(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញហើយ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាពសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ99VGNnQ3imi-Wc-KEPinlPmJOxuAGnu3Zw3bwsB2QxTlMfsyum81Xx8vDjvqIIaE7uwiHfs0epEgVVQY3cyU9ZNcfN3P5CrW-7J1S-70yF77fTFr6TyibKE7jnI0QWdOzz-_LvkGCUSDkKYCdDxy-5c0Y2apmfoAHXWQl6XjKCLFj7Xm4m5rIqF0Hsg9/s1280/photo_2025-12-09_10-38-42.jpg
នាព្រឹកថ្ងៃទី៩ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានសរសរលើទំព័វហ្វេសប៊ុករបស់លោកដូច្នេះថា៖«ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ ល្ងាចម្សិលមិញ យើងបានតបតបន្ថែម ដោយយប់មិញ និងព្រឹកនេះ។ »។

ឆ្លើយតបនឹងពាក្យសម្ដីដ៏គឃ្លើនរបស់នាយករដ្ឋមន្ត្រីថៃអនុទីនដែលប្រកាសថា ថៃប្រើកម្លាំងវាយយកទីតាំងចំំនួន១១ចំណុច សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បញ្ជាឱ្យកងកម្លាំងការពារជាតិកម្ពុជាត្រូវវាយគ្រប់ចំណុចដែលខ្មាំងថៃវាយចូល ដើម្បីងាយស្រួល កុំឱ្យពិបាករកទីតាំងទាំង១១ចំណុចដែលសត្រូវថៃប៉ងដណ្ដើមយក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_bB4VVBlO-VGWZT5aDbQt7I5n4UaK-eYxW_yF76SEA4lWuCrKE-fmbEmUOMXuDHDShSYrquepAGkrXXrPnY3b4ApdRAYtI6XWGp8OKSPkx8UaFG00tE1boJaZU46dA2QtvJWJJHAvy9PtKsFky2gKJebyPOAkR3qstWaNmyNweMmYV00E2sIOWp-PY_b8/s1280/image_2025-12-09_11-14-37.png

សម្ដេច ហ៊ុន សែន បញ្ជាក់ថា៖«យើងការពារទឹកដីយើង ដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទួលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយះការចាត់តាំងទប់ទល់។ »

ចំពោះសម្ដីរបស់មេទ័ពថៃ ដែលប្រកាសដោយមិនខ្វល់ពីច្បាប់ថា ថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង ដើម្បីកុំឱ្យកម្ពុជាគំរាមកំហែងសន្តិសុខប្រជាជនថៃ, សម្ដេច ហ៊ុន សែន បានចាត់ទុកសម្ដីរបស់មេទ័ពថៃរូបនេះថា តម្កើងខ្លួនខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ លោកបញ្ជាក់ថា កម្ពុជាពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgComAQU28bsOihl4zZqB2utiatp1SmJBsE5jl0Ijd0UQESEFOCjYU2LygInAaYlQDXHva4SFWTMHtMV8Njj2CFk65mwfhV107lj9OxjhCTZG9QMM9hElyjfNseWwZRdTPfPaJ5ua0dB4Z2N6gfR27C7uEEATPBO5y2TbMx0dvWhRFvVwGjhKZ64PjOMv4j/s770/image_2025-12-09_11-14-38.png

គួរជម្រាបថា បើតាមក្រសួងការពារជាតិកម្ពុជា យោធាថៃបានពង្រីកសមរភូមិប្រយុទ្ធតែម្នាក់ឯងមកលើកម្លាំងកម្ពុជា ស្ទើរតែពេញមួយបន្ទាត់ព្រំដែនដែលមានប្រវែងជាង៨០០គីឡូម៉ែត្រ។ យោធាថៃបានបើកការបាញ់ប្រហារដោយចាប់ផ្ដើមចេញពីខេត្តព្រះវិហារ ពង្រីកមកដល់ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ក្នុងយោធភូមិភាគទី៤ និងទី៥របស់កម្ពុជា។

តាមរបាយការណ៍របស់ក្រសួង គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មានពលរដ្ឋខ្មែរស្លូតត្រង់យ៉ាងហោចណាស់ ៧នាក់ស្លាប់បាត់បង់ជីវិត និង២០នាក់រងរបួស ព្រោះតែការបាញ់ប្រហារដ៏ព្រៃផ្សៃនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW8Yym2TsBeueJhqpk9yFfauKAHnr_x8DPknuUYwACjyEnkz5s-gNFaHlMVGf9sAeLID2QTDeBKaMI0SdDVKB38O2xvKvoaXYOyfw3bYb8daYxNoHttFTk_r3LAvEvuGhjApMGDCxzGP167jIOPVMYh9DGUVQpXDazCz1uGC1qOyKGgABhy6zZP8zgPrbZ/s1280/photo_2025-12-09_10-38-42%20(2).jpg