ឈ្វេងយល់ពីប្រតិបត្តិការចាប់ខ្លួនលោក Maduro ដែលសហរដ្ឋាអាមេរិកចំណាយពេលធ្វើមិនដល់ 3ម៉ោង
ប្រតិបត្តិការយោធាពិសេសរបស់អាមេរិក ហៅថា «Operation Absolute Resolve» ដែលធ្វើឡើងនៅរដ្ឋធានីការ៉ាកាស់ ប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយាទាំងកណ្តាលអធ្រាត្រ ថ្ងៃទី3 ខែមករា ឆ្នាំ2026 បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺក្នុងប្រតិបត្តិការនេះអាមេរិកប្រើរយៈពេលត្រឹមតែ 2ម៉ោង និង20នាទីប៉ុណ្ណោះ ដើម្បីចាប់ផ្ដើមនិងបញ្ចប់វាទៅដោយរលូន។.jpg)
តើបេសកកម្មដែលមានត្រឹមតែរយៈពេលមិនដល់ 2ម៉ោងកន្លះដូចខាងលើនេះ សហរដ្ឋអាមេរិកបានអនុវត្តយុទ្ធសាស្រ្តអ្វីខ្លះ?
យោងតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃចន្ទទី4 មករា បានបង្ហាញថា ប្រតិបត្តិយោធាត្រឹមពេលដ៏ខ្លីរបស់អាមេរិកអាចសម្រេចទៅបាន បន្ទាប់ពីចារកម្មអាមេរិក (CIA, NSA) បានតាមដានដោយសម្ងាត់លើប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro លើសកម្មភាព ចលនា និងប្រព័ន្ធសន្តិសុខរបស់គាត់អស់រយៈពេលជាច្រើនខែ។ តាមការបញ្ជាក់ ផែនការនេះ ត្រូវបានបញ្ជាឲ្យអនុម័តផ្ទាល់ដោយលោក Donald Trump ដោយមិនបានពិគ្រោះយោបល់ជាមុនជាមួយសភាឡើយ។
ប្រតិបត្តិការនេះបានចាប់ផ្តើមនៅម៉ោង 2:01 រំលងអាធ្រាតយប់ថ្ងៃសុក្រ ដោយអាមេរិកបានបញ្ជូនកងកម្លាំងទាំងផ្លូវអាកាស ដីគោក និងសមុទ្រ ក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយលើទីក្រុង Caracas។ យន្តហោះអាមេរិកជាង 150 គ្រឿងត្រូវបានដាក់ពង្រាយ ហើយនៅអំឡុងពេលនៃប្រតិបត្តិការ អគ្គិសនីត្រូវបានគេរាយការណ៍ថាត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់ខ្លះនៃទីក្រុង និងទីតាំងយោធាសំខាន់ៗដើម្បីបង្កភាពងងឹត និងធ្វើឱ្យប្រព័ន្ធការពារខ្លួនរបស់វេណេស៊ុយអេឡាពិបាកចាប់សញ្ញាវាយប្រហារ។.jpg)
ក្រោយមក ស្នូរបំ.ផ្ទុះខ្ទរខ្ទារបានបង្កឱ្យមានការភ័យខ្លាចយ៉ាងទូលំទូលាយក្នុងចំណោមអ្នកស្រុក ខណៈដែលកងកម្លាំងពិសេសអាមេរិកបានសម្រុកចូលទៅក្នុងរដ្ឋធានីតែម្ដង ដោយអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗដូចជា F-22, F-35, យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀត ដែលហោះចេញពីមូលដ្ឋានទ័ពចំនួន 20 កន្លែងផ្សេងគ្នា ហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់ក្នុងការចុះទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាដល់ក្នុងភូមិគ្រឹះដែលមានប្រព័ន្ធការពារន្តិសុខដ៏រឹងមាំ។.jpg)
នៅពេលកងកម្លាំង Delta Force សម្រុកចូលទៅខាងក្នុងបានសម្រេច លោក ម៉ាឌូរ៉ូ ក៏ព្យាយាមរត់ទៅកាន់ «បន្ទប់សុវត្ថិភាព» ដែរ ប៉ុន្តែនៅតែត្រូវបានគេឃាត់ខ្លួនទាន់ពេលជាប់នៅនឹងមុខទ្វារបន្ទប់នោះតែម្តង។ ក្រោយចាប់ខ្លួនបាន លោក ម៉ាឌូរ៉ូ និង ភរិយា ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់នាវាចម្បាំងអាមេរិក USS Iwo Jima រួចបញ្ជូនបន្តទៅកាន់ទីក្រុងញូវយ៉ក ដើម្បីកាត់ទោស។ នៅម៉ោង 4:20 ទាបភ្លឺ គេបានសន្មត់ថាប្រតិបត្តិការនេះបានបញ្ចប់ជាស្ថាបពរ ដោយសម្លេងយន្តហោះ និងឧទ្ធម្ភាគចក្រ បានរសាត់ចេញពីការ៉ាកាស់បន្តិចម្ដងៗ។
យ៉ាងណាមិញ បើទោះជាសហរដ្ឋអាមេរិកទទួលបានជោគជ័យនៅក្នុងបេសកកម្មនេះ ប៉ុន្តែវាបានទាក់ទាញមតិចម្រុះនៅទូទាំងពិភពលោក ដោយក្នុងនោះ មានប្រទេសជាច្រើនបានប្រកាសថ្កោ.លទោសចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដ្បិតមនុស្សប្រហែល 80 នាក់ រួមទាំងទាហានគុយបា 32 នាក់ផងដែរត្រូវបានសម្លា.ប់ ឯការចោ.ទប្រកាន់លោក ម៉ាឌូរ៉ូ ទៀតសោត មិនផ្អែកលើមូលដ្ឋានគ្រឹះជាក់ច្បាស់ឡើយ។.jpg)
យ៉ាងណាក៏ដោយ លោក Trump នៅតែសាទរចំពោះជោគជ័យនេះ និងប្រកាសថាលោក Maduro និងភរិយា នឹងប្រឈមមុខនឹងទោ.សព្រហ្មទណ្ឌដែលនឹងត្រូវកាត់ក្ដីដោយតុលាការរបស់អាមេរិក៕






.png)



.jpg)


.jpg)






.png)
.png)



.png)







.jpg)
.jpg)




