Home Blog Page 213

ម្នាក់ម្តង! ទ្រី សក្កដា ពន្លះ ម៉ៃ សុគន្ធ ថាប្រទេសកំពុងជួបទុ.ក្ខបែរសើចសប្បាយប្រម៉ូតល្បែ.ង

0

ដូចមហាជនមួយចំនួនធំជ្រាបមកហើយថា ម៉ៃ សុគន្ធ តែងតែដេញដោលមិនដាច់អំពីមូលនិធិរបស់ ប៉ីប៉ី ឌី ដោយចង់ឱ្យបង្ហាញពីរបាយការណ៍ការចំណាយ ខណៈគេបានឃើញ ទ្រី សក្កដា ចេញមកតបតនឹង ម៉ៃ សុគន្ធ ដូចគ្នា។ ស្របពេលស្ថានការណ៍ថ្មីៗនេះ ទ្រី សក្កដា ក៏បានវាយបកទៅកាន់ ម៉ៃ សុគន្ធ ទាំងរឿងឱ្យចេញមុខធ្វើមូលធិនិម្តង រួមទាំងការផ្សព្វផ្សាយល្បែងក្នុងពេលប្រទេសកំពុងមានទុក្ខលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX9oOkw-uw_cg8yIJmM0oX83bTUCIfG1GCmgYw4Ds_Z-2CY_ki4Se8RIY4MGZfyjhPuluLItMkPOsoqxMYgFtymuHZd8RmoTWIVk2o1XGNWLmxMYZtyzTg0PKLCEWytbw3_6GiTSVwKaGZrWKFDMHXaI4ONKgGDzqzAWEXHfvFF6bhaftp_MRueXyFLtpa/s1842/image_2025-09-09_10-20-45.png
នៅថ្ងៃទី១៣ ខែវិច្ឆិកា ទ្រី សក្កដា ដែលជាសិល្បករតែងនិពន្ធមួយរូបនិងជាមិត្តសម្លាញ់របស់ ប៉ីប៉ី ឌី បានចេញមុខមកពន្លះ ម៉ៃ សុគន្ធ ចាស់ដៃ។ ក្នុងការបង្ហោះសារដំបូង ទ្រី សក្កដា បាននិយាយថា «ដល់ពេលត្រូវ សុគន្ធ ច្រមុះតោ ធា និងពូចក់ រួមទាំងពួកតែស្ករចេញមុខរកជំនួយជូនបងប្អូននៅព្រំដែនហើយ ផ្អាកលេងល្បែងសិន អាយុកញ្ចាស់ក្បាលអញ្ចឹង ត្រូវចេញមុខមកជួយជាតិ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrz2M9r-4qkULozvegBcxCp5P1k3vulkyfVEkzr2nv_18wXC5XC8ZCw3a7ljF3j0AcjFP9QpO-GltFbfD9xk3V5GoPZSU_CopgecTSha14_FKRpGvRruAQXVF3QuTi1afmQQugmAgaE9aIRQUsxbiU7TiqFllo_051JZ2G8Z9t36_uvJmPZjkIv65C2D1P/s2048/image_2025-09-17_09-30-10.png

បន្ទាប់មក សក្កដា បានបង្ហាញរូបភាព Screenshot ការបង្ហោះរបស់ ម៉ៃ សុគន្ធ និងអ្នកលេងបណ្តាញសង្គមផ្សេងទៀតដែលឆ្ងល់នឹងលុយមូលធិនិដោយបន្ថែមពាក្យសម្តីថា «សុំផ្ញើជូនច្រមុះតោអត់រន្ធ រួមទាំងពួកឆ្ងល់ទាំងឡាយ! របាយការណ៍នេះ ពួកយើងនឹងមិនបញ្ចេញដល់ថ្ងៃពួកឯងលាចាកលោកទៅ ទុកឱ្យឆ្ងល់ដល់ដង្ហើមចង្រឹត»។ ទ្រី សក្កដា បានបន្ថែមទៀតថាទោះយកមេធាវីមកប្តឹង ទោះជាប់គុក ក៏អត់និយាយដែរ ខណៈលោកបានជំរុញឱ្យ បុគ្គលដែលអះអាងថាមានខ្នងផ្កាយបី និងម៉ៃ សុគន្ធ បង្ហាញអត្តសញ្ញាណមេនសិនខ្នងផ្កាយ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgViLx823DgjvhRsNcpqmcBc22gOP-oakuDPIwI61ExLMaKNjsXH07bIJR0tnAV4Lz5nSiJPgsCuID5VkqlvjqIZ54Z9Xg1I33193cSWb8OeqVc-QmuQDWxcOLEhSTsqGi1G4I7J5MwSgZ-s9tl1jfv8KYrjQF7lOizb-nKOb7MGpIzPrarH67T3jBNZyF_/s2048/image_2025-09-04_14-10-17.png

មិនឈប់ត្រឹមនេះនោះទេ ទ្រី សក្កដា ក៏បានពន្លះ ម៉ៃ សុគន្ធ អំពីការប្រម៉ូតល្បែងស៊ីសងផងដែរដោយនិយាយថា «ប្រទេសជាតិកំពុងរងទុក្ខ វាសើចក្អះក្អាយប្រម៉ូតល្បែង ថោកទាបណាស់ក្រុមអស់នេះ»៕

បែ.កការស្រេច! ក្រុមអ្នកសង្កេតការណ៍អាស៊ាន បញ្ជាក់ថាមីនដែលទាហានថៃបានជាន់គឺជា«មីនចាស់»

0

ចាំមើលថៃចោ.ទកម្ពុជាបានយ៉ាងម៉េចទៀត ព្រោះនៅពេលនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានរកឃើញថា គ្រាប់មីនដែលទាហានថៃបានដើរជាន់ផ្ទុះកាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅមិនមែនជាមីនថ្មីនោះទេ។ ការណ៍នេះផ្ទុយពីការអះអាងរបស់ថៃទាំងស្រុង ដែលថាគ្រាប់មីននោះ គឺជាមីនថ្មីដែលកម្ពុជាទើបដាក់ដាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3HvJAlqEPmJJWgkAp5_MgW449gOGPh3rKoY8QJIavz7v1Xz5TOL1smMaRwk8qeIXxqT-lRqQXJLSrg4kXRJZoBYv6nyy2mVsNu6h6hlSttv4Ciqk-IyyPxUk_-NIK_kynV2ZY9aVLLqMjRTPBoHqwHqmWKBz0DLnJdzLUDiGSyWXvMZ0L8Mp0ze2qyEhs/s1110/photo_2025-11-14_09-03-22%20(2).jpg

យោងតាមសារព័ត៌មាន Bernama របស់ម៉ាឡេសុី នាយប់ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែវិច្ឆិកា បានចុះផ្សាយអំពីប្រមុខការទូតម៉ាឡេស៊ី លោក Mohamad Hasan បានបញ្ជាក់បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និង ថៃ ថា ប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំកិច្ចចរចារវាងថៃ និងកម្ពុជា ដើម្បីរក្សាបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ បន្ទាប់ពីមានការរង្គោះរង្គើឡើងវិញនៅតាមព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Kf0OOTzeXWrwOVlWEsgSk6BLgftC5iVbpxpDFZ2FDm4jX4XdQ5DkpmLICYxP7h9n8jYo6AWurKgwFkPP4PK5LTC9jcP0yWm3Q7QJd6uFK1sL7TC4MxJfTBSHWMN-Es7_EZvHemQssPl_vZHGZ4VdpTcGE2tpV9DzT520HbkS_4dQwwZYrC9w9gP5qs3X/s1280/photo_2025-11-14_09-03-22%20(3).jpg

