រមណីយដ្ឋាន«ទឹកធ្លាក់ព្រះនិម្មិត» ឬហៅថា «ទឹកជ្រោះសុភមិត្ត» ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ជាប់នឹងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តលេងបានគ្រប់រដូវកាល ទោះបីជារដូវក្តៅ ឬរដូវភ្លៀងយ៉ាងណាក៏ដោយ។ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ខេត្តស្ទឹងត្រែង ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន

ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ពី​ក្រុង​ស្ទឹង​ត្រែង តាម​ផ្លូវជាតិ​លេខ​៩ ឆ្លងស្ពាន​មេគង្គ​បន្តដំណើរ ប្រមាណ​៤០​គីឡូម៉ែត្រ នឹង​ឃើញ​ស្លាក​សញ្ញា នៅ​ចំណុច​ផ្លូវបំបែក​មួយ​ដាក់​ថា “​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត​” ហើយ​ធ្វើ​ដំណើរ​ប្រមាណ ជាង​២០​គីឡូម៉ែត្រ​តាម​ផ្លូវ​ឡំ មាន​ស្លាក​មួយទៀត​ដាក់​ថា “​ទឹកធ្លាក់​ព្រះ​និមិត្ត​”។ បន្ទាប់មកអ្នកដំណើរ​ត្រូវ​បត់​តាម​គំនូស​សញ្ញា​ដែល​បាន​បង្ហាញ ធ្វើ​ដំណើរ​ប្រហែល​១០​គីឡូម៉ែត្រ នោះ​ភ្ញៀវ​ទាំងអស់​នឹង​បានឃើញ​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និ​មិ្ម​ត​ដ៏​អស្ចារ្យ គយគន់​មើល​ទេសភាព​លំហែកាយ សប្បាយ​ដក់​ជាប់​ក្នុង​អារម្មណ៍​ជា​និច្ច ។ទឹកធ្លាក់​ព្រះ​និម្មិត ​នៅតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​មកកាន់​ប៉ែក​ឦសាន​ប្រទេស​

នៅទីនេះ មិនថាខែប្រាំ ឬវស្សានោះទេ ទឹកជ្រោះព្រះនិម្មិតមានការទាក់ទាញជានិច្ច ទេសភាពនៅទីនោះមានការផ្លាស់ប្តូរទៅតាមរដូវកាល ។ នៅរដូវវស្សាសន្ទុះទឹកហូរខ្លាំង ផ្ទៃទឹកជ្រោះទាំងមូលមានទឹកល្ហរល្ហេវ ឯនៅរដូវប្រាំងវិញ ទឹកហូរកាត់ផ្ទាំងថ្មបង្កើតបានជាទេសភាពគួរជាទីគយគន្ធក្រៃលែង។ នៅពេលទៅកម្សាន្តនៅទីនោះលោកអ្នកអាចទៅ ងូតទឹកកោះធា ប្រទេសឡាវ ពិសារអាហារថ្ងៃត្រង់តាមមាត់ទន្លេព្រំប្រទល់ខ្មែរ-ឡាវ-ទស្សនាទឹកធ្លាក់ព្រះនិម្មិតទស្សនា វត្តល្បាក់ខោនព្រះនិម្មិត និង គយគន់ព្រះអាទិត្យរៀបលិចយ៉ាងស្រស់ស្អាតទៀតផង៕Thmey Thmey 25 News