzUYxk2jQ17uCgyZ42rPDaD6q5JkixpjK48j2Mty3ISrFARU1MiHIIN-MEOSJw-_pNtLUE6v0DPOgU7/s465/photo_2025-10-23_14-47-16%20(2).jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងកាលពីសប្ដាហ៍មុនបានប្រកាសថា ការកំណត់កូដខ្មៅ (code-black) គឺផ្តោតលើតំបន់ជាក់លាក់មួយចំនួន រួមមានក្រុងព្រះសីហនុ ភ្នំបូកគោក្នុងខេត្តកំពត ក្រុងបាវិតក្នុងខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ថាជាសម្បុកឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់ ដែលពលរដ្ឋត្រូវតែជៀសវាងការធ្វើដំណើរទៅជាដាច់ខាត។

បន្ថែមពីលើបម្រាមនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងបានព្រមានពលរដ្ឋខ្លួនថា ប្រសិនបើមាននរណាម្នាក់ព្យាយាមធ្វើដំណើរ ឬស្នាក់នៅតំបន់ដែលបានហាមឃាត់ នោះពួកគេនឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗទៀត។ គួរបញ្ជាក់ថា ចំណាត់ការរបស់អជ្ញាធរកូរ៉េខាងត្បូងទាំងនេះធ្វើឡើង ក្រោយមានរបាយការណ៍ស្លា.ប់និស្សិតម្នាក់នៅលើភ្នំបូកគោក្នុងខេត្តកំពតដែលបណ្តាលមកពីការធ្វើទារុណកម្មធ្ងន់ធ្ងរពីសំណាក់ក្រុមឧក្រិដ្ឋជនអនឡាញ ជាជនជាតិចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv7QXWJxO8WJzQaKEuSqdhGbv_h6UAFxQWQUgH603qrRoKM0zF_uhXmBdez-8LzGxEZsZTHF6Y0T_8UnB5tCEEUFNncQvjbcYSRmtSMHTGIWB-W3ZdLl8SIbJCkLrJ9NWNnZphxPWEFZLKk-ZJIZtAUU6-IKeEmLAe_KMiandxj-CQ8L5qIkB6DYnWzirH/s500/photo_2025-10-23_14-47-15.jpg

ដូចគ្នានេះដែរ ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានណែនាំប្រជាជនកូរ៉េខាងត្បូងឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរទៅកាន់តំបន់ផ្សេងទៀតនៃអាស៊ី ជាពិសេស ថៃ ឡាវ និងហ្វីលីពីន ខណៈបញ្ហាស្រដៀងគ្នានេះ កំពុងមានការកើនឡើងខ្លាំងនៅក្នុងតំបន់អាសុីអាគ្នេយ៍។

យ៉ាងណាក៏ដោយ ក្រោយជំនួបពិភាក្សាការងាររវាង លោកជំទាវ Kim Jin-ah អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង និងឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនឹងបង្កើតក្រុមការងារ Task Force មួយ ដើម្បីជំរុញសន្ទុះការងារ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd4HS_Ij27-2SzwvpRsFgBWMuXaG6ym8KjdN29R41Kg8guKzofQwiUHVzgQe99UOTNgo-kd-qBp-K9eJ1uR8ifA1ei_SOXG32NjHQir0qPxQV2vLAlf1yjqS5lJPSIFmRpHs0r8gq75F3XVQQul1nDYapr3zVtUvJ9OP7KURUHdtOBukKPbaSmxAZs_duH/s960/photo_2025-10-23_14-47-16.jpg
បើតាមការឲ្យដឹងរបស់ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមមិនចូលប្រទេស។

លើសពីនេះ ប្រទេសទាំងពីរ ក៏បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqBXlgqHHuAk_968r9LxwN5QU2UB-A9czaHOCTgQMRVtm7fQGv1Wy_3GKXtN0pozy_YLejxNRTuj4juc9879GSX_JtSZMb6Zk492792avZ5KZzzpEr4gPTtxretSMBj9uLmthUurqkCmA32hXGcgTZ9kDn_cZjzUGJt_lFtcICyYhz0XrgwDP69QbpVXYu/s1000/photo_2025-10-23_14-47-16%20(3).jpg