យោងតាមលោក ម៉ូហាម៉ាដ ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងឈប់បា.ញ់ដោយឯកតោភាគី បន្ទាប់ពីបុគ្គលិកកងទ័ពជាច្រើននាក់ដែលកំពុងល្បាតនៅតាមព្រំដែនបានរងរបួស បន្ទាប់ពីជាន់មីនដែលខ្លួនអះអាងថាត្រូវបានដាក់ដោយប្រទេសកម្ពុជា។ លោកបានគូសបញ្ជាក់បន្ថែមថា “ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅប្រទេសថៃ និងកម្ពុជាបានរាយការណ៍ថា មីនដែលទាហានថៃបានជាន់នោះគឺមិនមែនជាមីនថ្មីទេ..”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcjLjZXATdC96J5HKWYiHLsIq_q5CdzwVTQ9DUBenUHSEijgjA1d4mvHhUhQRwb4NBmeQKF9cOj5n8RJ0ycy2491sJJlCaey-lKLp_9q8cCn9KabAdGp_73DGaVdsv0Mzi26j3u1cirUAa8diLXUARgTbYuwmHc3XPYuQtjKhnyW-mUxLbymq4kxUJHz8L/s1280/photo_2025-11-14_09-03-22.jpg

ប្រមុខការទូតម៉ាឡេសុីរូបនេះបន្តទៀតថា ដ្បិតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មិនមានទីតាំងនៅតាមព្រំដែន ប៉ុន្តែពួកគេតែងតែសង្កេត និងរាយការណ៍អំពីការវិវត្តនានានៅក្នុងតំបន់នោះទៅកាន់ភាគីពាក់ព័ន្ធ។ ការលើកឡើងនេះលោកចង់បានន័យថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺបានដឹងយ៉ាងច្បាស់អំពីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា និង ថៃ ហើយរបាយការណ៍របស់ពួកគេ គឺជាសេចក្ដីរាយការណ៍ដែលគួរឲ្យទុកចិត្តបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2R8s-AjmEp1GB__5YRjMMQeQL0-RgGEXCKJBplnkgtBNnCwru6UGeViBeylad8ilFyL4Imi_hGon5PRgGXwdLR968miZyCasF5PjkdTjIPFVgFslAg551FPFmAyATJpRTUjQFDMggQRgbiNP-fofnBtGyaFqEUzqvphzNdjWj8ihXLfn2TYJQooQ0U7b5/s1280/photo_2025-11-14_09-03-23.jpg
គួរបញ្ជាក់ថា បើតាមការប្រកាសរបស់ម៉ាឡេសុីអំពីលទ្ធផលស៊ើបអង្កេតរបស់ក្រុមអ្នកសង្កេតការណ៍ AOT ដូចខាងលើវាបញ្ជាក់បានយ៉ាងច្បាស់ថា អ្វីដែលថៃបានលើកឡើងកន្លងមកនេះគឺជារឿងប្រឌិត ដើម្បីចោ.ទប្រកាន់ ទម្លាក់កំហុស និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងដើម្បីប្រើប្រាស់ជាលេសក្នុងការបញ្ចប់សន្តិភាព បង្កឲ្យមានភាពតានតឹងមិនចេះចប់មិនចេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_2Ao4ef3Mvi182IgrpcyC6XEjMamTWKcqJagRYuVupcHVX5on8D-bqfSdvyofQabzLmt0HzToQKLVNAWYGqZX6atuQzB1d5zZZFOWlbiBLaCjVk1FAWJZicFGgQd1ToZAZKttyLEeexNioEtJuJszadf0n1PPqj3xl5EoF-zt8TjvDIxPCSqM4AY5G97/s1280/photo_2025-11-14_09-04-28.jpg

បន្ថែមលើនេះ ប្រសិនបើក្នុងករណីថានោះគឺជាមីនចាស់នោះ វាមានន័យថាទីតាំងដែលទាហានថៃបានដើរល្បាតនាពេលនោះគឺស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងពិតប្រាកដ។ ដូច្នេះរង់ចាំមើលថា ថៃនឹងធ្វើការបកស្រាយ ឬរកនឹកចោ.ទអ្វីបន្ថែមលើកម្ពុជាជាបន្តទៀត? ព្រោះខណៈពេលនេះទាំងម៉ាឡេសុី និងប្រទេសដទៃផ្សេងទៀតបានដឹងហើយថា ការអះអាងរបស់ថៃពាក់ព័ន្ធនឹងរឿងមីន គឺខុសពីការពិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwH1vowFXBd5hdj_w-kqiB9MsXmAIrJ13QcJLb5ZGIc6vZOlGxbLqVrDWQTkCoOq6Rd9J0UrGNuCYPkOFnzTm390mXaIlyag-cN2Gr_nnBbNJ3mK0MRD6B0DuVLLLci4KdGRqQ-EcRByCeGUzMQKBImai_ItBZ8fWV31SCkV0gZWw1HcPVHR5TYHi_2dfF/s1280/photo_2025-11-14_09-04-29.jpg

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្តេជ្ញាចិត្តជួយ និងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ អំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពក្រោយហេតុការណ៍ដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរនាពេលថ្មីៗនេះ ។ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានឆ្លើយតបជាវិជ្ជមានរកដំណោះស្រាយព្រំដែនដោយសន្តិវិធី និងស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl8UDZur3zza2P4wgwfzYpMdLL7bP_gYLqP7jqEQaFG6TCwxg0AxL1lMJauyKMWNI7-L3JsBeZ6FKvRY5qSRosG_hsVYxzus7dUBr92YAeTvwdDWFPDR8tb61b-KEScK-bkwSAyineuKt7427ggo75I5g8xy0i-aUfCnLBBpXZ-dkYbb-bkcqIhduNhAiN/s1920/image_2025-11-14_09-09-28.png

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានជំរុញសន្តិភាពកម្ពុជា-ថៃរហូតមក បានបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ៖ «ខ្ញុំទូរស័ព្ទទៅកាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាពីរឿងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោយកើតហេតុការណ៍ហិង្សានៅតំបន់ព្រំដែនប្រទេសទាំងពីរ ។ មេដឹកនាំ២រូបឆ្លើយតបជាវិជ្ជមាន និងប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយព្រំដែនដោយសន្តិវិធីស្របតាមកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25AvX9ooiPdUpLr2irS81hjScVcmMfhOmKj-gLzCplWPT1H7XxrFUCuBxoO-JD3ht6mZjrm4yg9ZjNNbfCsgZdOmgsYoDR9wEcAl5ObQ-0WxkcpyGGRKuxQ6Ta07PNcCrBzn-Ih4fmmQ3eKiAXEuisgpkMLhCx-syMmWLWWMpfGr17Fbl3HuGQBbYkyMq/s1024/image_2025-11-14_09-09-30.png

