Home Blog Page 211

តារាចម្រៀង Billie Eilish រិះគ.ន់មហាសេដ្ឋី Elon Musk

0

កាលពីថ្ងៃទី១៣ ខែវិច្ឆិកានៅលើគណនី Instagram តារាចម្រៀងអាម៉េរិក Billie Eilish វ័យ២៤ឆ្នាំបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍នៅពេលនាងបានហៅលោក Elon Musk ថាជា «មនុស្សកំសាក» គួរតែប្រើទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីជួយជនរងគ្រោះដោយទុរ្ភិក្ស និងដោះស្រាយបញ្ហាអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnlz_i0UH2nu0iOSDYhMEF6ccp9R4Tyd6JpePVUksSZZSeDcRdavpyuWN9xnDFEWJUm_BaBkbwFXKsAZNI3yVxnlifBjkzlgOWbgmAWgP2FdoHPWEeHgniV4GAhaDIy2DceQVzAOJLEWb1JVg1Gr4kJ6BFOPV5DQ9a-nAQDvQ1GPZL8XIPPITxlf3jdnhw/s1198/image_2025-11-14_15-05-04%20(3).png
Billie Eilish បានបង្ហោះអត្ថបទជាបន្តបន្ទាប់ដោយអង្គការស្ត្រីនិយមអឺរ៉ុប My Voice, My Choice អំពីលោក Elon Musk ។ អត្ថបទនេះបាននិយាយថា អ្នកជំនួញបានក្លាយជាមហាសេដ្ឋីដំបូងគេរបស់ពិភពលោក ដោយបានបង្ហាញពីវិធី៥យ៉ាងដែលលោកអាចជួយមនុស្សជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ នាងបានចែករំលែកសំណើចំនួន៣ដែលអង្គការស្ត្រីនិយមបានដាក់ចេញដែល Elon Musk អាចចំណាយ ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីបញ្ចប់ភាពអត់ឃ្លានជាសកលនៅឆ្នាំ ២០៣០។ ១-២ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដើម្បីជួយសង្គ្រោះប្រភេទសត្វដែលជិតផុតពូជ និងរាប់សិបពាន់លានដុល្លារដើម្បីបង្កើតតំបន់ដែលហែកហួរដោយសង្រ្គាមឡើងវិញ។ នៅក្នុងសំណេរចុងក្រោយ តារាចម្រៀងរូបនេះបានពណ៌នា Elon Muskថាជា «មនុស្សកំសាកដ៏គួរឱ្យអាណិត» ប៉ុន្តែនាងមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលនាងរិះគន់មហាសេដ្ឋីពិភពលោករូបនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSBAGQWEBEoAjvotKjdQzqlYaqNr7AhYkfLt8LWwXsLDQK_b2D5vrV159-Kndcb_9sPGXe-9Y4Sev_4E7h19n6K8Bum9ta_U5XCn8rjR3iCDHmPwqtIgQzavZLbgugHxZJ6bzNu6z42DvaeNqUn2o-J2Ij4jLssP6QDj8R1U-Pkqr9ledx0HBh0Ar8TjmW/s1360/image_2025-11-14_15-05-05.png

Billie Eilish បានបង្ហោះអត្ថបទដែលបង្ហាញពីទ្រព្យសម្បត្តិរបស់ Elon Musk មានតម្លៃដល់ទៅ ៤៦៦.៦ ពាន់លានដុល្លារអាម៉េរិក ដែលបច្ចុប្បន្នជាអ្នកមានបំផុតនៅលើពិភពលោក។ ដូច្នេះព័ត៌មានរបស់ My Voice, My Choice អំពីគាត់ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារមិនត្រឹមត្រូវទេ។ ទោះជាយ៉ាងណាក៏ដោយ Forbes ជឿជាក់ថាអង្គការនេះប្រហែលជាសំដៅទៅលើ កញ្ចប់សំណង របស់ Elon Musk ចំនួន ១,០០០ ពាន់លានដុល្លារ ដែលម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានអនុម័តនាពេលថ្មីៗនេះ។ យោងតាមគេហទំព័រព័ត៌មាន ប្រសិនបើពាណិជ្ជករបំពេញតាមគោលដៅរបស់ក្រុមហ៊ុន នោះលោកនឹងមានប្រាក់ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ Elon Musk មិនទាន់ឆ្លើយតបនឹងការរិះគន់របស់ Billie Eilish នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIlPspviZ8lBOdRwgg528VOJUn6co3secRt4y3CIy7MkQyTiZmzDfLontgf3Br92Y5ztbnlWUneMi5Ub_4IJ_3OHnFiVM0HuOY1NuBxyyWeMRhajLqdEyrpvmoyywvdBTZUVLUvUaXvOrM93JKwX6VgMf3yZ9Mqi6Fxfh6P0wElvfxOJNaLAOZQbp-tM_-/s2048/image_2025-11-14_15-05-02.png

នេះមិនមែនជាលើកទីមួយទេដែលតារាចម្រៀង Billie Eilish បានអំពាវនាវដល់អ្នកមានមហាសេដ្ឋីឱ្យបរិច្ចាគដល់អង្គការសប្បុរសធម៌។ នៅក្នុងកម្មវិធី Innovator Awards នៅថ្ងៃទី ២៩ ខែតុលា តារាចម្រៀងរូបនេះបានជំរុញឱ្យមហាសេដ្ឋី បរិច្ចាគ ប្រាក់បន្ថែមទៀត។ នាងបាននិយាយថា ពិភពលោកស្ថិតនៅក្នុង «ពេលវេលាដ៏អាក្រក់ និងងងឹត» ជាពិសេសនៅក្នុងសហរដ្ឋអាម៉េរិក ហើយសង្ឃឹមថា អ្នកដែលមានមធ្យោបាយនឹងប្រើប្រាស់ប្រាក់របស់ពួកគេសម្រាប់ហេតុផលល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh73rDLfYFS2VbMdlYS9c-ybbKUkWOglesrIaQP6OEqxUXbypONmaeRwgyCcOMUSMpeuSzqkDEnzl5izPdyJSMilpy9M6FQfMjisPWldHHw-2KU_-aL7ppqNy-sAU4igUm0CYhBvtZfZ_RTUUhEfmdCrUZLHgkwxK40k5xqKCUytTeH5UgpWpylGjqbFKyK/s2048/image_2025-11-14_15-05-03%20(2).png

ម្ចាស់បទ « BIRDS OF A FEATHER» បានថ្លែងសុន្ទរកថានៅចំពោះមុខភ្ញៀវដែលមានទ្រព្យសម្បត្តិជាច្រើនដូចជាមហាសេដ្ឋី Mark Zuckerberg និងភរិយារបស់លោក អ្នកដឹកនាំរឿង George Lucas ដែលជាអ្នកមានបំផុតទីពីរនៅហូលីវូដដែលមានទ្រព្យសម្បត្តិ ៥.១ ពាន់លានដុល្លារ។ យោងតាម People អ្នកចូលរួមមួយចំនួនបានបង្ហាញថា CEO Mark Zuckerberg មិនបានអបអរសាទរសុន្ទរកថារបស់នាងទេ។ ក្នុងកម្មវិធីនោះផងដែរ ពិធីករបានប្រកាសថា Billie Eilish បានបរិច្ចាគថវិកាចំនួន ១១.៥លានដុល្លារអាម៉េរិក ដល់សកម្មភាព ម្ហូបអាហារ ការការពារអាកាសធាតុ និងការកាត់បន្ថយការបំពុលកាបូន៕