ប៊ូសស្រ្តង បន្តជួយឧបត្ថម្ភគ្រួសារកងទ័ពពលីដោយសារផ្សែងពុល ១២លានរៀល

0

បងប្អូនខ្មែរជួយស៊ែឱ្យអន្តរជាតិបានឃើញផង វីរៈកងទ័ពខ្មែរម្នាក់ទៀតហើយ បានពលីដោយសារផ្សែងពុល។ ខ្មែរនឹងចងចាំនៃការលះបង់ដ៏ធំធេងដើម្បីការពារបូរណភាពទឹកដីរបស់វីរៈកងទ័ពជួរមុខទិសតាថាវ ជា កុលបុត្រ។ Mr. Christ តំណាងក្រុមហ៊ុនប៊ូសស្រ្តង បានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់គ្រួសារវីរៈកងទ័ពពលី ចំនួន ១២លានរៀល។
គួរឱ្យដឹងផងដែរថា ប៊ូសស្រ្តង ជាក្រុមហ៊ុនចិត្តល្អ ដោយកន្លងមកតែងតែជួយផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក ថែមទាំងជួយគ្រួសារកងទ័ពរបួស និងពលីក្នុងយុទ្ធនាការណ៍ ប៊ូសស្រ្តង១លានកំប៉ុង បរិច្ចាគ១០០០លានរៀល និងធ្វើបុណ្យដ៏ធំឧទ្ទិសកុសលជូនដល់កងទ័ពពលីទៀត។
ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ! ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWevagrIaUesrkJpm3_UrwHwyjpbyPgWOlGYjiK2UXjNa56KEgOWCPS2tsj5NpWCUW-kkp68pA5zTJoLWybV00gmkAUKd-M6qVYUIq9k6j6-Q729BxpVXOzUVVvYk9YubzimW_e8pcZVCZJiKVjPz3jcH0DPjW1vB32SVtzHiTGA2EBKgTwn6LO6VntiK8/s1250/IMG_9617.JPG

នាយករដ្ឋមន្ត្រីថៃកោះប្រជុំរដ្ឋមន្ត្រីសំខាន់ៗដើម្បីត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង APEC

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានកោះប្រជុំរដ្ឋមន្ត្រីសំខាន់ៗដើម្បីត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង APEC នាពេលខាងមុខ ប៉ុន្តែលោកមិនបានឆ្លើយសំណួរអ្នកសារព័ត៌មានដែលសួរពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ីទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTy18LXvaUUnZHbKhcn0recO3pSYcdOLGgG-caYznt2HUVigQ-sM47QNaZeOyq6Tpb7sXxC4TAjl8CpnvZSqra6T2E7KJDfbZhIbP1SMyxMcXZhZ69HuEKqoOM-T3fV4LJue63MNQdRRJ-WKmEPXNWe5TB7bYC3nAQvlY4HxoYgHhbwCGpi_etbSziB-S6/s1200/photo_2025-10-23_14-11-24%20(2).jpg
នាវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅទីលានរូបសំណាក់ព្រះមហាក្សត្រថៃជិះសេះក្នុងតំបន់ឌុស៊ីត ទីក្រុងបាងកក ថា ថ្ងៃនេះ (ថ្ងៃទី២៣ ខែតុលា) លោកបានកោះប្រជុំរដ្ឋមន្ត្រីសំខាន់ៗដើម្បីពិនិត្យមើលការងារឡើងវិញមុនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី និងកិច្ចប្រជុំមេដឹកនាំតំបន់សេដ្ឋកិច្ច APEC នៅកូរ៉េខាងត្បូង ថាតើនឹងត្រូវចុះហត្ថលេខា ឬឯកភាពអ្វីខ្លះ ឬមានអ្វីរាំងស្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSq-1t_adfOa3iT2M08y07KLYO3UhDdOmzkHieqZSbVe66FvIxwTvHSraojpUcpAUCGvFPNmAGEe0DvGiJqKhG3wdgEMJRyp0WRuaOmZE-Z6BLfunWGHi8T3rB1GoITh_BhGPQjaa3YxW2gEPc6FWBex_tMufqFolNrJZP0Bs5dRHQsi3ggOxx4C1b86QU/s1080/photo_2025-10-23_14-11-25%20(2).jpg

ប៉ុន្តែនាយករដ្ឋមន្ត្រីថៃមិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីទេ ។ នាវេលាម៉ោង៩និង១០នាទី លោក អនុថីន ក៏បានចាកចេញពីទីលានរូបសំណាក់ព្រះមមហាក្សត្រថៃជិះសេះក្នុងតំបន់ឌុស៊ីត និងធ្វើដំណើរទៅអគារថៃឃូហ្វានៅវិមានរដ្ឋាភិបាល ដើម្បីប្រជុំជាមួយរដ្ឋមន្ត្រីសំខាន់ៗជជែកពីការត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី និងកិច្ចប្រជុំមេដឹកនាំតំបន់សេដ្ឋកិច្ច APEC នៅកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB0UWC7LjIOfRfqcQqIGMm36Pp896WIwNsQvPq5fODsY5FVsXd4CrVUUmyo1ueY2ANO1UeWcbfVhpuJtlqZl6MHJvVSiouP2emQQuiMdYL0kaCF90uXTIxubjsoRK60uocuYDUXOspH6OPS53_qkOxcZZ5li14Ny1c5iU17PSTVEOVVffLR91UMg3t09Tt/s1280/photo_2025-10-22_12-00-07%20(2).jpg

ចំណែករដ្ឋមន្ត្រីសំខាន់ៗដែលមកចូលរួមប្រជុំជាមួយនាយករដ្ឋមន្ត្រី រួមមាន ៖ រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាន, រដ្ឋមន្ត្រីកសិកម្ម, រដ្ឋមន្ត្រីការបរទេស, រដ្ឋមន្ត្រីពាណិជ្ជកម្ម និងរដ្ឋមន្ត្រីជាច្រើនរូបទៀត ដែលកិច្ចប្រជុំនេះមានរយៈពេលប្រមាណ៥០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg

