ប្រទេសថៃ ៖ ទឹកជំនន់នៅតាមបណ្តាខេត្តស្រកចុះមិនទាន់ស្រួលបួលផង កងទ័ពថៃក៏បើកឆាកបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារ រួមទាំងកូនសិស្សជម្លៀសចេញភ្លាមៗ ។ ការបា.ញ់មកលើកម្ពុជាជាថ្មីនេះ គឺបន្ទាប់ពីរដ្ឋាភិបាលថៃបានរៀបចំជំរំជនភៀសសឹកសម្រាប់ឱ្យពលរដ្ឋខ្លួនស្នាក់នៅរួចជាស្រេច និងបញ្ជូនកងកម្លាំង រួមទាំងអាវុ.ធគ្រប់ប្រភេទមកកាន់តំបន់ព្រំដែន ដើម្បីស្តារប្រជាប្រិយភាពក្រោយនាយករដ្ឋមន្ត្រីថៃទទួលបានសំឡេងគាំទ្រពីពលរដ្ឋធ្លាក់ចុះខ្លាំង ។

តាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម គឺរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបា.ញ់ប្រហារកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ទទួលសំឡេងគាំទ្រពីពលរដ្ឋថៃធ្លាក់ចុះខ្លាំង ដោយសារគ្មានសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លា.ប់រហូតដល់ជាង១ពាន់នាក់ ។ លើសពីនេះ ថែមទាំងបែកធ្លាយរូបថតនាយករដ្ឋមន្ត្រីថៃអង្គុយនៅតុអាហារ មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឆបោ.កអនឡាញ (Online Scam) ជាជនបរទេស ទើបប្រឹងស្តារប្រជាប្រិយភាពមុនការបោះឆ្នោត បើមិនផ្ទុះអាវុ.ធជាមួយកម្ពុជាទេ លោកអាចនឹងធ្លាក់ពីតំណែងនៅមុនថ្ងៃទី១២ ខែធ្នូ ។

ពលរដ្ឋថៃក្នុងបណ្តាញសង្គមថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Anutin ទទួលសំឡេងគាំទ្រពីពលរដ្ឋធ្លាក់ចុះខ្លាំង ដោយសារអសមត្ថភាពដឹកនាំប្រទេស អសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូង រងការស្តីបន្ទោសដែលបណ្តោយពលរដ្ឋស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ដោយសារទឹកជំនន់ជាង១ពាន់នាក់ និងរឿងអាស្រូវច្រើន លោក Anutin ក៏បញ្ជាឱ្យកងទ័ពរៀបចំឆាកល្ខោនសម្តែងថា កងទ័ពថៃរងរបួសដោយទម្លាក់កំហុសលើកម្ពុជា ។ នាយករដ្ឋមន្ត្រីថៃគ្មានជម្រើសអ្វីផ្សេងទេក្រៅពីបង្ករឿងធ្វើសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រកាន់តំណែងបន្តទៀត ដោយការបណ្តុះស្មារតីជាតិនិយមជ្រុល ពីព្រោះលោក Anutin អនុវត្តនយោបាយដើរដល់ផ្លូវទាល់ ទើបយកកម្ពុជាមកពាក់ព័ន្ធ ។

ហេតុនេះ លោក Anutin សម្រេចចិត្តបង្កសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីស្រោចស្រង់ប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ រីឯកងទ័ពថៃញុះញង់ឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុល ។ ពលរដ្ឋថៃថា ពួកគេគ្រាន់តែជាកូនអុករបស់រដ្ឋាភិបាលយកទៅធ្វើសង្គ្រាមនយោបាយ កងទ័ពថៃបានបង្កជម្លោះជាមួយកម្ពុជា ទាំងដែលស្ថានការណ៍នៅតំបន់ព្រំដែនស្ងប់ស្ងាត់គ្មានអ្វីកើតឡើងសោះ ។ លោក Anutin បើកដៃឱ្យកងទ័ពបាញ់ប្រហារកម្ពុជា ដើម្បីស្តារប្រជាប្រិយភាពមុនការបោះឆ្នោត បើមិនផ្ទុះអាវុធជាមួយកម្ពុជាទេ លោកអាចនឹងធ្លាក់ពីតំណែងនៅមុនថ្ងៃទី១២ ខែធ្នូ នេះ ។

ពលរដ្ឋថៃម្នាក់ដែលមានឈ្មោះក្នុងបណ្តាញសង្គមថា «nick_patnawin» បានបង្ហាញការខឹងសម្បារជាមួយរដ្ឋាភិបាល និងកងទ័ពរបស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីបើកឆាកសង្គ្រាមជាមួយកម្ពុជា ដោយនិយាយថា ខ្លួនទទួលដំណឹងថា រដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបាញ់ប្រហារកម្ពុជានាពេលឆាប់ៗនេះ ប៉ុន្តែខ្លួនមិនជឿទេ ស្រាប់តែនៅថ្ងៃទី៧ ខែធ្នូ កងទ័ពថៃក៏បើកការបាញ់មកលើកម្ពុជាពិតមែន ។

ដូចគ្នានេះ ពលរដ្ឋថៃនៅព្រំដែនជាប់កម្ពុជាជាច្រើនទៀតក៏ខឹងសម្បារដែរ ដោយសាររដ្ឋាភិបាលយកថវិកាជាតិមកចំណាយលើសង្គ្រាមម្តងហើយម្តងទៀត និងមិនខិតខំស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញក្រោយពីធ្លាក់ចុះខ្លាំងដោយសារការបិទព្រំដែន ។ លើសពីនេះ ពលរដ្ឋក្នុងបណ្តាញសង្គមបានស្តីបន្ទោសរដ្ឋាភិបាលថៃរៀបចំទីតាំងព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អអធិកអធមដូចកម្ពុជា ដោយការរៀបចំអន់គ្រប់ផ្នែក មិនថាបន្ទប់ទឹកគ្មានស្តង់ដារ សំរាមនៅបរិវេណប្រកួតកីឡា ខុសបច្ចេកទេសសំឡេង ការរៀបចំស្លាកសញ្ញាមិនស្អាត និងចំណាយថវិការៀបចំតិចជាងកម្ពុជា ពីព្រោះរវល់តែឈ្លានពានកម្ពុជា ៕