Home Blog Page 239

ពូទីន ធ្វើសមយុទ្ធ​នុយក្លេអ៊ែរ ក្រោយខឹង ដូណាល់ ត្រាំ លប់ចោលកិច្ចប្រជុំ

0

រុស្សុី បានធ្វើសមយុទ្ធនុយក្លេអ៊ែរភ្លាមៗ ក្រោយពីលោកដូណាល់ ត្រាំ លុបចោលកិច្ចប្រជុំជាមួយលោកពូទីន ដែលគ្រោងធ្វើឡើងនៅប្រទេសហុងគ្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZESZdeQoIg4z6aP-1-qzZ_Gp8ynimCNQJJ5JUmrsWQjs1-XH3SxdyFOTOemQNbKV7qKEXipXfRvjBrNYKbX-Vc3pUGfK9PIwFOq_24BftrZTebPLgtZEoSq33QZOPf8xSCytsEctcxIVS4GhgMnzFkvQTsSbmBVVgPevCmwG73SQjrTu2mZfucW3BkKOO/s860/image_2025-10-24_11-01-20%20(2).png

លោកពូទីន ជាអ្នកដឹកនាំសមយុទ្ធនេះដោយផ្ទាល់ បានបញ្ជាបាញ់មីស៊ីលបាលីស្ទិក Yars មួយគ្រាប់ បូករួមជាមួយយន្តហោះទម្លាក់គ្រាប់បែកTu-95។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGP4VrllvEZf9l8safuczLdJcQZKHOfzt9QQCS321L0Il8r0TnZfXrb5Xe2gF6ZLmyp7yccaQHkjBUcKtRgNRTsNs5rya9VUpx73LPP4DJnWjuPS46yeJ_864cWPD9WPEhRRXRbyQEu3B8VH2CzFAlZDJMLM-aFKPRVJzKTFeVVJ2dP_WIVxXHiZQ_iiqh/s1024/image_2025-10-24_11-01-20%20(3).png

បន្ថែមពីនេះ រុស្សុី ក៏បានសម្ញែងមីស៊ីលមួយប្រភេទទៀតឈ្មោះ Sineva ដែលត្រូវបានបាញ់ចេញពីនាវាមុជទឹកនៅសមុទ្រ Barents ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYCsr6nXRNEHA7W8kY-VRgh1OQyp-7RqKCqlKYeN4E9CaT8_VRufI8E0RHR9xcdrJmufK9haTdtRtpoSnVud3BmBOrmZfHn6sHvhyphenhyphenjRkoD9al_wb03KIQNrMXBc3P0mA_xM6UCcinL-9pX-I0XY53yzqiqsnL6-f4kVmCuk8uL5Qvwmu-cvE8Fv1MhQTvi/s3600/image_2025-10-24_11-01-26%20(3).png

សមយុទ្ធនេះ ផ្តោតសំខាន់ទៅលើនីតិវិធីច្បាប់សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងករណីចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWHqEG3qBnZ_v7CVazYlNZmmlugebnMK3rRqGvi42E3oiPH3kTkFXdpEgYcdVYL6_88mKlFuR9N23UuBcMfnikvKMhBLHQ5jcRsoHGmjARkih0zXz0025uWeFh53FHXWIcWnHENC_SLtyIZ7WTEanY8aDLscysR7KKqIjhtpS6aibf6tgw5pvDDx1edqOQ/s900/image_2025-10-24_11-01-32.png

គួរបញ្ជាក់ថា សមយុទ្ធនុយក្លេអ៊ែរនេះ ធ្វើឡើង ដើម្បីសម្ញែងពីសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ចំពេលមានភាពតានតឹងរវាងរុស្សុី ជាមួយអាមេរិក និងលោកខាងលិច ជុំវិញការបញ្ឈប់សង្គ្រាមអ៊ុយក្រែន៕

Jisoo ក្លាយជាតារា K-pop ដំបូងគេដែលឈរនៅលើតារាងតន្ត្រីអាស៊ីរបស់ចក្រភពអង់គ្លេស

0

ក្នុងនាមជាតារាចម្រៀងតំណាងឱ្យប្រទេសកូរ៉េ បទ «Eyes Closed» របស់ Jisoo ដែលសហការជាមួយ Zayn បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ១ នៅលើតារាងតន្ត្រីអាស៊ីរបស់ចក្រភពអង់គ្លេស។ នេះគឺជាតារាងតន្ត្រីអាស៊ីឈានមុខគេក្នុងចក្រភពអង់គ្លេស ដោយវាស់ស្ទង់បទចម្រៀងពេញនិយមបំផុតដោយផ្អែកលើការលក់ និងការផ្សាយតាមឌីជីថល។ សមិទ្ធិផលនេះជាលើកដំបូងហើយដែលសិល្បករ K-pop បានឈរនៅលើតារាង នេះដែលអាចបញ្ជាក់ពីឥទ្ធិពលរបស់ Jisoo ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjdknYCQn385FYGah5nHT0XjbSVIiGfjVoMOzvIAFKb-5aw-uyK_kuzuelIpbv7MccEGAQY31kyUpcPpC5QToFEx6Hzt2XyB0gKb6NgM5pAcFHud1v3fVkXSxhwP_Jbq0_ZponVciZghRJ48SRxw66JwRJU6whRnVNQWZmsSMrakRJt17ni_RiyQEVWxkj/s1272/image_2025-10-23_16-22-52.png

អ្នកគាំទ្រ និងអ្នកជំនាញចាត់ទុកថានេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងអាជីពទោលរបស់ Jisoo។ បទចម្រៀងនេះមិនត្រឹមតែបានកត់ត្រានូវលទ្ធផលនៃការលក់ដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពទាក់ទាញនៃតន្ត្រីយ៉ាងខ្លាំង ដោយរួមបញ្ចូលគ្នានូវស្ទីលរបស់ Jisoo និង Zayn យ៉ាងស៊ីជម្រៅ បង្កើតបានជាបទភ្លេងដ៏ទាក់ទាញដែលស័ក្តិសមនឹងរសជាតិចម្រុះជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0B8OusQfZurmPrtmBkAY50fe2_uoL4XHa8taVazADXX9Q_Xgnyo5g_1uQNjdtPPdha9UCKtM1DS9qKpEw1O9MApmQ6m_jFAeXkzV_eAK2dkYgIj7bugBOXXCb5n_lNYrJulkhcifzTSytWpgU7pakFSxylElaHMRQ-OyHRVanv1hL-yUGoMGMgqzlsXj8/s1440/image_2025-10-23_16-22-53.png

សមិទ្ធិផលនេះជាថ្មីម្តងទៀតបញ្ជាក់ជំហររបស់ BLACKPINK ក៏ដូចជាសិល្បករ K-pop នៅក្នុងទីផ្សារតន្ត្រីអន្តរជាតិ ខណៈពេលដែលបើកឱកាសឱ្យផលិតផលតន្ត្រីកូរ៉េឈានដល់ទស្សនិកជនទូទាំងពិភពលោក។ Jisoo បន្តបង្ហាញពីឥទ្ធិពលសិល្បៈរបស់នាងហួសព្រំដែន ដោយនាំតន្ត្រីកូរ៉េបន្ថែមទៀតលើផែនទីពិភពលោក៕

