ថ្មីៗនេះ ផន ស្រីពី Miss Cosmo Cambodia 2025 បានចូលរួមក្នុងកិច្ចសម្ភាសមួយជាមួយតារាកិត្តិយសមួយរូបទៀតគឺ ហ្វីយ៉ាតា Miss Universe Cambodia 2025 ដោយមានទាំងការសប្បាយរីករាយ និងរឿងផ្សេងទៀតដែលអ្នកមួយចំនួនអាចពុំបានដឹងក្នុងអំឡុងពេលអ្នកទាំងពីរប្រកួតនៅក្រៅប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl23PbJdvXEXxY4sqHR3DtArdOBHxmhMyVy61i0wsyOBUKZSetCbgB1hE4RpTGDwP9H5a1DAf9GvfG8iSHALgF4x4ehyxdWa9Xw-ZH3-czxmkdSLvUG2B6N2wdjBNVLEJ509XycO5KjhsSBRZhwbqF__aIUGIqZSdu1088HRgBBGBy3OxdwBFpUF7HnmPR/s2048/image_2026-01-06_10-35-18.png

តាមរយៈកិច្ចសម្ភាសក្នុងកម្មវិធី 3 Fun ស្រីពី បានរៀបរាប់ទាំងទឹកភ្នែកថា តាំងពីនាងធំដឹងក្តីមកគឺជាអ្នករស់នៅតាមព្រំដែនរស់នៅប៉ោយប៉ែតហើយគ្រួសាររបស់នាងរស់នៅផ្សេងៗគ្នាទាំងអស់។ ស្រីពី ថាប៉ារបស់នាងរស់នៅប៉ោយប៉ែត បងស្រីនៅបាត់ដំបង នាងរស់នៅភ្នំពេញ ខណៈពេលមានរឿងគឺនាងកំពុងប្រកួតនៅវៀតណាមដូច្នេះសមាជិកគ្រួសាររបស់នាងគឺរស់នៅញែកគ្នា។ បន្តដោយសំឡេងអួលដើមក ផន ស្រីពី ថាកំឡុងពេលទៅប្រកួតគឺអារម្មណ៍របស់មិននៅក្នុងខ្លួននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrOObLbmpLo3FLyp-L3lnooM2Wsob9PSsE4mkKnUPm0tjaLxcuK2Y1pcuJUOX6Ykh_tt9yM6bII47LliuoflTPOW7tR2CJY-HtdtfeIbNLWmKQ9K8mrSnXgGYHi3QLHGGuScpblwLHf895MbFZzsqDBCYg9NOaDKfSQ69ps-7Sxy-PdGbcWq5WGeFXZUKs/s1440/image_2026-01-06_10-35-16.png
ផន ស្រីពី បន្តពន្យល់ថាមូលហេតុដែលនាងមិនមានអារម្មណ៍នៅក្នុងខ្លួនគឺដោយសារតែប្រជាជនកម្ពុជាអត់សុវត្ថិភាព ចំណែកឯគ្រួសារពុំបាននៅជុំគ្នាហើយនៅតំបន់ព្រំដែន ទើបធ្វើឱ្យនាងចង់តែមកខ្មែរវិញ។ Miss Cosmo Cambodia 2025 បានបន្ថែមទៀតថានៅពេលសមាជិកគ្រួសារដាច់សេវាទាក់ទងមិនបានធ្វើឱ្យនាងខ្វាយខ្វល់ចិត្តខ្លាំង ហើយនោះហើយក៏ជាហេតុផលមួយដែលនាងស្ងាត់ការបង្ហោះ Story ឱ្យអ្នកគាំទ្រតាមដាន។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រស្ទើរតែពុំបានដឹងពីមុនមកនោះ ផន ស្រីពី បានទម្លាយថា នាងមានបងជាកងទ័ពជួរមុខ ខណៈពេលនេះភរិយារបស់គាត់ជាបងស្រីរបស់នាងទើបតែសម្រាលប៉ុន្តែត្រូវរស់នៅបែកខ្ញែកគ្នា។ ផន ស្រីពី ថាពេលខ្លះពិបាកទទួលយកប៉ុន្តែនាងត្រូវតែបំពេញតួនាទីការងាររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiq-Oz-qqdWDCwB7KjjqMpgkV5JuVVH0LySSa3IkkBNcIRBH99Y-xo2xcv5lqoQUGqsnO73G4rD98ggjEtO_1dSjWGU7cFc-ZYTe8v19ziYLmI3yWX871vYwzOkF7WC70IEeJgL8EPYvr7djNBTslQ3nzog12x71DDqckjYNd8LBHG4wnHWGv_0uy7DJa5/s2048/image_2026-01-06_10-35-17.png

គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Cosmo 2025 ផន ស្រីពី បាននាំប្រទេសកម្ពុជាចូលទៅក្នុងចំណាត់ថ្នាក់ TOP21 នៅក្នុងការប្រកួតដោយមិនចំណាយថវិកាសម្រាប់បោះឆ្នោតនោះទេ។ នាងបានបង្វែរថវិកាទាំងនោះមកជួយជនភៀសសឹកវិញ។ នេះគឺជាលើកទី២ផងដែរ បន្ទាប់ពី Miss Intercontinental 2024 សម្រាប់ ស្រីពី ដែលប្រកួតតំណាងប្រទេសយក TOP ជូនកម្ពុជាទាំងពីរលើកបើទោះបីជាមិនបានចូល TOP ជ្រៅក៏ដោយ៕