Athika បានបង្ហាញអារម្មណ៍ថាខុសដែលមិនបានចេញមុខការពារ ប៉ីប៉ី ឌី នៅលើបណ្តាញសង្គមជុំវិញការចោទប្រកាន់ថា ប៉ីប៉ី ឌី លេបជំនួយក្នុងអំឡុងពេលថៃឈ្លានពានកម្ពុជា។ ទោះយ៉ាងណា Athika បានបង្ហាញថាដ្បិតតែលោកមិនបានចេញមុខការពារនៅលើបណ្តាញសង្គមប៉ុន្តែលោកបានឱ្យប្អូនៗរបស់លោកជួយការពារ ប៉ីប៉ី ឌី នៅខាងក្រៅអស់ពីសមត្ថភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQbxiZpO8mTGHhHuO2Aeub47bAbYsoCPW94e1pvqo5G_K8c9hWhjqAnH1VjPSJgL9xyh9MEzUSAjnNkCCSRVOngDdBWeJdk8lZrTHmX6lbaGQvBgtx8zh4nZHimN5VHTSaaCcvyLfLkPS_e74gZAGT5lP_ZyGr3cJasJCP_1tAP1MqPPasalHGsMhKdJk_/s2048/image_2025-12-16_09-20-32%20(2).png

ថ្លែងនៅក្នុងកម្មវិធីសម្ភាស «IDOL PODCAST» Athika ដែលជាសិល្បករមួយរូបបានជួយយ៉ាងសស្រាក់សស្រាំដល់វីរកងទ័ពនិងជនភៀសសឹកបានទម្លាយរឿងមួយចំនួនដែលទស្សនិកជនអាចពុំសូវបានដឹង។ លោកក៏បាននិយាយពីភាពអយុត្តិធម៌ដែលមនុស្សមួយចំនួនទទួលបានកំឡុងពេលមានសង្គ្រាមជាក់ស្តែងលោកបានលើកពី ប៉ីប៉ី ឌី នៅពេលត្រូវការជំនួយបានស្នើសុំ ប៉ីប៉ី ឌី ឱ្យចេញមុខជួយនៅពេលស្ថានភាពបានល្អប្រសើរបែរជាចោទ ប៉ីប៉ី ឌី លេបជំនួយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNLkuYrljQBjU5W4P01yppREgn_7vBuPExSESS_TY5JEXvmt-hus1pnrWrnBEBXv_G5za5u-mzS84z9inZ2q4lRHIQYovT-4YhiN-jtcr0CrrXN6F0eKbaRLF3nHAU13t59O2HdV_oa2BlVGZ20yFqPch9-A46O13MvvaZuLOfhI41yglJmEgfdqOatAgn/s1440/image_2025-12-27_10-08-57.png

ជុំវិញការលាតត្រដាងរឿងរបស់ ប៉ីប៉ី ឌី ទាក់ទងនឹងលុយមូលនិធិ Athika បាននិយាយថា គម្រោងធំៗមួយចំនួន ប៉ីប៉ី ឌី ពុំអាចបញ្ចេញបាននោះទេហើយលោកឃើញថាវាមានភាពអយុត្តិធម៌យ៉ាងខ្លាំងចំពោះ ប៉ីប៉ី ឌី ។ លោកក៏សម្លឹងឃើញថាគ្មានអ្នកណាចេញមុខជួយការពារ ប៉ីប៉ី ឌី នោះទេក្រៅពីអ្នកគាំទ្រមួយចំនួន ដោយមិនមានអ្នកមានសំឡេងធំចេញមុខការពារឡើយ។ ត្រង់ចំណុចនេះ Athika បានបន្ថែមថាអ្នកដែលមិនបានចេញមុខការពារ ប៉ីប៉ី ឌី ក្នុងនោះក៏មានលោកផងដែរហើយរឿងនេះធ្វើឱ្យលោកមានអារម្មណ៍ថាខុសចំពោះ ប៉ីប៉ី ឌី ដូចគ្នា។ Athika ពន្យល់ទៀតថាលោកពុំបានចាប់អារម្មណ៍ថាលោកត្រូវទៅបង្ហាញការបកស្រាយនៅលើបណ្តាញសង្គមនោះទេ ប៉ុន្តែបើការពារនៅជីវិតពិតលោកបានធ្វើអស់លទ្ធភាពហើយ ដោយលោកបានឱ្យប្អូនៗលោកពីរបីនាក់តាំងពីជើងមុនឱ្យទៅតាមការពារសុវត្ថិភាព ប៉ីប៉ី ឌី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAJc7mRpzDaHDQrKYmj8_4AY8BZ9gAAV1XHtDd4-HGJCpRMOaLs_2u4M2d5DUp33aWc-ryRfDEFufvQf_CPX6RyPBRtrnM5oNV_CJUGEQEuL_YUjwsM4eC16BNHAbiTdTAqFmDKeKLGoAfqhpyULabV7kvhmWJBSwcBso_l0Vgi8ToRJEqp_CFz2C7GWVW/s2048/image_2025-12-12_15-56-49.png

គួរបញ្ជាក់ផងដែរថា ប៉ីប៉ី ឌី គឺជាបុគ្គលល្បីល្បាញមួយរូបក្នុងចំណោមជាច្រើនរូបទៀតបានចេញមុខប្រមូលមូលនិធិជួយដល់វីរកងទ័ពនិងជនភៀសសឹកជាច្រើនម៉ឺននាក់ដែលត្រូវរងគ្រោះពីការឈ្លានពានរបស់ថៃ។ ដ្បិតតែកាលពីលើកទី១លោកត្រូវបានមនុស្សមួយចំនួនរិះគន់ចោទប្រកាន់ឥតឈប់ឈរថាលេបលុយជំនួន ប៉ីប៉ី ឌី បានសម្រេចចិត្តត្រឡប់មកវិញជួយដល់ប្រទេសជាតិ។ មិនត្រឹមតែសុខចិត្តចេញមុខចុះជួយដោយផ្ទាល់ទៅតាមបណ្តាខេត្តដែលងាយរងគ្រោះប៉ុណ្ណោះទេ ប៉ីប៉ី ឌី ថែមទាំងសុខចិត្តបិទហាងរបស់ខ្លួននៅសុវណ្ណាថែមទៀតដើម្បីមានទីតាំងផ្ទុកស្បៀង៕