បាតដៃខ្នងដៃ! ថៃក្រឡាសពាក្យថាមិនបានឯកភាពប្រើផែនទីខ្នាត 1/200,000 ជាមួយកម្ពុជាឡើយ

0

បាងកក៖ ចូលរួមក្នុងកិច្ចប្រជុំតែមួយ ប៉ុន្តែលទ្ធផលចេញមកខុសគ្នា! ថៃបានបដិសេធចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ស្ដីពីការប្រើប្រាស់ផែនទីខ្នាត 1/20,0000 ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំ JBC ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលព្រំដែន ដោយថៃបានអះអាងថា ខ្លួនទទួលស្គាល់និងប្រើប្រាស់តែផែនទីខ្នាត 1/50,000 ដែលគូសដោយឯកតោភាគីរបស់ខ្លូនតែមួយគត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhileK4293OeqktDks5cv-cKYN2TXe2GjRLXbKvGXHg_WPx_OHOMVSJnUdHAWIKbGOENXxCqeauqZVkIiq4RAnlVYjjVlUv9bF-uwy6fGu8sDRnJP3OMwg-hn9m48RA0-WhDNHPK0pZQIa2TQ8SmZEvfmhqLeRdvLnB79_o1rModMFXJpjkLTd64xp7hJJk/s1862/image_2025-10-24_09-53-45.png
ក្រោយពីកិច្ចប្រជុំ JBC បានបញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន នៅយប់ថ្ងៃទី23 ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានចេញមកច្រានចោលនូវរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជាទាក់ទងនឹងបញ្ហាផែនទីខ្នាត 1:200,000 ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) កាលពីថ្មីៗនេះ ដោយបានបដិសេធថា៖ “ការពិភាក្សាទាំងនេះមិនពាក់ព័ន្ធ ឬទាក់ទងនឹងបញ្ហាផែនទីខ្នាត 1:200,000 ដូចសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីកម្ពុជានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhbbW_MQq-0Wyqpp4knbtJNkULgJjfauvt9mVcmSBIh_-ZkmffaK_6p3y21cx_fQNtFcgfMUfqoW3zxPWMYSzvBsrdJSWLustYgUqvgRAGB9RDWHOUhlTUB_Dx14xK_NWkUIga2L6ZvRGGc6QvzxyMSoOCT4qs8Pcq5pWzwl1smK5kptvQEc1Xp0IQFGZg/s3276/image_2025-10-24_09-53-46.png

លោក Nikorndej បានបញ្ជាក់ថា ប្រទេសថៃនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយស្ថានភាពព្រំដែនថៃ-កម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដោយផ្អែកលើគោលការណ៍អ្នកជិតខាងល្អ ខណៈពង្រឹងជំហរយ៉ាងរឹងមាំលើអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាជននៅតំបន់ព្រំដែន។ ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យព័ត៌មានបំភ្លៃធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwgDElA15xl2WfAZxLPSoQZTiOfL1jcw6vst6yAW4DDNTN8zLafLDD674EeJQ293ClfkzKTWBILhjr6klIEAgJa0zrk1Ihens0ezC20dtQgRWpb9_9Q99pCgtA-AAfvegG23HBAxJrS9D5Y6tXFSp88SyoWcx6GTkGkdyLjTpUsCQ2_E2diNOh1tKI5H4e/s1280/photo_2025-10-23_13-29-37.jpg

ការចេញមកឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃដូចខាងលើនេះ គឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងដែនអធិបតេយ្យ កម្ពុជានិងថៃនៅក្នុងកិច្ចប្រជុំ JBC បានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeIJtuhMxX9R4mmqtrSm5FJaqq990nH4DbIilA_NNIqesdiMRAPttqxTT_HqqXj1lekkGEogD9fq1EEi0Xoum856QRmtGS9KiFIc0CTPEOd9JwF6BWDSfSUS9-fyDB7m676PDUm_FDmwl0gFpHRn_earBswRrz261BhrMw1151QV9cBOSv71mapVShSPJ/s1280/photo_2025-10-23_13-29-38.jpg

គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃបានអូសបន្លាយ និងពិបាកក្នុងការដោះស្រាយរហូតមកទល់នឹងពេលនេះ គឺបណ្ដាលមកពីការប្រកាន់យកផែនទីខ្នាតខុសគ្នាមកប្រើប្រាស់។ ក្នុងនោះកម្ពុជាយើងបានសម្រេចប្រើប្រាស់ផែនទីខ្នាត 1/200,000 ដែលជាផែនទីរដ្ឋបាលមានភាពសុក្រឹតទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ខណៈថៃប្រកាន់ខ្ជាប់ប្រើប្រាស់នូវផែនទីខ្នាត1/50,000 ដែលគូសវាសដោយខ្លួនឯងមិនមានអ្នកណាទទួលស្គាល់ឡើយ៕

អតីតអ្នកសារព័ត៌មានថៃថា Trump ពុំស័ក្តិសមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ ក្រោយពីកម្ពុជានិងថៃឯកភាពលើឯកសារព្រាងស្តីពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីនាពេលដ៏ខ្លីខាងមុខនេះ អតីតអ្នកសារព័ត៌មានថៃនិយាយថា ប្រធានាធិបតីអាមេរិកពុំស័ក្តិសមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ ដោយលើកពីហេតុផលមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNjcdABhGvbASYZ1kUYuBnZN3DIkN1PB3ueIZsNcAM2H_Ry-OebaXXW0u2cOEKOghLmG_o4qZrFLN3jD31acOSFzzN_HOVEl1Rs8GxRY4tRTm6QAUT5JEeuwd9F3V1cbmavQ0nRIXMrdajpQFfn6NlCQajBQ-pZ0QcBzB_l5nSAzoH03jbctsBUbwxsPZ6/s1000/photo_2025-10-24_09-21-24.jpg

តាមការលើកឡើងរបស់អតីតអ្នកសារព័ត៌មានថៃ លោក សុធីន វ៉ាន់ណាក់បាវន គឺលោក Trump គ្មានភាពស្របច្បាប់ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទេ ដោយសារមានអារម្មណ៍ថា ប្រធានាធិបតីអាមេរិករូបនេះម្តងល្អ ម្តងអាក្រក់ មិនទទួលខុសត្រូវពាក្យសម្តីរបស់ខ្លួន និងប្រែប្រួលគ្រប់ពេលវេលា ទើបមិនអាចបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍ប៉ាឡេស្ទីននៅតំបន់កាហ្សា ។

ជាមួយគ្នានេះ លោក Trump ពុំអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ីទេ ដោយសារលោកនិយាយត្រឡប់ត្រឡិន ដូចជា ៖ ក្នុងពេលរកសំឡេងឆ្នោត លោក Trump សន្យានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រឹមរយៈពេល២៤ម៉ោង ប៉ុន្តែតាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកម្តងទៀតរហូតមកដល់ពេលនេះ គឺនៅតែមានការបាញ់មីស៊ីល ប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកដាក់គ្នាធ្វើឱ្យពលរដ្ឋអ៊ុយក្រែន-រុស្ស៊ីស្លាប់រាប់ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKZggJYeI5hzjiFGXeM_jjYGdvYhK2O7FfyKOopd82Gh7q5XNqAStO-5MVeo4pfw6pdh7rYRYnxkd7vXoZwyjUlB2BAo1yah0G4zzrg7VRVrOIcUEUKxDlsZlrow61oRfWrvCF2EDxuCLrqMne1SuocTHPCt9x1oY_1AELnba56ppif02OcLuDaIAqemYo/s692/photo_2025-10-24_09-21-24%20(2).jpg