ចោទប្រកាន់មិនឈប់ឈរ! កងទ័ពថៃបន្តចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅតំបន់ច្រកអានសេះ

0

ថៃតែងតែប្រើល្បិចទម្លាក់កំហុស លាបពណ៌ និងយកគ្រាប់មីនមកចោទប្រកាន់កម្ពុជាមិនឈប់ឈរតាំងពីមុនពេល និងក្រោយពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីឱ្យពិភពលោកដាក់សម្ពាធលើកម្ពុជា ។ ល្បិចចាស់ដដែលៗនេះត្រូវបានថៃប្រើប្រាស់រហូតមក ជាពិសេស ពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ ថៃក៏ប្រឌិតរឿងមីនមកចោទប្រកាន់កម្ពុជាជាថ្មីធ្វើឱ្យស្ថានការណ៍តានតឹងឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXCmL2njEKr-RBOtdwL7Yth7V66GXOxzQgsIW0pKuY2O7_Fd-vUodIkW_0AQWoNc9ek4faK3WQljBHFaOZeHa4plG0yZNfWQBT3v-46ME2jJjQgIYwnmhbcD4NEJwTEw_x2YbsvvGCbWRvqEErAbtj9bPutaF6GKk7vQNNNOESPsJn44dGy20jVl7iukW9/s800/photo_2025-11-15_10-56-36%20(2).jpg
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃបានបន្តចោទប្រកាន់ថា កម្ពុជាបង្កប់មីនថ្មីប្រភេទ PMN-2 នៅតំបន់ច្រកអានសេះ ក្នុងគោលបំណងឱ្យកងទ័ពថៃរងរបួសពេលយាមល្បាតនៅតំបន់ព្រំដែន ដែលថៃចាត់ទុកជាការល្មើសអនុសញ្ញាអូតាវ៉ា ។ ការចោទប្រកាន់លើកចុងក្រោយនេះ គឺក្រោយពីកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងយកគ្រាប់មីនមកធ្វើជាលេសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៤ ខែវិច្ឆិកា អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai Suvaree និយាយថា កងទ័ពថៃបានរកឃើញមីនថ្មីនៅតំបន់ព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ។ លោកបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា កងទ័ពថៃរកឃើញមីនចំនួន២គ្រាប់ នៅតំបន់ភ្នំ៦៧៧ ច្រកអានសេះ ស្ថិតក្នុងឃុំសូង ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជធានី បើតាមការត្រួតពិនិត្យរបស់ភ្នាក់ងាររាវមីន គឺវាជាមីនប្រឆាំងបុគ្គល ប្រភេទ PMN-2 ទើបបង្កប់ថ្មី ។ ដូច្នេះ ខាងថៃក៏បានដោះមីនទាំងនេះ និងប្រមូលភស្តុតាងរាយការណ៍ប្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvACsmbkMqqYrsH4FC6cjmRwwU_EpBQGXbRblzfMJy9lesI_yj8F7TO2c-OHKPsKY1rjq-63ELGnBPfroqmY1sR50nRb30-JZm_JWtqGeUR1r7J6zpUChdWan8PbOELE5TS6DJxjqvikgrxeyrj-6jFro419MIub_wQCv43ISSR-WopM0cizHcsjq_kGH1/s800/photo_2025-11-15_10-56-36.jpg
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai បន្តថា មីនដែលកងទ័ពថៃរកឃើញទាំង២គ្រាប់ត្រូវបានបង្កប់ឆ្ងាយពីគ្នាប្រមាណ៥០ម៉ែត្រ និងសន្និដ្ឋានថា កងទ័ពកម្ពុជាបង្កប់ដើម្បីឱ្យកងទ័ពថៃដើរជាន់រងរបួសពេលយាមល្បាតនៅព្រំដែន ។ លោកបានចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យថៃ និងមានចេតនាធ្វើបាបកងទ័ពថៃ ដែលថៃចាត់ទុកជាការល្មើសអនុញ្ញាអូតាវ៉ាហាមប្រើប្រាស់មីនប្រឆាំងមនុស្ស ។ ហេតុនេះ ថៃនឹងបោសសម្អាតមីនក្នុងទឹកដីរបស់ខ្លួនបន្តទៀតដើម្បីផ្តល់សុវត្ថិភាពដល់កងទ័ព និងពលរដ្ឋ ។

គួរបញ្ជាក់ថា កងទ័ពថៃតែងតែចោទប្រកាន់កម្ពុជាបង្កប់មីនលើទឹកដីរបស់ខ្លួន និងយកលេសគ្រាប់មីនបើកឆាកសង្គ្រាមបាញ់ប្រហារមុនមកលើកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ថ្មីៗនេះ កងទ័ពថៃក៏បានចោទប្រកាន់កម្ពុជាតាមទម្លាប់ថា បង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យកងទ័ពខ្លួនរងរបួស៣នាក់ និងបាក់ជើងស្តាំម្នាក់ រួចហើយថៃក៏ផ្អាកកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ និងបញ្ជូនកម្លាំងទ័ព អាវុធ និងរថគ្រោះជាច្រើនគ្រឿងមកតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ89_-2lwhh9sHlXZDuVPxXj4TvLx8DQJAUzzdv7sv39U3gCc_-aZexKyCamzOR7Y1BXHp6jTSeIlHABJqL0EGxjsvcKsBsGvhAlZ6Pg1tdagwtmSZ_y5QWOAXRookzbhvQ56VNb9rdbB8ofL-Sbedn42HfsPp5YCGOKlazkxoRgWRW0YfZ65Ujrl8d8tH/s800/photo_2025-11-15_10-56-37%20(2).jpg

ទោះជាក្រសួងការពារជាតិកម្ពុជាបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់បន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា និងបដិសេធការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពីព្រោះតាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ប៉ុន្តែថៃនៅតែមិនស្តាប់ និងបន្តលាបពណ៌កម្ពុជាមិនឈប់ឈរ ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនលើកថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស បានព្យាយាមបោសសម្អាត និងកម្ទេចចោលនូវសំណល់ជាតិផ្ទុះរាប់លានគ្រាប់មកហើយ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRWdUnLSoJUiSp3uUJdoEXPHdCSgLaPL-w_zZkwCU8ucY6DVMAxCGsEiHenMwyjPUP31-tYwWNu9FcPJRTmdqlEl-7mWMAQXUBW-wlgxhdk08LqmJFBx1Y-cOM4T7iJr1u96VE6bwGRUuev1kDDxo0QfWIyTNK9ZqTJcrjR8tEdVNayNvEF7wvejds9p6g/s800/photo_2025-11-15_10-56-37.jpg

ក្រសួងមហាផ្ទៃបង្ហញលទ្ធផលកោសល្យវិច័យ ក្រោយសារព័ត៌មានថៃផ្សាយបំភ្លៃថាមិនមានអ្នកស្លា.ប់នៅភូមិព្រៃចាន់

