Home Blog Page 1846

ប្រេស៊ីលគាំទ្រនយោបាយថែរក្សាព្រៃឈើដើម្បីទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ

0

ប្រទេសប្រេស៊ីល ៖ តាមទិន្នន័យពីផ្កាយរណបចុងក្រោយរបស់មន្ត្រីប្រេស៊ីលបង្ហាញថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូនបានធ្លាក់ចុះជាខ្លាំងនៅខែមករា បន្ទាប់ពីផ្លាស់ប្តូរមេដឹកនាំរដ្ឋាភិបាលប្រេស៊ីលថ្មីបានត្រឹម១ខែ ។ លោក Lula da Silva អតីតប្រធានាធិបតីប្រេស៊ីល កាន់តំណែងពីឆ្នាំ២០០៣-២០១០ បានមកកាន់តំណែងជាមេដឹកនាំប្រទេសម្តងទៀតនៅដើមឆ្នាំ២០២៣ នេះ ។

តាមទិន្នន័យផ្កាយរណបរបស់ភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល Inpe បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២៣ ព្រៃឈើក្នុងតំបន់អាម៉ាហ្សូនដែលត្រូវគេកាប់បំផ្លាញអស់ជាច្រើន បានធ្លាក់ចុះដល់៦១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈប្រេស៊ីលស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Jair Bolsonaro ។Amazon Rainforest: Highest deforestation rate in six years - BBC News

កាលពីពាក់កណ្តាលខែមករា មន្ត្រីបរិស្ថានប្រេស៊ីលបានប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ក្រោមការគាំទ្ររបស់ប្រធានាធិបតី លោក Lula da Silva ព្រោះចង់រក្សាទុកព្រៃឈើអាម៉ាហ្សូនឱ្យសម្បូរបែប បន្ទាប់ពីព្រៃឈើនៅទីនេះជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងស្រូបយកកាបូនអុកស៊ីតក្នុងបរិយាកាសផែនដី ។

Daniel Silva អ្នកអភិរក្សនៃមូលនិធិសត្វព្រៃពិភពលោក (WWF) នៅប្រេស៊ីលបញ្ជាក់ថា វាគួរឱ្យរីករាយដែលយើងឃើញការកាប់បំផ្លាញព្រៃឈើធ្លាក់ចុះនៅខែមករា ប៉ុន្តែទោះយ៉ាងណា វាឆាប់រហ័សពេកសម្រាប់ការផ្លាស់ប្តូរឥរិយាបថនៅប្រទេសនេះ ។Amazon Rainforest Deforestation Facts | Greentumbleព័ត៌មានការកាប់បំផ្លាញព្រៃឈើធ្លាក់ចុះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកពិចារណាគាំទ្រមូលនិធិពហុភាគី ដែលមានគោលដៅប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូន ហើយវាជារបៀបវារៈសំខាន់ក្នុងកិច្ចពិភាក្សារវាងប្រធានាធិបតីប្រស៊ីល លោក Lula da Silva និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងមក ។

បើទោះនៅដើមឆ្នាំ២០២៣ ប្រេស៊ីលចាប់ផ្តើមបង្ហាញចំណុចល្អរបស់ខ្លួនក្តី ប៉ុន្តែអ្នកជំនាញ និងមន្ត្រីបរិស្ថានបញ្ជាក់ទៅកាន់លោក Lula da Silva ថា ប្រេស៊ីលអាចប្រើពេលយូរទៀតដើម្បីសម្រេចគោលដៅអភិរក្សបរិស្ថាន បន្ទាប់ពីអតីតប្រធានាធិបតី លោក Jair Bolsonaro បានកាត់បន្ថយប្រាក់ភ្នាក់ងារបរិស្ថានសំខាន់ៗអស់ជាច្រើនឆ្នាំ ៕ Deforestation in the Amazon Is Making It Quieter, Research Suggestsប្រភព ៖ thestandard

