ក្រោយពីអង្គការឃ្លាំមើលអំពើពុករលួយដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង បានសិក្សា និងស្រាវជាវទៅលើសមាជិករបស់ខ្លួនទាំងអស់១៨០ប្រទេស គេរកឃើញថា ប្រទេស សូម៉ាលីស្ថិត ជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេកាលពីឆ្នាំ២០២២។
សូម៉ាលី មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធសូម៉ាលី ដែលជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ប្រទេសនេះ គឺជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេនៅទ្វីបអាហ្រ្វិក។
តើកត្តាអ្វីដែលរុញច្រានប្រទេសមួយនេះទៅកាន់ អំពើពុករលួយដ៏ខ្លាំងក្លា មិនអាចដកខ្លួនរួច?
ជម្លោះមិនចេះចប់ក្នុងប្រទេស នៅតែជាមូលហេតុនាំមុខគេនៃអំពើពុករលួយនៅក្នុងប្រទេសនេះ។ កំណើននៃអំពើភេរវកម្ម ការគាបសង្កត់សេរីភាពសារព័ត៌មាន អស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច និងការគាបសង្កត់សេរីភាពនៃការបញ្ចេញមតិ បានធ្វើឱ្យប្រទេសនេះគ្មានការរីកចម្រើនទៅមុខ។
អ្នកមានអំណាច មានទ្រព្យបានចាក់គ្រឹះចូលទៅក្នុងខ្សែរាជរដ្ឋាភិបាល ដែលធ្វើឱ្យរដ្ឋាភិបាលប្រទេសនេះ មិនមានសមត្ថភាពការការពារប្រជាជន និងបំផ្លាញទំនុកចិត្តសាធារណៈ។ 
សូមរំលឹកផងដែរថា ប្រទេសនេះធ្លាប់រងគ្រោះដ៏សារគ្រោះធម្មជាតិ៤០ឆ្នាំ តែអាចកែប្រែស្ថានការប្រទេសឱ្យល្អវិញបាន ក៏ប៉ុន្តែអំពើពុករលួយត្រឹមរយៈពេលខ្លីបាននាំឱ្យប្រទេសនេះចូលទៅក្នុងក្តីវិនាស៕
ប្រភព៖ QZ