0

បណ្ដាញសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយនូវព័ត៌មានប្រឌិតថា មិនមានជនសុីវិលកម្ពុជាណាម្នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ទាហានថៃបើកការបា.ញ់ប្រ.ហារនៅភូមិព្រៃចាន់នោះទេ ខណៈសមត្ថកិច្ចជំនាញខាងកោសល្យវិច័យកម្ពុជា បានធ្វើការត្រូតពិនិត្យលើសា.កស.ពជនរងគ្រោះនៅចំពោះមុខក្រុមអ្នកសង្កេតករណ៍អាស៊ាន (AOT) យ៉ាងច្បាស់លាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkhGKr4OsQxiygP-qhFE2nQP5pDq22VY-wBg1CX4YDd9ldUCBAmennIX74lggihrPuuGGsJafu5w1o_7-maMQm7geGhZNSxVlU8k_uXrgcuGMGpQEUY3w8AxW5Xjr8QgLbT7ZbH5WzfJnaw07CzQpiv_pvNqAu1GE-Zo-HxxbOSGjZmfMmH6rV4Mq3NUfJ/s1280/photo_2025-11-15_10-18-54.jpg
យោងតាមសេចក្ដីបញ្ជាក់ព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា បណ្ដាញព័ត៌មានថៃបានផ្សព្វផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរស្លា.ប់ ក្នុងករណីទាហានថៃបានបើកការបា.ញ់ប្រហារនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកាឡើយ ក្រៅពីជនរងគ្រោះ ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAv_kGH33ZIXsd1Kro64XHZH6GnOysjqzL63UskMTQIzdqaig-6HEQ5gmvTCLEpRqfE1qEzOh2h3RqgIqHyylfJHlAkhydcSNGOp4sVpl_gKB7sZNWZd_L6g4dWSPW4-mAkvm247LDOSZT8tJdn7JM6DebWaBmjOjLYs1UXeCmAnMA6Mv2ggr0VP_j8Vsd/s1280/photo_2025-11-15_10-18-53.jpg

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា កម្លាំងប្រដាប់អាវុធថៃ បានបើកការបាញ់ប្រហារដោយប្រើ អាវុធវែង ប្រភេទ “M16» ជាច្រើនគ្រាប់មកលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ បណ្តាលឱ្យបាត់បង់ជីវិត ចំនួន១នាក់ និងរបួសធ្ងន់ចំនួន៣នាក់។ ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ឌី ណៃ (ហៅសល់) ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់។ លទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជា រកឃើញថា នៅ ផ្នែកក្បាលនៃសពមានស្នាមដាច់រលាត់ស្បែកមុខ ទំហំ៥មីលីម៉ែត្រ ផ្នែកដងខ្លួនមានស្នាមដាច់ឆ្លុះមួយ កន្លែងរាងទ្រវែងលើដើមដោះខាងឆ្វេង ទំហំ២គុណនិង៣សង់ទីម៉ែត្រ ទិសដៅបញ្ឈិតចូលក្នុងដងខ្លួនពី ឆ្វេងទៅស្តាំ និងមានក្បាលគ្រាប់កាំភ្លើងបៀមក្រោមស្បែកលើឆ្អឹងជំនីខាងស្តាំផ្នែកខាងក្រោយចំនួនមួយ កន្លែង។ គណៈកម្មការជំនាញបានវះកាត់យកក្បាលគ្រាប់នោះចេញ នៅចំពោះមុខក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ដោយឃើញច្បាស់ថាក្បាលគ្រាប់នោះ មាន០១គ្រាប់ ទំហំមុខកាត់៥.៧មីលីម៉ែត្រគុណ បណ្តោយក្បាលគ្រាប់២៣មីលីម៉ែត្រ មានខ្សែខ្មៅវិល (វ៉ៃយ៉ា) ចំនួន៦ខ្សែ (វិលស្តាំ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVIsxh02dZymd9Orgf1tSQIQR6_kyKoevM6nQR0fAHjLFLNCmrHBjn2EKf52QnwK7veyvxKZ4vqbCIaDhYWILj4_KPfiB1wy_MRPzSnSWY1wVECNAz6_vSbWaZ4Tij2P9_LrYaV_nv77GgnWA-CtXAGzkZr_TiAiR5Ao06bZ_Cr90Z1_DClKfUkLQZJ57/s1280/photo_2025-11-15_10-18-54%20(2).jpg

ជាមួយគ្នានេះ គណៈកម្មការកោសល្យវិច័យរកឃើញទៀតថា កន្លែងកើតហេតុទី១ មាន ប្រជាពលរដ្ឋខ្មែរ៣នាក់រងរបួសធ្ងន់ នៅទីតាំងដែលមានចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ ចេញប្រហែល១០០ម៉ែត្រ។ ឯទី២ ជាទីតាំងជនរងគ្រោះបាត់បង់ជីវិតនៅហ្នឹងកន្លែង ចម្ងាយពីគោលដៅ កម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល១៨០ម៉ែត្រ ដោយកម្លាំងប្រដាប់អាវុធថៃ បានបាញ់ចេញពី ទីតាំង២កន្លែង ឆ្ពោះមកគោលដៅតែមួយ ក្នុងភូមិព្រៃចាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2p01mgFmj8aXL_Sz6EIte3OylPcJQZZVILeVPFtohkYlqsNX_ucWV5gM7oUuZ5OIu3Z3zgQPrpesesFIZ4M-DWAHNRRChdlHAEpln5x0PGIZHc8ds8BNah3ZbxF33V7OHRngjWTzQSpn0_NMSHUHnR-d9rmQIsklU5Wb0FiadXxcmVqE9CSVRbxyNtoSi/s1280/photo_2025-11-15_10-18-54%20(3).jpg

ជារួម ជនរងគ្រោះឈ្មោះ ឌី ណៃ (ហៅសល់) ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់ កម្លាំងប្រដាប់អាវុធថៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្លៃ ការពិត និងបង្វែរសភាពការណ៍របស់បណ្តាញព័ត៌មានថៃឡើយ។ ច្បាស់ណាស់ គឺគ្រាប់កាំភ្លើង បានបាញ់ចូលក្នុងធ្លុះសួត ដាច់សសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខាងខាងស្ដាំនៃសពប្រាកដមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzFOHwUokA2jbbjKTnJoFulwtwoEjswbL5KHXTPTBfCCQh6iaJm1euB2Mb5AMOVHhmOBCFFllQEqvEYogWYPmIaaR9NekKgzfnqZAPi63Lr6g08yr0OkCoR7a-ITD11qdtcXHHrvVF1BsBmaAtDgVAaRqin2ckRF6EsxAsFgAMEZaU_rfK0gp0CcFbFbOd/s1280/photo_2025-11-15_10-18-53%20(2).jpg
អាស្រ័យហេតុនេះ កម្ពុជាសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា៕

បុរសដែលរំខាន Ariana Grande មានប្រវត្តិធ្លាប់ធ្វើដាក់តារាល្បីៗជាច្រើន

0

ក្នុងព្រឹត្តិការណ៍បញ្ចាំងភាពយន្តថ្មី Wicked: For Good នៅប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលអ្នកគាំទ្រជាបុរសម្នាក់ស្រាប់តែរត់ទៅរក Ariana Grande ដាក់ដៃជុំវិញនាងដោយទាញនាងមកជិតខ្លួនខណៈនាងព្យាយាមចេញឆ្ងាយ។ បុរសរូបនេះត្រូវបានគេដឹងថាបានធ្វើទង្វើរំខានចូលមកជិតសិល្បករល្បីៗជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlHF7OOiVK5-CujKOUASuy37xPiVSjLXvVMqKCCk1h91VFphJJfi1-A3Q6pOl6PDIVb83cxgDRqdtpJl1CMvH-Ac5IHrikN30OuGKJsAHcpH1j9zIstGUT5dLPb-2MuI1-dy0CRgPvuGv9Tva8cHVY56LHpVimAJtIOJwv6NXI3WpXWc09Ea7D52pzqVnS/s1448/image_2025-11-14_10-57-21.png