អ៊ុយក្រែន ត្រូវតែដោះស្រាយអំពើពុករលួយ ព្រមគ្នាជាមួយនឹងសង្គ្រាមរបស់រុស្ស៊ី

0

រដ្ឋធានីកៀវ៖ ស្របពេលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ហៅកាត់ ណាតូ ឬ អូតង់) បាន និង កំពុងតែសន្យា បន្ដផ្ដល់កិច្ចគាំទ្រយ៉ាងខ្លាំងនោះ ជួយដល់អ៊ុយក្រែន នោះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ក៏កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីអំពើពុករលួយ នៅក្នុងប្រទេស ខណៈកំពុងតែទប់ទល់នឹងសង្គ្រាមលុកលុយ ពីរុស្ស៊ី។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ការលុកលុយរបស់កម្លាំងទាហានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ស្ទើរអស់រយៈពេលមួយឆ្នាំមកនេះ បានធ្វើឲ្យមនុស្ស រាប់ម៉ឺននាក់ បាត់បង់ជីវិត ហើយប្រជាជនអ៊ុយក្រែន ជិត១៧,៦លាននាក់ កំពុងតែត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ ចំណែករដ្ឋាភិបាលក្រុងកៀវ នៅតែប្រកាន់ខ្ជាប់ នៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងកងទ័ពរុស្ស៊ី ខណៈអ៊ុយក្រែន កំពុងតែប្រឈមមុខនឹងសត្រូវមួយផ្សេងទៀត ដែលបានវាយលុក នៅក្នុងប្រទេស អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺការលុបបំបាត់អំពើពុករលួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKqRkVBFsoTkAiQWFXoaBSTEd9sqJEt85VgI-_Ze06p07xvK1iFOPrq4iswuzx9yVoQoHNMPsx0faEclDBi8hsgmtKuMFA_eG-9Br0LlwwvS3T6Ry3f-MWAupL2djumTEkf3Kv5KQUHePezWNW1_SKgLwjM2pT9gg3gtthQD861v31pyyPxHPw2xv3/s1280/photo_2023-02-15_13-39-28.jpg

អាជ្ញាធរអ៊ុយក្រែន កាលពីប៉ុន្មានសប្ដាហ៍កន្លងមកនេះ បានឆ្មក់ចូលផ្ទះរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ ហើយបានបណ្តេញមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើននាក់ ចេញពីតំណែង ដោយសារតែពួកគេត្រូវបានចោទប្រកាន់ អំពីបទស៊ីសំណូក។ រីឯលោក អូឡែកស៊ី រេស្នីកូវ (Oleksii Reznikov) រដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ុយក្រែន ក៏នឹងត្រូវមានអ្នកថ្មី ចូលមកជំនួសតំណែងរបស់គាត់ ក្រោយពេលអ្នកកាសែត និង ក្រុមសកម្មជន បានរកឃើញ ថា ក្រសួងការពារជាតិ បានទិញអាហារ សម្រាប់ទាហាន នៅក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសង័្សយ ពីការបង្កប់អំពីពុករលួយ។Ukraine's defense minister stripped of post amid top-level reshuffle

ស្របពេលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង អង្គការណាតូ បានសន្យាបន្ដផ្ដល់ជំនួយ ដល់ប្រទេសអ៊ុយក្រែន នោះ ក៏មានក្រុមអ្នកនយោបាយ និង មន្រ្ដីយោធារបស់លោកខាងលិចមួយចំនួន បានគូសបញ្ជាក់ អំពីអំពើពុករលួយ នៅក្នុងប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម។ ចំណែកបញ្ហាជាច្រើន បានលើកឡើងជាសំណួរ ថាតើអ៊ុយក្រែន ជាអ្នកប្រើប្រាស់ជំនួយបានល្អដែរទេ ខណៈប្រទេសនេះកំពុងតែទទួលជំនួយ ពីសម្ពន្ធមិត្ត។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានយល់ដឹងខ្ពស់ អំពីការរិះគន់របស់លោកខាងលិច និង សារៈសំខាន់ នៃការថែរក្សាលំហូរជំនួយ តាមរយៈការលុបបំបាត់អំពើពុករលួយ។Ukraine's Volodymyr Zelenskyy will make address to Congress : NPR

