តារាចម្រៀង ទេព បូព្រឹក្ស និង តារាចម្រៀង ជី ដេវីត បានប្រកាសរំសាយកម្មវិធីជួបជុំអ្នកគាំទ្រជាលើកទី២ដោយសារតែថៃបានបើកការវាយប្រហារទាំងកំរោលមកលើកម្ពុជា។ ជាមួយនឹងការប្រកាសលុបចោលកម្មវិធីអ្នកទាំងពីរនឹងបន្តជួយដល់ជនភៀសសឹកនៅតាមបណ្តោយព្រំដែនទៅតាមលទ្ធភាពរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnekQP2RBbHHenMbiF3StNlOBphhWwlVF7yZsTiVxT2b0Vh6knLSJdEEo28StVnQfKe03RfzMb4dsLfL0QSdttP1ibFKRKFuvl8VZwnMtuCYwsCegdi_Mf0HkAJCsDrYaHXaXI26ymHo1oV1VvUh4VQNpsL6HmjYhTJQf7Yn6vIZahsCy2DDjynuiVZx-C/s2048/image_2025-08-07_09-09-56.png

នៅរសៀលថ្ងៃទី៨ ខែធ្នូ តារាចម្រៀងទាំងពីររូបបានបង្ហោះវីដេអូដោយភ្ជាប់មកជាមួយនឹងចំណងជើងថា « សេចក្តីជូនដំណឹងស្តីពីការរំសាយការប្រគំតន្រ្តី ‘TBP FAN PARTY’ ជូនដល់អ្នកគាំទ្រជាទីរាប់អានព្រមទាំងជនរួមជាតិដោយមូលហេតុយើងត្រូវបានឈ្លានពានជាថ្មីនូវ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ2025 ពីពូជតិរច្ឆានតៃ»។ នៅក្នុងវីដេអូ ជី ដេវីត បានបញ្ជាក់ថាការរំសាយលើកទី១ គឺធ្វើឡើងដោយសារតែសៀមបានវាយប្រហារប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ហើយការរំសាយជាលើកទី២នេះគឺធ្វើឡើងដោយសារតែសៀមបានវាយប្រហារតាមតំបន់នានានៅតាមបន្ទាត់ព្រំដែនដូច្នេះទើបសម្រេចចិត្តរំសាយការប្រគំតន្រ្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQfNBQvOH3afJ09XoPyX5O4fActn_IL7i3DLwiiWcH10o9EVY4F-FFxo-Mn5sAkftPnoIoFaZ1UZNMNVBoqdxzM6oyMaS9Xihrrj1jPbsDh-2VoQrIeiKBFebtcY5ibB4RIpc9WssTXoQHmRXyvF2ZTPNIYnvefIH7YBt_UIeo1XlnSZSKMGjVbkOGqv2S/s1280/image_2025-08-07_09-09-59.png

តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ផងដែរថាសម្រាប់ការធ្វើបន្តទៀតនាងពុំទាន់ច្បាស់លាស់ថាធ្វើនៅពេលណានោះទេ ដោយនឹងមើលទៅតាមស្ថានភាព ចាំប្រទេសជាតិបានសុខសាន្តវិញ។ ចំពោះតម្លៃសំបុត្រដែលអ្នកគាំទ្របានទិញ ទេព បូព្រឹក្ស ថានឹងផ្ទេរជូនវិញដោយមិនឱ្យបាត់សូម្បីតែមួយកាក់មួយសេន។ លើសពីការប្រកាសរំសាយកម្មវិធីជួបជុំអ្នកគាំទ្ររបស់ខ្លួន តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានប្រកាសថានឹងបន្តជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនទៅតាមលទ្ធភាពរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgsC9ru-V4uOH9cL5xBOYOSpL-0U4pW3rgTRx-4PHqYTlkdAIFIvzeTOq53EO_oqVug1WI-YnCeag0K2ROzlsZt58Bo-AFk-z6XA2B0FEbK65j3ACv-AWrNgymlx37-rrH_CpF90xe7cuhuLHX8gqInZzZ4tOKVT3mSqSvHG7fVAfCliOm1GLBOpc8IJ25/s2048/image_2025-07-24_09-28-40.png

ស្ថានភាពដែលឃើញប្រជាជនរត់ភៀសសឹក សិស្សានុសិស្ស រត់ចេញពីសាលា ជី ដេវីត ថាគឺជាការឈឺចាប់ហួសថ្លែង ដោយសង្ឃឹមថាប្រជាជនខ្មែរបន្តពួតដៃក្រោកឈរសាមគ្គីគ្នាជាធ្លុងមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtIQi5vRqQW54fR6T-KbA9sjDuQopSooNZCRh4qaQ-VJB4UbL6D05kpwR6hOPuHzWw9ruHzc7vZkkoyxajQj0__JGXCuNDvFky2Dolzmod3YrPahM0szQzzW6EP1xheJEj5ukbs0H8WaZKqUh9m7Y_9Txhvy9Ytc2-M8HXd-Wa40S2pDBUqXuV5YG5QKn2/s2048/image_2025-07-24_09-28-42.png

បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៨ ខែធ្នូនេះ តួលេខបឋមបានបង្ហាញថាពលរដ្ឋ បានស្លាប់៤នាក់, របួស៩នាក់និងភៀសខ្លួនច្រើនម៉ឺននាក់ ដោយសារការវាយប្រហាររបស់ថៃ៕