សង្គ្រាមនៅតំបន់កាហ្សាក៏ដូចគ្នាដែរ លោក Trump ប្រកាសបញ្ចប់ឱ្យឈប់បាញ់ជាបន្ទាន់ ប៉ុន្តែតាំងពីកាន់តំណែងជាប្រធានាធិបតីអាមេរិកបាន៩ខែ លោកទើបតែធ្វើឱ្យអ៊ីស្រាអែលនិងហាម៉ាស់ចុះហត្ថលេខាលើបទឈប់បាញ់ជារៀងរហូតកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។ លោក Trump អះអាងពីភាពជោគជ័យ ផ្ទុយទៅវិញ អ៊ីស្រាអែលនៅតែសម្លាប់ពលរដ្ឋប៉ាឡេស្ទីនបន្តទៀត គ្មានការឈប់បាញ់ពិតប្រាកដ ។

អតីតអ្នកសារព័ត៌មានថៃ លោក សុធីន បន្តថា វាដូចគ្នានឹងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលលោក Trump កំណត់ឱ្យប្រទេសទាំងពីរឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន កងទ័ពថៃនៅតែដាច់ជើងដោយសារមីនកម្ពុជា ស្ថានការណ៍ព្រំដែននៅតែតានតឹង ហើយការប៉ះទង្គិចគ្នាអាចនឹងកើតឡើងគ្រប់ពេល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb99A2ZAsE1L8I0wOPQcsAOX14mGmYMz7FxGEbiAtiz9PgviUXVgqC7zXG61xQLrcicrodJB6rvQgq2R_XouCTUAFGCnSrFx3QvJNxFbFYc27rQnBiZaOzYQ6MAZX06eUVCUvG14RRaHmHv5BIh-j7Mp07-IpyV8xiH7wd-vfQK4Ekt4ne36PdZwvzmYb/s1498/image_2025-10-23_08-55-38.png

លោក សុធីន បានចោទប្រកាន់លោក Trump និយាយត្រឡប់ត្រឡិនគ្មានភាពប្រាកដប្រជា ក្រោយពីទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាច្រើនលើក រួចសន្និដ្ឋានថា រុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមបញ្ចប់សង្គ្រាម ដោយសារអ៊ុយក្រែនសុខចិត្តបាត់បង់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ីដើម្បីប្តូរយកសន្តិភាព ។ មូលហេតុទាំងអស់នេះទើបពលរដ្ឋថៃ រួមទាំងខ្លួនលោកយល់ថា លោក Trump មិនស័ក្តិសម និងមិនគួរធ្វើជាអ្នកសម្របសម្រួលការចរចា ឬមិនគួរធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅម៉ាឡេស៊ីទេ ។

គួរបញ្ជាក់ថា តាំងពីឡើងកាន់តំណែងម្តងទៀត លោក Trump បានព្យាយាមចរចាបញ្ចប់សង្គ្រាមជាច្រើនកន្លែង រួមទាំងសង្គ្រាមកម្ពុជា-ថៃ ហើយត្រូវបានពិភពលោកចាត់ទុកលោកជាប្រធានាធិបតីសន្តិភាព ។ លោក Trump ថា នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅម៉ាឡេស៊ី ដោយសារលោកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសុខសន្តិភាពពិតប្រាកដ គោរពបទឈប់បាញ់ ជាពិសេស ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពឈ្លានពានបង្កជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKz5sFEpUiycddLAIw0f0evKyeeJN76XsYw3x-SFlrmyHh7CkVvTOQQ9uXGgm_QJdxyxbfVf_pukoYTuPukMOjTF3312inVrKNKr8KCtU9jdIvlnkNu_-fh0wwTA14VSZqO_g9lUP0bBv0EbrHtgLrNzFjvE3Y8N9mhfG-FzAoiamV2ngMftNE0ElSUX7n/s1024/image_2025-10-23_08-55-40%20(2).png

កាលពីថ្ងៃទី២២ ខែតុលា កន្លងមក ពលរដ្ឋថៃជាច្រើននាក់បានប្រមូលគ្នាធ្វើបាតុ.កម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីកុំឱ្យប្រធានាធិបតីអាមេរិកចូលពាក់ព័ន្ធនឹងជម្លោះកម្ពុជា-ថៃ និងចោទប្រកាន់ប្រធានាធិបតីអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃ ជាពិសេស ជម្លោះព្រំដែនជាមួយកម្ពុជា ។ ពលរដ្ឋថៃទាមទារឱ្យលោក Trump ដកខ្លួនចេញពីបញ្ហាជម្លោះព្រំដែន និងសុំដោះស្រាយបញ្ហាត្រឹមទ្វេភាគី មិនត្រូវការប្រទេសទី៣ ឬប្រទេសផ្សេងៗចូលមកពាក់ព័ន្ធទេ ៕

ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ១ នាំចេញនាឡិកាឆ្លាតវៃទូទាំងពិភពលោក បានសម្ពោធលក់ HUAWEI WATCH GT 6 Series សាកថ្មម្តងប្រើ 21ថ្ងៃ ឌីហ្សាញលំដាប់នាឡិកា Luxury, បញ្ចូលមុខនាឡិកាសិល្បៈវប្បធម៌ខ្មែរ មានភាសាខ្មែរពេញលេញ និងទទួលបានវិញ្ញាប័នបត្រសុខភាពនិងកីឡាពីអ៊ឺរ៉ុប (Europe)

