ធ្លាប់ទទួលបានបទពិសោធន៍ត្រូវគេជេរឡើងទក់សាច់ កញ្ញា សាន្ត កុសុមៈ បានផ្តាំផ្ញើដល់ Influencer ដទៃទៀតឱ្យសុំការអនុញ្ញាតិម្ចាស់ហាងជាមុនសិនមុននឹងថតផលិតផល។ ការចេញសារបែបនេះស្របពេលបណ្តាញសង្គមមានការជជែកទៅលើ Influencer ម្នាក់និងម្ចាស់ហាងកាហ្វេមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9xXzFqQ4gp76O94nh4KfF5JY9KURmoBJi4sh3FVxK3AcxKYPNvn81UbM4-RktRw3qmeypI5yPYde2XIN8Ln5Y6oz3PfNSdwXj7eQNPb_aipSlTmUpa3lX49tUXI8VA7RiUlgCPsETuqLxW36kkWUuYUxOx658ojdA_EFrSfJQtEK1Lc0dfmpjLySsmQhu/s1280/image_2026-01-06_10-15-46.png

តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុក តារាស្រី កុសុមៈ បាននិយាយថា សម្រាប់ប្អូនៗដែលជា Influencer ទៅថតហាងគេត្រូវសុំគេសិនបើសិនជាយើងកាន់ផលិតផល ប៉ុន្តែបើគ្រាន់តែជាការថតធម្មតាពុំចាំបាច់សុំនោះទេ។ កញ្ញា សាន្ត កុសុមៈ ថាជាធម្មតាបើសិនជាកាន់ទូរសព្ទថតគេមិនសូវប្រកាន់នោះទេប៉ុន្តែបើទាញកាមេរ៉ាថតហើយភាគច្រើនគេប្រកាន់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGtkH6IGjNszGMnnvHnvG4YfaUQ6bePpVRTZvmvRSb4OSEvpCBQnA1LwHr7gTQWwGNJG8nP8ArbjB2G-7LyN4VrRJuu8ilO1szSiOmNb3kRf0YVTD0r05hg6GS2hyphenhyphen6U6mp5NzbjaUS4CKWPraqvzLpO64gNkNdN_LrwJ_xCRO-MNpNngpEzylWhAClZ1fZ/s2048/image_2026-01-06_10-15-47.png

តារាសម្តែងរូបនេះបានចែករំលែកថា នាងត្រូវបានគេជេរឡើងស្ពឹកមុខអស់ហើយមិនមែនជារឿងធម្មតានោះទេដូច្នេះយើងត្រូវសុំការអនុញ្ញាតិហាងគេជាមុនសិន។ ជាមួយគ្នានេះ កញ្ញា សាន្ត កុសុមៈ បានបង្ហាញថាហាងខ្លះគឺគេទារថ្លៃសេវា ៣០ទៅ៤០ដុល្លារ ហើយហាងខ្លះគេចិត្តទូលាយមិនតម្រូវឱ្យយើងបង់ប្រាក់ឡើយ។ កញ្ញា ថាមិនចាំបាច់ឱ្យម្ចាស់ហាងគេបិទផ្លាកបិទអ្វីនោះទេនៅហាងកាហ្វេគេអនុញ្ញាតិឱ្យយើងថតធម្មតា ហើយគេហាមហាមតែ Influencer ប៉ុណ្ណោះដោយសារយើងរកលុយនៅកន្លែងគេទាំងដែលហាងគេធ្វើអស់លុយច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo5gj2nmgWd9Pa4PL1_EaboIioiyE_26n08mnu1V9J9SsHXmgKMG7mpR7BsZpHTu8GMRZg1zxiy6w9-94MgwXJAv6PazNY4geaBMUE9IXY1Qt6oWJQirxpcUKJrB5TnopA35Ze3NAlEiwTzikIkSCwkfGBZysYm5GwdLv5CoacO_AgzHzT6N4zQo0oKq1V/s2048/image_2026-01-06_10-15-48%20(2).png

គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពសិល្បៈកញ្ញា សាន្ត កុសុមៈ គឺជាគ្រូបង្រៀនម្នាក់។ ជាមួយគ្នានេះកញ្ញាក៏បានចែករំលែកវីដេអូផ្សេងៗនៅក្នុងបណ្តាញសង្គមផងដែរ៕