Home Blog Page 212

អ្នកជំនាញផ្នែកសេដ្ឋកិច្ច ស្នើឲ្យរាជរដ្ឋាភិបាលបិទទំនិញថៃលែងឲ្យនាំចូលមកកម្ពុជាទាំងស្រុង

0

ក្រោយឃើញសកម្មភាពឈ្លានពានយ៉ាងកម្រោលមកលើកម្ពុជា និងធ្វើទុកបុកម្នេញសូម្បីតែប្រជាជនស្លូតត្រង់ពីសំណាក់យោធាថៃ អ្នកជំនាញខាងសេដ្ឋកិច្ចកម្ពុជាម្នាក់យល់ឃើញថា គួរបិទការនាំចូលទំនិញថៃទាំងស្រុងតែម្ដង ព្រោះជារៀងរាល់ឆ្នាំថៃទទួលបានចំណូលរាប់ពាន់លានដុល្លារពីការនាំចេញទំនិញមកកាន់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm7p7GdQu6aXnPNUac0V-X1EwVHAeb3f5U9aiNQxewGp8qnLbz2fzL9A-BcA4eh_TTMEjtJW5UMpyu_Xi76slDLpX9W75z9aNrD3zx3fzAhZ-xBjKOQgCAc_IEcY3mfxuwPqIh-YMB7ZfUVFrVT-KS4pepxIDJ5Ioiz764cJhntQZddfN-c2Jnvd2-l5Xc/s1280/photo_2025-11-14_14-27-36.jpg

យោងតាមប្រសាសន៍របស់លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក«សូមស្នើឱ្យរដ្ឋាភិបាល បិទកុំឱ្យទំនិញថៃចូលមកក្នុងប្រទេសកម្ពុជាទាំងស្រុង។» លើកឡើងនេះធ្វើឡើងក្រោយពេលដែលយោធាថៃ បានបើកការបា.ញ់ប្រហារដោយគ្មានមូលហេតុមកលើកម្ពុជា នៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្ដាលឲ្យជនសុីវិលម្នាក់ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសចំនួន ៣នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB33FVThJRFwYWTKii0VYa5ECAEz7i1BWcb_1FElxK6X4SWzeW8ilhG2rXzqPIQKDXUzV2EtMq_CXnfAn8wnBfO9zUPPwVIthLmDkcbFI4Q7Iijn09qh7EL0DFpeG1D-byDGVRVOFLGePHkho2eJ4Jtau8X2uyH7SR3s-o7KIiokuVab8GOm4Ir0rAzBf4/s1280/photo_2025-11-14_14-27-35%20(2).jpg

ការលើកឡើងខាងលើរបស់លោកបណ្ឌិត ធ្វើឡើងស្របពេលដែលប្រជាជនកម្ពុជាទូទៅកំពុងធ្វើពហិការលើទំនិញប្រើប្រាស់គ្រប់ប្រភេទរបស់ថៃ ក្នុងគោលបំណងធ្វើឲ្យថៃខាតបង់ប្រាក់ចំណូលនៅពេលមានជម្លោះជាមួយកម្ពុជា។ តែទោះជាយ៉ាងណា ចលនានេះនៅមិនទាន់អាចធ្វើទៅបានទាំងស្រុងនោះទេ ដោយសារនៅមានក្រុមហ៊ុន អ្នករកសុី ឬអាជីវករខ្លះនៅតែបន្តយកផលិតផលថៃមកដាក់លក់ក្នុងទីផ្សារកម្ពុជា ចំពេលដែលមនុស្សមួយចំនួននៅតែនិយមទិញប្រើប្រាស់ ដែលស្មើនឹងការការបន្តផ្ដល់ចំណូលដល់ថៃ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKoY6TUuWGil1j6xvlsfqniU-qXjmV-gMyF9IKD5iIh2xJufVILRN2BpynNI7l5JwIVDbrjsYIphgDmBv8XeWtGsrbnDVxPEjz3cY1b-ll7mmOurl-9cLnO9zekhFhn0Ic2vlYlms0_Xu13xVuWWYZ7vz0TfklDbvn7bxZc3o45Ng_KedtpS4vfoz-aLCV/s900/photo_2025-11-14_14-27-35%20(3).jpg

    គួរបញ្ជាក់ថា ក្រៅពីបិទច្រកព្រំដែនគោកទាំងស្រុង តាមពិតទៅរាជរដ្ឋាភិបាលកម្ពុជាកាលពីខែសីហាកន្លងទៅ ក៏បានចេញសេចក្ដីប្រកាសហាមឃាត់ទំនិញថៃមួយចំនួនមិនឲ្យនាំចូលមកកម្ពុជាផងដែរ។ ក្នុងនោះរួមមានមុខទំនិញប្រភេទបន្លែ សាច់ និងផ្លែឈើគ្រប់ប្រភេទ រួមជាមួយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈជាដើម។ ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញទាំងនេះ គឺអាចនៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVzRleI2cWNnolgylQUMOFButXZJQIBjtso3Y6LDQ_6z8oaVnvJ6FqYBmHVEzjezc04cM4P90qMXJtX_9XJxJ5m7UYCt6C4_ADlPe6v0PZAiNU1UYj1qw0ajZT5ohjDzKRO2ijGsLYlJdIIG6p-gt8LGrU5z9EdWk6ARt5UWE2azLaGQs0Wa4a8KNbgxox/s640/photo_2025-11-14_14-27-35.jpg

    បើទោះជាមិនមានបទបញ្ជាឲ្យបិទការនាំចេញ/នាំចូលទំនិញទាំងស្រុង ប៉ុន្តែប្រមុខថ្នាក់ដឹកនាំកម្ពុជា រួមទាំងសម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា លោកគាំទ្រឲ្យប្រជាពលរដ្ឋនាំគ្នាធ្វើពហិការដោយការពិចារណាលើផលិតផលថៃ។ លើសពីនេះ ចំពោះបញ្ហាបិទច្រកព្រំដែនលោកក៏ធ្លាប់បានបញ្ជាក់ដែរថា ទោះជាថៃចង់បិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនដាច់ពោះស្លាប់នោះដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGvvnHdwJPCLBtOUFmthRNJSQGTX5T1woGwu4KdKvvlboBvinWGEG8bRR8cOghqjzCYoMtktPcmaHbPsoafqPjf6rf6XMDL1j6QnFAxLgOfC4W_4dcR3aT0977bGlrDb7Q1j7wUBAFYmTmte4bJz17l39BachgQ8wmEhQRyPbyRs859oGOPdcJYOWzVLhG/s1024/photo_2025-11-14_14-27-36%20(2).jpg

    ផ្ទុយទៅវិញ ប្រទេសថៃឯណោះ សព្វថ្ងៃខាងសេដ្ឋវិទូតែងព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចថៃ ប្រសិនបើជម្លោះប្រដាប់អាវុធតាមព្រំដែនជាមួយកម្ពុជាផ្ទុះឡើងជាថ្មី ដោយការនាំចេញ វិស័យទេសចរណ៍ និងទីផ្សារការងារនឹងរងសម្ពាធខ្លាំងជាងគេ។ លោកស្រី Nuttaporn Triratanasirikul អនុប្រធានគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានថ្លែងដោយដកស្រង់តួលេខពីរដ្ឋាភិបាលថា ការបិទព្រំដែនជាមួយកម្ពុជា នឹងធ្វើឱ្យថៃខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ១០០ ពាន់លានបាត (ប្រហែលជាង ៣០លានដុល្លារអាមេរិក) ខណៈធុរកិច្ចថៃបានខាតបង់ប្រមាណ ១៥ ពាន់លានបាត (៤៥៨ លានដុល្លារ) ក្នុងមួយខែ។ របាយការណ៍នេះបានគណនាទុកមុនថា ការខាតបង់សរុបអាចនឹងឈានដល់ ១០០ ពាន់លានបាត (៣.១ ពាន់លានដុល្លារ) ប្រសិនបើព្រំដែននៅតែបន្តបិទរហូតដល់ចុងឆ្នាំ៕

