Home Blog Page 1845

នាយករដ្ឋមន្ត្រីស្កុតឡេនប្រកាសលាឈប់ពីតំណែង

0

ប្រទេសស្កុតឡេន ៖ មេដឹកនាំគណបក្សជាតិស្កុតឡេន (Scottish National Party ឬ SNP) បានប្រកាសលាឈប់ពីតំណែងក្នុងសេចក្តីថ្លែងការណ៍នៅក្រុងអេឌីនបឺក ប៉ុន្តែលោកស្រី Nicola Sturgeon មិនលាឈប់ពីតំណែងភ្លាមៗទេ ដោយនឹងរង់ចាំឱ្យមានការបោះឆ្នោត និងមានអ្នកមកកាន់តំណែងបន្ត ។ លោកស្រីលើកឡើងថា ការសម្រេចចិត្តលាឈប់នេះ ដោយសារកាតព្វកិច្ច និងការស្រឡាញ់ ។

លោកស្រី Nicola Sturgeon បញ្ជាក់ថា ការសម្រេចចិត្តនេះ មិនមែនដោយសារការខឹងសម្បារអ្វីទេ ប៉ុន្តែគិតថា លោកស្រីគ្រាន់តែជាមនុស្សម្នាក់ដែលត្រូវដោះស្រាយរឿងរ៉ាវជម្លោះនានា ។ លោកស្រីថ្លែងថា ៖ «ខ្ញុំអាចធ្វើការបន្ត ២-៣ខែ ៦ខែ ឬ១ឆ្នាំ តែខ្ញុំដឹងច្បាស់ថា ពេលវេលាកន្លងហួសទៅយូរប៉ុណ្ណា កម្លាំងរបស់ខ្ញុំដើម្បីបំពេញភារកិច្ចនេះកាន់តែធ្លាក់ចុះ ហើយខ្ញុំជឿថា អ្នកកាន់តំណែងបន្តពីខ្ញុំ នឹងនាំប្រទេសស្កុកឡេនទៅរកឯករាជ្យ» ។SNP Manifesto - General Election 2019 — Scottish National Party

មុននេះ ប្រភពព័ត៌មានស្និទ្ធនឹងលោកស្រី Nicola Sturgeon បង្ហើបប្រាប់ BBC ថា មូលហេតុនៃការលាឈប់ ពីព្រោះលោកស្រីមានអារម្មណ៍ថា គ្រប់គ្រាន់នឹងការបំពេញតំណែងនេះអស់រយៈពេលជាង៨ឆ្នាំ ។

លោកស្រី Nicola Sturgeon ជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបំផុតរបស់ប្រទេសស្កុតឡេន ដោយលោកស្រីចូលមកកាន់តំណែងនេះតាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ បន្តពីលោក Alex Salmondក្រោយការបោះឆ្នោតប្រជាមតិឯករាជ្យពីប្រទេសអង់គ្លេស ។ បច្ចុប្បន្ន លោកស្រីមានអាយុ៥២ឆ្នាំ ជាសមាជិកសភាតំណាងរាស្ត្រស្កុតឡេនតាំងពីឆ្នាំ១៩៩៩ ក្រោយមក បានឡើងជាប្រធានគណបក្ស Scottish National Party នៅឆ្នាំ២០០៤ ។ កន្លងមក លោកស្រីបានឈ្នះឆ្នោតជាច្រើនលើកនៅប្រទេសស្កុតឡេន ហើយលោកស្រីបញ្ជាក់ថា ចង់ឱ្យគណបក្ស SNP តស៊ូក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រៀបដូចប្រជាមតិបំបែកខ្លួនឯករាជ្យ ប៉ុន្តែមានការជំទាស់ពីសមាជិកគណបក្សមួយចំនួន ។Scottish National Party's manifesto explained – POLITICO