នាយករដ្ឋមន្ត្រីថៃបដិសេធមិននិយាយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ី ធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំងទៅលើគោលជំហររបស់មេដឹកនាំថៃ ថាតើលោកមានផែនការ ឬអាថ៌កំបាំងអ្វីពាក់ព័ន្ធនឹងការចុះហត្ថលេខា ។ បើតាមរដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ និយាយនៅថ្ងៃទី២៣ ខែតុលា ថា លោកមានទំនុកចិត្តកម្ពុជា-ថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី ដើម្បីស្តារទំនាក់ទំនងប្រទេសទាំងពីរឈានទៅរកភាពប្រក្រតីឡើងវិញ ក្រោយបញ្ចប់កិច្ចប្រជុំ GBC និង JBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzUIZoIntkVJIrTRicncT4IDDYH7qANdWgTTc5XEBOySahn32ycuHjrX1Edts2imywTvPlc5sfGcrlu7qXkPNYnPmXIq_Jc4VhAVL_H0SzzAPbJJNBwhaPyVsebegBtMhmBB9M2GEGN5A81I_bQv0S05fHNXpBm_C-zQf6cHB0OfBJP5U267b0isSt8fP/s1280/photo_2025-10-20_10-20-59.jpg

មតិខ្លះថា រដ្ឋាភិបាលថៃហាក់បន្ទន់ឥរិយាបថរបស់ខ្លួនចំពោះស្ថានការណ៍ជម្លោះព្រំដែនជាមួយកម្ពុជា ក្រោយពីថៃខាតបង់ប្រាក់រហូតដល់ជាង៤៥០លានដុល្លារក្នុង១ខែ ដោយសារការបិទព្រំដែនធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ពេលទើបឡើងកាន់តំណែងថ្មីៗ នាយករដ្ឋមន្ត្រីថៃចង់បើកព្រំដែនឡើងវិញ និងថាមិនអាចឱ្យជម្លោះជាមួយប្រទេសជិតខាងអូសបន្លាយបែបនេះទេ ប៉ុន្តែត្រូវបានពលរដ្ឋថៃប្រឆាំង ៕

មាលា ទៅដល់ទីណាមានការចាប់អារម្មណ៍នៅទីនោះ

0

តារាម៉ូដែលដ៏ស្រស់សោភា មាលា បានធ្វើឱ្យអ្នកគាំទ្រសម្លឹងឃើញថារូបនាងតែងតែទទួលបានការចាប់អារម្មណ៍ជាសាធារណៈមិនថាទៅដល់ប្រទេសណាមានការចាប់អារម្មណ៍នៅទីនោះ។ ជាក់ស្តែងថ្មីៗនេះ មាលា បានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយត្រូវបានគេសម្ភាសន៍នៅតាមផ្លូវ ខណៈកាលពីខែកញ្ញា នៅពេលនាងទៅដល់ទីក្រុងញូវយ៉ករូបនាងទទួលបានកាដូនៅតាមផ្លូវទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-0l6lwgeDLpXMabsMGF4UDlTlOGzHXXk71JSI2w8pV0ZIPHX0KH4QhoKqhtAvopEkKCsyibm_bKoCpFjfPJDgwPg6p3X4yyBhjiF7wkt_hkirH43Y-5LPYolFQfrKsOXCwzDO5V9cHKpiGQ2hkvy3nLopZYwPJCGgL0dSK67YthYPBRuRm_cPBxVqoa84/s1912/image_2025-10-23_10-12-55.png
កាលពីយប់ថ្ងៃទី២២ ខែតុលា មាលា បានបង្ហោះនៅលើគណនីបណ្តាញសង្គមដោយបង្ហាញថារូបនាងត្រូវបានកម្មវិធីមួយមានឈ្មោះថា «RunwayCam» សម្ភាសន៍នាងនៅតាមផ្លូវដោយនិយាយទាក់ទងនឹង fashion ។ ជាមួយនឹងទឹកមុខប្រកបដោយស្នាមញញឹម មាលា បានឆ្លើយជាមួយនឹងអ្នកសម្ភាសន៍ដោយប្រាប់ពីឈ្មោះនិងមកពីប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃទី២៣ ខែតុលា គណនី Instagram «RunwayCam» បានចែករំលែកបន្តពីការបង្ហោះរបស់ មាលា ។ គួរឱ្យដឹងថាការសម្ភាសន៍នៅតាមផ្លូវនេះគឺស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែល មាលា ទើបតែទៅដល់ប្រទេសនេះក្នុងការបំពេញការងារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIcrEKEbX47DUhVVXKMPyal7PYqOudy9FmC1Rs7UhAAy8is9e7fyB6PvM9XJxJKY42-IXs2j-MISyqvKtFuyWB5ZQJinAiXBlWJpundmROegQMVgwDLHVUzdnTJpM57xO-CdOqLRkJG8LqG82_jqe3U3gGrRVngxKFuTQeHFHrmplEwIjD5KfjMIM-PSls/s763/image_2025-10-23_09-46-49.png
មែនទែន ទៅដោយសារតែភាពស្រស់ស្អាតនិងការរៀបចំខ្លួនរបស់ មាលា ជារឿយៗនាងតែងតែទទួលបានការចាប់អារម្មណ៍ជាសាធារណៈមិនថាតែនៅប្រទេសឥណ្ឌូនេស៊ីទេ សូម្បីតែនាងទៅដល់ទីក្រុង ញូវយ៉ក សហរដ្ឋអាម៉េរិក មាលា ក៏ទទួលបានការចាប់អារម្មណ៍។ កាលពីអំឡុងពេលនាងទៅបង្ហាញម៉ូតប្រ៊េនកូនខ្មែរនៅលើទឹកដីសហរដ្ឋអាម៉េរិក កាលពីខែកញ្ញាកន្លងមកថ្មីៗនេះ មាលា រួមទាំង ឈុំ ចាន់ដារ៉ា កំពុងតែថតរូបនៅតាមផ្លូវស្រាប់តែទទួលបានកាដូផលិតផលថែរក្សាសម្រស់ដែលធ្វើឱ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO1Cg3XJ-LeYPfWIR5nHde9tTZqXWeJebzUXDk85MEOgvDz1FWjhR72aVwTaNTZeylo-HoE1_jxfnVHFsJ9LN7kN7KpxA1P7bwtqCaKZT6WZunfQKL23rmfAehhg26hz9sWZFnoJdRZm3yNminT8-9wFywtXjC2vtMbgcZBwwVZvgY0j-TPnNuvvTgjBQQ/s1894/image_2025-10-23_10-12-57.png
លើសពីនេះទៅទៀតអំឡុងពេលប្រទេសខ្មែរនិងថៃ មិនមានភាពតានតឹងដូចបច្ចុប្បន្ន មាលា បានទៅប្រទេសថៃដោយបានចូលហាងកាហ្វេមួយហើយត្រូវបានជនជាតិថៃសរសើរសម្រស់របស់នាង និងថានាងដូចជាតួកុនល្បីឈ្មោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfuvYPlIdWmQOo3wBGV5JYwj52Xoa7TEpcO5T_18Bp_pdRjhkqaMTzc1b9K3hdCeJ_m3tpCDWzRNtDoB19tgRcjNgYn1cbdsqjMcLo1mnu_59jq_MWARYeoLSsLuAOVkrubNqj_3SePiOJJFnhr7pHDYrL3iIccrk1FP1eXl_0XqwiKw2jYoc9qfLjQrOY/s1920/image_2025-10-23_10-13-01.png