ថៃ លុបចោលសញ្ជាតិ និងរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់កូនៗលោកឧកញ៉ា កុក អាន

0

ទីក្រុងបាងកក៖ រដ្ឋាភិបាលថៃ បានធ្វើការដកសញ្ជាតិថៃ ចេញពីកូនទាំង ៣ របស់ឧកញ៉ា កុក អាន ដោយថាពួកគេបានបន្លំជាកូនរបស់ឪពុកម្ដាយជនជាតិថៃ និង កើតនៅសៀម ។ ការដកសញ្ជាតិនេះ នឹងអនុញ្ញាតអោយអាជ្ញាធរថៃមានសិទ្ធិដកហូតអចលនទ្រព្យទាំងអស់របស់ពួកគេដែលមាននៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoJpHbHu20maZ9c_xUtVU9qgZOTKp2T96MB8s15MEX6Zyc1JgnvchpPRU81TK6xew6iJe6hAb2SU8QbBUCLrHGG38R5hqqvnfjSgsYTPL7tHZ2Zk2vRL-03Bgw5gO1_I80v-mSnbYXHig9WWxzcmP81qKWpGkssLYaJ5dOf7Inn0J_bLxlSHvfE_AMbY8d/s1280/photo_2025-11-14_15-05-00.jpg
យោងតាមសេចក្ដីអនុម័តរបស់ក្រសួងមហាផ្ទៃថៃ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងហ្មត់ចត់ លើភាពមិនប្រក្រតីនៃរបៀបដែលកូនទាំងបីរបស់លោកឧកញ៉ា កុក អាន ទទួលបានសញ្ជាតិថៃបានបានរកឃើញថា កូនៗទាំងនោះមិនបានបំពេញតាមតម្រូវការផ្លូវច្បាប់សម្រាប់ការចូលសញ្ជាតិរបស់ថៃនោះទេ ហើយឯកសារមួយចំនួនដែលបានដាក់ជូនក្នុងនាមពួកគេគឺមិនស៊ីសង្វាក់គ្នានឹងច្បាប់សញ្ជាតិថៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoNxrhFRnYN-b9jX83bci0uIjm83Lj23KklqFjuwex4RVGRe9gqQQHDKAQqrxpVEVQyMgEWa0JKXttA2HrxlcVEW9qTXiodXM33KnBdd3gNjeQj9bGyY1Wg8o0xubtruWAqu8hweJ3xmMlfabQPVUBNnsbanqEpUYRcg38qXpRwDuCaqdRSFl-B7jJqQej/s686/photo_2025-11-14_15-05-01%20(2).jpg
ការស៊ើបអង្កេតលើករណីនេះត្រូវបានធ្វើឡើង ចាប់តាំងសាធារណជនថៃបានងាកទៅចាប់អារម្មណ៍លើសកម្មភាពអាជីវកម្មយ៉ាងទូលំទូលាយរបស់លោកកុក អាន នៅក្នុងប្រទេសថៃ ក៏ដូចជាការចោទប្រកាន់អំពីរបៀបដែលជនបរទេសមួយចំនួនទទួលបានសញ្ជាតិថៃងាយៗតាមរយៈបណ្តាញគួរឱ្យសង្ស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUMvNLxb57J7FKMFeqGaHkT-u1MTe0cwc2XEHGZbwrq8kIRkYvgavTSQ-nkMHZmVU_-MXkIsxJGl_TWLA70TD8M6hE8EIZIo0otwOjxiCeUn_aEmCXahD11BiKsOG47TVYyR9abzvOyXQDFHXuuw2UQEjMMC52m6bFbROvsAzHPUtirHiJZyLV3AVlILdk/s1280/photo_2025-11-14_15-05-00%20(2).jpg

ក្រសួងមហាផ្ទៃថៃ បានអះអាងថា ជុំវិញសញ្ជាតិរបស់កូនលោក កុក អាន ដែលត្រូវបានលុបចោលនៅពេលនេះ គឺស្របតាមមាត្រា 23 នៃច្បាប់សញ្ជាតិថៃ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលលុបចោលសញ្ជាតិដែលទទួលបានតាមរយៈការក្លែងបន្លំ។ យ៉ាងណាមន្ត្រីថៃបានសង្កត់ធ្ងន់ថា នេះគឺជានីតិវិធីផ្លូវច្បាប់ មិនពាក់ព័ន្ធសកម្មភាពនយោបាយទេ ហើយក៏មិនប៉ះពាល់ដល់សមាជិកគ្រួសារផ្សេងទៀតទេ រួមទាំងឧកញ៉ាខ្លួនឯងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0KWRPKQENYF7clDmvbzs620x0mYd-yGnqJWA1f6a5tN_e5FKvu-iNiQ1XlO_U2nzc1tei6ygZsAxRmlgV3fOvBNs4VKHMVxOjLHEkboRaL2oLAQ9B8g0wG41315WgJSsUznAUp7eFGAxzLwJ1FZVxxJzF-TTcEKrP37xoulSPT8aaY4VrOov1o4uLF1nX/s800/photo_2025-11-14_15-05-00%20(3).jpg

ក្រសួងក៏បានកត់សម្គាល់ផងដែរថា ការដកហូតសញ្ជាតិមិនកើតឡើងញឹកញាប់ទេ ហើយត្រូវតែអនុវត្តតាមដំណើរការផ្លូវច្បាប់យ៉ាងហ្មត់ចត់ដូចក្នុងករណីនេះ ដែលវានឹងផ្ដល់ភាពរឹងមាំគ្រប់គ្រាន់ដើម្បីធានាឱ្យមាននូវសកម្មភាពផ្លូវការ។ អាជ្ញាធរថៃបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តចាត់វិធានការលើករណីស្រដៀងគ្នា ប្រសិនបើការស៊ើបអង្កេតនាពេលអនាគតរកឃើញករណីផ្សេងទៀតនៃការក្លែងបន្លំសញ្ជាតិបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9XkLkdZkKIY7qOQjx1uAt7mAzYn00o190Y06fP3jQWIIylh03M2iKE1iE8FxwiXGj7Y3AuuKzbKypRUF3wkiIk19TYn31zjFBq7asvHBwuFtE3XUGD0ix49C7rlU2R017jfN8e-vCvAC_hJUiMMm4n9yU9ESKxrgEM97eaxhjZtEGa9TMd3tqFhaTnqeZ/s1280/photo_2025-11-14_15-05-01.jpg
ករណីនេះបានទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងច្រើនទាំងនៅក្នុងប្រទេសថៃ និងកម្ពុជា ដែលជំរុញឱ្យមានការសន្ទនាកាន់តែទូលំទូលាយអំពីរបៀបដែលជនជាតិបរទេសដែលមានទ្រព្យសម្បត្តិ និងសិទ្ធិអំណាចទទួលបានសញ្ជាតិ និងសង្ស័យពីការការពារផ្នែកច្បាប់បច្ចុប្បន្ន ថាមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការអនុវត្តដែលខុសគោលការណ៍ដែរឬអត់៕

