រដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពខ្លួនធ្វើសកម្មភាពបា.ញ់ប្រ.ហារបន្តរហូតឥតដាច់មកលើដែនអធិបតេយ្យភាពកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់អាវុ.ធ និងយុទ្ធោបករណ៍បំផ្លិ.ចបំផ្លា.ញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កក្នុងភូមិសាស្ត្រទឹកដីកម្ពុជាទាំងកំរោល ឃោរ.ឃៅ ល្មោភសង្គ្រា.ម ដែលធ្វើឱ្យស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃតានតឹងខ្លាំង ខណៈកងកម្លាំងកម្ពុជាអត់ធ្មត់ខ្ពស់ ។ ការឈ្លានពា.នដោយប្រដាប់អាវុ.ធរបស់កងទ័ពថៃធ្វើឡើងបន្ទាប់ពីធ្វើសកម្មភាពបង្កហេតុយ៉ាងច្រើនរាប់មិនអស់ជាច្រើនថ្ងៃ ក្នុងចេតនាញុះញង់នាំដល់ការប៉ះទង្គិចគ្នា ដែលធ្វើឱ្យពិភពលោក ក៏ដូចជាអង្គការសហប្រជាជាតិព្រួយបារម្ភយ៉ាងខ្លាំង ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres ព្រួយបារម្ភខ្លាំងបំផុតចំពោះស្ថានការណ៍តានតឹងជាថ្មីរវាងកម្ពុជា-ថៃនៅតាមបណ្តោយព្រំដែន ដោយអ្នកនំាំពាក្យរបស់លោក Guterres បាននិយាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា លោកអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពបា.ញ់ប្រ.ហារមកលើដែនអធិបតេយ្យភាពកម្ពុជា និងងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី ។ លោកក៏អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែតុលាកន្លងមក ក្រោមវត្តមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

លោក Guterres ស្នើឱ្យភាគីថៃចៀសវាងធ្វើសកម្មភាពនាំឱ្យស្ថានការណ៍កាន់តែតានតឹង ដោយអង្គការសហប្រជាជាតិគាំទ្រកម្ពុជា-ថៃចរចារកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ។ លោក Guterres ថា សង្គ្រាមកើតឡើងពេលនេះធ្វើឱ្យអង្គការសហប្រជាជាតិបារម្ភយ៉ាងខ្លាំង ក្រោយពីមានសេចក្តីរាយការណ៍កងទ័ពថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក និងអាវុធធុនធ្ងន់គ្រប់ប្រភេទលើដែនអធិបតេយ្យកម្ពុជា ។ លោកអំពាវនាវឱ្យរដ្ឋាភិបាលថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ។

សកម្មភាពឈ្លានពានរបស់ភាគីថៃមកលើកម្ពុជាលើកទី២ គឺបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនាឈ្លានពានវាតយកទឹកដីប្រទេសជិតខាង តាមរយៈការប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន និងប្រើប្រាស់កម្លាំងផ្លាស់ប្តូរខ្សែព្រំដែន ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលទង្វើបែបនេះជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក ។ ទង្វើដ៏កំរោល និងខុសច្បាប់របស់ភាគីថៃ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតនូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពុរ ដែលមានអាមេរិក ម៉ាឡេស៊ី និងចិនធ្វើជាសាក្សី និងរំលោភសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។

យោងតាមហ្វេសប៊ុកផេកក្រសួងការពារជាតិកម្ពុជា ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដោយភាគីថៃធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយធ្វើសកម្មភាពបាញ់ប្រហារដោយប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើងដៃ, កាំភ្លើងយន្ត, កាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ 155mm, កាំភ្លើង 12,7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F-16ទម្លាក់គ្រាប់, យន្តហោះ AT-6 ប្រភេទទម្លាក់គ្រាប់បែក, ដ្រូន ទម្លាក់គ្រាប់បែក និងប្រើប្រាស់ការបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងភូមិសាស្រ្តទឹកដីកម្ពុជា ។

កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពខុសច្បាប់របស់ ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