ចាប់អាជីពជាតារាម៉ូដែលកូនខ្មែរកាត់បារាំងរូបនេះកាន់តែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃដោយចាប់ផ្តើមវិវត្តន៍ខ្លួនជាបន្តបន្ទាប់ៗទាំងការបង្ហាញម៉ូត ថតផ្សាយពាណិជ្ជកម្ម ថត MV រួមទាំងសម្តែងជាតួឯកលើខ្សែភាពយន្តខ្នាតធំទៀតផង។ មិនត្រឹមតែអាជីពសិល្បៈរីកដុះដាលប៉ុណ្ណោះទេ មាលា ក៏វិនិយោគបង្កើតប្រ៊េនផលិតផលថែរក្សាសម្រស់ផងដែរ៕

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលាលែងពីតំណែង ក្រោយជាប់សង្ស័យថារកសុីពាក់ព័ន្ធនឹងក្រុមឆបោ.កតាមអនឡាញ

0

បាងកក៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Vorapak Tanyawong ត្រូវបង្ខំចិត្តចុះចេញពីតំណែងភ្លាមៗ បន្ទាប់ពីមានរបាយការណ៍ជាច្រើនដែលរកឃើញថា គាត់មានជាប់ពាក់ព័ន្ធមេក្រុមឧក្រិដ្ឋជនចាប់ជំរិត ឆបោ.ក និងបណ្តាញក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណេតដ៏ធំមួយនៅក្នុងតំបន់។ នេះបើតាមទីភ្នាក់ងារព័ត៌មានអាមេរិក The New York Time។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFZLFkH7sDJ_ojohtsK7_p3XRMDoOvJUxf6L2HeP8tOs_2EMAd_cO6YqFNWBRGcaan4XdJSVLqLxI1WMHPGWWRgOF6ZroDS0SIPDoYu_QLNqG95JuwiuRV8GImdSw0ca48ZbeebU_OEsXL2ZPa8zqCYAuNqriSenf4y-2UtzSUw_bWRJrAqZ_kwtcV0mnI/s800/photo_2025-10-23_11-47-35%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Sentinel នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា លោក Vorapak ដែលទើបឡើងកាន់តំណែងនាពេលថ្មីៗនេះ ក្រោមរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Bhumjaithai ត្រូវបានគេរាយការណ៍ថាបានផ្ទេរប្រាក់ប្រហែល 3 លានដុល្លារជារូបិយប័ណ្ណគ្រីបតូទៅឱ្យភរិយារបស់គាត់។

