ទីក្រុងគូឡាឡាំពួ៖ លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្ត្រីម៉ាឡេសុី បានសម្ដែងការព្រួយបារម្ភចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ បន្ទាប់ពីថៃបានបើកការវា.យប្រហា.រយ៉ាងកំរោលមកលើកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក លោក អាន់វ៉ា បានសរសេថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងកម្ពុជា និងថៃតាមបណ្តោយព្រំដែន។ លោកថា ការប្រយុទ្ធគ្នាឡើងវិញនេះ ប្រឈមនឹងហានិភ័យនៃការបំផ្លាញការងារដោយប្រុងប្រយ័ត្នដែលបានធ្វើឡើងក្នុងការធ្វើឱ្យទំនាក់ទំនងមានស្ថេរភាពរវាងប្រទេសជិតខាងទាំងពីរ។ យ៉ាងណាលោកក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ឬរងរបួសនៅក្នុងការប៉ះទង្គិចគ្នាផងដែរ។.jpg)
តាមការបញ្ជាក់របស់លោក អាន់វ៉ា អាទិភាពបន្ទាន់នៅពេលនេះ គឺការបញ្ឈប់ការប្រយុទ្ធ ការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងដែលអាស៊ានពឹងផ្អែក។.png)
ក្នុងនាមកម្ពុជានិងថៃ សុទ្ធតែជាដៃគូជិតស្និទ្ធរបស់ប្រទេសម៉ាឡេស៊ី និងជាសមាជិកសំខាន់ៗរបស់អាស៊ាន លោក អាន់វ៉ា បានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា រក្សាបណ្តាញទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការដែលមាន។ ក្នុងនោះ ប្រទេសម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រជំហានដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងជៀសវាងឧប្បត្តិហេតុបន្ថែមទៀត។.jpg)
គួរជម្រាបថា គិតមកត្រឹមរសសៀលថ្ងៃចន្ទនេះ ភាគីថៃនៅតែវា.យប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តបន្ទាប់ ដោយមានទាំងការប្រើប្រាស់អាវុធតូចធំគ្រប់ប្រភេទ។ បន្ថែមលើនោះ យោធាថៃក៏បានប្រើប្រាស់ផ្សែងពុល បាញ់ចូលតំបន់ភ្នំខ្មោច និងប្រាសាទព្រះវិហារផងដែរ។
ទាំងអស់នេះពុំមែនជាការប៉ះទង្គិចគ្នានោះទេ ព្រោះកងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ កម្ពុជាបានព្យាយាមរក្សាការអត់ធ្មត់ជាអតិបរមា។.jpg)
ការណ៍នេះផ្ទុយស្រឡះពីភាគីថៃ ដែលមានបំណងបង្កហេតុញុះញង់ចង់ឲ្យមានការធ្វើសង្រ្គាម រួចប្រឌិតរឿងចោ.ទប្រកាន់មកលើកម្ពុជាថារំលោ.ភបទឈប់បា.ញ់ ខណៈដែលជាក់ស្ដែងគឺថៃខ្លួនឯងបានការបើកការវាយប្រហារមិនឈប់មិនឈរមកលើកម្ពុជា ក្នុងចេតនាបង្កើនភាពតានតឹងអស់ពេលជាច្រើនថ្ងៃមកហើយ៕