បេក្ខភាពបវរកញ្ញាចក្រវាលជាច្រើនរូបត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែពុលអាហារ

0

ការប្រកួតបវរកញ្ញាចក្រវាលលើកទី៧៤ ដែលរៀបចំនៅប្រទេសថៃ ពោរពេញដោយបញ្ហាជាបន្តបន្ទាប់អស់ពីរឿងមួយចូលរឿងមួយ។ ជាក់ស្តែងបេក្ខភាព បវរកញ្ញាចក្រវាលឆ្នាំ២០២៥ ជាច្រើនរូបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារសង្ស័យពុលអាហារដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzynWn1kSThcDOhUmLBdBFfSJqnGuVJAJapNGFGBdPe5WDfeRestYzUVLsNZ7BhRivbYzb0DHUknSsIgQVhOHA1ZNPMBX_5u5wp3cRNn_DA-MN4lr-Ud1QTSUkSUa2BMkBnnHRPKcIvCfb7HbCOxQWjY64Z9bw7ndm2oNikobTl7GJry0KpC_UhORCw4Qa/s1020/image_2025-11-13_16-45-07%20(2).png
កាលពីពេលថ្មីៗនេះ Sanly Liu Miss Universe Indonesia 2025 បានចែករំលែកជាផ្លូវការអំពីស្ថានភាពសុខភាពរបស់នាង និងមូលហេតុដែលនាងអវត្តមានពីសកម្មភាពថ្មីៗមួយចំនួនរបស់ Miss Universe 2025។ បវរកញ្ញាឥណ្ឌូនេស៊ីបានទម្លាយថានាងមានការពុលអាហារ ដែលជាឧបទ្ទវហេតុអកុសលមួយ ប៉ុន្តែត្រូវបានក្រុមអ្នកគ្រប់គ្រងឆ្លើយតបភ្លាមៗ។ ជាការកត់សម្គាល់ Sanly បាននិយាយថាមិនត្រឹមតែនាងប៉ុណ្ណោះទេប៉ុន្តែមានបវរកញ្ញាពីរបីនាក់ទៀតត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJKe4ecK-SxEQ5rSZH-z0SUkv14CnK1OYhu9SkQkVz4wjoFHdrBkjO2lNcgZAM46f5xe_vRhQnftACrQmfylWHzdaQZqW3shPvKCuI1cR7pjDUvAa_Hj36_uWF9KIzpriw4zqcvx9lmYJhzyhyKjaIhUaaYgTccXJN3OEkEcseaKRgLZjhdFDNt1zZiqIC/s2048/image_2025-11-13_16-31-16.png

ឧបទ្ទវហេតុពុលដ៏ធំនេះ បានធ្វើឱ្យមានការថប់បារម្ភក្នុងសហគមន៍អ្នកគាំទ្រសម្រស់អន្តរជាតិ និងបានពន្យល់ពីមូលហេតុដែលបវរកញ្ញាចក្រវាលឥណ្ឌូនេស៊ី និងសម្រស់មួយចំនួនទៀតមិនអាចចូលរួមបានពេញលេញក្នុងសកម្មភាពថ្មីៗ នៅពេលដែលការប្រកួតកំពុងឈានចូលដល់ចំណុចកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmQcj-GYDwIDGtPPfslKRUXH10RILa1wq8PGaWzbCOlA0X8JjM6ZilVmJdclgrHaNc1SH-x3QS-l-GVHnqBUdfBYiI82v4PlTBT84ufNEZOhJmg0XTy-fkrsXNP3P9nZ6wZe5vNMhq10W6LmcenKOrpSdm_90xiwS4KdBOZtP6OeA51eamurvD7ggV1oj/s2048/image_2025-11-13_16-31-18%20(2).png

Miss Universe Indonesia បានផ្ញើសារជូនពរដល់សម្រស់ដទៃទៀតដែលកំពុងសម្រាកព្យាបាលថា «ជូនពរអ្នកទាំងអស់គ្នាឆាប់ជាសះស្បើយ អាទិត្យក្រោយពួកយើងអាចចូលរួមសកម្មភាពបានពេញលេញ គ្មានអ្នកណាអវត្តមាន»។ បេក្ខនាទីផ្សេងទៀតដែលមានការពុលអាហារមានដូចជា Miss Universe Hungary 2025 និងអ្នកផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2JhFvQVwiHO9ZG5L0frWU92dKNHjllUhDLkvSp0PVObR_eHlK8KhcKNhYkpfWGwuSFGhCvdj_SMPf9Ub35hKJLO4KfnUoZd7jQUk6-rZcucgjJPVE54wLLOlCusbWiv4TPWvqgxrt36hJPCIfxlevJgVzs9z-tCCc3KQALLqiXhjgdYL7oZWQmGyIitx0/s2048/image_2025-11-13_16-31-18.png

Miss Universe 2025 ត្រូវបានចាត់ទុកថាជាការប្រកួតដែលមិនស្ថិតស្ថេរបំផុតក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោក នៅពេលដែលបញ្ហាកើតឡើងជាបន្តបន្ទាប់ពីអ្នករៀបចំរហូតដល់បេក្ខនារី។ ឆ្នាំនេះការរៀបចំនៅក្នុងប្រទេសថៃគឺរៀបចំដោយស្ថាប័ន MGI របស់ ណាវ៉ាត់៕

ហេង វិសាល មិនឱបដៃឈរមើលជួយពលរដ្ឋខ្មែររងគ្រោះពីការវា.យប្រ.ហាររបស់ថៃ

0

ដ្បិតថាកន្លងមកការជួយយ៉ាងសស្រាក់សស្រាំងរបស់ ហេង វិសាល និង ជា ស្រីនា រងការចោ.ទប្រកាន់លួចកិបកេងស្បៀងបានធ្វើឱ្យអ្នកទាំងពីរស្រងាកចិត្តក្តីប៉ុន្តែនៅពេលពលរដ្ឋខ្មែរជួយទុក្ខលំបាកអ្នកទាំងពីរក៏មិនឱបដៃឈរមើលដូចគ្នាទោះបីជាមិនបានទៅជួយដោយផ្ទាល់ដូចលើកមុន ប៉ុន្តែក៏បានជួយទៅតាមសប្បុរសជនផ្សេងៗ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ(១២ វិច្ឆិកា) ពលរដ្ឋខ្មែរត្រូវបានយោធាថៃវាយប្រហារមានទាំងរបួសនិងស្លាប់ និងជនភៀសសឹកលោកក៏បានជូនជាថវិកាសរុប១៧០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLvSCN60XSTsYy8ni77-7XiWNBc-89nCqThjpMterNnOh7K6GXVpqxSeccUZ8HzzdgymGRgoEoVv4DJUhTldl6eDQBHZP_2ff7iBONoDnYWcAPu5qwMOLaIuCkDQfFSjC8QzLb4Y909r49b961InpKRmfJ-ak0O2VN05UbeGGl0rrCTMnwUPE89XTfA1z-/s2048/image_2025-08-12_09-28-43.png