លោក Anwar បន្តថា ៖ «ខ្ញុំបានបញ្ជាក់ពីគោលជំហររបស់ម៉ាឡេស៊ីដែលត្រូវការឱ្យកម្ពុជា-ថៃមានសន្តិភាព និងឈប់បាញ់ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ ខ្ញុំក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ីក្នុងការបំពេញតួនាទីជាអ្នកសម្របសម្រួលឱ្យប្រទេសទាំងពីរឈានទៅរកសន្តិភាពបន្តទៀត ។ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានអរគុណដល់គោលជំហររបស់ម៉ាឡេស៊ី ដែលបានបំពេញតួនាទីមិនត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក្នុងឋានៈមិត្តភាព និងជាប្រទេសជិតខាងដែលចង់ឃើញសន្តិភាពក្នុងតំបន់អាស៊ាន» ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសំណូមពរឱ្យកម្ពុជា-ថៃបង្ហាញការប្តេជ្ញាចិត្ត និងភាពក្លាហានក្នុងការស្តារស្ថិរភាពនៅតាមបណ្តោយព្រំដែនឱ្យមានសន្តិភាពយូរអង្វែងក្នុងតំបន់អាស៊ាន និងដើម្បីសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicK1DY-9bDUIFrcc0CgclO46Zbalc1CAYH6sHHnBgjAGh46R6-YHJCiUUcckmKSVWijDzVmSTe-Mzjz7zhVKD8mVCJ2bCf_-B7vFY5o8uGQlXrWxWMuqDtoWZNpy2edtS_gQt92eXFdIXSCFX8F3wMALZX3ooppUYTXcqhsrun8kNhkhPKQqbkPZ48BxLO/s1280/photo_2025-11-14_08-39-36.jpg
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការបន្តដើរតួជាអ្នកសម្របសម្រួល ដើម្បីឆ្ពោះទៅរកសន្តិភាព ។ ជាការឆ្លើយតប មេដឹកនាំកម្ពុជា-ថៃបានសម្តែងនូវការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងការទទួលខុសត្រូវដែលម៉ាឡេស៊ីកំពុងទទួលបន្ទុក មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងនាមជាមិត្តភក្តិ និងជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ដែលប្តេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា-ថៃជំរុញឱ្យប្រទេសទាំងពីរចរចារកសន្តិភាព និងត្រៀមខ្លួនសម្របសម្រួលរកដំណោះស្រាយព្រំដែននេះ ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួនជាន់មីននៅព្រំដែនខេត្តស៊ីសាកេត ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី រួចហើយថៃក៏ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។ បន្ទាប់មក នៅថ្ងៃទី១២ ខែវិច្ឆិកា កងទ័ពថៃបានបាញ់យ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួសជាច្រើននាក់ និងបាត់បង់ជីវិតម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUrOPXecVVDaMrzonAacEkT_jvjKLkYyY3SoM8GzjVRXqhnQzGiF2zTzJOEoS4mfbwrsOGv3DdbBpVUOgNEcUL5NHiNIIspSJ7-1YBbG-cS8NTofN4Mn9fIz7TyKmDaDAAlqiewGrC3vynkrm-m6GdkH9iLEs0tlGGsauupjt1LetQu0dLPKda2GDIw1Y6/s1200/image_2025-11-14_09-09-29.png

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕

ទោះថ្ងៃសីល រ៉េត សារីតា លែងទប់នឹងអ្នកមួយចំនួនយកលេសស្នេហាជាតិមកជាន់ពន្លិចខ្មែរគ្នាឯង

0

អស់ទ្រាំនឹងអ្នកមួយចំនួនយកលេសស្នេហាជាតិជាន់ពន្លិចខ្មែរគ្នាឯង រ៉េត សារីតា ព្រលយពាក្យសម្តីទៅកាន់អ្នកទាំងនោះទោះបីជាចំថ្ងៃសីលក៏ដោយ។ បវរកញ្ញារូបនេះថាអ្នកដែលប្រមាថមកលើនាង នាងមិនខឹងនោះទេប៉ុន្តែអាណិតវិញហើយបើមានខ្លួនស្រូបយកឱ្យអស់ចុះយុគ៩នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWZwXx8H8fpOyNFPeIPCJf-0jBJaOZQVGqMSZKYLraPWmNr83mAFeEdynN9xCAXBU9ixNqJhNH0vqFln2XAiZ5sWN6HJtcpqWOnd4kPQNRBEV3Qmq7Smf1NX1EuoBO7j4aoDNhbUipFMzCjjH3CUY1HYGJmAj_AWQyM5fCS63HcstNWgx943KHBXpO1iXC/s2048/image_2025-11-13_14-13-20.png

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ស្រាប់តែចេញមកបង្ហោះសំណេរយ៉ាងដូច្នេះថា «ថ្ងៃនេះសូមបញ្ចេញមតិមួយទាន់ទំនេរ។ ប្រទេសជាតិកំពុងតែជួបទុក្ខលំបាក កាលៈទេសៈផុយស្រួយ តែសម្បូរណាស់អ្នកតែស្ករ អ្នកឆ្លៀតឱកាសយកលេសយកឈ្មោះជាអ្នកស្នេហាជាតិ មកជាន់ពន្លិចខ្មែរគ្នាឯង។ ចាកប្រធានខ្លាំងណាស់ ឯណាទៅ critical thinking? »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWjsX9fI7ede5trOSVzB7O7KSq2cknvBkxXHIyTSONKe4zpQEIhiafUmVy6B7Sya8nGB1CBFnw0U6bJwpJ13FSGLFREIdeBPDCdd2La2YSCl1hK0iyS9hJZAJWCNO7ccHcOfap3AR02QHQeVCQoL-RaVJOXI5j50v9X8EFpB-gbBjeDBnbkShy5zWFrMQ/s2048/image_2025-11-13_14-13-22.png
បវរកញ្ញារូបនេះបន្តទៀតថា «បើទំនេរណាស់ មកនេះមក ចុះទៅបេសកកម្មផ្ទាល់ជាមួយខ្ញុំ។ ខ្ញុំមិនចេះហូបជោរទេ។ ដរាបណាខ្ញុំនៅមានឈាមជ័រជាកូនខ្មែរ សីលធម៌ខ្ញុំនៅប្រកាន់ខ្ជាប់ជានិច្ច ទៅកាន់អស់លោកអ្នកដែលប្រមាថមកលើខ្ញុំ។ ខ្ញុំមិនខឹងទេ តែខ្ញុំពិតជាអាណិតទៅវិញ។ ចូលចិត្តណាស់រឿងថែមល្បោយ។ ហើយបើមានខ្លួនស្រូបយកឱ្យអស់ចុះ យុគ៩នេះ។ ខ្ញុំទុកចិត្តទាំងស្រុងលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កាលៈទេសៈដ៏ពិបាកមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhi6kBZrx1VVH3RWtTzwY4Pr_XY0qqmjJVP2aSMxDxzdGc9IauHJtef4h9BBdRb4qQd8LjAVKAORV44BZttpLLFXOuodEy_Ma-EqQhXIF4O-PiZ6kMEnIYOFG6xF9D8llZlRAu2q9MN1bzdtAF7r0sMlRdtrkNGJLZS8EYe9jnJs5V1uIzgNXGhxZwLY9Y/s2048/image_2025-11-13_14-13-23.png
មុននឹងបញ្ចប់សំណេរ រ៉េត សារីតា បានបួងសួងដល់ទេវតា វត្ថុស័ក្តិសិទ្ធ ជួយការពារថែរក្សាដល់ប្រជាជនខ្មែរ ប្រទេសដ៏ស្លូតត្រង់ឱ្យរួចផុតទុក្ខពីប្រទេសជិតខាងដែលគ្មានសណ្តាប់ធ្នាប់ គ្មានអ្នកដឹកនាំច្បាស់លាស់មួយនេះ។ សារីតា ថា «សូមកម្ពុជា មានពិភពលោកធ្វើជាសាក្សី និងទទួលបាននៅសុខសន្តិភាពពេញលេញ១០០% មកវិញ ឆាប់ៗខាងមុខនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzhhctFBN6rS1SpF1xlzQaLr8GCa-Ni_TjlSr3F3XxWZnnXkiNu-I-JhMxnqwxD2_bFDJzGpngXphtMjxCxhXnbIe3uYYfUd3FcIlURfIIlRIl907_tUz0AefAdOvFlilnVCmAm6lzmtEh-QDcc7YfqDpqHOz8NB1GvgzTu8UxAzbLGVFNy8aF92IFv6eZ/s2048/image_2025-11-13_14-13-25.png
មុននឹងបង្ហោះសំណេរខាងលើនេះ គេបានឃើញ រ៉េត សារីតា ចែករំលែកខ្លឹមសាររបស់រាជរដ្ឋាភិបាលជុំវិញហេតុការណ៍យោធាបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់។ យ៉ាងណាការចែករំលែករបស់ សារីតា ស្រាប់តែគេឃើញមានមតិរិះគន់ចំពោះនាង។ គេចាំបានថាកាលចុងខែតុលា រ៉េត សារីតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ចាស់ដៃមកកាន់នាងបន្ទាប់ពីមានការបង្ហោះថាកុំឱ្យយកទុក្ខសោកអ្នកដទៃមកលេងសើចឱ្យរក្សាភាពថ្លៃថ្នូរជាកូនខ្មែរក្នុងពេលព្រះមហាក្សត្រីថៃ Sirikit សោយទិវង្គត៕