លោក វ៉ូឡូឌីមៀរ ឌូបូវីក (Volodymyr Dubovyk) សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យជាតិមេឆ្នីកូវ (Mechnikov) ស្ថិតក្នុងទីក្រុងអូដេសា (Odesa) ប្រទេសអ៊ុយក្រែន បានប្រាប់ Al Jazeera ថា «វាពិតជាមានទំនាក់ទំនងគ្នា រវាងចលនាប្រឆាំងនឹងអំពើពុករលួយ និង បំណងប្រាថ្នារបស់លោកប្រធានាធិបតី ហ្សេឡែនស្គី នៅក្នុងការថែរក្សាជំនួយផ្នែកយោធារបស់លោកខាងលិច។ ប្រធានាធិបតីអ៊ុយក្រែន បានយល់ឃើញ ថា គាត់គួរតែដោះស្រាយបញ្ហានេះឱ្យបានលឿន និង ម៉ឺងម៉ាត់ ដោយមិនបង្អង់យូរ ហើយគាត់យល់ ថា មានមនុស្ស នៅសហរដ្ឋអាមេរិក និង លោកខាងលិច បានហៅអ៊ុយក្រែន ថា ពុករលួយខ្លាំងពេក»។

លោកសាស្រ្ដាចារ្យ បានសង្កត់ធ្ងន់ ថា «ការព្រួយបារម្ភដ៏ខ្លាំងរបស់អ៊ុយក្រែន ត្រង់ថា សហរដ្ឋអាមេរិក និង លោកខាងលិច នឹងបោះបង់ពួកគេចោល ហើយលំហូរជំនួយគ្រឿងសព្វាវុធ ក៏នឹងត្រូវបញ្ចប់ផងដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3hv2ZUxCQ6WgK5u9RgYjQeL4gkAqtxfZZQ2SfR0_KBrQnTTtLToERqJ7ZiZ9_TCVvv-tY9SjCQMukWu5Ki7B7l2-35oF8s49XKYfYY0aw1mWglUR9lEs_YpVAAuSzdAqQOaHcgR4mpktKxfVPhkezBzaa9d1z9Ir6HRO5XzOz_q0nfdjQUqejwTmN/s1280/photo_2023-02-14_14-43-11.jpg

ថ្មីប្លែក! ជាមួយនឹងភាពយន្តបែបអនាគតកាលរបស់កម្ពុជា

0

ភាព​យន្ត​បែប​វិទ្យា​សាស្ត្រ​ឌីជីថល​ Sci-Fi​ ដែលមានចំណងជើងថា “ជាតិក្រោយ” គឺជារឿងដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​នា​ពេល​អនាគត​ដោយ​ប្រើ​បច្ចេកវិទ្យា​បែប​ AR​ នឹង​ចាក់​បញ្ចាំង​ឱ្យ​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ​១៧​ កុម្ភៈ​ ២០២៣​ នេះ​។

ភាពយន្ត​​មួយ​នេះ​ផលិត​ដោយ​ផលិតករ​កុន​អាមេរិក​ Jake​ Wachtel​ នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ និង​បាន​ចាប់​អារម្មណ៍​ពី​ជំនឿ​ដ៏​មុតមាំ​ក្នុង​ព្រះពុទ្ធសាសនា​របស់​ប្រជាជន​ខ្មែរ​ និង​បាន​សហការ​ផលិត​ជាមួយ​ផលិតករ​ សុខ​ វិសាល​ ដែល​ជា​ស្ថាបនិក​នៃ​ 802​ Films​ ។