0

ក្រុមហ៊ុន Huawei សម្ពោធលក់ HUAWEI WATCH GT 6 Series សាកថ្មម្តងប្រើ 21ថ្ងៃ ឌីហ្សាញប្រណិតលំដាប់នាឡិកា Luxury ថ្លៃៗលើពិភលោក ភ្ចាប់មកជាមួយមុខនាឡិកាបែបខ្មែរបង្ហាញពីសិល្បះខ្មែរទៅកាន់ពិភពលោក មានភាសាខ្មែរពេញលេញ និងបំពាក់មុខងារកីឡានិងសុខភាពទទួលបានវិញ្ញាប័នបត្រ ពី អ៊ឺរ៉ុប (Europe) មានលក់ជាផ្លូវការហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiumlzEWFK7YAhrXt0WPb539yKtCGQps94xmCCs4yQTg8nBuyreU2wCtwWrPVT1VrLTPYfyTObSMNd47IcGnggWB3xztCWT6NJ1QlNn-q9XDO1Ep0mrebeT_H_wLtne9tZL4sVlu2Bff7UWXxrK7E9ySVIr9Xng79ViiiroVrrZLqsSj3Phv8q4rSm8Ax2/s6000/DSC09940.png
ក្នុងពិធីសម្ពោធ WATCH GT 6 Series ក៏មានវត្តមាន លោក Jerry , វិចិត្រករគំនូរសហសម័យ កញ្ញា លីសា ម៉ម, Content Creator កញ្ញា Lengឡេង, និង លោក គ្រីស ឌីណា ចែករំលែកបទពិសោធន៍ប្រើនាឡិកាដៃឆ្លាតវៃ HUAWEI WATCH GT 6 Series ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgqJmqjQwfJslCmGs-QydjoX844iVVhHAuPXNaYok4j86BZO85FGXW9jHUNUW2pPwIzytsjWDU8j8HvzAZj-vXyzzsipiwiOqkBAsyMN8vFwHn_UgLZswZGobBaYupf2m1prB4oUUD7UNBOfR3nD3kFP7Dea6q6l2arRELHsNfQlqi-OAXmjQ8YRTRw2zb/s1280/C1775T01.png
HUAWEI WATCH GT 6 Series ពាក់បានគ្រប់កាលៈទេសៈ មិនថាទៅធ្វើការ ចូលរួមកម្មពិធី ឬ ហាត់កីឡា ពាក់សាកសមគ្រប់ស្ថានការ ជាមួយវត្ថុធាតុដើមកំពូល តួផលិតពី Titanium កញ្ចក់ Sapphire glass ផ្តល់នៅភាពធន់ ពីការសឹកឆ្កូត, ភាពច្រែះ និង ការពារជម្រាបទឹកស្តង់ដារ IP69 និង 5ATM ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOAAyouXxpcpq2bWiT2j_rOIJxLfWCQH7WTN4tgUCWGS-NsbWAI5cXo3phrWybCFrejaHhIcg0w3Eqt0o6m9TE0isCDW2YSWLKpAK0ZJKURJIA1jlrhdUC4pTRm2tdKP4e_vx4FkhMAz-6OArOr1X_iYE4-OJY_d9t1aNS7neqlaypYjbo82O61bGOIbHT/s1280/C1648T01.png
ចំពោះមុខងារសុខភាពវិញ HUAWEI WATCH GT 6 Series ទទួលបានវិញ្ញាប័នបត្រលើ CE-Certificate បញ្ជាក់ពីភាពសុក្រិតពីសហភាពពីអ៊ឺរ៉ុប (Europe) និង មុខងារកីឡា Pro-Level ផ្តោតលើមុខងារ ជិះកង់ និង មុខងារ រត់ កម្រិតអាជីព ផ្តល់នៅទិន្ន័យលម្អិតពីការជិះកង់ និង រត់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHzddBO1UhYjyPtT_2yczg9jKnusNiWUs5WtIz0F93Qs6mcjlRshZeLAiMmk-Fss2vzey7E2SHIvhiYLNaZtAlIIOpMKbPVT3k35lyjC1YXBX5QmMPwdQrodHMospW1wiDPkpMAMpe3Ywdt_J2ASwQSs23J88uWG-xh-aJT8oxGH3okxFfkSnWpVBJGWJ2/s1280/C1672T01.png
កាប្រើប្រាស់ប្រចាំថ្ងៃថ្ងៃ្កកាន់តែងាយស្រួលជាមួយថាមពលថ្ម សាកម្តងប្រើ 21ថ្ងៃ, មានទំហំផ្ទុកទិន្នន័យ 64GB បញ្ចូលបទចម្រៀងរាប់ម៉ឺនបទ, មានភាសាខ្មែរពេញលេញ អានសារដំណឹងជាភាសាខ្មែរ ហើយភ្ជាប់ប្រើជាមួយគ្រប់ស្មាតហ្វូនទាំង iOS និង Android។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTL_pc0ccUBdgElscmrPVN8G3pbsbdnieKrC5XisKZslYpsNafOEFIVvB36Rqg51UcKG4Q0GNOvdj4ixpTdCusDFHQDLA6EOWNj4BD_jej0RcRpkSLpushfynRpPlMkvOBPz4g36Q7Vd9ylAkv9JREhBvpgg9NKneX849c5M57njhrJg_BaG1KbSl0WVpy/s6000/DSC09971.png

កាន់តែអស្ចារ្យ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាក៏នាំចូលនាឡិកាឆ្លាតវៃ HUAWEI WATCH 5 បំពាក់បច្ចេកវិទ្យាខ្ពស់ ប្រើប្រាស់ eSIM ក្នុងនោះដែរ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា ចាប់ដៃគូរសហការជាមួយ ក្រុមហ៊ុន Cellcard លើអនុសារណៈព្រមព្រៀងសហការរវាង HUAWEI WATCH 5 និង Cellcard eSIM ដាក់អោយដំណើរការ eSim នៅលើ HUAWEI WATCH 5 ក្នុងនោះដែរអតិថិជនក៍ទទួលបាន Cellcard eSim បូកជាមួយ AO Data 50GB រយៈពេល 90ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUA_nPr3GMyXZ70uwzYczE0465RXKqRi4qhp9y3-2BRBceexl2SllJmuvD69_9NH6Ha5Tm0Og0-8qU8_K1-otUjKxL5AU2KP3P8FLa5kgOIZa2_XNZjGE7-6yfW0UTD2wu3l1_HlJhCNosaa5UVZu_QJqzf6Z4z8HvIVkO2cujb9hq28cfXcdALp9QD2p1/s4240/DSC09973.JPG

អតិថិជនអាចរកជាវនាឡិកាឆ្លាតវៃ HUAWEI WATCH GT 6 Series និង HUAWEI WATCH 5 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើប និង HUAWEI Showroom គ្រប់សាខា ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo-OXIztKxhA9DIlbVg0kNUyyQQWZqODSrT2RVoSa8vImDZbwVMirn6wfEfU0IsnltC8eF3aQYl5BJZurhKmNl458tjeQ67hyphenhypheneM28wPl_nX_FKFo0Lb9sl09-6hm9TXDsvqhDZp1K61tWPbT_chUbRM5n68VlYduKSRqI-4bWTqe8exyDP_NIpowRDud0t/s1280/C1782T01.png

Park Bom ប្រកាសប្តឹ.ង YG រឿងលុយកាក់ប៉ុន្តែអ្នកគ្រប់គ្រងនាងច្រា.នចោ.ល

0

Park Bom សមាជិក 2NE1 បានប្រកាសថានាងបានដាក់ពាក្យប្តឹង Yang Hyun Suk ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ YG ពីបទក្លែងបន្លំ និងកេងប្រវ័ញ្ចនូវទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់។ ទោះយ៉ាងណាក្រុមហ៊ុនគ្រប់គ្រងរបស់ Park Bom បានបដិសេធដោយបានបញ្ជាក់ថាបានទូទាត់កម្រៃរួចរាល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoqRHMuXfSAqMVyK30DyM8-7tNTft-GzWKN-Y4CCa0KpJXo-LSy9GWwWb0fnRLtNpsODQ4ojGhviJCBDe7NopI3RCmdhIOJV9MrU-bcaU0coeO6umSOxwyllQuQQqdy0KPTerfXBB4VdJdF5gcv4fzj1BvPp7uNHlm3q6NGbDJa0m__vcEHD2BrHu4Grw5/s1440/image_2025-10-23_11-14-23%20(2).png

កាលពីថ្ងៃទី ២២ ខែតុលា Park Bom បានបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួន ដែលគេជឿថាជាពាក្យបណ្ដឹង ដែលបញ្ជាក់ថាដើមបណ្ដឹងគឺ Park Bom ហើយចុងចោទគឺ Yang Hyun Suk អតីតនាយកប្រតិបត្តិ YG ។ Park Bom បានប្តឹង Yang Hyun Suk ពីបទក្លែងបន្លំ និងកេងប្រវ័ញ្ច ដោយនិយាយថា «ចុងចោទមិនបានសងប្រាក់ចំណេញផ្លូវច្បាប់ដល់ដើមបណ្តឹង ដែលគាត់គួរទទួលបានជាយូរមកហើយ។ ខ្ញុំស្នើសុំឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងចាត់វិធានការផ្លូវច្បាប់សមរម្យប្រឆាំងនឹងទង្វើនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHdCEePx22RfbUACPikE3W3nqMuN6s7wgXk1Fp1Q4rAXCs9f-QV1sfRiqAhfDScD6DymzW0kR4aqFIUueNq9R_ZIerNPxG9tN7x3tbQ4M-S78Jy7-XaYA8aJsKiYtV5enKWCYQsJmZzGp_tGUK7LqQpY9P8mGQiigpZXh3UZ6GRPkwJ4aHHUTTmSGd5Gh/s830/image_2025-10-23_11-14-23.png