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ៖ «ការបង្កជម្លោះជាមួយកម្ពុជាមិនប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មរវាងថៃនិងអាមេរិកទេ»

0

ប្រទេសថៃ ៖ ស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃបានតានតឹងឡើងវិញបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស និងយកបញ្ហាមីនជាលេសមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបដែលថៃចាប់ខ្លួនដោយខុសច្បាប់ ។ ការបញ្ចប់កិច្ចព្រមព្រៀងធ្វើឱ្យមតិនានាបារម្ភពីផលប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មរវាងថៃ-អាមេរិក ពីព្រោះលោកប្រធានាធិបតី Donald Trump កំណត់ឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ អ្នកស្រី Suphajee Suthumpun បាននិយាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ការបង្កជម្លោះជាមួយកម្ពុជានឹងមិនប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយអាមេរិកទេ អាមេរិកនឹងយល់ពីថៃដែលសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី ។ អ្នកស្រីជឿថា អាមេរិកនឹងមិនលើកពីកិច្ចព្រមព្រៀងសន្តិភាពដើម្បីពន្យារពេល ឬឈប់ចរចាពាណិជ្ជកម្មជាមួយថៃ ដោយសារថៃប្រាប់អាមេរិកថា កម្ពុជាល្មើសកិច្ចព្រមព្រៀងមុន ដូច្នេះ ការចរចាពាណិជ្ជកម្មជាមួយអាមេរិកនឹងសម្រេចតាមគោលដៅនាចុងឆ្នាំ២០២៥ ។

អ្នកស្រី Suphajee បាននិយាយពីមតិនានាបារម្ភពីថៃបង្កជម្លោះជាមួយកម្ពុជានឹងប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មរវាងថៃ-អាមេរិក ថាការចរចាពាណិជ្ជកម្មជាមួយអាមេរិកបានដំណើរការទៅមុខ និងមិនប៉ះពាល់ឡើយ ពីព្រោះថៃប្រាប់អាមេរិកថា កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនធ្វើឱ្យកងទ័ពថៃរងរបួស ។ ហេតុនេះ រដ្ឋាភិបាលថៃទទួលយកមិនបានទេ ហើយសង្ឃឹមអាមេរិកនឹងយល់ពីបញ្ហានេះ អាមេរិកមិនគួរយកហេតុផលជម្លោះកម្ពុជា-ថៃមកពន្យារពេល ឬបញ្ឈប់ការចរចាពាណិជ្ជកម្ម ។

ដោយឡែក ការពិភាក្សាជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិកក្នុងកិច្ចប្រជុំ APEC នៅប្រទេសកូរ៉េខាងត្បូងកន្លងមក អាមេរិកបានបញ្ជាក់យ៉ាងច្បាស់ពីបញ្ហានយោបាយមិនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ហើយអាមេរិកជំរុញឱ្យការចរចាពាណិជ្ជកម្មជាមួយថៃទទួលបានលទ្ធផលនាចុងឆ្នាំ២០២៥ ។ វាស្របនឹងគោលជំហររបស់ថៃ និងតម្រូវការរបស់ក្រុមហ៊ុនឯកជនប្រទេសទាំងពីរដែលចង់ឃើញភាពច្បាស់លាស់ផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ។

អ្នកស្រី Suphajee បន្តថា អាមេរិកជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ថៃ រដ្ឋាភិបាលថៃផ្តោតលើការរក្សាតុល្យភាពពាណិជ្ជកម្ម និងសម្ព័ន្ធភាពជាមួយអាមេរិកជាដៃគូពាណិជ្ជកម្ម ព្រមទាំងបន្តសហការសេដ្ឋកិច្ច ។ រដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មថៃ នៅតែបន្តចរចាពាណិជ្ជកម្មជាមួយអាមេរិកដើម្បីផលប្រយោជន៍ក្រុមហ៊ុននាំចេញទំនិញថៃ ក៏ដូចជាស្វែងរកទីផ្សារថ្មី កាត់បន្ថយការពឹងផ្អែកលើទីផ្សារចាស់ ។

គួរបញ្ជាក់ថា ថៃបានបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី និងបង្កជម្លោះជាមួយកម្ពុជាជាថ្មី ធ្វើឱ្យមតិមួយចំនួនបារម្ភពីផលប៉ះពាល់ដល់ទំនងរវាងថៃ-អាមេរិក ពីព្រោះលោកប្រធានាធិបតី Donald Trump ចង់ឃើញថៃគោរពកិច្ចព្រមព្រៀងសន្តិភាព គោរពបទឈប់បាញ់ ។ អាកប្បកិរិយាបាតដៃ ខ្នងដៃរបស់រថៃធ្វើឱ្យបាត់បង់ផលប្រយោជន៍ ជាពិសេស បាត់បង់មិត្តជាមហាអំណាច នៅទីបំផុត ថៃនឹងឯកកោពីសហគមន៍អន្តរជាតិ ៕

កាលពីថ្ងៃទី១២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយមិនកោតក្រែងអាមេរិក និងមិនចាប់អារម្មណ៍លោក Donald Trump ដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ៕

អាមេរិក សម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃចំនួន២ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ

0

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាម៉េរិក បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលចំនួនប្រាំនាក់ជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ-មីយ៉ាន់ម៉ា។ ក្នុងនោះមានក្រុមហ៊ុនថៃធំៗចំនួនពីរ ត្រូវបានចោ.ទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ឬ online scams ទាំងនោះ។ នេះបើតាមគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhClIZo2iA_TVVlL0gw6sd5S_HH5egRAPqLCrj3LzBvZJuPb6HXEI_TWXMOd0qNlIQdMFqsu081QIVSa_BODGtO9XqTRewVktSQJm4K3XM2uElkOWQObwRYtWR3bngAqTkugWd4M_ng5lct9e5SF791B1WRQfKyP1ok-k4Rgktxm8yzSd91Ka7dTGiTN37T/s960/photo_2025-11-13_15-26-26%20(2).jpg
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរងសហរដ្ឋអាម៉េរិកលោក Tommy Pigott ថ្ងៃទី ១២ វិច្ឆិកាបានបញ្ជាក់ថាថ្ងៃនេះ សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួនប្រាំនាក់ និងអង្គភាពចំនួនបី ដែលមានទីតាំងនៅប្រទេសភូមា និងប្រទេសថៃ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងសំណុំរឿងបទឧក្រិដ្ឋកម្មឆ្លងដែន និងចូលរួមក្នុងការអនុវត្តការឆបោកវិនិយោគក្លែងក្លាយតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbiZLp9EsI0R3Yu1jcRj6KLezEx_8JBR3joSObtdXnswpYxNZMN8_E0Yd_coP7pRUPMcwZjHl_UtIB5ZSl7eK3YYP1F37kB98UcDCzxlRDl70wHXWKa2EyqrA-K4bcVtRjhSGVGVtxoRgOzblJyhdOtuRYAtwabfAthPVuw_1YUinL-yg0OByBVNkwi3Nt/s1280/photo_2025-11-13_15-26-26%20(3).jpg
តាមសេចក្ដីថ្លែងការណ៍របសក្រសួងរតនាគារអាមេរិក ក្នុងចំណោមបុគ្គល និងអង្គភាពដែលទទួលរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក មានក្រុមហ៊ុន Trans Asia និង Troth Star ដែលជារបស់ថៃ ព្រមទាំងជនជាតិថៃម្នាក់ឈ្មោះ Chamu Sawang ថាមានជាប់ពាក់ព័ន្ធនឹងបណ្ដាញពួកឆបោកជាជនជាតិចិន សហការជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា Democratic Karen Benevolent Army (DKBA) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw6Sk1n6XfIZlum18rSK0qjvTfHOn_c_iRKgk4cR028pEBOeMZ0dC-Cf-UcF6M1RqWLZY1GGokqg2em5coMZcUMgMCMClGMjnxj5ctkWWJK2ngmGxLJ9LEZXPsALl0WdHHG3-67Xu6uVoNr4SUPubcViNJljmssvE2ajwMepQaOdZW0XnzHWUx31hBNM1v/s1280/photo_2025-11-13_15-26-26%20(4).jpg
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងបានឱ្យដឹងបន្ថែមទៀតថា ការដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា DKBA រួមជាមួយមេដឹកនាំជាន់ខ្ពស់៤នាក់របស់ពួកគេពីសំណាក់សហរដ្ឋអាមេរិក គឺធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា បុគ្គល អង្គភាព ឬក្រុមហ៊ុនទាំងនេះ បានផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានកំណត់គោលដៅបោកប្រាស់ជនជាតិអាមេរិក ក្រោមរូបភាពវិនិយោគ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKgt2F0ZE9Eu7bcDj1JKRpECpTYdKdzuWvMVapKGuDg4C3fOvGoyTCJTd-N7OZANzsIQSILVON_sWYjkqVRFh_5CA8fiTSGqV26SdqJuWS48QKEontHRxc6b48o1i0Cf11-LBPVOIPuEJY74jBIWTSARdHqxcVVnDH5m-r23-lUPIuxrZE_HI0dWHg5Jdj/s494/photo_2025-11-13_15-26-26.jpg

គួរបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជនជាតិអាមេរិកបានខាតបង់យ៉ាងហោចណាស់ ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ទៅលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដែលជាការកើនឡើង ៦៦ ភាគរយពីឆ្នាំមុន។ ក្រុមឧក្រិដ្ឋជននៅទូទាំងតំបន់បានកេងប្រវ័ញ្ចជនជាតិអាម៉េរិកកាន់តែច្រើនឡើងៗតាមអ៊ីនធឺណិត ដែលគំរាមកំហែងដល់វិបុលភាពរបស់អាម៉េរិក៕

អនុទីន បានត្រឹមសុំទោស ក្រោយពលរដ្ឋខេត្តអាយុធ្យាត្រូវបោះតង់សម្រាកតាមផ្លូវដើម្បីគេចទឹកជំនន់

0

ប្រទេសថៃ៖ ពលរដ្ឋថៃនៅក្នុងស្រុកជាច្រើននៃខេត្តអាយុធ្យាបានបង្ខំចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកទីតាំងមានសុវត្ថិភាព ដើម្បីចងតង់សម្រាកនៅតាមដងផ្លូវ ក្រោយទឹកជំនន់បានវា.យប្រហារ ហើយស្ថានភាពកាន់តែអាក្រ.ក់ទៅៗ។ ឃើញទិដ្ឋភាពទាំងនេះ នាយករដ្ឋមន្រ្តីថៃបានត្រឹមពោលពាក្យសុំទោសទាំងស្រក់ទឹកភ្នែក ព្រោះមិនទាន់មានវិធីដែលអាចរំដោះទឹកបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglSPKqyxIVbSQGNi50_5WzgwDcehD07EwXh9qAVpmdwl3PuNSNAjAUJuLFNyzZaye1DuMkmu-JO0jzMHa542Uq5v3q4AdI1Mg_JQsYHjZv9TM7tCEhrU-4wEbCMpYRYxl1_2h_H9qp7u1IzCKoPpB1oRMdRUuOGU8v9pS64Vb5xAvDCyB1lMQyn0ljMX0z/s1024/photo_2025-11-13_14-45-06%20(2).jpg
យោងតាមសារព័ត៌មានក្នុងស្រុករបស់ថៃបានឲ្យដឹងថា ចាប់តាំងពីដើមខែវិច្ឆិកាមក កម្រិតទឹកនៅក្នុងទន្លេបានកើនឡើងកាន់តែខ្លាំងទៅៗ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ទឹកក៏ចាប់ផ្ដើមហូរបុកមកខ្លាំងក្លាដែលធ្វើមួយផ្នែកធំនៃខេត្តនេះ និងខេត្តអង្គថងដែលនៅជាប់នោះបានរងនូវការជន់លិចយ៉ាងឆាប់រហ័ស ហើយផលប៉ះពាល់មានកម្រិតធ្ងធ្ងរជាងឆ្នាំណាៗទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMbzPxmMAlM2Gn2CECNkBfe6HtjUViZBew-a1IhMVASF2hDEDA4fK_SBXHWm1o61VQ1GHzAyuZ06ZNf0nr5rDwKlLk8tziGeucQSQl6JZxtMz8YjtgMOQksTYHYjWVfTqZeWWG5eqnqd2GCy3mUj0vHCIJ5yUfg8YFagCyRmyEO56K9g4bh1bRw0AfprI6/s1024/photo_2025-11-13_14-45-06%20(3).jpg

