ប្រតិបត្តិការយោធាពិសេសរបស់អាមេរិក ហៅថា «Operation Absolute Resolve» ដែលធ្វើឡើងនៅរដ្ឋធានីការ៉ាកាស់ ប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយាទាំងកណ្តាលអធ្រាត្រ ថ្ងៃទី3 ខែមករា ឆ្នាំ2026 បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺក្នុងប្រតិបត្តិការនេះអាមេរិកប្រើរយៈពេលត្រឹមតែ 2ម៉ោង និង20នាទីប៉ុណ្ណោះ ដើម្បីចាប់ផ្ដើមនិងបញ្ចប់វាទៅដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlXO74SpsqslXpJ4Nx1w1wso-pOWq3OACpQwrjjAU1FRGpWcFrnSy9kfdp0dz7h-N4xF8AqH35O3WANuQM0i4PJLe9sbk38UXHggrthqig69VatvI-ILOLysVlbX9t0CLBoFhRM5V1CPN6osDBscdRuT_ErGpvNOmwM76rteEDmRLVRXmOtNWCAMBEE6Ts/s1024/photo_2026-01-06_11-30-57%20(2).jpg
តើបេសកកម្មដែលមានត្រឹមតែរយៈពេលមិនដល់ 2ម៉ោងកន្លះដូចខាងលើនេះ សហរដ្ឋអាមេរិកបានអនុវត្តយុទ្ធសាស្រ្តអ្វីខ្លះ?

យោងតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃចន្ទទី4 មករា បានបង្ហាញថា ប្រតិបត្តិយោធាត្រឹមពេលដ៏ខ្លីរបស់អាមេរិកអាចសម្រេចទៅបាន បន្ទាប់ពីចារកម្មអាមេរិក (CIA, NSA) បានតាមដានដោយសម្ងាត់លើប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro លើសកម្មភាព ចលនា និងប្រព័ន្ធសន្តិសុខរបស់គាត់អស់រយៈពេលជាច្រើនខែ។ តាមការបញ្ជាក់ ផែនការនេះ ត្រូវបានបញ្ជាឲ្យអនុម័តផ្ទាល់ដោយលោក Donald Trump ដោយមិនបានពិគ្រោះយោបល់ជាមុនជាមួយសភាឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg6gy4BU_q9IMuUPU-lKIvmjIAYqAFYqyS_4o1RCv6jDerxQmI4gyLu3BQl8wN0P6C5iId2OihyphenhyphendsFoSfy10gnUaZo5y1RZlqHdCf4Ukdnpv_-Lmv-raSDc5B03SYaFstl9ttz2hSkFoCKpz5zywNYNUmPKj7FHuMbcW2gLKE0YgCvggAWl3W_t-r2wnK_/s1024/photo_2026-01-06_11-30-57.jpg

    ប្រតិបត្តិការនេះបានចាប់ផ្តើមនៅម៉ោង 2:01 រំលងអាធ្រាតយប់ថ្ងៃសុក្រ ដោយអាមេរិកបានបញ្ជូនកងកម្លាំងទាំងផ្លូវអាកាស ដីគោក និងសមុទ្រ ក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយលើទីក្រុង Caracas។ យន្តហោះអាមេរិកជាង 150 គ្រឿងត្រូវបានដាក់ពង្រាយ ហើយនៅអំឡុងពេលនៃប្រតិបត្តិការ អគ្គិសនីត្រូវបានគេរាយការណ៍ថាត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់ខ្លះនៃទីក្រុង និងទីតាំងយោធាសំខាន់ៗដើម្បីបង្កភាពងងឹត និងធ្វើឱ្យប្រព័ន្ធការពារខ្លួនរបស់វេណេស៊ុយអេឡាពិបាកចាប់សញ្ញាវាយប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQYPsnUAkSC8omueQNPCDmrm0UmmuRkX3V7RM-Ye5I_J_8HHLlQwjOQBdFbCTbj0aHORq-6IJdpJ2J0a9Py5RyupvaHglZ20DQ99CaE2CdAscoIYCyJdMSyguxU9GHXZA-jHbngztLVScVGvA0Vhrzj2fIjLHp1EBteTzzxDOaSorNPxjH2YkfVt9HBgmM/s1024/photo_2026-01-06_11-30-57%20(5).jpg