គួរកត់សម្គាល់ថា បណ្តឹងនេះបញ្ជាក់ថា Yang Hyun Suk មិនបានបង់លុយស្របច្បាប់ដែលកើតចេញពីសកម្មភាពទាំងអស់របស់ Park Bom រួមទាំងការចេញផ្សាយតន្ត្រីឌីជីថល ការសម្តែង កម្មវិធីទូរទស្សន៍ ការផ្សាយពាណិជ្ជកម្ម ព្រឹត្តិការណ៍ និងការតែងនិពន្ធតន្ត្រី។ ចំនួនទឹកប្រាក់ប៉ាន់ស្មានដែលបានសរសេរនៅក្នុងពាក្យបណ្ដឹងគឺច្រើនខ្លាំងមិនធ្លាប់មាន (១០០,២០០,៣០០,៤០០,៦០០,៧០០,១០០,០០៣៤ ‘៦៤២,៧២ពាន់លានវ៉ុន)។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបាននិយាយថានេះជាកំហុសបញ្ចូលទិន្នន័យ ប៉ុន្តែវាបង្ហាញចំនួនដ៏ច្រើន។ Park Bom បាននិយាយថា៖ «នេះបានធ្វើឱ្យខ្ញុំបាត់បង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងរបួសផ្លូវចិត្ត ដែលបង្កើតជាទង្វើច្បាស់លាស់នៃការក្លែងបន្លំ និងការកេងបន្លំ»។ តារាចម្រៀងរូបនេះបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី១៩ ខែតុលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip-AaY49rPkacXQv83LIPAPNuVM1qJeYX-NRGm8Yn6Trh1e9LefTmwKKLLgDkY-YwzjVPlH0nVjGuZzwcMBnD_Rdlc5GNSIXD4XrJ6EdNgdnzKZpTISu5seKPTFH88PwyLBi_nRWGNcjA-8_r4D0tVn8iG04BD52KUFSJN09b0RgJJX7ujLyfjqXns7pD-/s1200/image_2025-10-23_11-14-22%20(2).png

ទោះយ៉ាងណាក្រោយពី Park Bom បានបង្ហោះពាក្យបណ្តឹងនេះនាងក៏បានលុបចេញវិញផងដែរ។ ក្រុមហ៊ុនគ្រប់គ្រងបច្ចុប្បន្នរបស់ Park Bom គឺ D-Nation បានឆ្លើយតបនៅថ្ងៃទី២៣ ខែតុលា នេះថា «លុយទាំងអស់ដែល Park Bom រកបានទាក់ទងនឹង 2NE1 ត្រូវបានបង់រួចហើយ។ នាងក៏មិនបានដាក់ពាក្យបណ្តឹងជាផ្លូវការដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzid2cZEhIbcYvVL7WpbS_h2bYCPqS-uT1LyuZSoSTq1nj5cs00RnGhRn9DHjWr83mjHHURmVMviiUQycIDx-kGCMkiJ7OWDn8J1snteTO2IneDA2Hn3tjh0_QilzsuUmISJDNCKHpRbFg2OSkXJWotrNkSa00D4NE9y3uDbmoiTRMSDPDqmweD-eQ8hy/s1439/image_2025-10-23_11-14-25%20(2).png

កាលពីខែសីហា ក្រុមហ៊ុនគ្រប់គ្រងរបស់ Park Bom បានប្រកាសថា តារាចម្រៀងរូបនេះត្រូវបញ្ឈប់សកម្មភាពសិល្បៈជាបណ្តោះអាសន្ន ដើម្បីសម្រាក និងរក្សាសុខភាពរបស់នាង។ នៅពេលនោះ អ្នកតំណាងរបស់ D-Nation Entertainment បាននិយាយថា Park Bom នឹងមិនអាចចូលរួមក្នុងកាលវិភាគនាពេលខាងមុខរបស់ 2NE1 បានទេ។ យោងតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ នាងត្រូវការសម្រាក និងរក្សាលំនឹងទាំងស្រុង ដូច្នេះបន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ពួកយើងត្រូវបានបង្ខំឱ្យធ្វើការសម្រេចចិត្តនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_uvalPtSlWtMobfM2GvZp1fJuyjQFd39cfizX6fBU-TYOLyBIe31lD0Kcz60T6QpBmyYSxl_Pue6AIZxy6xghBpu55-Tzxg7pPjnv0Ot7XW0wHBRqGeydsAMg5Gt-9k_A5SLGiUu5KSdS5T5e8K_B3Rl3ebdN4OGgVuR7K0nW68QCEb6136wdWttVJWg/s649/image_2025-10-23_11-14-22%20(3).png

ទោះជាយ៉ាងណា ក្នុងអំឡុងពេលសម្រាកថែទាំសុខភាព Park Bom នៅតែបង្កឱ្យមានការរំជើបរំជួលលើបណ្ដាញសង្គមជាមួយនឹងទង្វើរបស់នាងដែលទាក់ទងនឹង Lee Min Ho ។
បន្ទាប់ពីការបង្ហោះរូបថតភ្ជាប់ជាមួយ Lee Min Ho និងហៅតារាសម្តែងនេះថាជាប្តីរបស់នាងកាលពីឆ្នាំ២០២៤ ធ្វើឱ្យភាគី Lee Min Ho បដិសេធទំនាក់ទំនង ។ នាងក៏បាន unfollow គ្រប់គ្នានៅលើ Instagram លើកលែងតែគណនី Lee Min Ho ប៉ុណ្ណោះ។មនុស្សជាច្រើនគិតថា Park Bom ស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភនៃសុខភាព និងអស្ថិរភាពផ្លូវចិត្ត៕

ទេព ពិសិដ្ឋ បកស្រាយបទរៀមច្បង ឆាយ វីរៈយុទ្ធ

0

«ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» គឺជាបទមួយរបស់លោក ឆាយ វីរៈយុទ្ធ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងដែលចូលរួមសម្តែងដោយ ព្រីម លីហ្សា និងលោក ចា រិទ្ធី ។ ថ្មីៗនេះតារាវ័យក្មេង ទេព ពិសិដ្ឋ បានបកស្រាយបទរបស់រៀមច្បងរូបនេះហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះបទនេះមានតុងខ្ពស់ដែលពិបាកនឹងច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho8dQTumKK6fK8nUNU9O3qBnUHFWWNH3jNVQ0pXoxe2fZEjIHYl105h1MYT_sLGES3oplRenqoSr-uochvsBkDbJhDbE3csNFVKSwHcvOhGGCEBA4pdadC_PDaONHzOlXRFqQ4J48DVwINrgICnVyLqvlila3ku7zlViFvH8iJTF5F_SEsWtiANEzbPryv/s1800/image_2025-10-23_14-44-31.png