ខ្សែ​ភាពយន្ត​បែប​ Sci-Fi​ ដំបូង​របស់​កម្ពុជា​មួយ​នេះ​ បាន​និទាន​ឱ្យ​ដឹង​ពី​សាច់​រឿង​នៃ​សុបិន​និមិត្ត​របស់​កុមារ​ ហេង​ ឡេង​ ដែល​មាន​វ័យ​ ១៣​ឆ្នាំ​ រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​ត្រឡោក​បែក​ជាមួយ​បងស្រី​ និង​ម្ដាយ​។ កុមារ​រូប​នេះ ​តែងតែ​សុបិន​ឃើញ​ជាតិ​មុន​របស់​ខ្លួនឯង​ ប៉ុន្តែ​មាន​រូបភាព​ខ្លះ​ក៏​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ​ និង​រូបភាព​ខ្លះ​ទៀត​រលុប​បាត់​។ ក្មេង​ប្រុស​រូប​នេះ​តែងតែ​គូរ​ពី​រូបភាព​ជាតិ​មុន​របស់​ខ្លួន​ ឱ្យ​មិត្តភ័ក្ដិ​ និង​គ្រួសារ​បាន​ឃើញ​ តែ​ហាក់​ដូច​គ្មាន​​អ្នក​ចាប់​អារម្មណ៍​ចង់​ដឹង​ច្បាស់​ពី​ការ​ចាំ​ជាតិ​របស់​ក្មេង​ប្រុស​នេះ​ឡើយ​។​

តើសាច់រឿងវានឹងទៅជាយ៉ាងណាជាបន្តទៀត? កុំភ្លេចតាមដានទាំងអស់គ្នា! ដើម្បី​កុំ​ឱ្យ​ខក​ខាន​ទស្សនា​ភាពយន្ត​ដ៏​អស្ចារ្យ​ប្រកប​ជាមួយ​នឹង​ឈុត​ឆាក​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​ AR​ គឺ​មាន​បញ្ចាំង​នៅ​ថ្ងៃទី​ ១៧​ ខែ​កុម្ភៈ​ នេះ​គ្រប់​រោង​ភាពយន្ត​នៅ​កម្ពុជា​៕​May be an image of 1 person and standingMay be an image of 1 person

ពេលទៅបូកគោ ដែលចាប់អារម្មណ៍វត្តនៅលើហ្នឹងឈ្មោះអ្វីអត់?

0

វត្តសំពៅប្រាំ គឺជាវត្តអារាមតូចច្រឡឹងមួយបែបព្រះពុទ្ធសាសនាថេវាទ ដែលកសាងនៅដើមសតវត្សទី២០ មានទីតាំងស្ថិតនៅកំពូលភ្នំបូកគោ ខេត្តកំពត។

វត្តនេះជាកសាងឡើងក្នុងឆ្នាំ ១៩២៥ ក្នុងរជ្ជកាលព្រះបាទ សុីសុវត្ថិ មុនីវង្ស មានភាពប្រហែលនឹងព្រះរាជដំណាក់របស់ទ្រង់ ដែលស្ថាបនានៅផ្នែកម្ខាងទៀត។

វត្ត​សំពៅ​ប្រាំ ឋិត​នៅ​លើ​ខ្ពង់​រាប​នៃ​ភ្នំ​បូក​គោ ដែល​សព្វ​ថ្ងៃ​នេះ រាជការ​បាន​តែង​តាំង​ជា​ទីក្រុង​ទេសចរណ៍​មួយ​យ៉ាង​សំខាន់ សម្រាប់​យក​ខ្យល់​អាកាស​ស្អាត​ស្អំ​នៅ​មាត់​សមុទ្រ ។ ភ្នំ​នេះ ឋិត​នៅ​ក្នុង​ពួក​ភ្នំ​កំចាយ ពី​ដើម​នៅ​ក្នុង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត ប៉ុន្តែ​សព្វ​ថ្ងៃ គេ​កាត់​ចេញ​ដោយ​ឡែក ជា​បុរី​មួយ ដោយ​មាន​ការ​គ្រប់​គ្រង​ពិសេស ដាច់​ចេញ​ពី​ខេត្ត​កំពត។