    ក្រោយមក ស្នូរបំ.ផ្ទុះខ្ទរខ្ទារបានបង្កឱ្យមានការភ័យខ្លាចយ៉ាងទូលំទូលាយក្នុងចំណោមអ្នកស្រុក ខណៈដែលកងកម្លាំងពិសេសអាមេរិកបានសម្រុកចូលទៅក្នុងរដ្ឋធានីតែម្ដង ដោយអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗដូចជា F-22, F-35, យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀត ដែលហោះចេញពីមូលដ្ឋានទ័ពចំនួន 20 កន្លែងផ្សេងគ្នា ហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់ក្នុងការចុះទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាដល់ក្នុងភូមិគ្រឹះដែលមានប្រព័ន្ធការពារន្តិសុខដ៏រឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_3tMuSQLqmDimtcs8sObqr24KPzFp8N_VRF42A8PcVE5uDikMgjE-CMeCDU6p02zbvqKpPY8Y0smCvBfpASkklN-U_-ecSsfrdHQ2Pm0Wt-4yikaMcX7a27A__T9r5qrgvTKYiOwDLCZM-9d3dp0ML6quvpl2wOiUsjjLja1Koob-xgmEy06MLXexsLmG/s1024/photo_2026-01-06_11-30-57%20(3).jpg

    នៅពេលកងកម្លាំង Delta Force សម្រុកចូលទៅខាងក្នុងបានសម្រេច លោក ម៉ាឌូរ៉ូ ក៏ព្យាយាមរត់ទៅកាន់ «បន្ទប់សុវត្ថិភាព» ដែរ ប៉ុន្តែនៅតែត្រូវបានគេឃាត់ខ្លួនទាន់ពេលជាប់នៅនឹងមុខទ្វារបន្ទប់នោះតែម្តង។ ក្រោយចាប់ខ្លួនបាន លោក ម៉ាឌូរ៉ូ និង ភរិយា ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់នាវាចម្បាំងអាមេរិក USS Iwo Jima រួចបញ្ជូនបន្តទៅកាន់ទីក្រុងញូវយ៉ក ដើម្បីកាត់ទោស។ នៅម៉ោង 4:20 ទាបភ្លឺ គេបានសន្មត់ថាប្រតិបត្តិការនេះបានបញ្ចប់ជាស្ថាបពរ ដោយសម្លេងយន្តហោះ និងឧទ្ធម្ភាគចក្រ បានរសាត់ចេញពីការ៉ាកាស់បន្តិចម្ដងៗ។

    យ៉ាងណាមិញ បើទោះជាសហរដ្ឋអាមេរិកទទួលបានជោគជ័យនៅក្នុងបេសកកម្មនេះ ប៉ុន្តែវាបានទាក់ទាញមតិចម្រុះនៅទូទាំងពិភពលោក ដោយក្នុងនោះ មានប្រទេសជាច្រើនបានប្រកាសថ្កោ.លទោសចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដ្បិតមនុស្សប្រហែល 80 នាក់ រួមទាំងទាហានគុយបា 32 នាក់ផងដែរត្រូវបានសម្លា.ប់ ឯការចោ.ទប្រកាន់លោក ម៉ាឌូរ៉ូ ទៀតសោត មិនផ្អែកលើមូលដ្ឋានគ្រឹះជាក់ច្បាស់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiv0SuzE2qib5rRSX9qGWpIv70emRkHxXs7KaxrnUAAEaYEWK_vbK0-v96FVE8vu0GjmKejnh6RU_XEWUizTxKEpA9ayCbk-ysUMVCEMAXNwb1O0pBH-fyEDtD5v1v2RPLCVGO_OdMjfqW0NbrDQCEP_SkG-AegsJ1-T0RS3GzCvynyPm_Gq0gg-BU-bYB/s1066/photo_2026-01-06_11-30-57%20(4).jpg

    យ៉ាងណាក៏ដោយ លោក Trump នៅតែសាទរចំពោះជោគជ័យនេះ និងប្រកាសថាលោក Maduro និងភរិយា នឹងប្រឈមមុខនឹងទោ.សព្រហ្មទណ្ឌដែលនឹងត្រូវកាត់ក្ដីដោយតុលាការរបស់អាមេរិក៕