កាលពីល្ងាចថ្ងៃទី២១ តារាចម្រៀង NPN បានបង្ហោះវីដេអូ ទេព ពិសិដ្ឋ ដែលជាមិត្តសម្លាញ់ទាំងក្នុងនិងក្រៅសិល្បៈដោយបានដាក់ចំណងជើងថា « Me:ពេលមានមិត្តភក្កិច្រៀងពីរោះ»។ NPN ថែមទាំងចំអន់ ទេព ពិសិដ្ឋ ទៀតថា ច្រៀងពីរោះអ៊ីចឹងតើទើបបានលើកពាន។ វីដេអូនេះ ទេព ពិសិដ្ឋ មិនបានច្រៀងបទរបស់ខ្លួនទេ ប៉ុន្តែបានច្រៀងបទរបស់រៀមច្បង ឆាយ វីរៈយុទ្ធ ដែលបានចេញតាំងពី៩ឆ្នាំមុនមកម្ល៉េះតែនៅតែមានភាពល្បីល្បាញ។ បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» គឺមានតុងខ្ពស់ដែលអ្នកល្មមៗអាចពិបាកច្រៀងឬច្រៀងមិនដល់តុងជាដើមប៉ុន្តែចំណុចដែលខ្ពស់ ខណៈ ទេព ពិសិដ្ឋ គឺអាចបកស្រាយបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Aka30RpeC9DL1iQ1noQb9AdaL3Pkm_1nqs9XUMyGQP4rfxVNtv-SBP4puxh7119Jgx7zgwPffcfhlhLpqUj4GVtezhiN4bXhMwH_8TkFtJs2y7oZsw-mJp0XscK9kAp4F6K_9xD44ekxwm_4pGDrOwbiE0_gKN5lZA90m4mykzidPItVCs0DcCym01ok/s2048/image_2025-10-23_14-41-51.png
ដ្បិតតែវីដេអូនេះខ្លីត្រឹមតែរយៈពេល១៨វិនាទី ប៉ុន្តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងមិនថានៅលើបណ្តាញសង្គមហ្វេកប៊ុកឬទិកតុកនោះទេ។ ទស្សនិកជនបានសរសើរ ទេព ពិសិដ្ឋ ដែលជាតារាចម្រៀងវ័យក្មេងម្នាក់មានទេពកោសល្យអាចបកស្រាយបទចម្រៀងបានច្រើនទម្រង់។ ចំណែកឯអ្នកខ្លះទៀតអស់សំណើចនឹងតារាចម្រៀង NPN ដែលបញ្ចេញសកម្មភាពពេលដែល ទេព ពិសិដ្ឋ កំពុងតែច្រៀង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeqchLlNUGrg_HUsWmbM330iYRhd1zbL0iTdST5IGpJb0BGSqn9NQlfkwT7j3bFDIv1T8XyiM_tqJJ2EgBJLM7Heq34N2E5YJ2RY-XET_yE07KGymoEkhV9l4saOPanPnBUk30DSUSeeBCsPCvsZ9Rv_5BzZSX9JPLClN-D65Gaow-MUD6wkqGqhBE9Da_/s2048/image_2025-10-23_14-44-32.png
គួរឱ្យដឹងថា ទេព ពិសិដ្ឋ បានវិត្តន៍ខ្លួនជាតារាចម្រៀងប្រកបដោយសមត្ថភាពទោះបីជាលែងស្ថិតនៅទ្រនំធំដូចមុនក្តី ប៉ុន្តែប្រជាប្រិយភាពរបស់ ទេព ពិសិដ្ឋ នៅតែប្រសើរថែមទាំងមានបទចម្រៀងផ្ទុះនៅលើទីផ្សារជាច្រើនបទ៕

 

អតីតអ្នកនយោបាយថៃប្រកាសប្រមូលពលរដ្ឋទៅកំទេ.ចលំនៅឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ថ្ងៃទី៣១ ខែតុលា

0

ប្រទេសថៃ ៖ អតីតអ្នកនយោបាយថៃ បុគ្គល វីរៈ ស៊ុមក្វាមឃិត កើតទុក្ខមិនសុខចិត្តជាមួយលទ្ធផលកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយបុគ្គលនេះថា ថៃចាញ់ប្រៀបកម្ពុជាក្នុងកិច្ចប្រជុំ JBC ។ ហេតុនេះ ក៏ប្រកាសប្រមូលពលរដ្ឋថៃទៅដណ្តើមយក និងវាយកំទេ.ចលំនៅឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ (ភូមិណងចាន់) និងភូមិព្រៃចាន់ (ភូមិណងយ៉ាកែវ) នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

នៅថ្ងៃទី២៣ ខែតុលា បុគ្គល វីរៈ ស៊ុមក្វាមឃិត បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួននិយាយពីកិច្ចប្រជុំ JBC កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ថា ថៃចាញ់ប្រៀបកិច្ចប្រជុំនេះ ឬថៃមានចេតនាលក់ជាតិឱ្យកម្ពុជាម្តងទៀត ទើបធ្វើឱ្យការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវអូសបន្លាយពេលយូរ ។ លើសពីនេះ ថៃប្រឈមនឹងការគ្មានសិទ្ធិកាន់កាប់ទឹកដីនៅទីនេះជារៀងរហូត ។

ដូច្នេះ សូមពលរដ្ឋថៃដែលស្រឡាញ់ជាតិទាំងអស់ទៅបំពេញតួនាទីជាជនជាតិថៃ ការពារអធិបតេយ្យភាព និងរក្សាផលប្រយោជន៍ជាតិ តាមច្បាប់មាត្រា៥០ នៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ។ ពលរដ្ឋថៃដែលស្នេហាជាតិនឹងចូលទៅវាយកំទេចចោលលំនៅឋានរបស់កងទ័ព និងពលរដ្ឋខ្មែរទាំងអស់នៅភូមិជោគជ័យ (ភូមិណងចាន់) ឱ្យខ្ទេចគ្មានសល់ ។ ជួបគ្នានៅភូមិណងចាន់ ឃុំណូនម៉ាកម៉ុន ស្រុកខូកស៊ូង ខេត្តស្រះកែវ នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង១រសៀល ។ សូមពលរដ្ឋទៅជួយគ្នាបំពេញតួនាទីជាជនជាតិថៃ ។

កាលពីខែសីហាកន្លងមក វីរៈ ស៊ុមក្វាមឃិត បានដាក់ពាក្យប្តឹងឱ្យចាប់មេបញ្ជាការយោធភូមិភាគ១ ពីបទពុំបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងប្តឹងចាប់អភិបាលខេត្តស្រះកែវ ក្រោយពីផ្តល់សម្ភាសន៍និយាយការពិតថា តំបន់ដែលកងទ័ពថៃរាយបន្លាលួសជាទឹកដីរបស់កម្ពុជា ថៃគ្មានឯកសារកាន់កាប់ដីធ្លី ដែលធ្វើឱ្យពលរដ្ឋថៃខឹងសម្បារទូទាំងប្រទេស ។

បុគ្គលនេះតែងតែធ្វើសកម្មភាពអុកឡុក និងចោទប្រកាន់មន្ត្រីរដ្ឋាភិបាលថៃ រហូតធ្វើឱ្យលោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន មិនពេញចិត្ត ។ លោក អនុថីន និយាយកន្លងមកថា បុគ្គល វីរៈ ស៊ុមក្វាមឃិត មិនធ្លាប់ធ្វើអ្វីជួយជាប្រយោជន៍ដល់ជាតិទេ គឺបានតែស្រែកបង្ករឿងប៉ុណ្ណោះ ។

