ការប្រកួតបវរកញ្ញាចក្រវាលលើកទី៧៤ ដែលរៀបចំនៅប្រទេសថៃ ពោរពេញដោយបញ្ហាជាបន្តបន្ទាប់អស់ពីរឿងមួយចូលរឿងមួយ។ ជាក់ស្តែងបេក្ខភាព បវរកញ្ញាចក្រវាលឆ្នាំ២០២៥ ជាច្រើនរូបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារសង្ស័យពុលអាហារដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។
.png)
កាលពីពេលថ្មីៗនេះ Sanly Liu Miss Universe Indonesia 2025 បានចែករំលែកជាផ្លូវការអំពីស្ថានភាពសុខភាពរបស់នាង និងមូលហេតុដែលនាងអវត្តមានពីសកម្មភាពថ្មីៗមួយចំនួនរបស់ Miss Universe 2025។ បវរកញ្ញាឥណ្ឌូនេស៊ីបានទម្លាយថានាងមានការពុលអាហារ ដែលជាឧបទ្ទវហេតុអកុសលមួយ ប៉ុន្តែត្រូវបានក្រុមអ្នកគ្រប់គ្រងឆ្លើយតបភ្លាមៗ។ ជាការកត់សម្គាល់ Sanly បាននិយាយថាមិនត្រឹមតែនាងប៉ុណ្ណោះទេប៉ុន្តែមានបវរកញ្ញាពីរបីនាក់ទៀតត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។ 
ឧបទ្ទវហេតុពុលដ៏ធំនេះ បានធ្វើឱ្យមានការថប់បារម្ភក្នុងសហគមន៍អ្នកគាំទ្រសម្រស់អន្តរជាតិ និងបានពន្យល់ពីមូលហេតុដែលបវរកញ្ញាចក្រវាលឥណ្ឌូនេស៊ី និងសម្រស់មួយចំនួនទៀតមិនអាចចូលរួមបានពេញលេញក្នុងសកម្មភាពថ្មីៗ នៅពេលដែលការប្រកួតកំពុងឈានចូលដល់ចំណុចកំពូល។.png)
Miss Universe Indonesia បានផ្ញើសារជូនពរដល់សម្រស់ដទៃទៀតដែលកំពុងសម្រាកព្យាបាលថា «ជូនពរអ្នកទាំងអស់គ្នាឆាប់ជាសះស្បើយ អាទិត្យក្រោយពួកយើងអាចចូលរួមសកម្មភាពបានពេញលេញ គ្មានអ្នកណាអវត្តមាន»។ បេក្ខនាទីផ្សេងទៀតដែលមានការពុលអាហារមានដូចជា Miss Universe Hungary 2025 និងអ្នកផ្សេងទៀត។
Miss Universe 2025 ត្រូវបានចាត់ទុកថាជាការប្រកួតដែលមិនស្ថិតស្ថេរបំផុតក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោក នៅពេលដែលបញ្ហាកើតឡើងជាបន្តបន្ទាប់ពីអ្នករៀបចំរហូតដល់បេក្ខនារី។ ឆ្នាំនេះការរៀបចំនៅក្នុងប្រទេសថៃគឺរៀបចំដោយស្ថាប័ន MGI របស់ ណាវ៉ាត់៕










