ប្រទេសកូឡុំប៊ី ៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីគោលដៅបន្ត បន្ទាប់ពីការចា.ប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា គឺកងទ័ពអាមេរិកអាចនឹងវាយប្រ.ហារប្រទេសកូឡុំប៊ី ដោយលោកថា ប្រទេសនេះកំពុងតែឈឺ ពីព្រោះគ្រប់គ្រងដោយមេដឹកនាំឈឺ គឺលោកប្រធានាធិបតី Gustavo Petro ។ លោកថែមទាំងចោទប្រកាន់រដ្ឋាភិបាលកូឡុំប៊ីពាក់ព័ន្ធនឹងការផលិត និងនាំចេញថ្នាំញៀនដ៏ច្រើនបំផុតប៉ះពាល់អាមេរិក ដែលកងទ័ពអាមេរិកអាចធ្វើប្រតិបត្តិការបំផ្លា.ញរោងចក្រផលិតថ្នាំញៀននៅកូឡុំប៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht1gl5rIF8qzF3wUsqpAJY864ZKrjXnBeV8fnldT6tlzhM4wP2z7xNPALz-F9eiIec2R-b89svdmYpF_vg8scuSB4svkjU20sA5FU33HWNYVYcTAwir0HENE4Gb_CdPCZF66tRetebwbd-eIN4kauU-qFEeol9TsB-GdQauD8NoqGyorKSXgJs-WoE04Ju/s1600/image_2026-01-05_15-07-27.png

បន្ទាប់ពីកងទ័ពអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro រួមទាំងភរិយា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កូឡុំប៊ី គឺជាប្រទេសជិតខាងរបស់វេណេស៊ុយអេឡា បានពង្រាយកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនជាប់វេណេស៊ុយអេឡា ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍ ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីកូឡុំប៊ី លោក Petro ប្រកាសថា នឹងទប់ទល់ជាមួយអាមេរិកដោយការប្រើប្រាស់អាវុធ បន្ទាប់ពីអាមេរិកកំណត់គោលដៅវាយប្រហារកូឡុំប៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ3wEsYCTNhwYlOTy3-0wurN7kqspfUR-YZPWrg2n9NEKtdJ8Lk3G0JaKJJF7mBrSNr1x_oUsyX9Sv2R-fidkNRqXJoiqui6oX_zZGPUuwWZ6seqnc8AhrBLRh1e87Jl3waNTaeSgAtjtsD2QP5fGG8s3TMepw1wcaL-eDSKzHOBkO9C2hzHYcemiWWstr/s1600/image_2026-01-05_15-07-28.png

ប្រធានាធិបតីកូឡុំប៊ី លោក Petro បាននិយាយកាលពីថ្ងៃទី៥ ខែមករា ថា លោកត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់អាវុធទប់ទល់ ប្រសិនបើរងការគំរាមកំហែងពីប្រធានាធិបតីអាមេរិក ក្រោយពីលោក Trump បញ្ជាឱ្យកងទ័ពចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា ដែលជាប្រទេសជិតខាងរបស់កូឡុំប៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtVpy-BhsVoCJO_blAbBUdkm21-IHoNFG2iIbhi-97jZSWscoxQklM7dL-4koMF0WsUq8rkoSu_9ucxRZ2_JXUV24GEqSBgVJpYxaCX2Q1NPxMAqmxsJqMC8_9df6QhfJV6V-lO0jcfAUIYi4r_0vjaEB9hPyPudHPUuvMUxH5tOqAVe26DIzB0Q-gq86/s1920/image_2026-01-05_15-07-30%20(2).png