ក្នុងវីដេអូដែលមានការរីករាលដាលចាប់តាំងពីនោះមក បង្ហាញពីបុរសម្នាក់បានលោតរបាំងរត់ទៅលើ Ariana Grande ដែលធ្វើឱ្យហ្វូងមនុស្សមានភាពចលាចល និងស្រែកគំហក។ មិនត្រឹមតែសន្តិសុខប៉ុណ្ណោះទេដែលជួយ Ariana Grande តារាសម្តែង Cynthia Erivo ក៏បានជួយការពារនាងពីអ្នកគាំទ្រនេះដែរ។ ពិរុទ្ធជននេះត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិអូស្ត្រាលី មានអាយុ២៥ ឆ្នាំ មានឈ្មោះថា Johnson Wen និងមានគណនី Instagram @pyjamamann ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuXmxx5KR82OAcPdj5xNJk2Q-_X28S8bqwE-XAzDqOS_TS4OE0xIR-xb5kWIMbevpA-PHI-ISet9xULI27Y-hxvnBG7s7lDki27mRGu1sYFiniIAPDaEIL37tfbWu66zB0t30mGtaNWORRf13qiR8cpe36-Yk6SngBFLjX0rWa3IO0L94L-4nSzI18_rWN/s1560/image_2025-11-14_11-21-19.png

Johnson មិនត្រឹមតែធ្វើឱ្យព្រឹត្តិការណ៍សម្ពោធភាពយន្តមានភាពចលាចលនិងធ្វើឱ្យ Ariana Grande ភ័យស្លេកមុខប៉ុណ្ណោះទេប៉ុន្តែបុគ្គលនេះធ្លាប់បានរំខានដល់សិល្បករជាច្រើនទៀតដូចជាព្រឹត្តិការណ៍ប្រគំតន្ត្រីនៅស៊ីដនីរបស់ Katy Perry ។ កម្មវិធីរបស់តារាចម្រៀង The Weeknd នៅ Melbourne និងសូម្បីតែការប្រកួតរត់ចម្ងាយ ១០០ ម៉ែត្ររបស់បុរសនៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmkVx_v7LiBBsbecQiVF_s6JhD6ZKsG8AkuEd7CTc4Kx2Sil43pXaG2RM6V-G5wNw65b23pt5NYy96x26FU5lznWLRHTa_QKf0BRzRio459Um7KYbRC4L22GEW5VFBx33au0B3ieoejQly25WsfovmBLKeo36ncy7G_e6zcYG-GrNN3h0VBCsjGgwzrWM/s2048/image_2025-11-14_10-33-59.png
អ្នកគាំទ្ររូបនេះមានមោទនភាពក្នុងការចងក្រងរឿងរបស់ខ្លួនតាមអ៊ីនធឺណិត និងបានប្រកាសថា «Ariana Grande គឺជាមហាក្សត្រី»។ សកម្មភាពថ្មីៗនេះ បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតខឹងសម្បា។ ជនជាតិសិង្ហបុរីមួយចំនួនថែមទាំងព្រួយបារម្ភថាឧបទ្ទវហេតុនេះអាចបំភ័យ Ariana Grande មិនឱ្យត្រឡប់ទៅសិង្ហបុរីម្តងទៀត៕

ប្រធានាធិបតីអាមេរិកសន្យាបន្តតាមដានយ៉ាងយកចិត្តទុកដាក់ធានាមិនឱ្យមានការផ្ទុះអាវុ.ធជាថ្មីនៅព្រំដែនកម្ពុជា-ថៃ

0

យោងតាមហ្វេសប៊ុកផេករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា សម្តេចបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKo16DzL7WZvkGzZLnaxoRyizrMveXzeLuw4HSO71B1BDtO-01nSOD-bJa_5_UD4wNLCh1jWvb7VOAAATx9FBCDh_J40ooszL90rHeB-6QEekH9hyphenhyphendGwyjNyLSV14YAPoaJRjn3YOBHbfypbENOBIheqliwihtmnM8w9WIu0TAJTx-BQ3xMNBBmxfbDffZ/s862/photo_2025-11-15_08-51-48%20(4).jpg

តាងនាមពលរដ្ឋកម្ពុជា សម្តេចបានថ្លែងអំណរគុណលោកប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ សម្តេចក៏បានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLUCEvp4t63ntJq5rH2CUkiW9CC-OR_ip2XT8zwp8YBccvjdeonezozLmw5RzktCYrK31KXN0zT-DP1IGskAjK-3Y6oq0_5AM7K33-ffBA3sPsFoR2rNJPq2EPaj5RaWPqEGLS0jb_PaJbY_oqmuO47GX9f3C6pjmgMWeD6bqz7vgTWuqlGSSnGNzhTIss/s992/photo_2025-11-15_09-26-48.jpg

លោកប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា លោកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ ។ លោកនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZjHuZhNPurC3kpPEfJuCBCB0mHfdNj0b4smjMFwvzx3D9LVqYIt4uJAUM8LZWbq1H2VAdoX1TJ0wedQbUjfI5zCsEHG-2IgVGkUOMUUNBoAOjf72QwY7x2Mo88f3iMGcgekwDdERoMyS0KYHxNtij6W8CSBYVnDls62OEQDJidzRotrxKaqIgtgVyMMZm/s862/photo_2025-11-15_09-26-48%20(2).jpg

សម្តេចបានជម្រាបទៅលោកប្រធានាធិបតី Trump ថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6olc_gYuowEGa7csgVRTs0xkKlyKJm2rNMVW1OVHAuDxeuPjmYTA1zS-9jjyBVf_eL6B3QSztUy230vZ6OoLP_l7tgpxrDXQeIsIFgCCpy2jTZ37juefGY_7ITklMqS7yQKeFS3GKTPYuqLun4dtUwG6BM9aEe6bgzjT0nNq4bYFB7xGFIrPUOvJUqZ6S/s1080/image_2025-11-15_09-52-34.png

គួរបញ្ជាក់ថា ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃបានតានតឹងឡើងវិញ ក្រោយពីថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) បណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងយកលេសគ្រាប់មីនដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_2Ao4ef3Mvi182IgrpcyC6XEjMamTWKcqJagRYuVupcHVX5on8D-bqfSdvyofQabzLmt0HzToQKLVNAWYGqZX6atuQzB1d5zZZFOWlbiBLaCjVk1FAWJZicFGgQd1ToZAZKttyLEeexNioEtJuJszadf0n1PPqj3xl5EoF-zt8TjvDIxPCSqM4AY5G97/s1280/photo_2025-11-14_09-04-28.jpg