របាយការណ៍នេះ ត្រូវបានលោក Vorapak បដិសេធយ៉ាងដាច់អហង្ការ ដោយលោកអះអាងថា លោកមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមបោកប្រាស់អនឡាញដូចដែលគេចោទនោះទេ ហើយលោកត្រៀមតទល់ជាមួយពាក្យបណ្តឹងទាំងឡាយ។ លោកបានច្រានចោលរាល់ការចោ.ទប្រកាន់ និងបានប្តេជ្ញាចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្សាយអះអាងបំភ្លៃការពិត និងការបង្ខូចកេរ្តិ៍របសលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjip9VO8vdkdAjjkz3mIwHTqV5Sf6h0VRWS40FARpQsNlZ__Wt0bUjm3t8OaDeXLqPy8b8myH-WeGcYmOTR1dPioomor6WQC17Y-ZovicD3RwzvBYBDJc_3fz-K1ZgASiEdhIt942HllpaygrpK8ljk57VrFca1bUkUkxi3KhnX0LSy5DI7wl2NP6sTGS-A/s1173/photo_2025-10-23_11-47-35%20(3).jpg

ទន្ទឹមនឹងនេះលោក Vorapak បានធ្វើការបកស្រាយថា បានប្រកាសលាលែងពីតំណែងរបស់លោកកាលពីថ្ងៃពុធនេះ គឺដើម្បីការពារភាពស្អាតស្អំរបស់រដ្ឋាភិបាលថៃ ខណៈប្រព័ន្ធផ្សព្វផ្សាយកំពុងដាក់ឈ្មោះលោកថាជាអ្នកនយោបាយម្នាក់ក្នុងចំណោមអ្នកនយោបាយប្រាំពីរនាក់ ដែលត្រូវបានចោ.ទប្រកាន់ថាមានទំនាក់ទំនងនឹងបណ្តាញបោកប្រាស់នៅក្នុងតំបន់តែប៉ុណ្ណោះ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានបញ្ជាក់ទៀតថា ការចុះចេញពីតំណែងរបស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ មិនមានជាប់ទាក់នឹងមុខរបររកសុីខុសច្បាប់ ឬក្រុមឧក្រិដ្ឋជនអនឡាញអ្វីឡើយ។

ទោះជាយ៉ាងណា បច្ចុប្បន្នលោក Vorapak កំពុងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យលម្អិតលើកម្ចីឥណទាន ដែលត្រូវបានចោ.ទប្រកាន់ថាមានភាពមិនប្រក្រតី កាលពីក្នុងអំឡុងពេលគាត់ធ្វើជាគ្រប់គ្រងនៅធនាគារ Krung Thai Bank និងបញ្ហាទំនាក់ទំនងរវាងលោកជាមួយនឹង Benjamin Mauerberger ជាពាណិជ្ជករបរទេស ដែលត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់បណ្តាញគ្រីបតូ ដើម្បីជ្រៀតចូលផ្ទៃក្នុងនៃហិរញ្ញវត្ថុរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUNo4xYDwEjCp56nHvKpqtICARbiRYaiOxsoy_AV65CidapLIc4xTdefwBFhuapSp5fk6YSiB-wbCf_b59hbKi-2-uSwvnjhFiMFkbp8pNi-GWtlWYBG9Q7ewkDCG_SFgSeQsrHvq34_v-SryLpjHn5WTBojUw-qvtqon8M2-tgObVVIkyXh3_D6kNpOPD/s1280/photo_2025-10-23_11-47-35.jpg

តាមរយៈរបាយការស៊ើបអង្កេតរបស់ទីភ្នាក់ងារពិសេស Whale Hunting បានលាតត្រដាងពីភាពខ្មៅងងឹត និងរឿងអាស្រូវជាច្រើន ជុំវិញបទល្មើសឆ្លងដែន ការក្លែងបន្លំ និងឧក្រិដ្ឋកម្មតាមអុីនធឺណេត ដោយបានអូសទាញអ្នកនយោបាយថៃមួយចំនួនឲ្យចូលមកពាក់ព័ន្ធបន្តកន្ទុយគ្នា។ ក្នុងនោះរួមមានទាំងឧបនាយករដ្ឋមន្ត្រី Thammanat Prompao ក៏កំពុងស្ថិតក្រោមការសង្ស័យផងដែរ៕

សម្ដេចធិបតីបញ្ជាក់៖ គ្មានការលួ.ចឯកភាពកាត់ទឹកឲ្យប្រទេសដទៃ ជាថ្នូរនឹងការចរចាសន្តិភាពឡើយ