ជាច្រើនខែមកនេះ លោកប្រធានាធិបតី Petro បានរងការគំរាមពីលោកប្រធានាធិបតី Trump ជាបន្តបន្ទាប់ ហើយលោកសរសេរងបណ្តាញសង្គម X ថា ធ្លាប់បានស្បថលែងកាន់អាវុធទៀតហើយ ប៉ុន្តែដើម្បីមាតុភូមិ លោកនឹងកាន់អាវុធម្តងទៀត ។ រីឯលោកប្រធានាធិបតី Trump បាននិយាយកាលពីដើមខែមករា ឆ្នាំ២០២៦ ឱ្យលោក Petro ប្រយ័ត្នខ្លួន ហើយហៅលោក Petro ថា គឺជាអ្នកជំងឺដែលចូលចិត្តផលិតថ្នាំញៀនកូកាអ៊ីនលក់ឱ្យអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk3FjanLdHGZD6qFxvZxYgu2Ica2swYwxbYWoDEDl-ELh-KWKcnHpSUBb0mbqFxQX8C6ZcNNTP26iD1t74r12tgCAsl-9iGGgObmiVY49U8rlC3PgNh1gqD3CdyBY7he5aRRKCFj8Tvp9QxS7-jlq_kenuMhdW1uIW8qj_heC3qbzfajy-q4uXWpbUmIzJ/s1581/image_2026-01-05_15-07-29%20(2).png

គួរបញ្ជាក់ថា លោកប្រធានាធិបតី Petro ជាអតីតយុទ្ធជនទ័ពព្រៃ «M-19» ឈប់ប្រើប្រាស់អាវុធក្រោមកិច្ចព្រមព្រៀងសន្តិភាពកាលពីឆ្នាំ១៩៨៩ បានប៉ះទង្គិចពាក្យសម្តីជាមួយលោកប្រធានាធិបតី Trump រហូតមក ចាប់តាំងពីគណបក្សសាធារណរដ្ឋ (Republican) របស់លោក Trump កាន់អំណាចក្នុងសេតវិមានម្តងទៀតកាលពីខែមករា ឆ្នាំ២០២៥ ។ លោក Petro ក៏បានរិះគន់យ៉ាងខ្លាំងផងដែរពីការបញ្ជូនកងទ័ពអាមេរិកមកកាន់សមុទ្រការ៉ាបៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6omIbZf8-SxzDySRZSHynSHlWBJQuucPRKAVVtGd9dn4a4pP-sqhfurIm6Gnxt-2F-gXtFy0i2JI4ezhudr5pFdYkAPJGXIzEfZuD0hwdnCcfX-eMNP3FOLMS2Ethb92XIH0eY2uCubUgig55skS0uh6YxF-zJMe1lxh-RjrcHSwGf6zjIyb5dWyzH3yv/s1024/image_2026-01-05_15-07-29.png

លោកប្រធានាធិបតី Trump បានចោទប្រកាន់ដោយគ្មានភស្តុតាងថា លោក Petro លក់ថ្នាំញៀន ព្រមទាំងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើលោក Petro និងក្រុមគ្រួសារ ។ ក្រៅពីនេះ អាមេរិកក៏បានដកកូឡុំប៊ីចេញពីបណ្តាប្រទេសសម្ព័ន្ធមិត្តដែលប្រឆាំងនឹងគ្រឿងញៀនរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLVo81ZQpF5E6zX4a84yJwbQ4_jFNg0QI2ZxnJOM4JfzZqD7F3a3k6Ng8QaWLpMP1Qa1IuI2XEa2jDMNHLfVJ4b0X4o-xTrNUKMCGHZeJh_7R-L6ucxgI5f-J9S7vpW2_cET3waeoa4tu3RvHnBCdcZjt4oll8GC7x4A-b90gjcaOOY1bWECI_Z9Z1tlDS/s770/image_2026-01-05_15-07-30.png

លោក Petro បានសរសេរក្នុងបណ្តាញសង្គម X ថា កូឡុំប៊ីមានគោលនយោបាយប្រឆាំងនឹងគ្រឿងញៀនយ៉ាងតឹងរ៉ឹង ប្រសិនបើមានការទម្លាក់គ្រាប់បែកលើកសិករ ពលរដ្ឋកូឡុំប៊ីរាប់ពាន់នាក់នឹងក្លាយជាយុទ្ធជនទ័ពព្រៃនៅតំបន់ភ្នំ ។ លើសពីនេះ បើមានការចាប់ខ្លួនប្រធានាធិបតីកូឡុំប៊ី ពលរដ្ឋជាច្រើននាក់គោរពស្រឡាញ់ប្រធានាធិបតី នឹងក្រោកឈរឡើងតស៊ូមិនខាន ៕