នាយករដ្ឋមន្ត្រីថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានលោកប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយនាយករដ្ឋមន្ត្រីថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅព្រំដែនខេត្តស៊ីសាកេត បណ្តាលឱ្យកងទ័ពថៃរងរបួស៣នាក់ និងបាក់ជើងស្តាំម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwH1vowFXBd5hdj_w-kqiB9MsXmAIrJ13QcJLb5ZGIc6vZOlGxbLqVrDWQTkCoOq6Rd9J0UrGNuCYPkOFnzTm390mXaIlyag-cN2Gr_nnBbNJ3mK0MRD6B0DuVLLLci4KdGRqQ-EcRByCeGUzMQKBImai_ItBZ8fWV31SCkV0gZWw1HcPVHR5TYHi_2dfF/s1280/photo_2025-11-14_09-04-29.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា លោកប្រធានាធិបតី Trump បានទូរស័ព្ទមកកាន់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីសម្របសម្រួលបញ្ហារវាងកម្ពុជា-ថៃ និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ផងដែរ ដើម្បីបញ្ឈប់ស្ថានការណ៍តានតឹងនាពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfjFlYyMdhIrlQPYtXHe5lNed-08BMq3YWYoa3LYequhoQU5WGRM6YclGFE0bevBbhpI3yX5LuwarCfIeLLSsZJ8fepqaHJW_DvbKQJ3NLL8aRGXq9a6XVku_LlTmIomwzo7pTSSCBM9pVJQ95zdYM34-blbeSvqF52cBTCfVQDEOg50ELlczmBqETOqNS/s1024/photo_2025-11-15_08-51-48%20(3).jpg

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងធ្វើឱ្យប្រទេសនានាបារម្ភថា ថៃអាចនឹងបើកការវាយប្រហារកម្ពុជាម្តងទៀត បន្ទាប់ពីថៃបាញ់ប្រហារមុនមកលើកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នាយករដ្ឋមន្ត្រីថៃបានប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន ដែលពេលនេះ អាវុធ រថក្រោះ និងកម្លាំងទ័ពថៃ ត្រូវបានបញ្ជូនមកកាន់ព្រំដែនរួចរាល់ហើយ ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវគេរិះគ.ន់ទាំងទទឹងទិសយល់ច្រឡំមកលើនាង

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ដោយមិនបានមើលពីកាលបរិច្ឆេទច្បាស់លាស់ សរសេររិះគន់ទាំងទទឹងទិសថាបង្ហោះវីដេអូរាំរែកក្នុងពេលដែលថៃវាយប្រហារមកលើប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ6Z11teo2tKyI1TscDcBKrqUp19S85rtWald_1j6SeY6pgRtM0lNXzhzenWem5exudrpvtExu5yMCWhqKltr-J6X05myloazhdKQMNzO7y4JNLJZ8ikfhBe7MQwbpAZU7Q6_6tDKZlLnPDhftX6tfmApy3smAbun75RDyETE5hgiO8-OuSeePPlMcDgYT/s2048/image_2025-11-10_16-23-35.png

នៅវេលាម៉ោងជិត២រសៀលថ្ងៃទី១២ ខែវិច្ឆិកា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូ Trend មួយនៅលើបណ្តាញសង្គមនៃបទចម្រៀង «CHANEL» របស់ តារាចម្រៀង Tyla ដែលកំពុងតែក្តោបក្តាប់និន្នាការទូទាំងពិភពលោក។ ទោះយ៉ាងណា វីដេអូមួយនេះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចូលមកបញ្ចេញមតិរិះគន់ថានាងមិនយល់កាលៈទេសៈបង្ហោះវីដេអូរាំរែកស្របពេលយោធាថៃវាយប្រហារមកលើពលរដ្ឋស្លូតត្រង់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBxq7pMRKFx-DiWoqetVUbH-cSwkhlsbNXfp99heM7fZoqGlPdxzdMCNJkE_95rtwKhxXFesTMyM23I4U-5yK3NMankhwTcc5avSwse9hkQiuuB6rk-CSmNSxMOHB-DybRKghJzE1zIrEkiP61oQhKx4d7B89xWthdT45mP79YIEXDp3rTQwB2IwXvqbO/s2048/image_2025-11-10_16-23-36%20(2).png

មតិទាំងនោះបានរិះគន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា «ប្រទេសជាតិកំពុងជួបបញ្ហា មកបែកស្លុយស្អី ?, នាងអើយហេតុអីមិនសូវដឹងអីចឹង ជាតិសាសន៍ខ្មែរកំពុងហូរទឹកភ្នែកតែនាងរាំលេងសប្បាយទៅវិញ។ , គេកំពុងបាញ់គ្នាស៊ីសខ្ចូត, ជាលើកទី៣ប្រទេសមានរឿង ចេញមករាំអីណា…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYfy1tc2EAIwCwHINQL4-E5qsiNbZ9zhTic2i_W6PXzHlDn8szfgmG4fRqG8K5fOB2JWXdLDha0WABtFSvBEjHi2F9JLSeFm9WG3bWl3izohvdTNUqtZuOl26FPw34YrfkqYCBtD9aDXHtaE1FdyQ2es52yqZ569QuB7dQ7cGtFKvYdTZwxcIsSU2DucYi/s2048/image_2025-11-10_16-23-39.png

យ៉ាងណាមិញ ពាក្យរិះគន់ទាំងនេះត្រូវចាត់ទុកថាមិនសមហេតុផលនោះទេ ខណៈពេលដែល ហេតុការណ៍ដែលយោធាថៃវាយប្រហារមកលើពលរដ្ឋខ្មែរនៅវេលាម៉ោងជិត៤រសៀល ខណៈដែលនាងបង្ហោះវីដេអូខាងលើនេះនៅម៉ោងជិត២រសៀល។ នេះមានន័យថាអ្នកសរសេររិះគន់នោះគឺមិនបានពិនិត្យមើលមើលម៉ោងឱ្យបានច្បាស់លាស់ យល់ច្រឡំមកកាន់បវរកញ្ញារូបនេះ។ជាមួយគ្នានេះ នៅពេលដែលសកម្មភាពដ៏អាក្រក់របស់ថៃធ្វើមកលើកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញទាំងសំណេរនិងវីដេអូបញ្ជាក់ថាថៃជាអ្នកបាញ់ប្រហារមកលើពលរដ្ឋខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR2OZtwoVQ68TCl454rcnCwHcONychcUN-dNY7kGiBUhpOXw2lioWQzxisE3D5WGLwKeakSsNjsZ2Macm8ZvFRV_OKfXLO6Xqv_2kG_meXIPt1To9eX8V4_3vZMjxlzs3plDREENNetuyjOwR5gZ6Ps6xYLV9wljmsKPLtFTTVaDTnr972_3uwrYQODEB4/s1280/photo_2025-11-14_10-09-55.jpg

ការរិះគន់ដោយមិនបានពិចារណានេះទំនងកើតឡើងដោយសារតែកាលពីខែចុងខែឧសភា កន្លងទៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី រងការរិះគន់ចាស់ដៃនៅពេលនាងរាំតាម Trend បទរបស់ Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK ដោយសារប្រទេសទាំងពីរមានជម្លោះផ្ទុះអាវុធដាក់គ្នានៅតាមបន្ទាត់ព្រំដែន៕

