ប្រទេសថៃ ៖ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងសា.ហាវឥតឈប់ឈរ ដោយប្រើប្រាស់អាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ហើយនាវេលាម៉ោង១២និង៣៣នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែធ្នូ កងទ័ពថៃបានបា.ញ់ប្រ.ហារដោយមិនរើសគោលដៅ និងប្រើប្រាស់កាំភ្លើ.ងធំ ១០៥មម និង ១៥៥មម បា.ញ់ចូលទីប្រជុំជនដែលមានពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នេះជាទង្វើអមនុស្សធម៌ដ៏សា.ហាវឃោរ.ឃៅ ដែលថៃបាន រំលោ.ភបំពានបទឈប់បា.ញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីថ្ងៃទី២៦ ខែតុលា ក្រោមវត្តមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
កងទ័ពថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីនេះ បន្ទាប់ពីកងទ័ពថៃបានរៀបចំផែនការសម្ងាត់ជាមួយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បើកការបាញ់ប្រហារកម្ពុជាក្នុងទ្រង់ទ្រាយធំឱ្យបានមុនថ្ងៃទី១២ ខែធ្នូ មុនពេលនាយករដ្ឋមន្ត្រីថៃធ្លាក់ពីតំណែង ។ ពេលថ្ងៃកំណត់មកដល់ រដ្ឋាភិបាលថៃក៏រៀបចំឆាកល្ខោនឱ្យកងទ័ពសម្តែងជារងរបួសដឹកទៅមន្ទីរពេទ្យនៅព្រំដែន ដោយចោទប្រកាន់កម្ពុជា ហើយក៏យកលេសបង្កសង្គ្រាមតែម្តង ។ សង្គ្រាមដែលរៀបចំដោយរដ្ឋាភិបាលថៃ ក្នុងបំណងបិទបាំងរឿងអាស្រូវជាច្រើនរបស់នាយករដ្ឋមន្ត្រីថៃ ទាំងខ្វះសមត្ថភាពដោះស្រាយទឹកជំនន់ បង្ក្រាបការឆបោកអនឡាញក្នុងប្រទេស និងដើម្បីឱ្យពលរដ្ឋងាកមកចាប់អារម្មណ៍សង្គ្រាម ភ្លេចគិតពីរឿងអាស្រូវទាំងនេះ ។
លោក Anutin ថែមទាំងប្រកាសក្តែងៗកាលពីថ្ងៃទី៨ ខែធ្នូ ថា ឈប់ចរចាជាមួយកម្ពុជា ហើយមិនចាប់អារម្មណ៍ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពទេ ។ វាជាបញ្ហារវាងកម្ពុជា-ថៃ លោកមិនខ្វល់អាមេរិកដំឡើងពន្ធទំនិញថៃ ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លែងមានប្រសិទ្ធភាពហើយ បើកម្ពុជាចង់ឱ្យថៃឈប់បាញ់ លុះត្រាតែយល់ព្រមធ្វើតាមលក្ខខណ្ឌរបស់ថៃ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៩ ខែធ្នូ លោក Anutin ប្រកាសមិនបញ្ចប់សង្គ្រាមទេ ដោយសារបានបើកដៃឱ្យកងទ័ពបន្តធ្វើសង្គ្រាមឈ្លានពានកម្ពុជាតាមផែនការគ្រោងទុក រហូតដល់កម្ពុជាយល់ព្រមចុះចាញ់ ។ លោកបាននិយាយមកកាន់សារព័ត៌មានថា នឹងគ្មានការចរចាអ្វីទាំងអស់ កងទ័ពថៃបើកឆាកប្រយុទ្ធយ៉ាងកំរោលនៅតាមបណ្តោយព្រំដែនដើម្បីបង្ហាញពីភាពខ្លាំងឱ្យប្រទេសជិតខាងឃើញ ។
នាយករដ្ឋមន្ត្រីថៃបន្តថា ការបាញ់ប្រហារកម្ពុជាលើកនេះ មិនមែនមកពីលោកចង់បានសំឡេងគាំទ្រច្រើនពីពលរដ្ឋ ឬចង់បានសន្លឹកឆ្នោតដើម្បីបន្តតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៦ ទេ ហើយលោកក៏មិនខ្វល់នឹងប្រទេសនានាអំពាវនាវឱ្យថៃឈប់ឈ្លានពានកម្ពុជាដែរ លោកធ្វើតែម្យ៉ាង គឺផ្តល់សិទ្ធិពេញលេញឱ្យកងទ័ពប្រើប្រាស់អាវុធគ្រប់ប្រភេទនៅព្រំដែនមួយទំហឹង ។ ការប្រយុទ្ធនេះ បន្ទាប់ពីរដ្ឋាភិបាលថៃបានរៀបចំផែនការសម្ងាត់ជាមួយកងទ័ពវាយកម្ពុជាក្នុងទ្រង់ទ្រាយធំពេលទឹកជំនន់តាមបណ្តាខេត្តស្រកចុះ ។
គួរបញ្ជាក់ថា តាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម គឺរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបា.ញ់ប្រហារកម្ពុជាជាផ្លូវការតាំងពីថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីលោក Anutin ទទួលសំឡេងគាំទ្រពីពលរដ្ឋធ្លាក់ចុះខ្លាំង ដោយសារគ្មានសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លា.ប់រហូតដល់ជាង១,០០០នាក់ ។ លើសពីនេះ ថែមទាំងបែកធ្លាយរូបថតលោកអង្គុយនៅតុអាហារ មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឆបោ.កអនឡាញជាជនបរទេសឈ្មោះ បេន ស្មីត ទើបប្រឹងស្តារប្រជាប្រិយភាពមុនការបោះឆ្នោត បើមិនផ្ទុះអាវុ.ធជាមួយកម្ពុជា លោកអាចនឹងធ្លាក់ពីតំណែងមុនថ្ងៃទី១២ ខែធ្នូ ។
លើសពីនេះ លោក Anutin រងការចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដែលត្រូវពលរដ្ឋរិះគន់ការរៀបចំអន់បំផុតក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងជាការរៀបចំហួសសម័យ ។ បញ្ហាទាំង៣នេះធ្វើឱ្យលោក Anutin បាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំង ដូច្នេះ វិធីតែមួយគត់ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ គឺបង្កសង្គ្រាមជាមួយកម្ពុជា ដើម្បីឱ្យសារព័ត៌មាននានាផ្សព្វផ្សាយពីសង្គ្រាម និងបិទបាំងរឿងមិនល្អរបស់ខ្លួន ។
ទង្វើរបស់ភាគីថៃពេលនេះ គឺផ្ទុយពីពាក្យសម្តីរបស់មេដឹកនាំថៃដែលថាចង់បានសន្តិភាពជាមួយប្រទេសជិតខាង ថៃគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែបែរជាគាំទ្រឱ្យកងទ័ពធ្វើសង្គ្រាមជាផ្លូវការបាញ់ប្រហារលើទឹកដីកម្ពុជាដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ។ នេះបញ្ជាក់ថា មេដឹកនាំថៃមិនចង់បានសន្តិភាពទេ ប៉ុន្តែបង្ហាញពីគំនិតឈ្លានពានវាតទីដណ្តើមទឹកដីប្រទេសជិតខាង ៕










