ប្រទេសកូរ៉េខាងជើង​​​ ជាប្រទេសមួយនៅក្នុងតំបន់អាសុី ដែលការរស់នៅហាក់បីដូចជាឯកាបន្តិច។ ត្បិតតែនៅជាប់កូរ៉េខាងត្បូង ក៏ប៉ុន្តែបើប្រៀបធៀបការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធប្រទេសវិញ កូរ៉េខាងជើង ហាក់បីដូចជានៅឆ្ងាយ ចាញ់កូរ៉េត្បូង។

ប្រទេសនេះ ត្រូវបានគេដាក់រហសនាមថាជាប្រទេសផ្តាច់ការជាងគេបំផុតនៅលើលោក ដោយព្យាយាមបិទបាំងពលរដ្ឋខ្លួនឱ្យឃើញពិភពលោកខាងក្រៅ តាមរយៈការបិទបណ្តាញទំនាក់ទំនងសង្គមធំៗនៅក្នុងប្រទេសនេះ។Video: Kim Jong Un calls for 'exponential' increase in country's nuclear arsenal | CNN

ចុះប្រសិនបើពលរដ្ឋណា ដែលចង់ទៅស្គាល់ពិភពលោកខាងក្រៅតើពួកគេ អាចចេញពីប្រទេសបានដែរឬអត់?

ប្រជាជនកូរ៉េខាងជើង មិនអាចធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសបាននោះទេ។ ភាគច្រើនអ្នកដែលបានទៅក្រៅប្រទេសភាគច្រើនទាល់តែមានកិច្ចការសំខាន់ពីរាជរដ្ឋាភិបាល និងអ្នកខ្លះទៀតទៅធ្វើជាកម្មករសំណង់ ឬរោងចក្រ និងធ្វើការនៅភោជនីយដ្ឋាននៅប្រទេសរុស្សុី និងអឺរ៉ុប​ខាងកើតតែប៉ុណ្ណោះ។

ចំពោះការសិក្សាវិញ និស្សិតខ្លះក៏អាចមានឱកាសទៅសិក្សានៅចិន រុស្សុី ឥណ្ឌា អាល្លឺម៉ង់ អូស្ត្រាលី និងបារាំង ក៏ប៉ុន្តែស្ថិតនៅក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដោយក្រោយពេលរៀនចប់ត្រូវមកកាន់មាតុប្រទេសវិញ។

មួយវិញទៀតគឺអត្តពលិកតែប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងកម្មវិធីផ្សេងៗរបស់គណកម្មការធិការជាតិអូឡាំពិក៕ North Korean athlete selfie: What happens next? - BBC News