តារាចម្រៀង ម៉េង កែវពេជ្ជតា ថាទោះពន្យារពេលកម្មវិធីមួយឬពីរឆ្នាំក៏គ្មានអ្វីត្រូវពិបាកឱ្យតែចប់សង្គ្រា.មជាមួយថៃ

0

ថ្មីៗនេះមានសិល្បករ សិល្បការិនី ជាច្រើនរូបបានសម្រេចចិត្តលុបចោលកម្មវិធីនិងពន្យារពេលដោយសារតែហេតុការណ៍យោធាថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជាបណ្តាលឱ្យបាត់អាយុជីវិតពលរដ្ឋស្លូតត្រង់ រងរបួស និងមានការភៀសសឹករកកន្លែងសុវត្ថិភាព។ ជាមួយគ្នានេះតារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេង ម៉េង កែវពេជ្ជតា បានជំរុញឱ្យមានការលើកទឹកចិត្តកងទ័ពនិងអ្នកនៅជាយដែន ខណៈការពន្យារពេលកម្មវីធីកម្សាន្តនានាមិនថ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7OlUZk9U3UoiDjgCVC-nHXuHfh92jfU1P6EshyC9vZvVEnFH_zWgw40VFIcrbh1yJpR1Ai2K66K8dbFv5xD5gPAvHzrjOgDkf1cOSB7fV3RqMkGJcsRoCeCphUWVftf2f0V51_krXGFQb1kic5nL3fAo1Uq-Ne5U6JAUYJNE8YUyvG4DLGnG4Q83ojyR7/s2048/image_2025-11-14_14-30-56.png

នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានចែករំលែកការបង្ហោះមួយដែលប្រកាសពន្យារពេលកម្មវិធីក្នុងសប្តាហ៍នេះដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «មិនអីទេណាហ្វ៊ែនៗ ឱ្យយតែចប់សង្គ្រាមជាមួយអាចោរសៀមចង្រៃនេះបាន ទោះជាពន្យារពេលមួយឆ្នាំពីរក៏គ្មានអ្វីត្រូវពិបាកដែរ ។ តស់ នាំគ្នាទៅលើកទឹកចិត្តកងទ័ព និងបងប្អូនជាយដែនយេីងសិន ចាំជួបគ្នាវិញក្រោយចប់បញ្ហាណាហ្វ៊ែនៗសំណព្វចិត្តអាយដល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFGsA0uQBME4-DyAGL0GnHhmx45UOqwYOP8vGS80wb-WRN-d6EvkSA2_3NyRUXdxpx8nHYIo5Iy1k2IAzE-lcaergzWtjub0eUIsgcgZvufG6HY-avJq4ZOizy8-FgJzNRZ8RyJdN7qjkw-reaKi-jxGKZIzQ5zomigcU77vnmTCQyTjjPcBkTJLH1Lisq/s1280/image_2025-11-14_14-31-00%20(2).png
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរងរបួស៣នាក់ និងពលរដ្ឋជាច្រើននាក់រត់ភៀសខ្លួនដោយសារតែយោធាថៃ តារាចម្រៀង ទេព បូព្រឹក្ស ដេវិដ អ៊ឹង ហាវ សុខ ពិសី មាស សុខសោភា អ៊ីវ៉ា យក់ ថិតរដ្ឋា និងអ្នកសិល្បៈមួយចំនួនទៀតសម្រេចចិត្តពន្យារពេលកម្មវិធីដើម្បីជាការចូលរួមចំណែករំលែកទុក្ខនេះ៕

នាយករដ្ឋមន្រ្តីម៉ាឡេសុី ទូរស័ព្ទទៅលោក ត្រាំ ក្រោយថៃបង្អាក់កិច្ចព្រមព្រៀមសន្តិភាព

0

ម៉ាឡេសុី៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំពីការវិវត្ដថ្មីៗនៅតំបន់ព្រំដែនកម្ពុជានិងថៃ បន្ទាប់ពីថៃបានផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXy99J-R0psHJw6W8r4rFtY90ZtZ_xQMXdVe4Rd0lCfvnX92FrUSSh3gySw5yhR7g5UZcQPwOKufxz7UbckRtl5-jd4rjpF6jrGOXHubftPVRgyonMcBenkbPwThNgBurrHp2MYXaNtnmip1vkSxOpO7bLRmxc8uHJ7rL19My5goGXE-D0OjdGe6RqGPE0/s1240/photo_2025-11-15_08-51-48%20(2).jpg

តាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានឲ្យដឹងថា លោកបានលើកឡើងពីស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ ទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដោយបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជានិងថៃ ក្នុងការបន្តជ្រើសរើសកិច្ចសន្ទនានិងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ជាមធ្យោបាយនៃដំណោះស្រាយដ៏មានប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKo16DzL7WZvkGzZLnaxoRyizrMveXzeLuw4HSO71B1BDtO-01nSOD-bJa_5_UD4wNLCh1jWvb7VOAAATx9FBCDh_J40ooszL90rHeB-6QEekH9hyphenhyphendGwyjNyLSV14YAPoaJRjn3YOBHbfypbENOBIheqliwihtmnM8w9WIu0TAJTx-BQ3xMNBBmxfbDffZ/s862/photo_2025-11-15_08-51-48%20(4).jpg
លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីការត្រៀមលក្ខណៈរបស់កម្ពុជា និងថៃ ដើម្បីបន្តជ្រើសរើសយកកិច្ចសន្ទនា និងកិច្ចប្រឹងប្រែងការទូតជាមធ្យោបាយមួយស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព»។

លោកបានបញ្ជាក់ឡើងវិញថា ប្រទេសទាំង២ បានដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាព។ លោកក៏ស្វាគមន៍តួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ដែលបានទាក់ទងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃផងដែរ ដើម្បីធានាថាភាពខ្វែងគំនិតគ្នាត្រូវបានដោះស្រាយក្នុងន័យធានាបាននូវស្ថិរភាពនិងសុខុដុមនីយកម្មក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzoPFRnwOBI6yQ3u6KP4-p9qT77T0SJZDU9TObany9q9cJMeSoUrEFTvpE7vTu_VdDmBhEZDWkOiFK7KKs6uCs-uJztysqxNGJl_j9XBjMfJ-PCa2TBxkD4vZwgzsmdiSX5Qt78SixRYBr1AlGcYqIYvpuonrfQC8j0n0GLdU0Ha4PsyCwhOXp6UYrA1hJ/s1280/photo_2025-11-15_08-51-48.jpg

គួរជម្រាបថា មិនមែនមានតែម៉ាឡេសុី និងអាមេរិកនោះទេ ដែលស្វះស្វែងរកដំណោះស្រាយក្នុងការសម្របសម្រួលស្ថានភាពឲ្យល្អឡើងវិញ ក្នុងនោះប្រទេសចិន តាមរយៈរដ្ឋមន្រ្តីការបរទេស លោក លីន ជៀន បានចេញមុខប្រតិកម្មចំពោះទង្វើរបស់ភាគីថៃដែលបានបញ្ឈប់ការអនុវត្តសេចក្តីថ្លែងការណ៍សន្តិភាពរួមផងដែរ។ ចិនសង្ឃឹមថា កម្ពុជា-ថៃនឹងរកដំណោះស្រាយរួមគ្នាដោយសន្តិវិធីឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfjFlYyMdhIrlQPYtXHe5lNed-08BMq3YWYoa3LYequhoQU5WGRM6YclGFE0bevBbhpI3yX5LuwarCfIeLLSsZJ8fepqaHJW_DvbKQJ3NLL8aRGXq9a6XVku_LlTmIomwzo7pTSSCBM9pVJQ95zdYM34-blbeSvqF52cBTCfVQDEOg50ELlczmBqETOqNS/s1024/photo_2025-11-15_08-51-48%20(3).jpg