ស្ថានភាពនេះ បានបង្ខំឲ្យពលរដ្ឋជាច្រើនគ្រួសារប្រញាប់ប្រញាលរុះរើសម្ភារៈ និងចាក់ចេញទៅរកទីទួលសុវត្ថិភាព ហើយជម្រើសតែមួយគត់របស់ពួកគេគឺធ្វើការចងតង់សម្រាកនៅតាមចិញ្ចើមផ្លូវ ព្រោះសូម្បីតែវត្តអារាម និងទីទួលប្រាសាទបុរាណក៏ត្រូវជន់លិចអស់ផងដែរ។ បើតាមរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះបានបង្ហាញថា ស្ថានភាពទឹកមិនទំនងជានឹងស្រកទៅវិញក្នុងពេលឆាប់ៗនេះទេ ហើយមកទល់នឹងពេលនេះ វាបានបង្ហផលប៉ះពាល់ដល់ផ្ទះសម្បែងជិត ៦០ ០០០ខ្នង នៅក្នុង១១ស្រុក ជាពិសេសប្រាសាទបុរាណតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLJXW6oszK5ecmyOXldQDgGsbOaz4sDXuTvPlL-kepteqRJqWxKYZLblPZZscGqNaeSILTAVLmsqeENghHvwTvsmrGWC1E4saoqbEy56xS9WbHoCeZ-0QASyP68YLL193ox4Tgp4cVpKAEAV91tm0M46fGhWuT0nLoPnFaEQmHr4GLcdsXdqSA6F5mqvPe/s1240/image_2025-11-13_15-34-52.png

កាលពីសប្តាហ៍មុន ប្រាសាទបុរាណ Choeng Tha ដែលសាងសង់ក្នុងសម័យអាយុធ្យា និងត្រូវបានចុះបញ្ជីជាទីតាំងបុរាណវិទ្យា ត្រូវទឹកលិចជម្រៅមួយម៉ែត្រ ហើយឥឡូវនេះ ទឹកឡើងកាន់តែខ្លាំងព្រោះតែការទម្លាយទឹកចេញពីទំនប់ចៅប្រាយ៉ា ឈានដល់កម្រិត ២ ៩០០ម៉ែត្រគូបក្នុងមួយវិនាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmwK3jYdPrIBEERWGmRcIwtb4Qs3DiNbY2wkarBlN1gf5Z60rDr1f9iLt3c656hCHMSdcdCvAalgm1JjtfRw4_At82dEQu2E1KtJnjdKM9GkrIxzdQXkww1nvwo_JUO26jx6UqAK0MvtN1N4d4qI8xzZnREyDnVSWwYDjtnYJ3eZwDgH-jUUM8ygCUl5Cm/s1024/photo_2025-11-13_14-45-06.jpg

ដោយឃើញពីស្ថានភាពមិនស្រួលដូចនេះ រដ្ឋាភិបាលថៃដែលដឹកនាំដោយលោក អនុទីន ឆាន់ វិរៈគុល បានធ្វើដំណើរចុះសួរសុខទុក្ខ និងបានយកជំនួយមួយចំនួនដល់ពលរដ្ឋដោយផ្ទាល់។ លោកបានសុំទោសដល់ប្រជាជនដែលរងគ្រោះទាំងអស់ ហើយសន្យាថានឹងព្យាយាមដោះស្រាយរកផ្លូវរំដោះទឹកឲ្យបានឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzAX1kDm7Q5gRbAg6P249xHYHjQO1g_c9MawpWAJTe7hk369yk6TSq6n-9hIRRJ99GuHAs1OGrAOHYh3BUxC1NBqXKZQqgNLAAhnXVb5xca0q_pr2vFvKnhsvqSrha_tGCIktWCAbUcKiL0951VMfL-pe7-SZtiKuq3HOD2fe0AdPTECNBdzDJaS4o-SSo/s1280/photo_2025-11-13_14-45-07.jpg

យ៉ាងណាក៏ដោយ បើតាមការព្យាករណ៍របស់អ្នកសង្កេតមើលកម្ពស់ទឹកបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តអាយុធ្យានឹងមិនអាចស្រកទៅវិញក្នុងពេលឆាប់ៗឡើយ ដោយសារតែភ្លៀងធ្លាក់ឥតឈប់មិនធ្លាប់មាន រួមផ្សុះជាមួយឥទ្ធិពលខ្យលព្យុះដែលបានបោកបក់ឆ្លងកាត់ប្រទេសថៃជាបន្តបន្ទាប់ និងកត្តាទីតាំងភូមិសាស្រ្តទាបដែលតែងរងការជន់លិចជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ពលរដ្ឋនៅខេត្តអយុធ្យា បានបន្ទោសទៅនាយកដ្ឋានធារាសាស្រ្តរាជ្យ ដែលបង្វែទឹកពីទំនប់ចៅប្រាយ៉ា ពីតំបន់ឧស្សាហកម្មផ្សេងៗមកកាន់តំបន់កសិកម្ម ដែលធ្វើឲ្យកើតជំនន់ធ្ងន់ធ្ងរហូរហៀរចូលពេញតំបន់ទំនាប និងតំបន់លំនៅឋានរបស់ពួកគេវិញ ៕

Liu Yuning ទម្លាយរឿងត្រូវគេលួចយកគម្រោងភាពយន្ត ហើយមិនបានចុះកុងត្រាជាមួយក្រុមហ៊ុនគ្រប់គ្រង

