បរទេស៖ ការសិក្សាថ្មីមួយដោយអ្នកវិទ្យាសាស្ត្រជប៉ុន មកពីសកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន បានបង្ហាញថា សក់ស្កូវមិនមែនជាសញ្ញាដែលបង្ហាញពីអាយុចាស់តែប៉ុណ្ណោះទេ ប៉ុន្តែអាចជារបៀបនៃការការពារដ៏ឆ្លាតវៃមួយ ដែលរាងកាយប្រើដើម្បីការពារខ្លួនពីជំងឺមហារីក។ នៅពេលអាយុកាន់តែច្រើន កោសិកាក្នុងរាងកាយមនុស្សនឹងចុះខ្សោយបន្តិចម្ដងៗ និងរំខានដល់មុខងារលូតលាស់របស់កោសិកា ដែលនេះធ្វើឲ្យកោសិកាមហារីកបានដៃ បង្កការលូតលាស់មិនប្រក្រតី និងបង្កើតដុំសាច់។ នេះបើយោងតាមទស្សនាវដ្តី The Independent ។.jpg)
នៅក្នុងការសិក្សានោះ គឺផ្តោតទៅលើ គ្រាប់កោសិកាគ្រាប់ Melanocyte (Melanocyte stem cells) ដែលមានតួនាទីផលិតសារធាតុពណ៌នៅក្នុងសក់។ ពេលកោសិកាទាំងនេះរងការខូចខាត DNA ពួកវានឹងអាចបញ្ឈប់ការផលិតកោសិកាថ្មី។ ដំណើរការនេះត្រូវបានហៅថា “seno-differentiation” ដែលមានន័យថា គ្រាប់កោសិកាដើមបញ្ចប់មុខងាររបស់ខ្លូនឯង ដើម្បីចៀសវាងការលូតលាស់មិនធម្មតា។
.jpg)
ការផ្លាស់ប្តូរនេះបណ្តាលឱ្យរាងកាយមិនអាចបង្កើតកោសិកាផលិតពណ៌ថ្មីបានទៀតទេ ដូច្នេះសក់នឹងក្លាយជាប្រផេះ ឬ ស ដែលយើងហៅថាសក់ស្កូវ។ យ៉ាងណាក្ដី អ្នកវិទ្យាសាស្ត្របញ្ជាក់ថា នេះជាការបាត់បង់ដើម្បីការពារមានន័យថា រាងកាយអ្នកកំពុងបំបាត់កោសិកាដែលអាចបង្កជាមហារីកនៅពេលក្រោយ។ យ៉ាងណាមិញ ការសិក្សានេះក៏រកឃើញផ្នែកងងឹតមួយទៀតផងដែរ គឺក្នុងករណីជាក់លាក់មួយចំនួន ដូចជា កោសិកាដែលខូចខាតដោយសារធាតុបង្កមហារីក ឬកាំរស្មីអ៊ុលត្រាវីអូលែត (UV) ដែលអាចទាំងបង្កើនភាពចាស់ ការបង្កើតដុំសាច់ ឬជំងឺមហារីកស្បែក (melanoma) ជាដើម។ នេះមានន័យថា បើកោសិកាដើមមិនបញ្ឈប់ការលូតលាស់តាមធម្មតាទេ នោះវាអាចបង្កជាកោសិកាមហារីកបាន។
គួរបញ្ជាក់ថា បើទោះបីជាការសិក្សានេះធ្វើឡើងនៅលើកណ្តុរក៏ដោយ ប៉ុន្តែវាបង្ហាញពីទស្សនៈថ្មីអំពី ទំនាក់ទំនងរវាងអាយុ កោសិកាគ្រាប់ដើម និងការការពារជំងឺមហារីក។ លទ្ធផលនេះបានបំភ្លឺការយល់ឃើញរបស់មនុស្សចាស់ដែលគិតថា សក់ស្កូវគ្រាន់តែជាសញ្ញាអាយុចាស់ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង វាអាចជាសញ្ញាជីវសាស្ត្រមួយ ដែលលបង្ហាញថា រាងកាយកំពុងធ្វើការការពារខ្លួនឯងពីជំងឺដ៏កាចសាហាវមួយនេះ៕