តាមការបង្ហោះរបស់ ហេង វិសាល នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា បានឱ្យដឹងថាថ្ងៃដែលយោធាថៃវាយប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់គឺជាថ្ងៃដែលឈឺចាប់របស់បងប្អូនខ្មែរយើងទាំងអស់ដែលសុខៗប្រទេសថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជា រហូតដល់មានបងប្អូនខ្មែរស្លូតត្រង់ចំនួន៥នាក់គ្រោះថ្នាក់ ១នាក់បានស្លាប់ ៣នាក់របួសធ្ងន់ និង១នាក់របួសស្រាល។ លោកបានតំណាងឱ្យបងប្អូនខ្មែរទាំងអស់បានជូនថវិកា៥០០ដុល្លារទៅកាន់គ្រួសារសព ២០០ដុល្លារជូនទៅកាន់អ្នករងរបួសធ្ងន់ និង១០០ដុល្លារទៅកាន់អ្នករងរបួសស្រាលតាមរយៈ តាំង គីមឡេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPkPAMSf2x-Q9vVG_RZMMKOHDEV3TyW8iOHLGU8HBywdYt88f_KolW6g7CMSj9vW6aAWXcsOiTU1VZa88e-nAXStrSBzAtB9SLHr1-iyUpdJhdD5uMB3MQsG3YrLMGz4vaSqH_bFPRSC5nOTMyehfDqqRlxrqNtbJtStKC-Gsw9kB30vo0O-yO_82COqN0/s2048/image_2025-08-01_14-34-22.png

មិនត្រឹមតែជូនជាថវិកាទាំងគ្រួសារសព អ្នករងរបួសធ្ងន់ស្រាលប៉ុណ្ណោះទេប៉ុន្តែ ហេង វិសាល ក៏បានជូនជាថវិកាចំនួន៥០០ដុល្លារចូលរួមធ្វើម្ហូបដល់អ្នកភាសសឹកតាមរយៈលោក Benly Cooking។ ជាមួយគ្នានេះដែរ Influencer ល្បីឈ្មោះរូបនេះបានអះអាងថាលោកបានចាត់ចែងនិងទុកដាក់ប្រាក់មូលនិធិដែលសប្បុរសជនចូលរួមតាមរយៈលោកដោយយកចិត្តទុកដាក់ តាមរយៈលទ្ធផលនេះទើបឥឡូវនេះនៅសល់ប្រាក់ដើម្បីអាចបន្តជួយនៅកាលទេសៈដែលចាំបាច់ និងសំខាន់ដូចជាក់ស្តែងដោយមិនចាំបាច់រៃអង្គាសម្តងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZJ_Y0DhYZwrpnrzrunQgkjAKUTLxuxuW44BAexMaFRdvM0jO-j2HUyCg031Y6z__Q4rhDIKX1eROICvXzupGtVxKvd614PN50N-E1mWIMfQALIm_F7spVRSDQxsirJw9SnxNkSqEAUPJ5NJp7o1EDN_d27j-qlkVKKRN6QiGcO5f6XzexfT1LuUznr48h/s2048/image_2025-08-01_14-34-20.png

មិនត្រឹមតែប៉ុណ្ណោះ ហេង វិសាល ក៏បានបង្ហាញតួលេខដែលទទួលបាននិងតួលេខដែលចំណាយនិងបង្កើត Channel Telegram ដើម្បីបង្ហោះរាល់ការប្រើប្រាស់លុយផងដែរ៕

អតីតសមាជិកព្រឹទ្ធសភាថៃខឹងសម្បារម៉ាឡេស៊ីដែលបញ្ជាក់ថា «កងទ័ពថៃដើរជាន់មីនរងរបួស គឺជាមីនចាស់»

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មានម៉ាឡេស៊ី Bernama បានផ្សាយពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រកឃើញថា គ្រាប់មីនដែលកងទ័ពថៃដើរជាន់រងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា មិនមែនជាមីនថ្មីទេ ការផ្សាយនេះផ្ទុយពីការចោទប្រកាន់របស់ថៃទាំងស្រុងថា ជាមីនថ្មីដែលកម្ពុជាទើបបង្កប់ ។ ថៃបានរឿងប្រឌិតដើម្បីចោទប្រកាន់ ទម្លាក់កំហុស បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងជាលេសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យស្ថានការណ៍តានតឹងអូសបន្លាយ ។ ក្រោយការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីធ្វើឱ្យអតីតសមាជិកព្រឹទ្ធសភាថៃខឹងសម្បារ និងបន្ទោសរដ្ឋមន្ត្រីការបរទេសថៃ ហេតុអ្វីបណ្តោយឱ្យម៉ាឡេស៊ីនិយាយបែបនេះ ។

ថៃបានព្យាយាមបំភ្លៃ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពខ្លួនជាន់រងរបួសនៅតំបន់ព្រំដែនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយថៃក៏យកលេសគ្រាប់មីនធ្វើជាមូលហេតុមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។ ក្រោយពីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី ថៃបានបញ្ជូនអាវុ.ធ និងកម្លាំងទ័ពមកព្រំដែនឡើងវិញ ហើយបា.ញ់យ៉ាងសាហា.វឃោ.រឃៅ និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួសជាច្រើននាក់ និងបាត់ប.ង់ជីវិតម្នាក់ ។

នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក Somchai Swangkarn អតីតសមាជិកព្រឹទ្ធសភា និងជាអតីតប្រធានគណៈកម្មការសិទ្ធិមនុស្សនៅប្រទេសថៃ បានបន្ទោសរដ្ឋមន្ត្រីការបរទេសថៃមិនគួរឱ្យបណ្តោយឱ្យម៉ាឡេស៊ីនិយាយនៅខាងកម្ពុជាថា កងទ័ពថៃដើរជាន់មីនរងរបួសនាពេលថ្មីៗនេះ គឺជាមីនចាស់ ។ លោកបានបង្ហោះសារក្នុងហ្វេសប៊ុក តើថៃមានក្រសួងការបរទេសដើម្បីអ្វី? ថៃបានរកឃើញមីន PMN-2 ទើបបង្កប់ថ្មីចំនួន៤គ្រាប់ ក្រសួងការបរទេសថៃមិនគួរបណ្តោយឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីនិយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រកឃើញមីនចាស់ និងឱ្យថៃអត់ធ្មត់បន្តការចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី ។

លោក Somchai សំណូមពរឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃឆ្លើយតបទៅម៉ាឡេស៊ី ឬអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីមកពិនិត្យមើលផ្ទាល់ភ្នែកនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត និងពិនិត្យមើលនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី ។ លោកចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ និងបំពានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ទើបរដ្ឋាភិបាល និងកងទ័ពថៃបង្កើនវិធានការតឹងរ៉ឹងដើម្បីការពារអធិបតេយ្យ ។

អតីតសមាជិកព្រឹទ្ធសភារូបនេះមិនចង់ឱ្យម៉ាឡេស៊ីជួយសម្របសម្រួលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃទេ ហើយចាត់ទុកម៉ាឡេស៊ីជ្រៀតជ្រែករឿងប្រទេសជិតខាង ដែលជាជម្លោះទ្វេភាគីរវាងកម្ពុជា-ថៃ ។ លើសពីនេះ លោករិះគន់ម៉ាឡេស៊ីដែលស្នើឱ្យកម្ពុជា-ថៃចរចាពហុភាគី និងចោទប្រកាន់ម៉ាឡេស៊ីធ្វើឱ្យការដោះស្រាយបញ្ហារវាងកម្ពុជា-ថៃអូសបន្លាយមិនចប់ ។

