Home ព័ត៌មានជាតិ ថ្ងៃនេះ ៦៤ឆ្នាំមុន! កម្ពុជាទទួលបានសិទ្ធិជាម្ចាស់ពេញលេញលើ «ប្រាសាទព្រះវិហារ»

ថ្ងៃនេះ ៦៤ឆ្នាំមុន! កម្ពុជាទទួលបានសិទ្ធិជាម្ចាស់ពេញលេញលើ «ប្រាសាទព្រះវិហារ»

88
0

ភ្នំពេញ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ គឺជាទិវាប្រវត្តិសាស្ត្រ និងជាថ្ងៃគម្រប់ខួប ៦៤ឆ្នាំ យ៉ាងពិតប្រាកដ ដែលព្រះរាជាណាចក្រកម្ពុជា បានឈ្នះក្តីលើប្រទេសថៃ នៅក្នុងសំណុំរឿងដណ្តើមអធិបតេយ្យភាពលើ «ប្រាសាទព្រះវិហារ» ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់។ សេចក្តីសម្រេចចិត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នោះ មិនត្រឹមតែជាជ័យជម្នះខាងផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការទះកំផ្លៀងយ៉ាងដំណំទៅលើមហិច្ឆតារបស់ភាគីថៃ ដែលព្យាយាមលួចបន្លំដណ្តើមយកប្រាសាទបុរាណ និងទឹកដីរបស់ខ្មែរ តែត្រូវទទួលបរាជ័យយ៉ាងអាម៉ាសបំផុតនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1HFIarAWchnNzku7hDoDsIKbfuhdjeVoyZyvhp_Uz7VeWcIeDkj_fmAV8nhuh0NLUxdpMqIto-1inog0IUVYeXSFR36A2C3rAAJqnvAtQ6MH3JBH6oWaQtrujzPei0F6La8YGJZGEiWIi7q5Cm3X4cO3YaTr6EwXU2F_P-wctDJEwlrAaFWgk5LLtglM/s736/photo_2026-06-15_13-54-14%20(4).jpg
យោងតាមអង្គហេតុប្រវត្តិសាស្ត្រ ដើមចមនៃជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីកងទ័ពថៃបានចូលមកឈ្លានពាន និងកាន់កាប់ប្រាសាទព្រះវិហារដោយខុសច្បាប់នៅក្នុងឆ្នាំ១៩៥៤ ដោយផ្អែកលើការគូសផែនទីឯកតោភាគីរបស់ខ្លួន និងការមិនទទួលស្គាល់ខ្សែកំណត់ព្រំដែនដងជួរភ្នំដងរែក នៃផែនទីឧបសម្ព័ន្ធទី១ (Annex I Map) ដែលបារាំងនិងសៀមបានព្រមព្រៀងគ្នាកាលពីឆ្នាំ១៩០៨។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwA2cXU529Enjb_Sga5CPYxRw8k8Xoh1-0tVQwlK8TPOgUg6Haq60xj5KBleMGzlAmjS0GaGDsC7f3hAHyThbiqZ8hiAuRzMLaNHe3vnF7fmvR-G9uvpcka0spjlmYo8xiIJX71ctA1ueevuz0ix9q1X3dTmAQt2NwFQ9FIAwCsdfTxlHxMYlr3I88VVI/s630/photo_2026-06-15_13-54-14.jpg
ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ និងស្មារតីស្នេហាជាតិដ៏មោះមុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ខ្មែរបានសម្រេចចិត្តដាក់ពាក្យប្តឹងប្រទេសថៃទៅកាន់តុលាការអន្តរជាតិ ICJ នៅក្នុងឆ្នាំ១៩NT៩៥៩។ ក្រោយការតតាំងក្តីយ៉ាងស្វិតស្វាញដោយយោងលើឯកសារច្បាប់ច្បាស់លាស់ តុលាការ ICJ បានសម្រេចដោយសំឡេងភាគច្រើន ៩ ទល់នឹង ៣ ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា និងបានបង្ខំឱ្យថៃដកកងទ័ពទាំងអស់ចេញពីតំបន់នោះជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ7EPvgR8s_Bpt8tEAVdGosz3GB8NUZD4Q9TYpz68cE9bWfzeVFSr4KTZ5LYmci8nA0Dbif8jVFT4NYci7EYMLmPIMqr_IoJtmMkM-BpZitVGeZ6dVdDLst1a3XytCHROGBm4ZVBhUyfpP1oslEyKKkZBdGm47acyrqgWGUh9l_CPzNJ2Th6QYcWnxu04/s1024/photo_2026-06-15_13-54-14%20(2).jpg

កត្តាបរាជ័យជាប្រវត្តិសាស្ត្រកាលពី ៦៤ឆ្នាំមុននេះហើយ ដែលត្រូវបានគេមើលឃើញថា ជាហេតុផលចម្បងមកដល់សព្វថ្ងៃ ដែលធ្វើឱ្យភាគីថៃតែងតែមានចិត្តញញើត និងខ្លាចរអាយ៉ាងខ្លាំង ក្នុងការឡើងដោះស្រាយបញ្ហាជម្លោះព្រំដែន ឬបញ្ហាតំបន់ទាមទារត្រួតស៊ីគ្នានានា តាមប្រព័ន្ធតុលាការអន្តរជាតិ។ ថៃដឹងខ្លួនច្បាស់ណាស់ថា ប្រសិនបើត្រូវឡើងតតាំងក្តីតាមច្បាប់អន្តរជាតិជាថ្មីម្តងទៀត ពួកគេនឹងត្រូវបន្តរងការបរាជ័យជាមិនខាន ព្រោះភស្តុតាងប្រវត្តិសាស្ត្រ និងខ្សែបន្ទាត់ព្រំដែនផ្លូវការ គឺបានបង្ហាញយ៉ាងច្បាស់ក្រឡែតថា «អ្នកណាទើបជាម្ចាស់ទឹកដីពិតប្រាកដ»។ ហេតុនេះហើយ ទើបភាគីថៃតែងតែព្យាយាមគេចវេសពីយន្តការច្បាប់អន្តរជាតិ ហើយងាកមកប្រើប្រាស់ល្បិចកលនយោបាយទ្វេភាគី ឬការបង្កើតព្រឹត្តិការណ៍តានតឹងតាមព្រំដែនដើម្បីចំណេញនយោបាយទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZga2yuUdZSvKWpM-SCx1QOoIGgyYqJd4_yb-g5xmdF3ac06U7xS_xDKy-zYxfI5yc15B77oT5qhYOYF9cPLUt-9jHEz74Wv8qNaMTt8LvTaUrIfE7vNBPMCugQkCre56cmOaADC7irpdp6RCGz1ErA1ITG8OXuzYFkztJe7y6lDFEv4ihI1HM7xIQF_E/s400/photo_2026-06-15_13-54-14%20(3).jpg

ការរំលឹកខួប ៦៤ឆ្នាំ នៃថ្ងៃឈ្នះក្តីប្រាសាទព្រះវិហារនៅថ្ងៃនេះ មិនត្រឹមតែជាការរំលឹកពីវីរភាពរបស់ដូនតាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការដាស់ស្មារតីកូនខ្មែរគ្រប់រូប ឱ្យបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ដ៏មានតម្លៃ ដែលត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ឱ្យបានគង់វង្សជារៀងរហូត៕