0

រាជធានីភ្នំពេញ៖ ជុំវិញបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលកន្លងមកមានប្រជាពលរដ្ឋមួយចំនួនមានក្ដីបារម្ភ និងសង្ស័យពីភាពនៅស្ងៀមស្ងាត់របស់រដ្ឋាភិបាលថាប្រហែលជាបានកាត់ទឹកដីទៅឲ្យប្រទេសជិតខាងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់ច្បាស់ៗថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយ ទៅឱ្យដទៃដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បា.ញ់ ឬ ការចរចាសន្តិភាពនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6WTWRNhGeIvEuEo5IUNBSZORyPPOObVXcWEcONtRuwLb0llHS_IxqoG9jttsb2TZEfbmsb4pLzKyLZUBgGO1tXAkGgZR4lVC7ve_C21uyXupHqGRCkByTWet2atONg_U2NoxMyqeaoruRlX9hU1Mtq7pmQaNkpnGlOe3clSj4dQfm0BtyKDOdU1K4v78q/s1280/photo_2025-10-23_13-29-38%20(2).jpg
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ នេះបានមានប្រសាសន៍ថា៖ ទាក់ទងនឹងបញ្ហាថៃឈ្លានពានអធិបតេយ្យកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់ សម្ដេចពិតជាយល់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដោយសារវិធីសាស្ត្រត្រជាក់ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមក ពេលខ្លះមិនអាចទទួលបាននូវលទ្ធផលដែលយើងចង់បានភ្លាមៗ។ ប៉ុន្តែការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ថែមទាំងនឹងនាំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហា និងអូសបន្លាយពេលកាន់តែយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjaK4jTlm8-Ea2FzKpLKLBNSTALTDhDyMB-pEVOw00L5v4ELn88wz8Az3d3veU76zE7k5IUvg8zdpWmJ4fusR_7cR1wCs2kwOiJs9Th1rtzKxU_fkuNbfOLkBaf33bqUU44fp7Jdbr6jorMU2rHKj42a0MBIImXS_q2nIdb6jeqtvJvYMNljcvrLey7yu/s1280/photo_2025-10-23_13-29-38%20(3).jpg

សម្ដេចបានគូសបញ្ជាក់ថា បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបាន គឺត្រូវផ្អែកលើគោលការណ៍តម្លាភាព មានការឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរ និងដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា ព្រមទងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXb-xC2ivenq3vw66V3n4_jjT_7jOIpHxh-AwFjGCHV-XPCxhE0YZg9DydTFRlBpIhYPeTL__578s4I_E89uLcIvVsiUWyYOBiXfr4dgcRNR2NV98JPjrTgoqr_pRhL2cWgrzkLQlU3KXqm-3K8GIlxrn86IVs9-wlTJ_zAJsn8WYG10Wahj7_-buW5gmp/s1280/photo_2025-10-23_13-29-38%20(4).jpg
នៅក្នុងន័យនេះ ការងារវាស់វែង និងខណ្ឌសីមា គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណ:កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កា ជាច្រើនក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ទោះបីមិនទាន់បានចប់សព្វគ្រប់ក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil-OHQNaE2huV4BsjIUCMxGh_czoHcU42CU_c5Los-W4E2AMMFpOvEofCyJaLeAzlHFw6dV8AR6uBdPiYJpEnoP1Mj_dMjftyXB5MNVtNEKq5Mr_6-RqT2xFdyUxLQOS7Tli0D71188FYXa-F_shb-HU1eku_CqpPB6VHTAdGFJT0NUE28sqpFmMA7NBkm/s1280/photo_2025-10-23_13-29-39.jpg
នៅក្នុងកិច្ចប្រជុំ JBC រយៈពេលពីរថ្ងៃពេញ (២១-២២ តុលា) ដែលទើបបញ្ចប់នៅរំលងអាធ្រាតចូលថ្ងៃ ២៣ តុលា ២០២៥ នេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាព និងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នា ក្នុងបំណងឈានទៅដោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ (ចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៧) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwgDElA15xl2WfAZxLPSoQZTiOfL1jcw6vst6yAW4DDNTN8zLafLDD674EeJQ293ClfkzKTWBILhjr6klIEAgJa0zrk1Ihens0ezC20dtQgRWpb9_9Q99pCgtA-AAfvegG23HBAxJrS9D5Y6tXFSp88SyoWcx6GTkGkdyLjTpUsCQ2_E2diNOh1tKI5H4e/s1280/photo_2025-10-23_13-29-37.jpg

ដូច្នេះដើម្បីស្វែងរកដំណោះស្រាយនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោល បណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ លទ្ធផលដែលទទួលបាន នឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeIJtuhMxX9R4mmqtrSm5FJaqq990nH4DbIilA_NNIqesdiMRAPttqxTT_HqqXj1lekkGEogD9fq1EEi0Xoum856QRmtGS9KiFIc0CTPEOd9JwF6BWDSfSUS9-fyDB7m676PDUm_FDmwl0gFpHRn_earBswRrz261BhrMw1151QV9cBOSv71mapVShSPJ/s1280/photo_2025-10-23_13-29-38.jpg

សម្ដេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា មានតែវិធីសាស្ត្រនេះទេ ទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយ ដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដែលកើតមាននៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ៕