គួរបញ្ជាក់ថា ក្រោយពីសារព័ត៌មានម៉ាឡេស៊ី Bernama ចុះផ្សាយពីកងទ័ពថៃដើរជាន់មីនចាស់ មិនមែនជាមីនថ្មីដូចការចោទប្រកាន់របស់ថៃ ធ្វើឱ្យសង្គមថៃរិះគន់ម៉ាឡេស៊ីថា នៅខាងកម្ពុជា និងតវ៉ាឱ្យម៉ាឡេស៊ីកែប្រែការផ្សាយព័ត៌មានមីន ដោយប្តូរពាក្យពី «មីនចាស់» ទៅជា «មីនថ្មី» វិញ ។ បើទោះជាសារព័ត៌មានម៉ាឡេស៊ីបានកែប្រែការផ្សាយ ដោយបញ្ជាក់ថា តាមការស្រាវជ្រាវរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺកងទ័ពថៃដើរជាន់មីនថ្មី ប៉ុន្តែមិនមែនមានន័យថា គឺជាមីនរបស់កម្ពុជានោះទេ ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនលើកថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស បានព្យាយាមបោសសម្អាត និងកម្ទេចចោលនូវសំណល់ជាតិផ្ទុះរាប់លានគ្រាប់មកហើយ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនប្រើប្រាស់មីនថ្មីដាច់ខាត ៕

សារព័ត៌មានម៉ាឡេសុីកែប្រែការផ្សាយអំពីរឿងមីន ដោយប្ដូរពាក្យពី «មីនចាស់»ទៅ«មីនថ្មី» វិញ

0

ម៉ាឡេសុី៖ គេហទំព័រ Bernama ដែលជាបណ្ដាញព័ត៌មានដ៏ធំមួយរបស់ម៉ាឡេសុី បានសម្ដែងការសោ.កស្ដាយយ៉ាងខ្លាំងចំពោះកំហុសបច្ចេកទេសក្នុងការបកប្រែពាក្យពីរបាយការណ៍របស់ AOT ហើយបានចុះផ្សាយថា គ្រាប់មីនដែលទាហានថៃបានដើរជាន់គឺជា «មីនចាស់» ដោយសូមកែសម្រួលពាក្យឡើងវិញថាគ្រាប់មីននោះ គឺជា«មីនថ្មី»វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Kf0OOTzeXWrwOVlWEsgSk6BLgftC5iVbpxpDFZ2FDm4jX4XdQ5DkpmLICYxP7h9n8jYo6AWurKgwFkPP4PK5LTC9jcP0yWm3Q7QJd6uFK1sL7TC4MxJfTBSHWMN-Es7_EZvHemQssPl_vZHGZ4VdpTcGE2tpV9DzT520HbkS_4dQwwZYrC9w9gP5qs3X/s1280/photo_2025-11-14_09-03-22%20(3).jpg

នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មាន Bernama ធ្វើសេចក្ដីថ្លែងការថ្មីមួយថា ពួកគេមានការសោ.កស្ដាយចំពោះការបកប្រែខុសនៃព័ត៌មានជាភាសាអង់គ្លេសរបស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បត្តិ៍ទី១៣ ដែលបានដកស្រង់សម្តីខុសរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan ដែលនិយាយថា មីននៅតំបន់ព្រំដែនថៃ-កម្ពុជា ដែលបានផ្ទុះ និងនាំឱ្យទាហានថៃម្នាក់បាត់បង់កជើងស្តាំ គឺជា «មីនចាស់»។ គេបានគូសបញ្ជាក់ថា តាមពិតទៅ វាគឺជា «មីនថ្មី»នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcjLjZXATdC96J5HKWYiHLsIq_q5CdzwVTQ9DUBenUHSEijgjA1d4mvHhUhQRwb4NBmeQKF9cOj5n8RJ0ycy2491sJJlCaey-lKLp_9q8cCn9KabAdGp_73DGaVdsv0Mzi26j3u1cirUAa8diLXUARgTbYuwmHc3XPYuQtjKhnyW-mUxLbymq4kxUJHz8L/s1280/photo_2025-11-14_09-03-22.jpg

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ម៉ាឡេសុីមួយនេះបានបកស្រាយថា កំហុសនេះកើតឡើងដោយសារតែភាពខ្វះចន្លោះ នៅពេលដែលរឿងនេះត្រូវបានបកប្រែពីភាសាម៉ាឡេទៅជាភាសាអង់គ្លេស ដោយរដ្ឋមន្រ្តីការបរទេសនៅ Bahasa Melayu បានផ្លាស់ប្ដូរអត្ថន័យនៃសេចក្ដីថ្លែងការណ៍របស់គាត់ដោយអចេតនា។ ជាពិសេសត្រង់ចំណុចលទ្ធផលនៃការស៊ើបអង្កេតពីមីនរបស់ AOT។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2R8s-AjmEp1GB__5YRjMMQeQL0-RgGEXCKJBplnkgtBNnCwru6UGeViBeylad8ilFyL4Imi_hGon5PRgGXwdLR968miZyCasF5PjkdTjIPFVgFslAg551FPFmAyATJpRTUjQFDMggQRgbiNP-fofnBtGyaFqEUzqvphzNdjWj8ihXLfn2TYJQooQ0U7b5/s1280/photo_2025-11-14_09-03-23.jpg

កំហុសនេះ បង្កើតបានជាការយល់ច្រលំដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងកម្ពុជា និងថៃ ដែលនាំឲ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_2Ao4ef3Mvi182IgrpcyC6XEjMamTWKcqJagRYuVupcHVX5on8D-bqfSdvyofQabzLmt0HzToQKLVNAWYGqZX6atuQzB1d5zZZFOWlbiBLaCjVk1FAWJZicFGgQd1ToZAZKttyLEeexNioEtJuJszadf0n1PPqj3xl5EoF-zt8TjvDIxPCSqM4AY5G97/s1280/photo_2025-11-14_09-04-28.jpg

យ៉ាងណាមិញ បើទោះជារបាយការណ៍ស៊ើបអង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពិតជារកឃើញថា មីនដែលទាហានថៃបានដើរជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា គឺជាមីនថ្មីមែន ប៉ុន្តែវាមិនបានន័យថា នោះគឺជាមីនរបស់កម្ពុជានោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwH1vowFXBd5hdj_w-kqiB9MsXmAIrJ13QcJLb5ZGIc6vZOlGxbLqVrDWQTkCoOq6Rd9J0UrGNuCYPkOFnzTm390mXaIlyag-cN2Gr_nnBbNJ3mK0MRD6B0DuVLLLci4KdGRqQ-EcRByCeGUzMQKBImai_ItBZ8fWV31SCkV0gZWw1HcPVHR5TYHi_2dfF/s1280/photo_2025-11-14_09-04-29.jpg

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនលើកមកហើយថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស បានព្យាយាមបោសសម្អាតនិងកម្ទេចចោលនូវសំណល់ជាតិផ្ទុះរាប់លានគ្រាប់មកហើយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ថានឹងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនប្រើប្រាស់មីនថ្មីជាដាច់ខាត៕

ចិនកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺជាបន្ទាន់ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនចង់បញ្ជូនកងទ័ពទៅតៃវ៉ាន់

