Home តារាអន្តរជាតិ Yang Zi ស្រក់ទឹកភ្នែកនៅលើឆាកក្រោយឈ្នះពានរង្វាន់ដ៏មានកិត្យានុភាព Magnolia Awards

Yang Zi ស្រក់ទឹកភ្នែកនៅលើឆាកក្រោយឈ្នះពានរង្វាន់ដ៏មានកិត្យានុភាព Magnolia Awards

78
0

នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ពិធីប្រគល់ពានរង្វាន់ Magnolia Awards លើកទី ៣១ ដែលជាពានរង្វាន់ទូរទស្សន៍ដ៏ធំបំផុតមួយរបស់ប្រទេសចិន បានប្រារព្ធឡើងនៅទីក្រុងសៀងហៃ។Yang Zi បានឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមសម្រាប់តួនាទីរបស់នាងជាមន្ត្រីប៉ូលិស នៅក្នុងរឿងភាគ «Born to Be Alive»។ ការឈ្នះនេះបានជំរុញឱ្យ Yang Zi បានក្លាយជាតារាសម្តែងស្រីដំបូងគេដែលកើតក្នុងទសវត្សរ៍ឆ្នាំ៩០ក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពានរង្វាន់ផ្នែកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCaEbTNxTgwDnvV3_ri09valaZwvyeslXJttbjkvztiw067Z7KC1m3n3xzM5hx34iBSjPjZ5kiKi9bMY1iUYioqCvuMxq1Vi_r6pesGy_jDymwyno8bKDX5WcYDlFMrUaRacVXaUgpCM4-to1_U9fUKpl8PEt2RGN0FOycfwqv01yJ1hDoOdqslAlay0E/s1445/image_2026-06-27_08-23-54.png

នេះជាលើកទី៤ហើយដែល Yang Zi ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Magnolia Award ដដោយលើកដំបូងក្នុងឆ្នាំ២០១៧។ នៅឆ្នាំ ២០២៤ តារាសម្តែងរូបនេះបានប្រកួតប្រជែងដណ្តើមយកពានរង្វាន់តារាសម្តែងស្រីឆ្នើមជាលើកដំបូងជាមួយរឿង «Lost You Forever» ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPLoC8Onr8-Dnn4TfEYn92_4Q3wK3oFa6NFv4x30ZKJNt-seNrTYUvA3RojRzXLwOM6L1ZhtNNtD5Glp3UWRCmWb-JzEMwDjHyYdD2Zis2_SCU2kpGFcPZMeFs1cYghvs5d1isv-pmjpbjFT1Fw_UtVNzyePXtfhalKlXLu0LsTVTvpq6TEzsiCgGzBGw/s1349/image_2026-06-27_08-23-55.png

    នៅឆ្នាំ២០២៥ «Flourished Peony» និង «Born To Be Alive» ២០២៦។ Yang Zi បានក្លាយជាតារាសម្តែងដំបូងគេក្នុងប្រវត្តិសាស្ត្រដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់តារាសម្តែងស្រីល្អបំផុតនៅឯពានរង្វាន់ Magnolia Awards បីឆ្នាំជាប់ៗគ្នាក្នុងប្រភេទបីផ្សេងគ្នា។ ក្នុងចំណោមតារាសម្តែងជើងចាស់ដែលមានបទពិសោធន៍ជាច្រើន ជ័យជម្នះរបស់ Yang Zi បានធ្វើឱ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល និងបង្កឱ្យមានភាពចម្រូងចម្រាសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ4dyYkWiUyO5Ef97YJuKtT_AKfZ1RFUAl9ASjyKDMM7KuZD7zNtxaoVGZeWNJzGsrB_FYaYaHI47TLwGsbcLB-blxihsIz1ML7JFakrbRXhR7WrDFdPrF4Lcui0_AxU_BdKJt2thayC4V6YzNM3YghoOWdGTmE358G_km1Dq2iAbY0vBXLsqy7NGLn_A/s2048/image_2026-06-27_11-05-39%20(2).png

    ពេលឮដំណឹងនៃការឈ្នះរបស់ខ្លួន Yang Zi បានស្រក់ទឹកភ្នែកដោយក្តីរីករាយក្នុងពេលឡើងទទួលពានរង្វាន់។ តារាសម្តែងវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា «មនុស្សដែលខ្ញុំចង់អរគុណបំផុតគឺឪពុកម្តាយរបស់ខ្ញុំ។ តាំងពីអាយុ៥ឆ្នាំមក នៅពេលដែលខ្ញុំបានប្រាប់ពួកគាត់ជាលើកដំបូងអំពីក្តីស្រមៃរបស់ខ្ញុំក្នុងការសម្ដែង ពួកគាត់តែងតែនៅទីនោះសម្រាប់ខ្ញុំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មិនថាខ្ញុំបានជួបប្រទះនឹងឧបសគ្គ ការមើលងាយ និងការលំបាកប៉ុន្មានទេ ឪពុកម្តាយរបស់ខ្ញុំតែងតែនៅក្បែរខ្ញុំជានិច្ច។ ថ្ងៃនេះ ខ្ញុំបានឈ្នះពានរង្វាន់នេះ ហើយកូនស្រីរបស់អ្នកមិនបានធ្វើឱ្យអ្នកខកចិត្តឡើយ»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY7JsgC5ZYxxsyH7fGUrK-rWiaXciFckq2Yya84eBzjYHrgRISgQvlXxcSV5dVYRr5pgWvx1cxnJXaBL3-pyGhn-OgxpWytEx0pB_M6GnWKc546TrBXzASnGJrcvIUPYQBoiH2ZYJVXMx9pvH_xhOuj_Dh2JMcGLkDvagSDSfdgeRPhzZKhkpm-cctr2M/s1920/image_2026-06-27_11-05-39.png
    Yang Zi បាននិយាយថា «ខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំគ្រាន់តែខ្វះខាតបន្តិចបន្តួចនៅក្នុងអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ ហើយសំណាងហាក់ដូចជានៅឆ្ងាយពីខ្ញុំ។ ប៉ុន្តែថ្ងៃនេះ ពានរង្វាន់នេះប្រាប់ខ្ញុំថា មនុស្សដែលមានក្តីសុបិន និងការខិតខំប្រឹងប្រែង ពិតជានឹងទៅដល់ទិសដៅ និងផ្លូវដែលពួកគេចង់បាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwNw6dr0c8s-xb88lt8AmxCA4Mlc7v5u6KKfT5L1ZJGuOoHLvQJfuoYTreeZZK6xz0GE6aLLCIShqczPWXa-yyqLjUwiVf4y3_4kcQVFesu0laJElbvV1PKLRgHR8qTjxFNzM7l2W5wuSVmcabGsHzW-Mk4B-BjUwd-yrXQirZk4Io8Z-mB5sMTxgbwYo/s2048/image_2026-06-27_11-05-41%20(2).png

    នៅក្នុងបទសម្ភាសន៍ក្រោយឆាក Yang Zi បាននិយាយថា «ជាច្រើនដងយើងខ្មាស់អៀនក្នុងការសរសើរខ្លួនឯង ហើយខ្ញុំក៏ដូចគ្នាដែរ។ ខ្ញុំតែងតែអរគុណមនុស្សជាច្រើន ប៉ុន្តែមិនដែលអរគុណខ្លួនឯងទេ។ ឥឡូវនេះ ខ្ញុំចង់និយាយទៅកាន់តារាសម្តែង Yang Zi ថា អ្នកពិតជាបានធ្វើការងារដ៏អស្ចារ្យមែន សូមបន្តទៅមុខទៀត!»៕