ឧត្តរមានជ័យ៖ មន្ទីរអប់រំយុវជន និង កីឡា ខេត្តឧត្រមានជ័យ បានសម្រេចផ្អាកដំណើរការរៀន និងបង្រៀនជាបណ្ដោះអាសន្នដោយគ្មានការកំណត់ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ តទៅ ខណៈសិស្សានុសិស្សប្រមាណជាង ៦ម៉ឺននាក់ និងគ្រូបង្រៀនជាង ២ពាន់នាក់ ត្រូវរត់ភៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព គេចពីសកម្មភាពឈ្លានពានរបស់យោធាថៃនៅតាមខ្សែបន្ទាត់ព្រំដែនជាប់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpIxv4IWTdnbJMAw5slSvAI1OVhV52oN0kg5cAS03keB3TgQ1a27GzpEDH7aAifHNyynIoRcUtskGOVf-VXvZ8Slp9OGMaaZo650O7Fe1uvcZlU9StM0Kr2th13-uFFsB6cGag_BSAV99WYWXWmCE16brxKlSJiSOcrSoczRAuSs9JAIA27gk6mKNIMbEC/s766/image_2025-12-08_09-34-19.png
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និង កីឡា កាលពីថ្ងៃទី៨ ខែធ្នូ ម្សិលមិញ បានបង្ហាញថា សាលារៀនដែលមានចាប់ពីកម្រិតមតេយ្យសិក្សារហូតដល់កម្រិតថ្នាក់វិទ្យាល័យដែលសរុបចំនួន ២៣៨ ទីតាំង ក្នុងចំណោម ២៦០ ទីតាំងនៅទូទាំងខេត្តឧត្តរមានជ័យ ត្រូវផ្អាកដំណើរការទាំងស្រុងជាបណ្ដោះអាសន្ន បន្ទាប់ពីការវាយប្រហារដោយអាវុ.ធ ជាពិសេសគឺការបា.ញ់ផ្លោងពីសំណាក់យោធាថៃចូលក្នុងទឹកដីកម្ពុជា និងបា.ញ់ចូលសាលារៀនចំនួន ២ទីតាំង។

សកម្មភាពឈ្លានពានខាងលើ បានធ្វើឲ្យសិស្សានុសិស្សចំនួន ៦១,១០០ នាក់ និងបុគ្គលិកចំនួន ២,១៦៣នាក់ របស់គ្រឹះស្ថានអប់រំ ត្រូវរងផលប៉ះពាល់ដោយផ្ទាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយត្រូវខាតបង់ការសិក្សានិងរត់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia8fgE5qSsNpPDnfKtGTUAN1s8gMCzXmRhwv6-EUqhBFhyphenhyphena78uC7L3RQI1wPBttrfsFY4v6LnnlpFFtuoYMNZCYEEjgCW-9s6_rkonUNU-Ig0RFjq001FMmpEqFNhmhhTqk-I4Lx7ORCChoXI79xLN90DTOIFMZLARdiSKvSJKnRmagr2kbUs0nbMgtt9V/s772/image_2025-12-08_09-34-19%20(2).png

លុះរហូតមកដល់ថ្ងៃទី៩ ខែធ្នូ ដោយយោធាថៃនៅតែបន្តបា.ញ់ប្រហារស្ទើពេញមួយយប់ ក្រសួងអប់រំយុវជន និងកីឡា ក៏បានប្រកាសបិទសាលារៀនទាំងអស់ នៅទូទាំងខេត្តឧត្តរមានជ័យជាបណ្ដោះអាសន្ន រហូតដល់មានការជនដំណឹងជាថ្មី ដើម្បីធានាដល់សុវត្ថិភាពគ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់ បញ្ចៀសបាននូវគ្រោះថ្នាក់ដែលបណ្ដាលមកពីការបា.ញ់ផ្លោងកាំភ្លើងធំរបស់ភាគីថៃ មកក្នុងទឹកដីកម្ពុជា ។

គួរជម្រាបថា ទង្វើឈ្លានពានទាំងកំរោល និងអមនុស្សធម៌របស់យោធាថៃ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតទាហាន និងជនសុីកម្ពុជា ដោយនៅវេលាយប់ថ្ងៃ៨ ម៉ោងប្រមាណជា ១២:៥៩នាទីរំលងអាធាត្រចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានឈានបើកការបាញ់ប្រហារមកលើ កម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិតចំនួន ២នាក់ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm0jbY-wbQ8HI3Pk3PWD9GzwQmAuqV2Dgoi_ZYIbBbWikzcEyP9szzt1jv_SomkjHad_wQvwt7sbaGp-wPOLmQ96a3d0JS9HWg5Ugl3DS0mzfyF1_DELWs6esAk9gmdvJYudN0JA24oCcQYoVM07Qkj6bEHvA1CdhyQkuCxrt6NIpoHQnQwDpNNY3-X6h2/s1280/image_2025-12-08_09-30-52.png

កម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហារដោយគ្មានមូលហេតុ នងទង្វើរំលោ.ភបំពានជាលើកទី២ របស់យោធាថៃដូចខាងលើ។ កម្ពុជា ក៏សូមអំពាវនាវឲ្យសហគមន៍អន្តរជាតិចូលរួមជំរុញភាគីថៃ វិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន៕