គួរបញ្ជាក់ថា វីរៈ ស៊ុមក្វាមឃិត បានចំណាយពេលរហូតដល់១៥ឆ្នាំ ដើម្បីឱ្យពលរដ្ឋថៃទូទាំងប្រទេសព្រមទទួលស្គាល់ និងជឿថា ភូមិជោគជ័យ និងភូមិព្រៃចាន់ គឺជាទឹកដីថៃ ។ កន្លងមក បុគ្គលនេះ និងមិត្តភក្តិ៨នាក់ ត្រូវបានកម្ពុជាចាប់ដាក់ពន្ធនាគារចំនួន៣ឆ្នាំ ៦ខែ និង៣ថ្ងៃ ពីបទដើរចូលទឹកដីកម្ពុជាខុសច្បាប់ ទើបបុគ្គលនេះគុំគួន និងសូមឱ្យថៃគ្រប់គ្រងភូមិទាំងពីរឱ្យបាន១០០% ។

រដ្ឋាភិបាល និងកងទ័ពថៃពេលនោះ (នៅឆ្នាំ២០១០) ប្រាប់ឱ្យបុគ្គលនេះព្រមទទួលទទួលកំហុសដើម្បីឱ្យកម្ពុជាដោះលែងពីពន្ធនាគារ ប៉ុន្តែនៅតែពុំទទួលស្គាល់កំហុសរបស់ខ្លួន ។ រហូតមកដល់ពេលនេះ មានរយៈពេល១៥ឆ្នាំហើយ ដែល វីរៈ ស៊ុមក្វាមឃិត ប្រឹងប្រែងធ្វើឱ្យពលរដ្ឋថៃជឿថា ខ្លួនធ្វើសកម្មភាពមានប្រយោជន៍សម្រាប់ជាតិ ប៉ុន្តែថៃបណ្តោយឱ្យពលរដ្ឋខ្មែរចូលមកតំបន់ព្រំដែនខេត្តស្រះកែវ ដូច្នេះ ត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋានដើម្បីឱ្យពលរដ្ឋថៃចូលមករស់នៅ ៕

នាយកប្រតិបត្តិមិនឯករាជ្យនៃធនាគារ ព្រីនស៍ ប្រកាសលាលែងពីដំណែងជាផ្លូវការ

0

រាជធានីភ្នំពេញ៖ ក្រោយទើបប្រកាសថានៅបើកដំណើរការតាមធម្មតា ពេលនេះធនាគារ ព្រីនស៍ បានចេញសេចក្ដីប្រកាសថា នាយកប្រតិបត្តិមិនឯករាជ្យ និង ប្រធាននាយកប្រតិបត្តិ របស់ខ្លួនបានលាលែងពីតំណែងចាប់ពីថ្ងៃនេះតទៅ ខណៈមូលហេតុមិនត្រូវបានបញ្ជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLjTCUbCOMLaa7-2AWRV9dvz-BuWvHqQ1sV_3GtHhFMpAiuxNJSq3WshUKyLbVrkQKUtHKGrm-mW8r-0F1-6U7mY8pRkEnZt8YCakTtt673PeDYaZ1-ybrYuasyH9SvpXD5KCD16Kq1hGRDfCFS4qGbmLE4sp86HbrBsqTBHZQ5hOMQBFhnaaFNq4Hqfzd/s1280/photo_2025-10-23_16-06-45.jpg

យោងតាមទំព័រផ្លូវការរបស់ធនាគារ ព្រីនស៍ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ បានបញ្ចេញសេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក Looi Kok Soon ស្តីពីការលាលែងពីតំណែងជានាយកប្រតិបត្តិមិនឯករាជ្យ និង ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ក្រុមប្រឹក្សាភិបាល សម្រាប់ការជឿទុកចិត្ត ការគាំទ្រ និងភាពជាដៃគូដ៏មានតម្លៃរបស់ពួកគាត់ ក្នុងអំឡុងពេលដែលខ្ញុំកាន់តំណែង។វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ដែលបានដឹកនាំបុគ្គលិកដ៏ខិតខំប្រឹងប្រែងនៃធនាគារ ព្រីនស៍ ដែលបានអនុវត្តភារកិច្ចដោយភាពស្មោះត្រង់ និងការខិតខំអស់ពីសមត្ថភាព ដើម្បីបម្រើអតិថិជន និងសហគមន៍របស់ពួកគេ។ ខ្ញុំមានទំនុកចិត្តជាខ្លាំងថា ក្រុមការងារដឹកនាំ ក្រោមការណែនាំរបស់ក្រុមប្រឹក្សាភិបាល នឹងបន្តដឹកនាំស្ថាប័នឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវជោគជ័យបន្ថែមទៀតនាពេលអនាគត។
ជាចុងក្រោយ ខ្ញុំសូមផ្ញើពាក្យជូនពរដ៏អស់ពីចិត្តទៅដល់ក្រុមគ្រួសារធនាគារ ព្រីនស៍ ទាំងអស់ ឲ្យប្រកបដោយសេចក្តីសុខ សំណាងល្អ និងភាពជោគជ័យគ្រប់ភារកិច្ច។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy69bXnmJ7Fh7fxlnpyiHqE7NFqUX-8UIDG-1aRw7dm7W_JDRdKmvub3jhkh7Q8nZKHznhAksj1J9U9WP6MURuAI_lEbx9r0jyyDlaH5xNMTxSR9jE9sUYev7A7h9d84NQszQhgn9jm4VFoDjWxlLce7EnQ16aDj8rit6UswHaILD-79n9pmn5lYctKuZ0/s1280/photo_2025-10-23_16-06-45%20(2).jpg

ជុំវិញសេចក្តីថ្លែងការណ៍ខាងលើនេះ មិនមានបញ្ជាក់ពីមូលហេតុជុំវិញការលាលែងពីតំណែងរបស់លោក Looi Kok Soon ឡើយ។ ទោះយ៉ាងណាក៏ដោយ បញ្ហានេះកំពុងធ្វើឲ្យអតិថិជនរបស់ធនាគារ ព្រីនស៍ មានការព្រួយបារម្ភជាខ្លាំង ដោយមានមតិជាច្រើនបានជំរុញឲ្យពួកគេដក ឬផ្ទេរសាច់ប្រាក់ចេញឲ្យអស់ពីគណនីរបស់ធនាគារ ខណៈបញ្ហារសើបដែលជាប់នឹងប្រធានសម្ព័ន្ធ ព្រីនស៍ហូលឌីងគ្រុប លោក ឆិន សុី នៅមិនទាន់ដោះស្រាយនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhZu1py85BKK-AChoYeoqVyMgTUzo3rvUjg_be7dp59gZMFj2eVuU2cAFxpdtXADNUpsCDRewjFp8T5wtmnn_O-Jgt4fX_nRYb7eQTmkPgliHh6r9PCZFP4LOzdQleYwxVNx1NGgGJmvQRBqDCkztOzJp8d8KL17AUMI_B6FFKzFw8ZTtZF8L3evP2gmdj/s640/photo_2025-10-23_16-06-45%20(3).jpg
ជាមួយគ្នានេះគួររំលឹកដែរថា កាលពីថ្ងៃទី១៥ ខែតុលាកន្លងមកនេះ ធនាគារ ព្រីនស៍ បានចេញសេចក្ដីប្រកាសពីគោលជំហររបស់ខ្លួនក្នុងដំណើរប្រតិបត្តិការដោយឯករាជ្យភាព ប្តេជ្ញារក្សាភាពស្មោះត្រង់ ស្ថិរភាពហិរញ្ញវត្ថុ និងការពារសិទិ្ធប្រយោជន៍ជូនដល់អតិថិជនគ្រប់រូប បើទោះជាប្រធានសម្ព័ន្ធ ព្រីនស៍ ហូលឌីងគ្រុប ដែលជាក្រុមហ៊ុនមេ កំពុងស្ថិតក្រោមការតាមចាប់ខ្លួនរបស់សហរដ្ឋអាមេរិក និងត្រូវបានគេរឹបអូសទ្រព្យសម្បត្តិជារូបិយប័ណ្ណ Bitcoin សរុបអស់ 15ពាន់លានដុល្លារក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe5mF4JqWwGau0evJZSpK9pV8u2EycYhAIdhqG2Cu0PT-UTNWiNb1ACjg8YV5V5gRKOy95ml_dhuUg5yqV-MjzW2ve-a9FePCQhLdA9_JHUWdLtAyZ0toA53Khn4U7pY6wW_7aid8qTXxOf0BR_DLYQWFpsJXCQgDsP_-sEe9WO9oPeVn16mbPZE46Msvh/s1200/photo_2025-10-23_16-06-45%20(4).jpg

