ប្រាសាទ ដាវីន កំពុងរងការរិះគ.ន់ពីអ្នកលេងបណ្តាញសង្គមចំណែកឯគណនី Instagram ធ្លាក់ចុះចំនួនអ្នកគាំទ្រ
ថ្មីៗនេះ ប្រាសាទ ដាវីន Miss Universe Cambodia 2024 កំពុងត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់រួមទាំងការចោទប្រកាន់ថាចង់មានការបង្អាក់ដំណើរបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ មិនត្រឹមតែមានការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេកប៊ុកប៉ុណ្ណោះនៅលើគណនី Instagram ក៏មានការរិះគន់រួមទាំងធ្លាក់ចុះអ្នកគាំទ្រថែមទៀត។

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាចាប់តាំងពីប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Miss Universe Cambodia 2025 មក ម្ចាស់មកុដឆ្នាំចាស់និងម្ចាស់មកុដឆ្នាំថ្មីបានរក្សាគម្លាតពីគ្នាយ៉ាងខ្លាំងស្របពេលដែល ហ្វីយ៉ាតា បានបង្ហើបសារដ៏រសើបកាលពីកន្លងមកនេះមានអ្នកចង់បង្អាក់ដំណើរការប្រកួតក្រៅស្រុក។ អ្នកគាំទ្រក៏សង្កេតឃើញថា ប្រាសាទ ដាវីន មិនបានបង្ហោះនិយាយអ្វីឬបង្ហាញសកម្មភាពគាំទ្រណាមួយឡើយចាប់តាំង ហ្វីយ៉ាតា ឈ្នះមកុដ។
អ្វីៗក៏ស្រាប់តែកាន់តែក្តៅគគុកជាខ្លាំងនៅពេលមានលិខិតមួយចេញពីក្រុមហ៊ុនដែលអះអាងថាជាក្រុមហ៊ុនមានការចុះបញ្ជីស្របច្បាប់និងបានរៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ជាក់ពីការមិនទទួលខុសត្រូវជុំវិញការចេញទៅប្រកួតរបស់ ហ្វីយ៉ាតា នៅប្រទេសថៃ។ នាថ្ងៃបន្ទាប់ ហ្វីយ៉ាតា ក៏បានចេញលិខិតមេធាវីបដិសេធថាក្រុមហ៊ុនទាក់ទងនាងមិនបានទាំងនាងបានព្យាយាមឆ្លើយតបទោះបីជារវល់យ៉ាងណា។

ក្រោយពីរឿងនេះបានសាយភាយជាសាធារណៈខណៈអ្នកលេងបណ្តាញសង្គមបានចង្អុលបង្ហាញថាក្រុមហ៊ុននោះគឺស្ថិតក្រោយបញ្ជីឈ្មោះរបស់ ប្រាសាទ ដាវីន។ នេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់ផ្តើមរិះគន់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ជាសាធារណៈ។
អ្នកលេងបណ្តាញសង្គមមួយចំនួនចង់ឱ្យ ប្រាសាទ ដាវីន ចេញមកបញ្ជាក់ចំពោះការចោទប្រកាន់ផ្សេងៗពីព្រោះនៅពេលមានរឿងនេះកើតឡើងពួកគេខកចិត្តយ៉ាងខ្លាំង។ អ្នកមួយចំនួនទៀតបានខម្មិនរិះគន់ដាក់រូប Emoji ពស់ និងខ្លះទៀតថា Fake Queen រួមទាំងការចោទប្រកាន់ថា ប្រាសាទ ដាវីន ខ្លាចអ្នកជំនាន់ក្រោយល្បីជាងខ្លួនជាដើម។.jpg)
សន្ធឹកការរិះគន់យ៉ាងខ្លាំងនេះនៅលើគណនី Instagram របស់ ប្រាសាទ ដាវីន បានធ្លាក់ចុះចំនួនអ្នកគាំទ្រផងដែរ។ ពីមុនគណនី Miss Universe Cambodia 2024 មានចំនួនអ្នកតាមដាន99.3K រហូតពេលវេលាចេញផ្សាយនេះមានចំនួន98.8K ខណៈតួលេខអាចនឹងធ្លាក់ចុះជាងនេះទៀត៕







.png)







.jpg)
.jpg)
.jpg)


.png)



.png)

.png)




.jpg)

.jpg)




.png)
.png)