0

តារាសម្តែង Liu Yuning បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលលោកបានចែករំលែករឿងពិតជាច្រើន។ក្នុងពេលជួបជាមួយអ្នកគាំទ្រលោកបាននិយាយថាបច្ចុប្បន្នលោកមិនបានចុះហត្ថលេខាជាមួយក្រុមហ៊ុនគ្រប់គ្រងណាមួយទេ គឺកំពុងប្រតិបត្តិការដោយឯករាជ្យ និងចាត់ទុកអ្នកគាំទ្រថាជាធនធានជំនួយស្នូលក្នុងដំណើរសិល្បៈរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimBN4tSCV5RMyMrUi69UUvVCgOY1IHmXE2H7Xr_4-l67oG80KOitcQa9NB78pyvEveb11stUHQLDIS2EQXJ1nB3F6RaN_AOOVFEXt7hgb0z9sv3829hZdiOxbd6nw2cRwYB1_FcNoxi6LNoaZa80_9lr_I3SnPo0-2jGSmLIVVw15xmZETiS8Tytka8QrW/s2000/image_2025-11-13_11-41-27.png
តារាសម្តែងរូបនេះបានបង្ហាញជាលើកដំបូងថាលោកត្រូវបានគេ «លួចគម្រោងភាពយន្ត»ដោយសារតែលោកបានចែករំលែកកាលវិភាគរបស់ខ្លួនដោយមិនយកចិត្តទុកដាក់ក្នុងអំឡុងពេលផ្សាយផ្ទាល់។ Liu Yuning បានចែករំលែកជាមួយទស្សនិកជនថា៖ «បន្ទាប់មក ខ្ញុំបានយល់ថាខ្ញុំមិនអាចនិយាយមិនសមហេតុផលក្នុងពេលផ្សាយផ្ទាល់នោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGfsgABPRbt3AjJvyRJWI_-d9fz-33RRucoBBL0jFFi0e_TD4T9hLu2XALZ3Ubty8S8j2BLyWwnU_CoKMbjoxskR31N1NslUxuZzajmxn92v06WqDFcdORrqCsla0_iTL3ZqnlwLXZjbwa8J-XUTZNMMd8mEfvZ-S2PqJlYvYhaEiDeYAKokvcMsuouR_/s2048/image_2025-11-13_11-41-28%20(2).png
Liu Yuning ក៏បានធ្វើឱ្យទស្សនិកជនរីករាយជាមួយនឹងរឿងប្រចាំថ្ងៃជាបន្តបន្ទាប់។ ក្នុងអំឡុងពេលថតកម្មវិធីថ្ងៃចូលឆ្នាំសកលលោកបដិសេធមិនពាក់អាវក្រាស់ដែលរៀបចំដោយជំនួយការរបស់ខ្លួនដើម្បីរក្សាស្ទីលត្រជាក់របស់លោកដោយគ្រាន់តែពាក់អាវស្តើងក្នុងអាកាសធាតុត្រជាក់ ហើយភ្លាមៗនោះបាន «ធ្លាក់ខ្លួនឈឺ»។ បន្ទាប់មកលោកបាននិយាយបែបកំប្លែងថា«ពេលច្រៀង ខ្ញុំពឹងផ្អែកលើអារម្មណ៍របស់ខ្ញុំ ដើម្បីរក្សាភាពកក់ក្តៅ ប៉ុន្តែសូមកុំយកតម្រាប់តាមខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNoPa1CrGvDHgvsD4A7a9PE_QFz_jOdh_ohTki1DvE-Bo3fnZccGWwHZveg0IuDbM8PbviizfCHDCI0TlIiB8_gQcHYRlEc0NuYYbHkB4KdE30ELHVLJFluSh6_40Xt0mPpitCF79LBiW5EMG1I73m0xxtkGF2D1flUKb8WceqJoMan77QTPbBjBJYXou/s1620/image_2025-11-13_11-41-28.png

លើសពីនេះ តារាប្រុសរូបនេះក៏បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួនដែលត្រូវបង្ខំឱ្យបង់ថ្លៃជួលខ្ពស់នៅ Hengdian ថា «ដំបូងឡើយតម្លៃត្រឹមតែ ៦-៧ ពាន់យ័ន ប៉ុន្តែពេលម្ចាស់ផ្ទះដឹងថាជាខ្ញុំគាត់បានឡើងដល់ ១៥ ម៉ឺនយ័ន។ ខ្ញុំបាននិយាយថា អ្នកណាចង់ជួលក៏ជួល ខ្ញុំមិនជួលទៀតទេ។ លោកបាននិយាយប្រឆាំងនឹងការថតរូបនៅទីផ្សារងងឹតដែលត្រូវបានដាក់លក់ក្នុងតម្លៃ ៨០០០ យ័ន ដោយណែនាំអ្នកគាំទ្រកុំឱ្យយកប្រយោជន៍ ដោយនិយាយថាប្រសិនបើអ្នកចង់ថតរូប រកខ្ញុំដោយផ្ទាល់ដោយមិនគិតថ្លៃអន្តរការី។ ពីការចែករំលែកបែបកំប្លែង ប៉ុន្តែស្មោះត្រង់របស់តារាប្រុសរូបនេះអ្នកគាំទ្រទទួលស្គាល់ Liu Yu Ning ជាមនុស្សម្នាក់ស្មោះត្រង់ មានទំនុកចិត្ត និងដឹងពីរបៀបរក្សាខ្លួនក្នុងបរិយាកាសប្រកួតប្រជែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisvlvGibKhuDDQylPKkH5yEymJNHfosgXnzsOjFSHQogaOtrHW8CVNLgP3U7pa-8kj__GbPVinn44GkgfzRi3j9n-Gy6hyphenhyphenylgHsjFni5W1LlbqKXgPrdBIKP_CXz8eRTmMf1zBtELxyxPy4LQUUVmlAFE38mf48H_kVkI9LPR2R7qXts5eeOSucALoCHfb/s2048/image_2025-11-13_11-41-31.png

Liu Yuning មានអាយុ៣៥ឆ្នាំ គឺជាតារាចម្រៀង និងជាតារាសម្តែងជនជាតិចិន ដែលបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងតួនាទីរបស់ខ្លួននៅក្នុងខ្សែភាពយន្ត «The Long Ballad» ជាមួយតារាស្រី Zhao LuSi រឿង «The Prisoner of Beauty»គូជាមួយ Song Zu Er និងរឿង «A Dream within a Dream» ជាមួយ Li Yi Tong។ លោកមកពីក្រុម Modern Brothers ដែលល្បីល្បាញសម្រាប់សម្លេងដ៏ពីរោះរបស់ខ្លួននិងស្ទីលសម្តែងដ៏ទាក់ទាញ។ បន្ទាប់ពីចាកចេញពីក្រុមហ៊ុនគ្រប់គ្រង Liu Yuning បានជ្រើសរើសផ្លូវជាអ្នកសិល្បៈឯករាជ្យ គ្រប់គ្រងកាលវិភាគផ្ទាល់ខ្លួន និងរក្សាទំនាក់ទំនងជាប្រចាំជាមួយអ្នកគាំទ្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម៕