0

ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានការណ៍តានតឹងនៅអាស៊ីបូព៌ាបានកើតឡើងជាថ្មីម្តងទៀត នៅពេលរដ្ឋាភិបាលចិនកោះហៅមន្ត្រីស្ថានទូតជប៉ុនប្រចាំប្រទេសចិន មកបំភ្លឺជាបន្ទាន់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយពីនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi និយាយមកកាន់រដ្ឋសភាថា ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ប្រសិនបើមានការវាយប្រ.ហារពីបរទេស ។ រដ្ឋាភិបាលក្រុងប៉េកាំងយល់ថា វាជាកំហុសដ៏ធ្ងន់ធ្ងរ និងស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDpUs3iX-qmA0sh_auP92mxH9m5SRpFP-DS4KyNkz2WXSWNRPf3MXtGYfyG0uaBWVpOCh8I2ZG-6Ce65ecbkK8YZ9vBvGYBcP2RY_zk4-fGxd4cizrkVfMHsGIAgeLF_XL7l_dVMmBLWw0BV53dkjk1N_UqlshTIB9KeQ96NtveRLHPvH1g_6j3Tv8Fefb/s1280/photo_2025-11-14_11-26-58.jpg

អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Sun Weidong បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសចិន លោក Kenji Kanasugi មកជួប និងតវ៉ាជាផ្លូវការ ដោយចិនសំណូមពរឱ្យនាយករដ្ឋមន្ត្រីជប៉ុនកែពាក្យសម្តីមិនសមរម្យរបស់ខ្លួនជាបន្ទាន់ ។ រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ចិនមិនយល់ព្រមដាច់ខាត ប្រសិនបើជប៉ុនមិនកែប្រែពាក្យសម្តីវិញទេ ជប៉ុននឹងទទួលលទ្ធផលនាពេលក្រោយ ពីព្រោះតៃវ៉ាន់ជាទឹកដីរបស់ចិន ចិននឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhfQdldFGLbxwuov6UjhHb3bksBMJDveHjq9QBlDBMngVMl4CeHmLlTg4BTC0BXsZUlCaiP5iKAaGo-V31slVJS1-T9Q7SDNPCJOO7DECpbmB18K47D4P3pplFFUJie6xLmC-3CsqiPE0CRwoeqk7-NpafnhqxNwk0UkpT9GkXHiBisLWluG5GZNXLVQW/s830/photo_2025-11-14_11-26-58%20(2).jpg

កាលពីថ្ងៃទី១៣ ខែវិចិ្ឆកា នាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi បាននិយាយមកកាន់រដ្ឋសភាជប៉ុនថា បើមានហេតុការណ៍បន្ទាន់នៅតៃវ៉ាន់កាន់តែតានតឹងរហូតឈានដល់ប្រើប្រាស់នាវាចម្បាំង ឬកម្លាំងកងទ័ពដែលគំរាមកំហែងប្រទេសជប៉ុន ជប៉ុននឹងប្រើប្រាស់សិទ្ធិការពារខ្លួន និងអាចបញ្ជូនកម្លាំងកងទ័ពទៅជួយតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChbLbzkYXUdPNVyUml4lq53ztYyvEXKPtJiCypn9uGxerMtp-0X_3rYsBeuVxtE3arL7CNKmAGeYnv52pVKOOM3VkEUnIuZTBTfm77pJdTIFKIC9_ZsER73oz5SjOyKwbRsKLvkkkR9YTDP9h07i4Q9WAGLul792q_VzDEmVSc1DxmwmLmkrjg7C2P-8J/s1024/image_2025-11-14_13-10-02.png

បន្ទាប់ពីរងការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គមចិន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏បកស្រាយថា នេះគ្រាន់តែជាការឧបមាប៉ុណ្ណោះ លោកស្រីនឹងមិននិយាយបែបនេះជាមួយរដ្ឋសភាជប៉ុនទៀតទេ ។ ទោះយ៉ាងណា លោកស្រីមិនដកពាក្យសម្តីរបស់ខ្លួនឡើយ ពីព្រោះវាស្របនឹងគោលជំហរសន្តិសុខរបស់រដ្ឋាភិបាលជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi21dhl_EApuUsvz99F2ukdQyJI_u5YiIiV5YQtOwdGveqmZCYH8K0dpA9HVv6ndMh16JkU0uVgnJ1YgzEJByj079cFFykGJd9uoulM6hAN4S7XmY1Fr9D0Dns_RRo2vQpKrcjI5EwxFmBChhT-svOEBJGTQO2S3EwpemQz_SskDebcvnnkO1DoO2-h3JBA/s900/image_2025-11-14_13-10-02%20(2).png

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានព្រមានកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើជប៉ុនបញ្ជូនកងទ័ពមកចូលរួមក្នុងជម្លោះតៃវ៉ាន់ ចិននឹងចាត់ទុកជាអំពើឈ្លានពាន និងបង្កើនជម្លោះការទូតដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន ។ ចិននឹងការពាអធិបតេយ្យរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរលេងជាមួយភ្លើងទេ ពីព្រោះវាធ្វើឱ្យទំនាក់ទំនងរវាងចិន-ជប៉ុនដែលកំពុងតានតឹងកាន់តែធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNGs-B7bscXDvGvTqr41z4_tmouqQ9ocucmXXgylv2UYjolfUOHLDz8e2FkVLeCsooV_PWDqC22qPUQULYlUEgWp2kbGjt7iBhdsdLKnFpM1XuqwstOTFXtFTnnnqEQ_uc4UU3j_YIuYEP7RSLOxmtW-XF6em4iHvs1XEnTS1hG1Ku664dok7IlvuEZh5G/s770/image_2025-11-14_13-10-02%20(3).png

គួរបញ្ជាក់ថា ការរិះគន់នាយករដ្ឋមន្ត្រីជប៉ុនក្នុងបណ្តាញសង្គមចិនបានផ្ទុះខ្លាំងឡើង ក្រោយពីមន្ត្រីកុងស៊ុលចិនប្រចាំទីក្រុងអូសាកា បង្ហោះសារក្នុងបណ្តាញសង្គម X ថា ចិននឹងចាត់វិធានការដោយមិនស្ទាក់ស្ទើរ ។ បើទោះជាការបង្ហោះនេះមិនបញ្ចេញឈ្មោះសំដៅលើអ្នកណាម្នាក់ ប៉ុន្តែមន្ត្រីកុងស៊ុលចិនបានដកស្រង់ពាក្យសម្តីរបស់លោកស្រី Sanae Takaichi និងលុបសារវិញនាពេលបន្ទាប់ ៕

អនុប្រធានគណបក្សប្រជាជនបន្ទោសនាយករដ្ឋមន្ត្រីថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីប្រយោជន៍ផ្ទាល់ខ្លួនបន្តតំណែងនាយករដ្ឋមន្ត្រី

0

ប្រទេសថៃ ៖ លោក Rangsiman Rome អនុប្រធានគណបក្សប្រជាជន និងជាសមាជិកសភាបានបន្ទោសនាយករដ្ឋមន្ត្រីថៃនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី គឺគ្រាន់តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបន្តតំណែងជានាយករដ្ឋមន្ត្រីយូរអង្វែង ។ លោកសួរថា តើរដ្ឋាភិបាលថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីផលប្រយោជន៍ជាតិ ឬផលប្រយោជន៍ខ្លួនឯងឱ្យពលរដ្ឋបោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmJZRvXe18IPVmfFZODVD2n9Lc5dx0Sex5elxkXtHh4KOJwoc0GyUfPh7APeLDbAKAFy_Wx-gh9sds_zkRICbwydb3fMx4ABD9R2WexsgNDljXcNz_v7cypNA0OEQU80VXJeR8EiOQYj3zrRRDTE90vFlQZfRboNjazJblfBCUA17NFojLPAHXyz2bc-iV/s2048/544758024_1330194551796934_3633198932227769481_n.jpg