ហើយឥឡូវនេះ ក្រោយធនាគារបានចេញសេចក្ដីប្រកាសស្ដីពីការលាលែងពីតំណែងរបស់លោក Looi Kok Soon ដោយមិនបញ្ជាក់មូលហេតុបែបនេះទៀតសោត កាន់តែធ្វើឲ្យមហាជន ជាពិសេសអតិថិជនរបស់ធនាគារ មានភាពងឿងឆ្ងល់ និងសង្ស័យពីភាពត្រឹមត្រូវរបស់ធនាគារបន្ថែមទៀត៕

Dylan Wang គិតគូរដល់អ្នកគាំទ្រ

0

តារាសម្តែង Dylan Wang បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយកាលពីពេលថ្មីៗនេះនៅទីក្រុងប៉េកាំង។ ថ្វីដ្បិតតែព្រឹត្តិការណ៍នេះមានរយៈពេលតែប៉ុន្មានម៉ោងក៏ដោយ ប៉ុន្តែអ្នកគាំទ្ររាប់ពាន់នាក់បានតម្រង់ជួរតាំងពីព្រឹកព្រលឹមដើម្បីជួបអាយដលរបស់ពួកគេ។ នៅពេលដែលផ្សារបើកដំណើរការភ្លាម អ្នកគ្រប់គ្រងត្រូវបង្ខំចិត្តកំណត់ការចូលដោយសារចំនួនអ្នកទស្សនាច្រើន ធ្វើឱ្យតំបន់ទាំងមូលស្ទើរតែកកស្ទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgro-srfO07Jlgn1EhhiyVVvF1YOL2FziayuETbBuhCbYgOTxTCJ8JeO6aRE_Otga90J3a4fWxwZQJeDb76oXvgIUTBQ0pbFr_puk-RYBKRFBJzBrleOwWiPJQ-iE9omIkR9LzCmLS0o1cqZT7igdhFoi3cKHOC4AoebfI3Wq-6OmmJkZz9N2Qtebz8d88b/s2048/image_2025-10-23_11-25-52.png
កន្លែងព្រឹត្តិការណ៍មានកំណត់ ប៉ុន្តែការសាទររបស់អ្នកគាំទ្រគឺគ្មានដែនកំណត់។ មនុស្សជាច្រើនបានព្យាយាមឈរលើជណ្តើរយន្តដោយរំកិលឡើងចុះបន្តបន្ទាប់ដើម្បីអាចមើលឃើញ Dylan Wang ពីគ្រប់ទិសទី។ សកម្មភាពនេះបានធ្វើឱ្យ Dylan Wang ខ្លួនឯងសើចដោយក្ដីរីករាយ និងរំជួលចិត្តថា «អរគុណអ្នកទាំងអស់គ្នា ខ្ញុំបានជួប Dylan Wang ម្តងទៀត»។
លោកមិនភ្លេចដាស់តឿនអ្នកគាំទ្រឱ្យថែរក្សាសុខភាព ធ្វើចលនាដោយប្រុងប្រយ័ត្ន ហើយថែមទាំងបានផ្ញើការឱបដ៏កក់ក្តៅពីចម្ងាយ ដើម្បីឆ្លើយតបនឹងក្តីស្រលាញ់របស់អ្នកគាំទ្រផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil-spbrNVCRuec41iYhei3jEn9wO_k1ktELyhOpwbIWZ-OVb8X5JCpCiWLKwQpvnvunSdKSSO1-IIsq9H4MsIvWPsT8LGGWyMmxEMmsnKgHg2ThFHSOraHnYm2y4rVKAUBIgMQ9SJJ6flIorhtcqDiw3Q-3GhOJ_to-Js0xY39md-SeCqEG-xlq5MIZHPn/s2048/image_2025-10-23_11-25-53.png
ពេលដែល Dylan Wangធ្វើត្រាប់តាម «ឡើងចុះ» របស់អ្នកគាំទ្រនៅលើជណ្តើរយន្ត ទាំងសប្បាយ និងរួសរាយ បានបង្កើតនិន្នាការថ្មីមួយយ៉ាងឆាប់រហ័ស។ Dylan Wangបានហៅវាដោយលេងសើចថាឧបករណ៍ចល័តដែលជាមធ្យោបាយដ៏រស់រវើកដើម្បីពិពណ៌នាអំពីភាពច្នៃប្រឌិត និងភាពរីករាយរបស់អ្នកគាំទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8KQnovqhXDk8cPkJJepqCJ6dQhv6i_Pz9TiSrODorCYmEzaWFM-lKaYKz09uXr7bnQRyX1XVkQPMSqSGDOWVL1q3iQUYXNVG8tDEGaxtOgtA7gG-PaCoZL7G8l1bQXxBfkHx8mXRvxlAmY1Otjaijr09nB4S-afEJu_fyl-uCspfes4aFO7d3uitV7QLL/s2048/image_2025-10-23_11-25-54.png

ពេញមួយព្រឹត្តិការណ៍នេះ Dylan Wang មិនត្រឹមតែមានរូបរាងស្អាត និងមានរស្មីប៉ុណ្ណោះទេ ថែមទាំងបានឆ្លៀតពេលបង្វិលខ្លួន ៣៦០ ដឺក្រេ ដើម្បីឱ្យអ្នកគាំទ្រទាំងអស់បានឃើញយ៉ាងច្បាស់ និងថតរូបអនុស្សាវរីយ៍ផងដែរ។ លោកបានព្យាយាមបំពេញរាល់សំណើរតូចតាចពីទស្សនិកជន ធ្វើឱ្យបរិយាកាសនៃព្រឹត្តិការណ៍តែងតែផ្ទុះឡើង និងពោរពេញដោយភាពរីករាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEgElgSD0Q9V7hOZy9qUTbyJnvLf-7y0jvUfAcn0Ed2fHCftZtw-D3G8OWjVa0plb4ERZwnJQYDVCtF31kwu3pB-iilRzpxGgJnI83UXo9NWiBKv6DXWT3vk99fK4hZ0J_K3hSPhvQq2GLO2ibSTZEXE4tC3XPgbMwHEixPwzPRmWbzJobniZtSp8-t_rh/s1914/image_2025-10-23_11-25-56.png
Dylan Wang កំពុងបង្ហាញថារាល់ពេលដែលលោកបង្ហាញខ្លួនមិនត្រឹមតែផ្សព្វផ្សាយម៉ាកយីហោប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាសកាសដល់អ្នកគាំទ្រផងដែរ ដែលជាការស្រលាញ់ និងស្មារតីនៃសាមគ្គីភាពត្រូវបានបង្ហាញដោយថាមពលវិជ្ជមាន៕