នេន ទុំ ជំរុញប្រាក់រៀលតាមរយៈចម្រៀងនិងផ្សារភ្ជាប់អត្ថន័យលើរូបភាព

0

តារារ៉េប នេន ទុំ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍និងសម្តែងការសរសើរទៅលើបទចម្រៀងថ្មីរបស់លោកទោះបីជាមិនទាន់ទម្លាក់ជាផ្លូវការក្តី។ «លុយខ្មែរ» គឺជាស្នាដៃថ្មីរបស់លោក នេន ទុំ ដែលផ្សារភ្ជាប់ជាមួយនឹងប្រាក់រៀលជាពិសេសទៅលើអត្ថន័យរូបនីមួយៗនៅលើក្រដាសប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHZvefTJ6SnI4fugx-mmUP0t2RovkiTNT3prcI8sgdMlQlH3ZB1RC9KJsHgkdgefoYI-H6Xy0pKtrfqeGAW7_hdO41ey9gwJM_P8apqoCQfjaCvV6-gvrC_wMc3rNbvbZ1eDIbH3bsUL1vgU2v8HRGgci7YENZzO54l9NIjskMBBdoA6D91zbKxDVnTSJQ/s2048/image_2025-10-23_09-06-42.png

កាលពីយប់ថ្ងៃទី២២ ខែតុលា តារារ៉េបជើងចាស់ នេនទុំ បានបញ្ចេញវីដេអូខ្លីនៃបទចម្រៀងថ្មីនៅលើគណនីទិកតុកអំពីលុយរៀល។ ក្នុងចម្រៀងនេះលោកបានរៀបរាប់នូវក្រដាសប្រាក់១០០រៀលចាស់មានរូបវិមានឯករាជ្យចំណែកឯក្រដាសប្រាក់១០០រៀលថ្មីមានរូបព្រះបរមរាជវាំង ក្រដាស៥០០រៀលមានរូបប្រាសាទអង្គរវត្ត ក្រដាស១០០០រៀលមានរូបក្លោងទ្វារធំប្រាសាទអង្គរវត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNhV6Ynj1N-ZQjFWouezM5HptWo0mP47khFU1GxFWkG26LMMeXy5Ili2blGoRUZAmVZumpZ6ahrICfdJzgYe6bJIOl2T_kYQkgzS71JFyXJJIj1LmE0gaY0ak6WI2DkKQFQizMHmSj8e2tMka3LGZJ8jcE81Tx5ePwVljV73sQGD7qu5xZwyZLsiXSs8-z/s960/image_2025-10-23_09-06-43%20(2).png
ជារួមតាមរយៈស្នាដៃថ្មីរបស់តារាចម្រៀង នេន ទុំ គឺបានបង្ហាញរូបិយប័ណ្ឌខ្មែរជាច្រើនទៀតមានដូចជាក្រដាស២០០០,៥០០០, ១០០០០,២០០០០,៥០០០០ ,១០០០០០ រៀល ដោយមិនភ្លេចរម្លឹកពីក្រដាសប្រាក់ចាស់នោះទេ។ ក្រដាសប្រាក់នីមួយៗ នេន ទុំ បានបង្ហាញពីរូបភាពសម្គាល់ក្នុងក្រដាសប្រាក់ដែលមានដូចជា ប្រាសាទព្រះវិហារ, ស្ពានកំពង់ក្តី , ពិធីបុណ្យអុំទូកដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងរូបសម្តេចតាសម្តេចយាយនៅលើក្រដាសប្រាក់ធំជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9TN-lVDHeBcD74Al14Rx7geB1yKuy-j7ZzmOkSSnbEdIlcGOFmQ6tBpsYIxKPflMkh2fyAns1BPx2dHTGd2myZpla80cUgP5PkXtborYZhJ22EJB5Wn0QhwyxbqejlGAYcujojp2VUS9RjIEnWaZg4-sC3wEtMoWi7d-tn6po_q83G1-uSZElOdwLcd7o/s2048/image_2025-10-23_09-06-43%20(3).png

តាមរយៈការបង្ហើបបទចម្រៀងថ្មីដែលលើកស្ទួយលុយរៀលផ្សារភ្ជាប់ជាមួយនឹងអត្ថន័យ របស់តារារ៉េប នេន ទុំ ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន។ អ្នកលេងបណ្តាញសង្គមទិកតុកបានបញ្ចេញមតិស្រដៀងៗគ្នាថា បទនេះឡូយមានអត្ថន័យ ពួកគេគាំទ្រពេញទំហឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoGoxKctH5KhFbm20rMuG68WiotXhy30zqapQPolxTD9YkkXbIDhmFWMNxkm_2h2Rhcp0Ildtir8EComBBm2sgvk6dWvQtPOuJRBMX8phPoHBafok28G0rHQwUj_-e6xLPMY6XWOvUACYQzLT8dSvqoqoZvfuRLzK78NOmsipomt4tAF04vFuOufJg56dH/s2048/image_2025-10-23_09-06-43.png

គួរឱ្យដឹងថា ចុងក្រោយនេះតារាចម្រៀង នេន ទុំ បានធ្វើឱ្យទស្សនិកជនជាច្រើនសរសើរសម្រាប់ការផ្តល់ម៉ូតូមួយគ្រឿងទៅកាន់បុរសម្នាក់ដែលទូលនំលក់។ បុរសដែលលោក នេន ទុំ ជួយនេះក៏បានធ្វើឱ្យទស្សនិកជនសរសើរជាច្រើនព្រោះតែបានប្រើសម្តីផ្អែមល្ហែមទៅកាន់ប្រពន្ធរបស់ខ្លួនយ៉ាងពីរោះពិសារ៕