សំណង់​វត្ត​នេះ តាំង​នៅ​លើ​ដី​ខ្ពស់​ជា​កំពូល​ភ្នំ ដ៏​មាន​ផែន​ថ្ម​ធំ​ៗ នៅ​ពាស​ពេញ ចម្លែក​ជាង​គេ គឺ​ផែន​ថ្ម​ជា​បន្ទះ​ៗ មាន​ទំហំ​បណ្ដោយ ប្រមាណ​ជាង ១០ ម៉ែត្រ និង កម្ពស់​ប្រហែល​ជិត​ដប់​ម៉ែត្រ​ដែរ ។ ទ្រង់​ទ្រាយ​ផែន​ថ្ម​នេះ មាន​ភាព​សំប៉ែត ខ្ពស់​ទ្រ​ទុង​នៅ​ឃើញ​រូប​ភាព​នៃ​ថ្ម​ទាំង ៥ ផែន​នេះ មាន​សណ្ឋាន​ដូច​សំពៅ ៥ កំពុង​បើក​ក្ដោង ហើយ​ការ​កសាង​វត្ត​នេះ ក៏​ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​នេះ​ទៀត ទើប​អ្នក​ផង​ហៅ​ទី​នេះ​តាម​សន្មត​ថា “វត្ត​សំពៅ​ប្រាំ” ៕ May be an image of temple and outdoorsMay be an image of sky and natureMay be an image of outdoorsMay be an image of monument, temple and outdoors

IBM ដាក់ពាក្យប្តឹងអតីតប្រធានគ្រប់គ្រងសាខានៅថៃ

0

សហរដ្ឋអាមេរិក ៖ IBM ជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាធំមួយ បានដាក់ពាក្យប្តឹងអ្នកនាង ប៉ាត់ថៈម៉ា ចន្ទរ៉ាក់ អតីតប្រធានគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនប្រចាំសាខាប្រទេសថៃ និងទាមទារប្រាក់ Bonus ពីអ្នកនាងមកវិញ ក្នុងចំនួន៤៧ម៉ឺនដុល្លារអាមេរិក (ស្មើប្រមាណ១៥,៩លានបាត) ។

នៅក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក នៅតុលាការកណ្តាលក្នុងក្រុងញូវយ៉ក ក្រុមហ៊ុន IBM បានចោទប្រកាន់ថា អ្នកនាង ប៉ាត់ថៈម៉ា ជាអតីតប្រធានគ្រប់គ្រងទូទៅប្រចាំសាខាប្រទេសថៃ បានរំលោភកិច្ចសន្យា និងចូលកាន់តំណែងជាមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Accenture (ជាក្រុមហ៊ុនជំនាញផ្នែកសេវាកម្មព័ត៌មានវិទ្យា និងប្រឹក្សាយោបល់ ដែលមានការិយាល័យកណ្តាលនៅប្រទេសអៀរឡង់ និងមានសាខានៅប្រទេសថៃ) និងជាគូប្រជែងធំបំផុតរបស់ក្រុមហ៊ុន IBM ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFvhyP9t8M26-RsJvW_uzHT3qg5BO2MDKjHnllW8VcpGqG_ztsJtK3oza0e2dSELkqqRlB62aCtvXXlYTfkOSGsidueeHZp_QR5yV8St7lpq1rT9Pi5kzup8Fws-HfJ1EDsm7UNsDKoG3pq09Qa_4EqST-WNJAQi7YEEs8ffw32iOW7ftSmBsAE4n4/s1200/photo_2023-02-15_11-10-36.jpg

អ្នកនាង ប៉ាត់ថៈម៉ា បានធ្វើការនៅក្នុងក្រុមហ៊ុន IBM កាលពីឆ្នាំ២០១៨ ហើយបានលាឈប់ពីការងារនៅឆ្នាំ២០២២ បន្ទាប់មក នាងបានធ្វើការនៅក្រុមហ៊ុន Accenture ក្នុងតួនាទីជានាយកគ្រប់គ្រងប្រចាំប្រទេសថៃ នៅខែមេសា ឆ្នាំ២០២២ ឬ១ខែក្រោយពីនាងបានលាឈប់ពីក្រុមហ៊ុន IBM ។

