ប្រទេសថៃ ៖ លោក Rangsiman Rome អនុប្រធានគណបក្សប្រជាជន និងជាសមាជិកសភាបានបន្ទោសនាយករដ្ឋមន្ត្រីថៃនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី គឺគ្រាន់តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបន្តតំណែងជានាយករដ្ឋមន្ត្រីយូរអង្វែង ។ លោកសួរថា តើរដ្ឋាភិបាលថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីផលប្រយោជន៍ជាតិ ឬផលប្រយោជន៍ខ្លួនឯងឱ្យពលរដ្ឋបោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmJZRvXe18IPVmfFZODVD2n9Lc5dx0Sex5elxkXtHh4KOJwoc0GyUfPh7APeLDbAKAFy_Wx-gh9sds_zkRICbwydb3fMx4ABD9R2WexsgNDljXcNz_v7cypNA0OEQU80VXJeR8EiOQYj3zrRRDTE90vFlQZfRboNjazJblfBCUA17NFojLPAHXyz2bc-iV/s2048/544758024_1330194551796934_3633198932227769481_n.jpg

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា លោក Rangsiman Rome អនុប្រធានគណបក្សប្រជាជន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីគោលជំហររបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីថៃចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃដាច់ជើងនៅព្រំដែនខេត្តស៊ីសាកេត ថាមានអារម្មណ៍សោកស្តាយចំពោះហេតុការណ៍ផ្ទុះមីន និងខកចិត្តដែលរដ្ឋាភិបាលថៃមិនបានគិតពីសុវត្ថិភាពនៅតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpkf7kDFAlB8E8Co2X4bJ-Zb3zxWg9hy71bjLA6twPR7V4JPy0AsrvVTwjVY956Nu1lAUi7hU_JgQImzbt4LiQDIaRri6yEkul3_QUT28Q2vSreeSJvMFmUxUHkBVSBuni_Noz3lfWzG9ytfsNTuPlvWZpemtaLaM2cDcFKeYr37XCz9s-ZFV053aKMcwl/s2048/536285042_1318049639678092_8353064625011264762_n.jpg

ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកីឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ប៉ុន្តែពេលនេះ រដ្ឋាភិបាលថៃបែរជាបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ ។ ការធ្វើបែបនេះ គឺពុំបានពិចារណាពីផែនការថ្ងៃអនាគត និងសន្តិភាពក្នុងតំបន់ឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25AvX9ooiPdUpLr2irS81hjScVcmMfhOmKj-gLzCplWPT1H7XxrFUCuBxoO-JD3ht6mZjrm4yg9ZjNNbfCsgZdOmgsYoDR9wEcAl5ObQ-0WxkcpyGGRKuxQ6Ta07PNcCrBzn-Ih4fmmQ3eKiAXEuisgpkMLhCx-syMmWLWWMpfGr17Fbl3HuGQBbYkyMq/s1024/image_2025-11-14_09-09-30.png

ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យប្រទេសនានាថ្កោលទោសថៃ ដែលនេះជាការគិតមិនគ្រប់ជ្រុងជ្រោយ និងគ្មានផលប្រយោជន៍សម្រាប់ជាតិ ។ លោក Rangsiman បានសួរទៅរដ្ឋាភិបាលថៃ តើការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីផលប្រយោជន៍ជាតិ ឬផលប្រយោជន៍ខ្លួនឯងកាន់តំណែងនាយករដ្ឋមន្ត្រីបន្តនាថ្ងៃអនាគត? នាយករដ្ឋមន្ត្រីថៃមិនចាប់អារម្មណ៍នឹងថៃមានសត្រូវបន្ថែមទេ ខណៈបច្ចុប្បន្ន កំពុងមានសង្គ្រាមកូនកាត់ គឺសង្គ្រាមព័ត៌មាន និងការប្រើប្រាស់អាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFCoQNXeSSBI05e55f7nWO2LU9Eo_4PoO7dVUnyVnmW4ANa1SFRMFrOMRFV75H9lUm3jyOFbpw1XWWj-_YSf14fAf0ziXwlxNKTgR2vzhm4v_aiCt3NuUmH0qFIK0jsw1ivWGXy-rLSDvNsXZXXitvhX7NnKDiiO5ObW-IWYvp1gw5VCnlLedEFC03Fpl9/s2048/538964485_1323496882466701_7181844099013082408_n.jpg

ទោះយ៉ាងណា សមាជិកសភាថៃរូបនេះគាំទ្ររដ្ឋាភិបាលរបស់ខ្លួនដែលបង្កើនវិធានការកងទ័ពយ៉ាងតឹងរ៉ឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យប្រើប្រាស់បច្ចេកវិទ្យាដើម្បីឱ្យថៃអាចប្រមូលភស្តុតាងបង្ហាញពិភពលោក ។ ក្រៅពីនេះ ក៏បានសំណូមពរឱ្យរដ្ឋាភិបាលថៃអូសទាញប្រទេសនានាដាក់សម្ពាធ និងថ្កោលទោសកម្ពុជាពីការបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពថៃរងរបួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUrOPXecVVDaMrzonAacEkT_jvjKLkYyY3SoM8GzjVRXqhnQzGiF2zTzJOEoS4mfbwrsOGv3DdbBpVUOgNEcUL5NHiNIIspSJ7-1YBbG-cS8NTofN4Mn9fIz7TyKmDaDAAlqiewGrC3vynkrm-m6GdkH9iLEs0tlGGsauupjt1LetQu0dLPKda2GDIw1Y6/s1200/image_2025-11-14_09-09-29.png

គួរបញ្ជាក់ថា ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនក្នុងទឹកដីថៃ និងយកបញ្ហាមីនធ្វើជាលេសបង្កសង្គ្រាមឈ្លានពានកម្ពុជាកាលពីខែកក្កដា បើទោះកម្ពុជាបញ្ជាក់ថា ជាមីនចាស់បន្សល់ទុកពីសង្គ្រាមស៊ីវិលក្តី ។ តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ៕