រដ្ឋមន្ត្រីការបរទេសថៃជឿជាក់ថាកម្ពុជានឹងយល់ព្រមតាមលក្ខខណ្ឌ៤ចំណុចរបស់ភាគីថៃ

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានបង្ហាញទំនុកចិត្តនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃទី២៥ ខែតុលានេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីដើម្បីស្តារទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើជាសាក្សី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguzQFeqGHN3rEVhECuUJ3C_d_KYkENMxDaFFiuLxWO8L42zLjwZbQCNg0ukvLTD7POifEXWf1ReWDdXUPV7YfvdjNeApFcg1a-g_RPm-9QmFY4THeaYj_jlN4yPpGBU4mSeAr3Kw1p5HGdXsimIJ4oFPW2ikKetS8ENUO87AyAAuDpP22nrG6TAglJs17Q/s728/image_2025-10-23_13-19-20.png

រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ជឿជាក់កម្ពុជានឹងយល់ព្រមតាមលក្ខខណ្ឌចំនួន៤ រួមមាន ១-ដកកម្លាំងទ័ពចេញពីតំបន់ព្រំដែន ២-ដកអាវុធធុនធ្ងន់ ៣-បោសសម្អាតមីន និង៤-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នឹងជជែកលម្អិតពីបញ្ហានៅភូមិណងចាន់ (ភូមិជោគជ័យ) និងភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) បន្តទៀត ។

នៅថ្ងៃទី២៣ ខែតុលា រដ្ឋមន្ត្រីការបរទេសថៃបាននិយាយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃថា ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គឺភាគីទាំងពីរបានព្រមព្រៀងក្នុងកម្រិតមួយ រួមមាន ដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ។ ភាគីទាំងពីរបានឯកភាពអនុវត្តផែនការជាជំហានៗ រួមទាំងជជែកពីបញ្ហានៅភូមិណងចាន់ (ភូមិជោគជ័យ) និងភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwHEoU5hCenCMVwFLzOYZHg6jjUCsyKQ6KUkQ7StMvpJF-A7Dvrw21p6IAobX7Uw9J9bHttegPYoUB6Q2XEKaQXOj83wfdvOt3RD3Mc53xru4Gj1hgOVldFsfEA8fJJRi9iPmoDK68XF4hyECcEvJ7OGUyknx8F_u2QfXgDpKxcHfCgqIeOGIQ6VfGmc7V/s1280/image_2025-10-23_13-19-18%20(2).png

បន្ទាប់ពីនេះ ភាគីទាំងពីរនឹងជជែកគ្នាពីតំបន់ព្រំដែនណាខ្លះដែលមានបញ្ហា និងរកដំណោះស្រាយជាបន្តបន្ទាប់ទៀត ។ រីឯកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺលោកសង្ឃឹមថា នឹងប្រព្រឹត្តទៅដោយរលូន ពីព្រោះនឹងមានការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំ GBC រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច ។

បើកិច្ចប្រជុំទាំងអស់ដំណើរការដោយរលូន គឺនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពប្រកាសពីទំនាក់ទំនងកម្ពុជា-ថៃដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី នាថ្ងៃទី២៥ ខែតុលា ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim រួមទាំងមេដឹកនាំប្រទេសសមាជិកអាស៊ានផ្សេងទៀតធ្វើជាសាក្សី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5EFNAGWJDxnH1bdw1978Y2krBZtQrtJeuryF0xtoG_WWACmFh5WH2iFiVWlcwLrJ_ErSTrt5e1cuRf554Fcc7ugGVoWS3g9bDPETJ2yFQfCF8zSZtw2bdfP_CQnxzljvhfUQVjYK1QFU267DEF2197BI70hWzf8xuudv8ABwpxUrKHVBymbecDlvoew7j/s1200/image_2025-10-23_13-19-18.png
ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី នឹងមានការដកអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដោយមានផែនការ និងកំណត់ពេលវេលាច្បាស់លាស់ ។ រីឯបញ្ហានៅភូមិណងចាន់ (ភូមិជោគជ័យ) និងភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) ដែលកងទ័ពថៃយកបន្លាសលួសមកព័ទ្ធនោះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នឹងជជែកគ្នាលម្អិតឱ្យច្បាស់លាស់ និងដោះស្រាយនាពេលបន្ទាប់ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ។

គួរបញ្ជាក់ថា កម្ពុជា-ថៃបានរៀបចំកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។ កម្ពុជា-ថៃក៏បានរៀបចំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ផងដែរ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៣ ខែតុលានេះ គឺជាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhveTu5ATtXaSvzg12Gr7lvMQacwEDpaczKVju9hAd_jAMbiym8fKuf1VyOVYIThyphenhyphenE2C1_TLegvMFXZVeZdbO6yS0ktDQoW761wITsksOKqwdXdj7BEWLbaOdR1pcVbnlE3SaTzJJtlJyLHu5gk3fRJ_gQeOeTD1Ft7qwZnuo8z-MQgh_at7EIwoSnl6LrR/s1300/image_2025-10-23_13-19-20%20(2).png
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី២៣ ខែតុលា នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់មានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស ៕