ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ នេះបានជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា របបខ្យល់មូសុងឦសាននឹងមានឥទ្ធិពលខ្លាំង ហើយបក់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ មានដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ_BNxrafrYR0JDJCL-2vZ-Vt7-qBM4UbIKbDgQmFKwKTfFe-lGJf3-vJm7c4D90nOv9S8wFJEsBPfQi1ARUEqINisGWwZz7Jy-Y1lTyj73TtjJ-UrNWi6EKM08cqR0tXZHhHx8o5g5w6vV7KJWZP48abvY5XYkmnB6RWK3XGFFxYECeON7oGKGsxjJOAt/s1024/photo_2026-01-06_10-20-18%20(2).jpg
១.តំបន់វាលទំនាប ៖
-សីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិស ឦសានមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY_R_YD-tJwiN-xEfXjDQbmEGniWErtgXY4MuGSovZed3lxp0Ns-yNKOBqiNK2hTBQ6OOHw4_zeATJFp8FMky2CigEmk7MZOgFM1OKuP3yMKnGnzOL7R3BOplwbS98gpTbUFNMmkwWu0v1E-ih3BtjwbTJRBze7qAElZ686b6Zf-GlDu6nuMvVn7lbo0fE/s990/photo_2026-01-06_10-20-18.jpg

២.តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពមធ្យមអប្បបរមា១៤°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិស ឦសានមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNV1lpd7xWLHLT3pNduKnyWbIZuLU0s6WtTu-SAuACe42GDL4thsLsii4vs09y5E04m6M6HGj-7mpo9RSGTusnH_UPIPUo6wAJmzNRAAgOZ4v2tQzB4Co4M2sRnVJrCjQ31uX0RypKKRwa28aXFkEOIi9aNTTZS4hNp1VEU2Fp0QjXhNd7BoKMZiqgwADV/s600/photo_2026-01-06_10-20-19.jpg

៣.តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឦសាន និង ទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZaiFMYIyQfvEpxrtVeP7DkpFJTrA3U3xC4fOggHmsDdF73sPNsum02qUXrxkki5Bj2MSq5Qs0Qkc5obeJxbUuZsxFVMFhviLJmcz2W4jXKDaDldOP9W7zep7m-ekWXaEgMKqyzAMQPi3zrUlXsT6LF5czvrltaTdiwJq8b-rnYafAb7wc6DRmgFtlsXik/s2048/608956683_1194298579549148_2677245024180127690_n.jpg

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលចុះត្រជាក់នេះ ជាមួយនឹង ខ្យល់កន្ត្រាក់ ជាពិសេសត្រជាក់នៅពេលយប់ និងពេលព្រឹក ហើយថែរក្សាសុខភាពផ្ទាល់ខ្លួនដើម្បីជៀសវាងពីបញ្ហា ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និង វិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