បើតាមការចុះផ្សាយដោយសារព័ត៌មាន Bernama កាលពីថ្ងៃព្រហស្បត្តិ៍នេះបានឲ្យដឹងថា តាមគម្រោង កម្ពុជា-ថៃនឹងអាចមានជំនួបនៅម៉ាឡេស៊ីជាថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងមិត្តភាព និងបទឈប់បាញ់រវាងកម្ពុជា-ថៃ ស្របតាមការយោគយល់គ្នា ដែលសម្រេចបាននៅទីក្រុងគួឡាឡាំពួ កាលពីចុងខែតុលា។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ បានផ្តល់ក្តីសង្ឃឹមថា កម្ពុជា-ថៃនឹងបន្តការតាំងចិត្ត ក្នុងការស្តារស្ថិរភាពតាមបណ្តោយព្រំដែន ក្នុងន័យឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕

ចិនជួយទិញអង្ករថៃ៥សែនតោន ខណៈព្រះមហាក្សត្រថៃយាងទៅប្រទេសចិនដើម្បីរឹតចំណងមិត្តភាព

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបង្ហោះសារក្នុងហ្វេសប៊ុកនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រធានាធិបតីចិន លោក Xi Jinping បានទូលទៅកាន់ព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រី ដែលយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីរឹតចំណងមិត្តភាពចិន-ថៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ថា ចិននឹងជួយទិញអង្ករថៃ ចំនួន៥សែនតោន ។ វាជាដំណឹងដ៏រីករាយសម្រាប់ថៃដែលអាចនាំចេញអង្ករទៅចិន ខណៈបច្ចុប្បន្ន សេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំងដោយសារការបិទព្រំដែនជាមួយប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOz-aJdZeB1YL_SxGvvMOgFPdiKEuOY6SC6bT48J7H9upL1bGvNj9PmeqnsZF590rWdBFZI6cAGUaLFlmmDB85d0-44hgDqUPjYi12G1W8eHhJD_cdqb96Yw6yH5QOM2Vc7MxXvHlhAEBeZYJBpstnuypM6-ewzI4Eg-NMikpaZ0XHCD0OAipnmtMMTub2/s1080/photo_2025-11-14_16-07-46%20(2).jpg

នាយករដ្ឋមន្ត្រីថៃ លោក Anutin និយាយថា ខ្លួនលោក និងលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស បានអមដំណើរព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រី ធ្វើដំណើរទៅប្រទេសចិន ប៉ុន្តែលោកគ្មានភារកិច្ចអ្វីបន្ថែមទៀតនៅប្រទេសចិនទេ គ្រាន់តែអមដំណើរព្រះមហាក្សត្រប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4OkEKkmx2jj3Z-qebXt6E0OdiyTLNH7YCZ2he9HRH4mbY-6KQh9BgwDeh1eHIimfgKKIBzNxDX3u7esSOGIB-_z7o5EVJsCD_nGNE9els9lndvM8JQ2jiuWRt3g-zWPx8ed24rmDkpTN9P5mAcQGOjSe37Eo6UQRKyg6wGHfWIxsI24eZMdLhKWi2atgH/s1280/photo_2025-11-14_16-07-46%20(3).jpg
ព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រីយាងទៅប្រទេសថៃនេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាសន៍ដ៏សំខាន់ និងជាលើកទី១ ដែលព្រះមហាក្សត្រថៃយាងទៅប្រទេសចិនជាផ្លូវការ ។ ការយាងទៅចិន គឺព្រះមហាក្សត្រថៃមានគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយចិនក្នុងឱកាសខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលថៃអះអាងថា ការពិត ថៃមានទំនាក់ទំនងជាមួយចិនរាប់រយឆ្នាំមកហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEsU9G74xpRHghmaBgEVwf76eZpDp_J8tS9r1I_2JYZnsrfsqd-odH-si-dLbgtYeAZEKAJg95-3r6Doqz-po8UfL5BhUjDhHYHPvkrsWvSQGFzczRs1GJwijKB016qXoLA5xDKqhWCbbu1FJJ1LWOwz8DGlMAPR81eNHA35iXTMG3jpByp9s4WvgoM8O3/s1080/photo_2025-11-14_16-07-46%20(4).jpg
គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រីយាងទៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping ជាលើកដំបូងក្នុងរយៈពេល៥០ឆ្នាំ ។ វាក៏ស្របពេលទំនាក់ទំនងរវាងថៃជាមួយអាមេរិកធ្លាក់ចុះ ក្រោយពីអាមេរិកមើលឃើញថៃឈ្លានពានប្រទេសជិតខាង ខណៈនាយករដ្ឋមន្ត្រីថៃប្រកាសថា ឈប់រកស៊ីជាមួយអាមេរិក និងមិនចាប់អារម្មណ៍ លោក Donald Trump ដំឡើងពន្ធទំនិញថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwpi1EOL_ROYDyuoF1yBQ22MaBV0iLeA3AHUkYYTmsizWkS3PTJ1rOIAFgwnn179uKVY3A0JtQHPfNekPJKn28LSt1FCo7Ew105TgWPM_z7HsturRebCY9OKBcYZdAcm9UW0tJju8aO1G42Ev5gF_ATngvQK_f4XcTgnxto7icHpmx3aC4o5djPGBHxDpa/s1200/photo_2025-11-14_16-07-46.jpg

ថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin និយាយថា លោកមិនខ្លាចអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគីនោះទេ ។ ថៃនឹងស្វែងរកទីផ្សារថ្មី ឬលក់ទំនិញឱ្យប្រទេសផ្សេងវិញ ប្រសិនបើមិនអាចនាំចេញទំនិញទៅលក់ឱ្យអាមេរិក ៕

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជីកកកាយនារីម្នាក់រងរបួសផ្លូវចិត្តដោយសារភាពឆ្កួតរបស់អ្នកគាំទ្រ Jungkook

0

រយៈពេលថ្មីៗនេះពាក្យចចាមអារ៉ាមស្នេហារបស់ Jungkook សមាជិក BTS បានគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមជាបន្តបន្ទាប់។ នៅកណ្តាលភាពចម្រូងចម្រាសនេះ Koreaboo ស្រាប់តែ «ជីកកកាយ»ពាក្យចចាមអារ៉ាមទាក់ទងជាមួយ Jungkook និងជាងសាក់ Lee Mijoo កាលពី ៦ ឆ្នាំមុន។ ជាមួយគ្នានេះតារាស្រីឬនារីណាម្នាក់ដែលមានពាក្យចចាមអារ៉ាមជាមួយសមាជិក BTS តែងតែជន់លិចជាមួយនឹងមតិយោបល់ជាច្រើនពីសហគមន៍អ្នកគាំទ្រ ខណៈតារាប្រុសរូបនេះក៏ក្លាយជាគោលដៅប្រធានបទដោយសារតែភាពល្បីល្បាញរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz2-B68TETYq_w81gdNcBlH1iWxLGQYaLAPTZ0f9EGqGKu4FxbJWrtLLmm9Zv0wBh24DGRnJuioelAAQVPo3HDeFwifOMmWB5Mhl-jpiRauaMNxP4myuMzlP_iibAWaE-zZb6dviyycTqyS2UMGzdn1qpcGBAMdRyFsJ_1VOZ3h7ikMNSPJcc0p0jZ4iOr/s1350/image_2025-11-14_12-01-33%20(2).png

