ប្រទេសជប៉ុន ៖ ក្រុមហ៊ុនលក់ទំនិញដ៏ធំមួយរបស់ប្រទេសជប៉ុន អ៊ីអន (Aeon) បានប្រកាសដំឡើងប្រាក់ខែបុគ្គលិកក្រៅម៉ោង៧% ដើម្បីដោះស្រាយលើការចាយវាយប្រចាំថ្ងៃកើនឡើងខ្ពស់ ។

អ៊ីអនបានប្រកាសត្រៀមដំឡើងប្រាក់ខែ៧% បន្ថែមទៀតដល់បុគ្គលិកធ្វើការក្រៅម៉ោងជាង៤០ម៉ឺននាក់នៅតាមហាងចំនួន១៤៧ ទូទាំងប្រទេសជប៉ុន ។ គេសង្ឃឹមថា នឹងដំឡើងចាប់ពីខែមីនា តទៅ ដើម្បីទប់ទល់នឹងស្ថានការណ៍អតិផរណា និងការចាយវាយប្រចាំថ្ងៃកើនឡើងខ្ពស់ ។

អ៊ីអនមានបុគ្គលិកបម្រើការក្រៅម៉ោងច្រើនបំផុតក្នុងប្រទេសជប៉ុន ក្នុងនោះបុគ្គលិកជាង៨០%របស់ក្រុមហ៊ុន គឺជាបុគ្គលិកក្រៅម៉ោង ។ គេសង្ឃឹមថា ការដំឡើងប្រាក់ខែនៅពេលនេះ នឹងធ្វើឱ្យការចំណាយរបស់អ៊ីអនកើនឡើងក្នុង១ឆ្នាំ ចំនួន៣ម៉ឺនលានយេន ។AEON Corporation of Japan Office Photos | Glassdoor

ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់នៃការដំឡើងប្រាក់ខែនេះ អ៊ីអនបានបន្ថែមការលក់ផលិតផលទទួលបានប្រាក់ចំណេញខ្ពស់ ស្របពេលមានការប្រកួតប្រជែងកើនឡើងសម្រាប់កម្លាំងពលកម្មរបស់ជប៉ុនផងដែរ ។ បច្ចុប្បន្ន អ៊ីអនបានចំណាយប្រាក់លើបុគ្គលិកក្រៅម៉ោងជាមធ្យមប្រមាណ១.០០០យេន/១ម៉ោង ។

ក្រុមហ៊ុននានាក៏បានចាប់ផ្តើមដំឡើងប្រាក់ខែដូចគ្នា ដូចជា Tokyo Disney Resort នឹងដំឡើងប្រាក់ខែបុគ្គលិកក្រៅម៉ោងនៅខែមេសាខាងមុខ ចាប់ពី១.១៤០យេន ទៅ១.៥៣០យេន/១ម៉ោង ។

ក្រសួងការងារជប៉ុនបញ្ជាក់ថា បុគ្គលិកក្រៅម៉ោងនៅជប៉ុនជាទូទៅទទួលបានប្រាក់ចំណូលប្រមាណ៦០% របស់ប្រាក់ខែបុគ្គលិកពេញម៉ោង ។ ដូច្នេះ ការដំឡើងប្រាក់ខែដល់ពួកគេសង្ឃឹមថា នឹងជាប្រយោជន៍សម្រាប់គ្រួសារមានប្រាក់ចំណូលតិច ដែលរងផលប៉ះពាល់ពីការចាយវាយប្រចាំថ្ងៃខ្ពស់ជាងបុគ្គលិកពេញម៉ោង ៕Aeon to raise wages for part-time staff by 7% on average as inflation bites  | The Japan Times ប្រភព ៖ pptvhd36