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា លោក Rangsiman Rome អនុប្រធានគណបក្សប្រជាជន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីគោលជំហររបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីថៃចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃដាច់ជើងនៅព្រំដែនខេត្តស៊ីសាកេត ថាមានអារម្មណ៍សោកស្តាយចំពោះហេតុការណ៍ផ្ទុះមីន និងខកចិត្តដែលរដ្ឋាភិបាលថៃមិនបានគិតពីសុវត្ថិភាពនៅតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpkf7kDFAlB8E8Co2X4bJ-Zb3zxWg9hy71bjLA6twPR7V4JPy0AsrvVTwjVY956Nu1lAUi7hU_JgQImzbt4LiQDIaRri6yEkul3_QUT28Q2vSreeSJvMFmUxUHkBVSBuni_Noz3lfWzG9ytfsNTuPlvWZpemtaLaM2cDcFKeYr37XCz9s-ZFV053aKMcwl/s2048/536285042_1318049639678092_8353064625011264762_n.jpg

ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកីឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ប៉ុន្តែពេលនេះ រដ្ឋាភិបាលថៃបែរជាបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ ។ ការធ្វើបែបនេះ គឺពុំបានពិចារណាពីផែនការថ្ងៃអនាគត និងសន្តិភាពក្នុងតំបន់ឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25AvX9ooiPdUpLr2irS81hjScVcmMfhOmKj-gLzCplWPT1H7XxrFUCuBxoO-JD3ht6mZjrm4yg9ZjNNbfCsgZdOmgsYoDR9wEcAl5ObQ-0WxkcpyGGRKuxQ6Ta07PNcCrBzn-Ih4fmmQ3eKiAXEuisgpkMLhCx-syMmWLWWMpfGr17Fbl3HuGQBbYkyMq/s1024/image_2025-11-14_09-09-30.png

ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យប្រទេសនានាថ្កោលទោសថៃ ដែលនេះជាការគិតមិនគ្រប់ជ្រុងជ្រោយ និងគ្មានផលប្រយោជន៍សម្រាប់ជាតិ ។ លោក Rangsiman បានសួរទៅរដ្ឋាភិបាលថៃ តើការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីផលប្រយោជន៍ជាតិ ឬផលប្រយោជន៍ខ្លួនឯងកាន់តំណែងនាយករដ្ឋមន្ត្រីបន្តនាថ្ងៃអនាគត? នាយករដ្ឋមន្ត្រីថៃមិនចាប់អារម្មណ៍នឹងថៃមានសត្រូវបន្ថែមទេ ខណៈបច្ចុប្បន្ន កំពុងមានសង្គ្រាមកូនកាត់ គឺសង្គ្រាមព័ត៌មាន និងការប្រើប្រាស់អាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFCoQNXeSSBI05e55f7nWO2LU9Eo_4PoO7dVUnyVnmW4ANa1SFRMFrOMRFV75H9lUm3jyOFbpw1XWWj-_YSf14fAf0ziXwlxNKTgR2vzhm4v_aiCt3NuUmH0qFIK0jsw1ivWGXy-rLSDvNsXZXXitvhX7NnKDiiO5ObW-IWYvp1gw5VCnlLedEFC03Fpl9/s2048/538964485_1323496882466701_7181844099013082408_n.jpg

ទោះយ៉ាងណា សមាជិកសភាថៃរូបនេះគាំទ្ររដ្ឋាភិបាលរបស់ខ្លួនដែលបង្កើនវិធានការកងទ័ពយ៉ាងតឹងរ៉ឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យប្រើប្រាស់បច្ចេកវិទ្យាដើម្បីឱ្យថៃអាចប្រមូលភស្តុតាងបង្ហាញពិភពលោក ។ ក្រៅពីនេះ ក៏បានសំណូមពរឱ្យរដ្ឋាភិបាលថៃអូសទាញប្រទេសនានាដាក់សម្ពាធ និងថ្កោលទោសកម្ពុជាពីការបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពថៃរងរបួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUrOPXecVVDaMrzonAacEkT_jvjKLkYyY3SoM8GzjVRXqhnQzGiF2zTzJOEoS4mfbwrsOGv3DdbBpVUOgNEcUL5NHiNIIspSJ7-1YBbG-cS8NTofN4Mn9fIz7TyKmDaDAAlqiewGrC3vynkrm-m6GdkH9iLEs0tlGGsauupjt1LetQu0dLPKda2GDIw1Y6/s1200/image_2025-11-14_09-09-29.png

គួរបញ្ជាក់ថា ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនក្នុងទឹកដីថៃ និងយកបញ្ហាមីនធ្វើជាលេសបង្កសង្គ្រាមឈ្លានពានកម្ពុជាកាលពីខែកក្កដា បើទោះកម្ពុជាបញ្ជាក់ថា ជាមីនចាស់បន្សល់ទុកពីសង្គ្រាមស៊ីវិលក្តី ។ តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ៕

ស្ថានទូតចិនប្រចាំប្រទេសថៃ បង្ហាញគោលជំហរជួយកាត់បន្ថយស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃតានតឹងឡើងវិញក្រោយពីថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពខ្លួនរងរបួស ហើយនាយករដ្ឋមន្ត្រីថៃក៏បញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។ ថ្មីៗនេះ កងទ័ពថៃបានបា.ញ់យ៉ាងសាហា.វឃោ.រឃៅ និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួសជាច្រើននាក់ និងបាត់ប.ង់ជីវិតម្នាក់ ។ ការបង្កអំពើហិង្សារបស់ថៃធ្វើឱ្យស្ថានទូតចិនប្រចាំប្រទេសថៃបារម្ភ និងបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ត្រៀមខ្លួនជួយកាត់បន្ថយស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃ ។

ស្ថានទូតចិននៅទីក្រុងបាងកក បានបង្ហាញគោលជំហរជួយកាត់បន្ថយស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ ហើយស្ថានទូតចិនសង្ឃឹមប្រទេសទាំងពីរងាកមកចរចាគ្នាស្វែងរកសន្តិភាពឡើងវិញក្នុងលក្ខណៈមិត្តភាព ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីស្វែងរកដំណោះស្រាយព្រំដែន ។ ការបង្ហោះសាររបស់ស្ថានទូតចិននេះ ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឡើងកំដៅដោយសារថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពខ្លួនរងរបួស នាយករដ្ឋមន្ត្រីថៃក៏បញ្ចប់កិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ និងមានការបាញ់ប្រហារពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យរងរបួស និងបាត់បង់ជីវិត ។

តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ក្នុងឋានៈជាមិត្ត និងជាប្រទេសជិតខាងរបស់កម្ពុជា-ថៃ ចិនសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា-ថៃនឹងអត់ធ្មត់ដើម្បីស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងប្រកាន់ខ្ជាប់នូវការចរចាក្នុងលក្ខណៈមិត្តភាព ។ ប្រទេសទាំងពីរគួរតែប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ឱ្យក្លាយជាប្រយោជន៍ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនឱ្យឆាប់រហ័ស ព្រមទាំងការពារមិនឱ្យមានស្ថានការណ៍តានតឹងកើតឡើង ហើយចិននឹងជំរុញសន្តិភាពកម្ពុជា-ថៃតាមរយៈវិធីរបស់ចិនបន្តទៀត ។

ក្រៅពីចិន ម៉ាឡេស៊ីក៏បានជំរុញឱ្យកម្ពុជា-ថៃចរចារកដំណោះស្រាយព្រំដែនដោយសន្តិវិធី និងជួយសម្របសម្រួលឱ្យប្រទេសទាំងពីរឈានទៅរកសន្តិភាពបន្តទៀត ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។ពេលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រកឃើញថា គ្រាប់មីនដែលកងទ័ពថៃដើរជាន់ផ្ទុះកាលពីថ្ងៃទី១០ ខែវិច្ឆិកា មិនមែនជាគ្រាប់មីនថ្មីទេ ដែលផ្ទុយពីការចោទប្រកាន់របស់ថៃទាំងស្រុងថា កម្ពុជាទើបបង្កប់ថ្មី ។

ដូចគ្នានេះ អាមេរិកបានជំរុញឱ្យកម្ពុជា-ថៃគោរពកិច្ចព្រមព្រៀងសន្តិភាព គោរពបទឈប់បាញ់ និងកាត់បន្ថយស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែន ។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់និយាយថា លោកប្រធានាធិបតី Donald Trump ប្តេជ្ញាចិត្តបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ ហើយអាមេរិករំពឹងរដ្ឋាភិបាលកម្ពុជា-ថៃគោរពយ៉ាងពេញលេញនូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នានាពេលថ្មីៗនេះ ។ អាមេរិកនៅតែរក្សាគោលជំហររឹងមាំចង់ឃើញប្រទេសជិតខាងទាំងពីរទទួលបានសន្តិភាពយូរអង្វែង អាមេរិកបានប្រមូលព័ត៌មានបន្ថែមពីហេតុការណ៍កងទ័ពថៃជាន់មីននៅព្រំដែនដើម្បីជំរុញឱ្យកម្ពុជា-ថៃបន្តរក្សាស្ថិរភាព ។

ថៃត្រូវតែបញ្ឈប់ការចោទប្រកាន់កម្ពុជារឿងគ្រាប់មីនម្តងហើយម្តងទៀត ពីព្រោះពេលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានរកឃើញការពិតហើយ គឺមិនមែនជាគ្រាប់មីនថ្មីទេ វាជាគ្រាប់មីនចាស់ដែលកងទ័ពថៃល្មើសចូលដែនអធិបតេយ្យកម្ពុជា ។ ពិភពលោកដឹងការពិតហើយថា ថៃប្រឌិតរឿងមីនទម្លាក់កំហុសលើកម្ពុជាដើម្បីយកលេសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ៕

តារាម៉ូដែល ធីតា ទម្លាយរឿងនៅពីក្រោយការស្លៀកឈុតស្បៃខ្មែរអំឡុងពេលប្រកួត Face of Asia 2025

0

កញ្ញា សារុន វីរ:ធីតា ហៅ Feng yuu បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នៅពេលនាងបានទម្លាយប្រាប់ទស្សនិកជនមានគេឈរសម្លក់នាងនៅក្នុងកំឡុងពេលប្រកួត Face of Asia 2025 ដែលប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូងកាលពីកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvupjQwPaXCfYjfRcsL5E63LRAzKWzCHAK8pJiuHdtvN3QFIYHD9oovc5BsBZhIZIsAcCtx0jgf5CPmh4g7nu12l2vxteNuE4C7ijtDO8K4rFrGMcIby-hrT8F4hyphenhyphen5iRQk9ktxQj3xl8fKEf599yRtMOsN9yFxa75B5TakC5nhZV33U2JlaT66y1W31NTF/s2048/image_2025-11-13_15-35-30.png

Top 10 face of Asia 2025 បានរៀបរាប់នៅក្នុងវីដេអូថា «នៅពេលនាងស្លៀកឈុតប្រពៃណីក្នុងពេលប្រកួតគឺ នាងបានជួបរឿងមួយធ្វើឱ្យអារម្មណ៍អត់ល្អ គឺមានគេឈរសម្លក់នាងពេលស្លៀកឈុតប្រពៃណីខ្មែរ។ ធីតា បានបន្តទៀតថា «មានមនុស្សប៉ុន្មាននាក់គឺឈរសម្លក់នាងតែម្តងធ្វើឱ្យនាងកើតជាចម្ងល់ថានាងធ្វើអ្វីខុសឬយ៉ាងណា»។ ទោះជាយ៉ាងនេះក្តី Feng yuu ថាពេលនាងដឹងគឺលែងឆ្ងល់ទៀតហើយគឺនាងដើរទៅជិតឈរស្តាប់ពួកគេនិយាយទើបនាងលែងប្រកាន់។ Face of Cambodia 2025 បាននិយាយទៀតថានាងមានរឿងជាច្រើនទៀតប៉ុន្តែមិនមែនមានរឿងជាមួយក្រុមការងារឬបេក្ខភាពដទៃទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlszFLz4mAUT_PBD_7HUvAOSsqrsAuc-JvDM2deW0YRLZfdeOQBb0dUugx1dncdn6mADaTAmkCqHMce-Gd-IBpkpV19iYbpXu8xaP0u15aAn3GotdhBw2-hST6pcGPQXXxLXu4_Ii-v9zDVDuuA5Kx4jSYiMd3539OayedmPUBgjOFgbFZidx0KGEftmAn/s2048/image_2025-11-13_15-35-31.png

ទោះបីជាតារាម៉ូដែលនេះមិនបានបញ្ជាក់ចំៗក្តីប៉ុន្តែអ្នកទស្សនាជាច្រើនជឿថាអ្នកដែលឈរសម្លក់ ធីតា ពេលបង្ហាញឈុតស្បៃខ្មែរនោះគឺទំនងជាជនជាតិថៃ ខណៈប្រទេសនេះក៏បានចូលរួមប្រកួតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisru-uZbZl3WBMRo4_5tx6iwPYxBwxxWilASAzpLBUNR0Wgjn0PSo8Ma2tqoJnwGfbP4fcPOiY51LtgdGKyNLjBoGJRqs8mQlTX3NgPcwqBhPQ-FNKSg4RwlJFB2hh3eODTLom0hQg2NgbtNDr_5T5LlPmNK0wKio6RsaLhW2XLb36_NpaYbneovHP3H6x/s2048/image_2025-11-13_15-35-32.png

គួរបញ្ជាក់ផងដែរថា កាលពីចុងខែតុលា សារុន វីរ:ធីតា បានតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី face of Asia 2025 ដោយបានឈានដល់ TOP នៃការប្រកួតនេះដែលមាន១៦ប្រទេសចូលរួម និង បេក្ខភាពប្រកួតប្រជែង ៥៩នាក់។ តារាម៉ូដែលអាយុ១៧ឆ្នាំនិងមានកម្ពស់១.៧៧រូបនេះបានបំបែកកំត្រាកម្ពុជាចូល Top 10 លើកដំបូងក្នុងកម្មវិធីដែលបានប្រព្រឹត្តទៅនៅកូរ៉េខាងត្បូង៕