ប៊ូសស្រ្តងចិត្តល្អជួយទៀតហើយ អ្នកស្លាប់ ៥លានរៀល អ្នករបួសម្នាក់១លានរៀល

0

ស៊ែឱ្យគ្រួសារជនរងគ្រោះនៅភូមិព្រៃចាន់បានឃើញផង ប៊ូសស្រ្តងចិត្តល្អ មិនទុកបងប្អូនចោលទេ ជួយឧបត្ថម្ភបន្ទាន់ដល់ប្រជាជនស្លូតត្រង់ដែលបាត់បង់ជីវិត 5លានរៀល និងជួយថ្លៃព្យាបាលដល់អ្នករងរបួសម្នាក់ 1លានរៀល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-1Bx2zxsIP1uiVGK2xCQCYoCW1fenisCHuCJW0FA7Jndd1qR55xnVHSI-KZAn9uoSW-L50OccQwKPOdXYvK33u6YLpNtWL-wA3SK8TUsDuWktZc1Re3p9w1VhHkHDPMubVCBUWSdHS4UuldvjN1MoGrdhZ83IDfcVffqb1roOcYUpQ_2pB9q49qT_XcYP/s1280/image_2025-11-13_11-43-00.png
នេះហើយស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសុខទុក្ខជាមួយគ្នា! ក្រុមហ៊ុនប៊ូសស្រ្តង តែងតែយកចិត្តទុកដាក់ មិនទុកបងប្អូនខ្មែរយើងចោលឡើយ ដូចជាក់ស្ដែងគ្រាន់តែទទួលដំណឹងដ៏សែនសោកសៅ ប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់បានបាត់បង់ជីវិត1នាក់ និងរងរបួស4នាក់ បន្ទាប់ពីទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា កាលពីម្សិលមិញ ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2025។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOgdB_tsNSckj8tFdLvEjtTIB31KUk2BCVx8HfqgmPbp854kltNiFmihiEwgY0XzSxiuf2-YuBP03njUwJCKyZEjuxGLdvKB4SAOcNMtigNlKkrBRoqeWvKT8omecX-n6o6MCKp_UXWfAiEF8YRAHyxJNkKUxRbDOqqJyHPg4xh9NkeNhSh4rR4BM6iB-W/s1250/IMG_1188.JPG
Mr. Christ ប្រធានរោងចក្រប៊ូសស្រ្តង ក៏ស្នើសុំឱ្យអន្តរជាតិជួយរកយុត្តិធម៍ជូនប្រទេសខ្មែរយើងផង ខ្មែរចង់បានសន្តិភាព ខ្មែរស្រលាញ់សន្តិភាព។
ប៊ូសស្រ្តងចិត្តល្អ តែងតែងជួយខ្មែររហូត! ចង់ជួយខ្មែរ ញុំាប៊ូសស្រ្តង! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1DSKXHGk4lVOqO-4b2dg3JaM3McVGdORFn0B_Xxvx1AasQLtvtqI30l0lliy_wbb-GXSZ4ORELiChLDzzOayFpe9oCxYIlfSYZ4KWvcvnWjNg0KiQbvOjcd9QrChKKshAQTzvXpwJ70BYkaa3XRiod8u-nPFBWAsHdtT9GxfJprZMcBsXxOgDUJ7eXqcU/s1280/579983882_1153087536961509_8111693573316958335_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoZw9BRJfA4sR3hn3hwBnU7PUfZuucGTXNtP9JzTfDveY5lp5x3pjep_lwVb9qYQeZhhbVm4BwpubuUG3hxD32esSahfQGsk6ayY2GZqmUMgApmn0uKs0oUJuO7xGOjuXtVQjN3dm6hNxWYIpzW2syDnBDkjcBzt4vjhqFSa1bkN1Sgw5XqYCHUkin2j1p/s1280/582204682_1153078616962401_7947714457531370883_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2_LvgxtoWoMWTGSHkKaHdYZZjT7lbNDtaebQtmMkROb4FAnm_ZVWODs1wwcMUXM3eQ18_WHwVos5ipEwoU16asv7dkUwLtSk5HSHLP0yvSVeAWGkP-ZE7m032QMUZGu8juuZMcrxclSC4G_shD9EgR035i7JCY_03hCWfUvbANKQCPuaEXwbFq1Q-ZyUA/s1280/582277295_1153260726944190_3686281671322845139_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtiVIo7vWYm6QO7qE1R4SR16qlxkNT09ANtRbIYP8tNXyfYC4kzYIvVSbqsrT2WPHVyiwUUVLi3rqEPW38pXp8dsgLH0nWvsrRQq4wnwIHD5voJfThrs_-CaUAmf4HwnGDGdjlxEuaDK5trkfTD7RQgTAzWzi0LLSla_eAAInotpeO61Kgv2bFo7Ck9e8s/s1280/582454940_1153254883611441_3008254976482469771_n.jpg

មិនលឿនដូចសម្តី! នាយករដ្ឋមន្ត្រីថៃមិនហ៊ានប្រាប់ការពិតទៅលោក Trump​ ពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបដិសេធនឹងការណែនាំរបស់គណបក្សប្រជាជន ឬគណបក្សប្រឆាំង ដែលចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យរដ្ឋាភិបាលថៃអនុវត្តការទូត ដោយទូរស័ព្ទជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាបន្ទាន់អំពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មីបំពានកិច្ចព្រមព្រៀងសន្តិភាព និងស្នើឱ្យអាមេរិកបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា គណបក្សប្រជាជនបានណែនាំឱ្យរដ្ឋាភិបាលថៃអនុវត្តការទូតជាមួយអាមេរិក និងម៉ាឡេស៊ីជាបន្ទាន់ មុនពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូរស័ព្ទទៅប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីព្រោះការជជែកជាមួយមេដឹកនាំទាំង២រូប នឹងធ្វើឱ្យថៃមានប្រៀប ។ គណបក្សនេះណែនាំឱ្យរដ្ឋាភិបាលថៃប្រាប់មូលហេតុការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីកុំឱ្យរងការស្ទីបន្ទោសពីអាមេរិក និងស្នើអាមេរិកបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា រួមទាំងប្រាប់ពិភពលោកពីការប្រើប្រាស់កម្លាំងទ័ពរបស់ថៃនៅព្រំដែន គឺថៃប្រើប្រាស់សិទ្ធិការពារខ្លួន ។

លោកនាយករដ្ឋមន្ត្រី Anutin បានធ្វើដំណើរទៅខេត្តស្រីអយុធ្យាកាលពីថ្ងៃទី១២ ខែវិច្ឆិកា និងផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា លោកបានឃើញគ្រាប់មីនចំនួន៤គ្រាប់ដោយផ្ទាល់ភ្នែកដែលត្រូវបង្កប់ក្នុងដីថៃ កងទ័ពថៃមិនបានបង្កប់មីនថ្មីទេ ។ នាយករដ្ឋមន្ត្រីថៃនិយាយបំភ្លៃថា គ្រាប់មីនទាំង៤គ្រាប់នេះត្រូវបានកម្ពុជាបង្កប់ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ហេតុនេះ កិច្ចព្រមព្រៀងគ្មានប្រយោជន៍ឡើយ ។

គណបក្សប្រជាជនបានស្នើឱ្យលោកប្រញាប់ទូរស័ព្ទទៅជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ឱ្យបានមុនកម្ពុជា ដើម្បីឱ្យថៃមានប្រៀប និងបកស្រាយពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែលោកមិនទូរស័ព្ទទៅជជែកជាមួយមេដឹកនាំទាំង២រូបទេ លោកបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានចំនួន៥លើកហើយ ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃមិនហ៊ានប្រឈមមុខជាមួយលោក Trump ទេ ក្រោយពីបានបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលលោក Trump បានដាក់លក្ខខណ្ឌឱ្យប្រទេសទាំងពីរចុះហត្ថលេខានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ លោក Anutin ប្រកាសថា ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពពុំចាំបាច់រាយការណ៍ប្រាប់ប្រទេសណាឡើយ ពីព្រោះថៃមានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ ហើយលោកក៏មិនចាប់អារម្មណ៍នឹងលោក Trump ដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដែរ ថៃនឹងរកទីផ្សារថ្មី ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងមក មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់សារព័ត៌មានពីលោក Trump ប្តេជ្ញាចិត្តបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ ហើយអាមេរិករំពឹងរដ្ឋាភិបាលកម្ពុជា-ថៃនឹងគោរពយ៉ាងពេញលេញនូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នានាពេលថ្មីៗនេះ ។ អាមេរិកនៅតែរក្សាគៅលជំហររឹងមាំចង់ឃើញប្រទេសជិតខាងទាំងពីរទទួលបានសន្តិភាពយូរអង្វែង និងគោរពកិច្ចព្រមព្រៀងជាមួយគ្នា អាមេរិកបានប្រមូលព័ត៌មានបន្ថែមពីហេតុការណ៍កងទ័ពថៃជាន់មីននៅព្រំដែនដើម្បីជំរុញឱ្យកម្ពុជា-ថៃបន្តរក្សាស្ថិរភាព ៕