តាមប្រព័ន្ធផ្សព្វផ្សាយនេះបានរម្លឹកទៅកាលពីខែកញ្ញា ឆ្នាំ២០១៩ រូបភាព CCTV ដែលថតបាន Jungkook ឱប Lee Mijoo យ៉ាងស្និទ្ធស្នាលនោះ ត្រូវបានផ្សព្វផ្សាយពាសពេញអ៊ីនធឺណិត ដែលធ្វើឱ្យសហគមន៍អនឡាញមានភាពចលាចល ដោយគិតថាអ្នកទាំងពីរជាគូស្នេហ៍នៅពេលនោះ។ ភ្លាមៗនោះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Jungkook បានបដិសេធយ៉ាងខ្លាំងចំពោះពាក្យចចាមអារ៉ាមនេះ ហើយបានបញ្ជាក់ថា Lee Mijoo គ្រាន់តែជាមិត្តជិតស្និទ្ធរបស់តារាចម្រៀងរូបនេះប៉ុណ្ណោះ។ អ្នកខាងក្នុងក៏បានបំភ្លឺផងដែរថា Jungkook និង Lee Mijoo បានជួបគ្នាតាមរយៈមិត្តភ័ក្តិទៅវិញទៅមក ហើយបានស្និទ្ធស្នាលគ្នា។ រូបថតដែលថតទំនាក់ទំនងស្និទ្ធស្នាលរបស់ Jungkook ជាមួយ Lee Mijoo ត្រូវបានថតពេលចេញក្រៅជាក្រុមប៉ុន្តែអ្នកមួយចំនួនបានបំផ្លើសបំភ្លៃព័ត៌មាន បង្វែររូបថតក្រៅឆាកធម្មតាទៅជាព័ស្តុតាងណាត់ជួប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj92GcSm-OHyc9R_9IXLIShiC6c-0hpfU6a8Q5GFPQXNupyevwbH8bAr6qZrQD7O8vKbK296QxsduelwDNHiOuS8HUierPD9GCyrDaYfetrXORh6bdZu0k-CG33OCViV7PWprSsBHHSwQq9qn6kGmOlVCHln_4OaUi7zYG-W9VSCOReeGVftyjRxJnjDYNE/s1350/image_2025-11-14_10-55-26.png
បន្ថែមពីលើការជីកកកាយរឿងចាស់ អ្នកយកព័ត៌មានពី Koreaboo ក៏បានបង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជីវិតរបស់ Lee Mijoo បន្ទាប់ពីរឿងចម្រូងចម្រាសនេះកើតឡើង។ ប្រភពបានបញ្ជាក់ថា Lee Mijoo បានក្លាយជាគោលដៅនៃការវាយប្រហារពីសហគមន៍អ្នកគាំទ្ររបស់ Jungkook បន្ទាប់ពីលេចមុខក្នុងទំនាក់ទំនងស្នេហាជាមួយតារាប្រុសដ៏ល្បីល្បាញ។ លេខទូរស័ព្ទរបស់នាង ត្រូវបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យនាងទទួលការហៅចូលពីលេខចម្លែកៗពេញមួយថ្ងៃ អស់រយៈពេលយ៉ាងយូរ រួមទាំងពីការខលពីក្រៅប្រទេសផងដែរ។ សូម្បីតែព័ត៌មានផ្ទាល់ខ្លួនរបស់គ្រួសារ Lee Mijoo ក៏ត្រូវបានបែកធ្លាយ ហើយអ្នកណាក៏ដោយដែលទាក់ទងជាមួយនាង ត្រូវតែស៊ូទ្រាំនឹងការយាយី និងការឈ្លានពានពីអ្នកគាំទ្រ Jungkook ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpmqECXZaParAndXRMqTYCrI05NbHBSm93ur-4nWkSK7GpaWAzOLkxvcI0v5YbypD_BOY4UqVR8jfKzXXrRKUHj68ifn68qyRMgCQ_Vn41Oke7DVfjzljVA21IznJjVv5mWpNxv2K3ioa0Km9NAtsckfMddmK7WP_UmIItnZQBte54L65-lVNWej_AUmkL/s1275/image_2025-11-14_10-55-25.png

ភាពភ័យរន្ធត់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់តារាចម្រៀងប្រុសរូបនេះបានធ្វើឱ្យ Lee Mijoo ផ្លាស់ប្តូរទៅជាមនុស្សផ្សេងក្នុងទិសដៅអវិជ្ជមាន។ ពីអ្នកដែលមិនធ្លាប់ប៉ះពាល់គ្រឿងស្រវឹង ស្រាប់តែនាងក្លាយជាអ្នកញៀនស្រា ធ្វើឱ្យសូម្បីតែមិត្តជិតស្និទ្ធរបស់នាងក៏ពិបាកសម្គាល់នាងដែរ។ ដោយឃើញពីការឈឺចាប់ និងការអាក់អន់ចិត្តដែល Lee Mijoo ត្រូវស៊ូទ្រាំ មិត្តជិតស្និទ្ធម្នាក់របស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំងថា នាងនឹងគិតធ្វើរឿងឆោតល្ងង់។ ឧប្បត្តិហេតុនេះបានបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនៅក្នុងបេះដូងរបស់ Lee Mijoo ។ រហូតមកដល់ពេលនេះនាងនៅតែត្រូវកំណត់ទំព័រផ្ទាល់ខ្លួនរបស់នាងទៅព្រោះខ្លាចត្រូវបានវាយប្រហារនិងរំខានពីអ្នកគាំទ្រ Jungkook ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp1kPVFiR_eYUHZFbzrfjl7zMWFvAPFO0qajfGiTbS_yLpvjW6Br5yty0QVaX3fNW-HvHys6QmpSPIE_Pyd3DlZPUAT6uDtPUlnFPwJX6vdNDbY3claO8xMzFy1KvUZ_seoL-3oGfdcZDk9bN5xBYqiJiqoBS5CNA6g5fdFyzXJhZEikoppfC8REfPpKGK/s1145/image_2025-11-14_11-56-52.png

នៅក្នុងផ្នែកចុងក្រោយនៃអត្ថបទ Koreaboo បានសង្កត់ធ្ងន់ថា Jungkook មិនចាំបាច់ទទួលខុសត្រូវចំពោះសំណាងអាក្រក់ដែល Lee Mijoo ត្រូវឆ្លងកាត់នោះទេ។ តាមពិតទៅគឺជាអ្នកគាំទ្រដែលវាយប្រហារនាង ដែលសមទទួលការថ្កោលទោសជាសាធារណៈ។ ហើយសកម្មភាពរបស់អ្នកគាំទ្រទាំងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់ និងកេរ្តិ៍ឈ្មោះដែល Jungkook និង BTS បានខិតខំកសាង៕