ក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនបានផ្តល់ប្រាក់ Bonus ទៅឱ្យនាងក្នុងចំនួន៤៧ម៉ឺនដុល្លារអាមេរិក ដើម្បីជាថ្នូរឱ្យនាងត្រូវតែការពារព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ហើយមិនធ្វើការជាមួយក្រុមហ៊ុនគូប្រជែងក្នុងរយៈពេលបានកំណត់ ។

គួរបញ្ជាក់ថា នាង ប៉ាត់ថៈម៉ា បានផ្លាស់ទៅធ្វើការនៅក្រុមហ៊ុន Accenture យ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុន IBM លើកឡើងថា ពួកគេមានសិទ្ធិលុបចោល ហើយនាងត្រូវប្រគល់ប្រាក់ Bonus មកឱ្យក្រុមហ៊ុនវិញ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPjXjGgNKmxh-vEhtdQr7vd5KdwEd8MHVf_fN7fDPDDebtCoBoSvgxIiVBegGqgHbuk0DfWc7O5j1XlEjwsq5HRrAutqBNILgZY5hwmm8zWXhE_nf96XWfs1bHv6LJxejGa85TVQF_8m_h--6lZg4dkHfzPCahk73YGuAho2SAv5fVq5uN2Ggs9ilz/s1200/photo_2023-02-15_11-12-18.jpgប្រភព ៖ PPTVHD36

លោក ផៃ ស៊ីផាន ស្វាគមន៍អតីតបុគ្គលិក វិទ្យុ VOD ចូលបម្រើការងារក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

0

ភ្នំពេញ៖ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ទទួលអតីតបុគ្គលិកវិទ្យុ VOD ដែលចង់ចូលបម្រើការងាក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោកថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋ ឲ្យបុគ្គលិក VOD ដែលបាត់បង់ការងារធ្វើដោយសារមេរបស់ខ្លួន បើពួកគេចង់ចូលក្របខណ្ឌ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបុគ្គលិក VOD ធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ ហើយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្តេច៕

Elon Musk ពិចារណាទិញក្លិបកំពុងឡើងជើងនៅលីគអង់គ្លេស

0

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បាធ្វើអោយអ្នកគាំទ្របិសាចក្រហម​ Manchester United​ មានភាពច្របូកច្របល់ជាខ្លាំង ក្រោយពីរូបលោកប្រកាសចង់ទិញក្លិបនេះ ក្នុងតម្លៃ៤.៥ពាន់លានដុល្លារ។

បច្ចុប្បន្នអ្នកគាំទ្រ Man Utd ហាក់សម្តែងការមិនពេញចិត្តនោះទេ​ទៅលើការគ្រប់គ្រងរបស់ត្រកូល Glazer ដោយបានបន្ទោសអ្នកទាំងពីរនេះ​ ដែលបានធ្វើអោយស្ថានភាពក្លិបរបស់ពួកគេទៅជាយ៉ាងនេះ។Man Utd takeover latest: Huge week ahead as Qatari investors prepare to  tempt Glazers with offer

ថ្វីបើប៉ុន្មានប្រកួតចុងក្រោយនេះ Man Utd រក្សាទម្រង់លេងល្អ ដោយឈ្នះជាប់ៗគ្នាក្តី ក៏ប៉ុន្តែអ្នកគាំទ្រនៅតែចង់បណ្តេញម្ចាស់ក្លិបចេញ ដោយចោទប្រកាន់ថាការគ្រប់គ្រងមិនមានប្រសិទ្ធភាព និងមិនបានធ្វើឱ្យក្លិបរីកចម្រើន។

តែយ៉ាងណាមិញជុំវិញរឿងទិញក្លិបនេះ អាចជាលេងសើចរបស់ Elon Musk ក៏ថាបាន ពីព្រោះកាលពីឆ្នាំមុនរូបលោកធ្លាប់បានចង់ទិញម្តងរួចមកហើយ តែក្រោយមកលោកថា គ្រាន់តែនិយាយលេងសើចទៅវិញ។

