(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹ.ងទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIiioKaabpYDh-ek6MGg5eD8_bvzyC9Sj4Ajlj03pRuM1kee5YA8Vq8-b1hyphenhyphenngTSUbPLRPl0_kmo5yqwWL4zySOIZ4cmrqzXQ0vZFrTyPMY4bFa-w8-FVAeI_7nILeZkX7_4o_pPX6U9DywLeur_YwknUiyrlKBGZ8CCO2Rk6bSoAHXFkbQZSoaE4LGVWe/s960/photo_2026-01-06_09-19-14.jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថា ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃ បានបន្តប្រើប្រាស់ កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhD1g4lgLe7m_Bed4k7oMz6sOdFNom9tI8B013p7UHFmTe7Es640NtBha7JbzFUxrvf-FrIhtZfLK99yj8IjOdS6SO2DM2E2qOZmADqQNA6J8wcnvnv9B61ZpQI_y5HjNFlMNGk18pe2STG-6R8Suq-iPFKdTHweNU7mxAOrEO9UUOT43mQVfphyphenhyphenrO0gqH/s674/photo_2026-01-06_09-19-15.jpg

មិនតែប៉ុណ្ណោះ ទាហានថៃ បានគាស់ និងលុកលុយទន្ទ្រានចូលក្នុងលំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជា ម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBLU42EyB0wy7-_f8-w5_juy0GPd2mJAZik2L32ldsKcevsohyPNjFJUpYqw0SL145cf1-1DyIuPZ72dMqgY1uknP4WcZcgdf0kvQevhwLzB_ZhDOdN5EbxmBPy4p1psE-q3k4jZli4NyqZa1eCVREAHg7KZ1H1xGTLa1PrM1_XrAK8SsTt9wPTeFpWy1i/s1280/photo_2026-01-06_09-05-09%20(4).jpg

ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញ ពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់ នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវ ការបណ្តេញចេញ ពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹង សេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និង កាតព្វកិច្ចអន្តរជាតិ នានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOCEap-R1xYSk8Ilz-OjNwXxAQQtIWna8-XDRIj_HYVPmLtwMeklWJTxxc2VdXNtQ1AEiIUsPvWCCWHVi44r19jGz8gM-fxBlBMROce01AFvWaAjQZgLa01lSNLCke_OsbaXywZ76CulqOn3ccKTYGpBEzOBAkIrYfh4tulRws8ISNtqX26E_2eK06ASZ/s1024/photo_2026-01-06_09-05-09.jpg
ជាមួយគ្នានេះ ដោយមានការណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គ.ស.ម.ក. បានដាក់ពាក្យបណ្តឹងប្តឹង ទៅកាន់ ឧត្តមស្នងការ នៃការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) និងអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លើករណី ដូចបានរៀបរាប់ខាងលើ៕