ព្រះនាងនរោត្តម ចេណ្ណា បានបង្ហាញការឈឺចាប់ឥតឧបមាក្រោយឃើញថៃបើកការវាយប្រហារជាថ្មីមកលើកម្ពុជា មិនអាចរស់នៅស្កប់ស្កល់ចេះតែដណ្តើមឈ្លានពាននិងបំផ្លាញជីវិតមនុស្ស។ ងាកមកអ្នកនាង ចន ច័ន្ទលក្ខណា វិញបានលើកឡើងថាដើម្បីបិទបាំងភាពអាម៉ាស់ដែលប្រជាជនថៃរិះគន់ការដឹកនាំទើបធ្វើឱ្យថៃវាយប្រហារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2SYVfCEOqOsxPCwLTHHtyQ6P1YMjTHqlAE_U_o0qMlKHqm4gXE9LABL7p75bjQnoORVkYOl0ZuYNPP1LGDxHX82OD0pxtqJGw6Kkz9eC-egFFYCwUmecdAvfxcPoGUQD99eTDrCuoX2p-K3AlJhfuebbrShyphenhyphendPljSiW0xatJuPlNJpqx10pjncbaVVsOM/s2048/image_2025-12-08_14-24-15.png

នៅថ្ងៃទី៨ ខែធ្នូ ប្រជាជនកម្ពុជានៅតាមបន្ទាត់ព្រំដែនត្រូវរត់ភៀសសឹកសាជាថ្មីម្តងហើយម្តងទៀតដែលបណ្តាលឱ្យសាលារៀនជាច្រើនត្រូវផ្អាកការសិក្សាជាបណ្តោះអាសន្ន។ ឃើញស្ថានភាពតានតឹងប្រជាពលរដ្ឋស្លូតត្រង់ត្រូវរងគ្រោះព្រះនាង ចេណ្ណា បានបង្ហាញការឈឺចាប់យ៉ាងខ្លាំងនិងបានប្រើសំឡេងរបស់ទ្រង់ដែលមានអ្នកគាំទ្រច្រើនបានដឹងពីទង្វើឈ្លានពានរបស់ថៃ។ ព្រះនាង បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំពិតជាមានអារម្មណ៍រន្ធត់ចិត្តឈឺចាប់ឥតឧបមា ដែលបានឃើញពីការវាយប្រហារជាថ្មីម្ដងទៀតមកលើកម្ពុជា និងស្ថានភាពក្មេងៗរត់ចាកចេញពីសាលារៀនទៅរកគ្រួសារ ប្រជាជនជម្លៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពទាំងអារម្មណ៍តក់ស្លុត។ ហេតុអ្វីពួកគេមិនអាចរស់នៅស្កប់ស្កល់ ចាំបាច់ដណ្តើមឈ្លានពាន និងបំផ្លាញជីវិតមនុស្សដទៃ ដែលពួកយើងសុំត្រឹមតែមានជីវិតរស់នៅប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3vgZRHdPg_hKF_E4JVYE6V7wfWpRVTL7KBaFHSIgAR9ZDpzXYVeLGGAZjqo5U9ycMWB62a5GM-KQ-fSrGuuGZGetYIvyMzmwhHo-nhZ_iPRdche_jZ4H1M9WLFNVSwhYCPnRcPE-xVkgM9VYuDhZHoSpdnqYQ5nwWvWUC2ukGUerO8kSP_GGfgO5nZQqQ/s2048/image_2025-12-08_14-24-10.png

ព្រះនាង ចេណ្ណា បានប្រើសំឡេងក្នុងនាមជាប្រជាពលរដ្ឋម្នាក់ដោយសង្ឃឹមថាសហគមន៍អន្តរជាតិនឹងយកចិត្តទុកដាក់លើករណីនេះ ហើយលើកទឹកចិត្តឱ្យមានការចរចា ដើម្បីចៀសវាងការពលីពលរដ្ឋ និងទាហានបន្ថែមទៀត ហើយយុត្តិធម៌ត្រូវតែមានសម្រាប់កម្ពុជា។ ជាមួយគ្នានេះ ព្រះនាង ចេណ្ណា បន្តថា «ខ្ញុំសង្ឃឹមថា ការវាយប្រហារនេះនឹងឆាប់បានផុតរលត់ ហេីយនេះជាករណីចុងក្រោយ នៅក្នុងឆ្នាំចាស់នេះទៅចុះ ខ្ញុំសូមជូនពរឱ្យប្រជាជនខ្ញុំគ្រប់រូបបានសុខ ចំណែកបងប្អូនដែលកំពុងជម្លៀសខ្លួន មេត្តាថែរក្សាផ្លូវចិត្ត និងសុវត្ថិភាពផ្ទាល់ខ្លួន បងៗពូៗកងទ័ពកម្លាំងជួរមុខបានសុខសុវត្ថិភាពគ្រប់វេលា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIaGNs5lH3_IMKDBnmFdD5UAofJN7_JnbKBCUZlYIRT7tPaoCsHq-ceyp1ucDhtcXcmxwdGYI12tm1rvReJ2urg7Zv331icasN6ineV3gNZd7bqTJdQLy7U8y4yr4y_YMJqH9Rj_xaPQmc2YhsFI6NNQzxF7rNiE-81IKtaC-diDVvKxfS1nk0t-D9Pvy4/s1280/image_2025-12-08_14-24-09.png

ជុំវិញភាពតានតឹងនេះ អ្នកនាង ចន ច័ន្ទលក្ខណា ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរជឿថាទង្វើរបស់ថៃដែលវាយប្រហារមកលើកម្ពុជាគឺជាការបិទបាំងភាពអាម៉ាស់របស់ខ្លួន។ អ្នកនាង បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុននារសៀលថ្ងៃទី៨ ធ្នូ នេះថា «ដើម្បីបិទបាំងភាពអាម៉ាស់ បិទមាត់ប្រជាជនវាកុំអោយរិះគន់ការដឹកនាំរបស់ខ្លួន និង ដើម្បីលុបចោលការរៀបចំកម្មវិធី Sea Game ក្នុងនាមវាជាម្ចាស់ផ្ទះដែលរៀបចំយ៉ាងមហាអន់ជាងគេបំផុតប្រចាំពិភពលោក វាយកការបាញ់ប្រហារដើម្បីបង្កើតសង្គ្រាមជាមួយប្រទេសកម្ពុជាមកធ្វើជាលេស .. ប្រទេសថោកទាប ..ជនជាតិទមិឡ»៕