គួរបញ្ជាក់ផងដែរថា Elon Musk ជាមហាសេដ្ឋីលេខ២ពិភពលោក ដែលមានទ្រព្យដល់ទៅ១៥៧ពាន់លានដុល្លារឯណោះ៕Tesla & Twitter mogul Elon Musk monitoring Man Utd ahead of deadline for  takeover bids with £157 billion in his bank account | Goal.com UK

ប្រភព៖ The Mirror

ឥណ្ឌានឹងបង្កើនចំណូលពីការនាំចេញអាវុធនៅលើពិភពលោក

0

ប្រទេសឥណ្ឌា ៖ មេដឹកនាំប្រទេសឥណ្ឌាបានប្រកាសថា នឹងបង្កើនការនាំចេញអាវុធបន្ថែមទៀតទៅកាន់ពិភពលោក គឺលើសមុន៣ដង ក្នុងទឹកប្រាក់ស្មើ៥.០០០លានដុល្លារអាមេរិកក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសពីគោលដៅនាំចេញអាវុធក្នុងពិធីបង្ហាញយន្តហោះរបស់ខ្លួននៅទីក្រុងបេងហ្គារូលូ ជាពិធីបង្ហាញយន្តហោះធំបំផុត ដែលរៀបចំឡើងរៀងរាល់២ឆ្នាំម្តង និងមានកំណត់រយៈពេល៥ថ្ងៃ ។Seven-Year-Long Wait for Narendra Modi's Degree Continues | NewsClick

លោកនាយករដ្ឋមន្ត្រីថ្លែងថា ឥណ្ឌាមានគោលដៅបន្ថែមតម្លៃការនាំចេញអាវុធចាប់ពី១.៥០០លានដុល្លារ/១ឆ្នាំ ទៅ៥.០០០លានដុល្លារ/១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ។ លោកបានថ្លែងទៀតថា ឥណ្ឌាមិនគ្រាន់តែជាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែឥណ្ឌាមានសក្តានុពលជាដៃគូផលិតអាវុធផងដែរ ហើយឥណ្ឌាកំពុងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអាវុធលំដាប់កំពូលក្នុងពិភពលោក ។ បច្ចុប្បន្ន ឥណ្ឌាបាននាំចេញអាវុធទៅកាន់៧៥ប្រទេស លើសពីនេះ រដ្ឋាភិបាលបានណែនាំផ្នែកឯកជនឱ្យចូលរួមវិនិយោគក្នុងឧស្សាហកម្មការពារជាតិកាន់តែច្រើនឡើង ។India to supply Armenia with Arms | TurDef

សារព័ត៌មានក្នុងប្រទេសរាយការណ៍ថា ឥណ្ឌាអាចធ្វើកិច្ចព្រមព្រៀងទិញ-លក់ក្នុងពិធីបង្ហាញយន្តហោះលើកនេះ ក្នុងទំហំទឹកប្រាក់៩.០០០លានដុល្លារអាមេរិក ។

គួរបញ្ជាក់ថា ឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអាវុធធំបំផុតរបស់ពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែឥណ្ឌាមិនបានស្ថិតនៅជួរមុខក្នុងទីផ្សារនាំចេញអាវុធនោះទេ ហើយឥណ្ឌាបានព្យាយាមប្រើប្រាស់ព័ត៌មានការនាំចូលអាវុធ ដើម្បីទាក់ទាញការវិនិយោគពីបរទេសមកក្នុងឧស្សាហកម្មរបស់ខ្លួន ៕Defence exports touch Rs 8,000 crore in H1 as sector gains from Make in Indiahttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh507siReGP0IGqUmWfnqY8EMWVZKlVqKZw1Dry49zA8gYflFlGW-dzrPrvIIwFLjspQIvl3IqQT1JWrcOntJmrfG9q0ncWCLy5hjKosHVlMPaOPKaYw65donn71fQqy7lbzIvr9IT5JHwdmltttmVUI9xLDIQomoKeW347asS0ISSxur0CQmFJCQbU/s1280/photo_2023-02-15_10-28-45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjv0b8ATAYodffKpy0GsdSSsulJd8nTxDqkjkcHJsvZTsGtENB0M4A2Hq26YS1Glm5IVFkD71dOmoowVpPrMMmIAj5sOZVpCfCiKhaTKml8FCmxSUEfYWFZG61q_zcTCnOmQ5JcNEUsFYWau4zewu3SYejzFTS5bA1EDXd8tTdqXxnrtK8rl4Pmurk/s1280/photo_2023-02-15_10-28-46.jpg ប្រភព ៖ NationWorldNews

មកស្គាល់ផ្កាដំណាងជាតិខ្មែរ​ ដែលបានរំលេចនៅលើមេដាយសុីហ្គេមឆ្នាំ២០២៣

0

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិករៀបចំព្រឹត្តិការណ៍សុីហ្គេមឆ្នាំ ២០២៣ បានបញ្ចេញរូបរាងនៃមេដាយ ដែលត្រៀមផ្តល់ជូនអត្តពលិក ដែលមានសមត្ថភាពទទួលបានជ័យជំនះ។No photo description available.

នៅក្នុងនោះផងដែរ អ្វីដែលគេចាប់អារម្មណ៍នោះ គឺផ្កាមួយប្រភេទ ដែលជាផ្កាដំណាងជាតិ ក៏ត្រូវបានដាក់បញ្ចូលអមជុំវិញ មេដាយថែម ដែលវាបានរំលេចនូវភាពស្រស់ស្អាតកាន់តែខ្លាំងថែមទៀតផងដែរ។

ផ្កានោះគឺជាផ្ការំដួល ដែលជាផ្កាតំណាងជាតិរបស់កម្ពុជា តាំងពីយូរលង់ណាស់មកហើយ ។ ផ្ការំដួលបានផ្សាភ្ជាប់អត្ថន័យយ៉ាងជ្រាលជ្រៅទៅនឹងប្រជាជនកម្ពុជា ទាំង ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ធម៌ សិល្បៈ ចម្លាក់ នៅតាមប្រសាទនានា ដូចជាចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។តើ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​ពី​«រំដួល»​ដែល​ជា​ផ្កា​តំណាង​ជាតិ​ខ្មែរ? — Cambonomist

ផ្ការំដួលមានដុះ ស្ទើរតែពាសពេញផ្ទៃប្រទេសកម្ពុជា ជាពិសេសមានដាំភាគច្រើននៅតាម លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្មែរចម្ការ និងតាមទីសួនសារធារណ: មានក្លិនក្រអូបពិដោរ។ បងប្អូនខ្មែរយើងតែងតែសំដៅផ្ការំដួល តំណាងឱ្យកុលស្ត្រីខ្មែរ ដែលមាន អត្តចរិតស្លូតបូត សុភាពរាបសារ និងប្រកបទៅដោយចរិយាសម្បតិ្ត សម្រស់ស្រស់ស្អាតល្អផូរផង់ ក៏ដូចជាតំណាងឲ្យភាពរួសរាយរាក់ទាក់ ស្នាមញញឺមរបស់ប្រជាជនខ្មែរផងដែរ។

ដោយឡែកផ្ទៃខាងក្រោយនៃមេដាយមានរូបវិមានឯករាជ្យ វិមានឈ្នះឈ្នះ ពហុកីឡដ្ឋាន អមជាមួយក្បាច់ផ្កាចន្ទន៍៕No photo description available.

កីឡាករ កីឡាការិនី ​នឹងទទួលបានការព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព

0

ក្រោយពីមើលឃើញការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីមួយចំនួន ដែលពួកគេបានរងរបួស ហើយពិបាកព្យាបាល និងចំណាយថ្លៃនោះ ពេលនេះសម្តេចតេជោហ៊ុនសែន បានចេញសេចក្តីប្រកាស ដោយផ្តល់ការព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព លើកីឡាករ កីឡាការិនី ទាំងអស់។

សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា៖ “បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេងនិងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល កីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាពដែលមានចំនួនគ្រែពី ១០០ទៅ២០០គ្រែ។ ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។ សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។ សូមកីឡាករ កីឡាការិនីទទួលយកនូវ សេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត”៕