មនុស្សភាគច្រើនគិតថា លោកស្រីបានក្លាយជានិមិត្តរូបនៃឯករាជ្យភាពរបស់ស្កុតឡេនក្នុងពេលធ្វើជាមេដឹកនាំ ប៉ុន្តែការពិត និន្នាការគ្រប់គ្រងការបោះឆ្នោតប្រជាមតិបំបែកខ្លួនដើម្បីឯករាជ្យ ជារឿងមួយនៅឆ្ងាយទៀត ហើយគ្មានអ្នកណាដឹងថា វានឹងកើតឡើងទៀតពេលណា ។ ការប្រកាសលាឈប់ពីតំណែងរបស់ប្រធានគណបក្ស SNP មានន័យថា តើគណបក្សនេះត្រូវពិនិត្យឡើងវិញនូវគោលនយោបាយឯករាជ្យរបស់ប្រទេសស្កុតឡេនឬអត់ ៕ ប្រភព ៖ BBC News

នៅចាំទេ! ក្មេងម្នាក់ក្នុងចំណោម១៣នាក់ដែលជាប់ក្នុងរូងភ្នំនៅថៃ បានបាត់បង់ជីវិតហើយ

0

កុមារា Duangphet Phromthep ជាក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសទាំង១២នាក់ដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំថៃដែលលិចទឹកក្នុងឆ្នាំ២០១៨ បានទទួលមរណភាពនៅចក្រភពអង់គ្លេស។Duangpetch Phromthep speaks at a news conference in Thailand following his rescue from a cave in July 2018.

ការិយាល័យទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ ប្រចាំអង់គ្លេស បាននិយាយនៅលើបណ្តាញសង្គមហ្វេកប៊ុកថា” Duangphet Phromthep អាយុ១៧ ឆ្នាំបានស្លាប់ដោយសារឧបទ្ទវហេតុ”។ ក៏ប៉ុន្តែពួកគេមិនបានបញ្ជាក់ច្បាស់អំពីមូលហេតុនោះទេ។

សូមរំលឹកផងដែរថា Phromthep ទទួលបានអាហារូបករណ៍មកសិក្សា និងលេងបាល់នៅអង់គ្លេស បន្ទាប់ពីរូបគេ និងគ្នីគ្នារួចខ្លួនពីការជាប់ក្នុងរូបភ្នំមួយនៅក្នុងប្រទេសថៃ៕Youth Soccer Team Found in Cave in Thailand - The New York Times

ប្រភព៖ CNN

 

ផ្លូវរថភ្លើងលឿនជាងគេបំផុតមិនធ្លាប់មាននៅកម្ពុជា នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ

0

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា គម្រោង​ផ្លូវដែក​ល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ត្រូវបាន​បញ្ចប់​ការ​សិក្សា​ហើយ ដោយ​មានប្រវែង ៣៨២គីឡូម៉ែត្រ និងអាចរត់ល្បឿនពី ១៦០ ទៅ ២០០គីឡូម៉ែត្រ/ម៉ោង ស្មើនឹងផ្លូវដែកល្បឿនលឿន​នៅឡាវ និងទទឹងផ្លូវ ១ម៉ែត្រ ៤៣៥ ដែល​ជាទំហំស្តង់​ដា។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ  និងផ្លូវជនបទ បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួចប្រមាណជាង ...

គម្រោងផ្លូវរថភ្លើងល្បឿនលឿន​ដំបូងបំផុតនៅកម្ពុជា មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ដោយគ្រាន់ចំណាយពេលជិះពីភ្នំពេញត្រឹម ២ម៉ោងកន្លះទៅ៣ម៉ោងប៉ុណ្ណោះ ដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយ ។ វា​នឹងក្លាយជាផ្លូវដែកល្បឿនលឿន​ស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ ជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត បានយ៉ាងល្អបំផុតផងដែរ៕ផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត នឹងក្លាយជាផ្លូវ ដែកល្បឿនលឿនស្ដង់ដារដំបូងគេនៅកម្ពុជា

កំណើនសេដ្ឋកិច្ចចិនយ៉ាងឆាប់រហ័សបន្ទាប់ពីបើកប្រទេសវិញ

0

ប្រទេសចិន ៖ សេដ្ឋកិច្ចចិនបានចាប់ផ្តើមងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីចិនបានបើកប្រទេស និងលុបចោលវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ខណៈឧស្សាហកម្មជាច្រើនបានត្រឡប់មករកសភាពធម្មតាវិញ ដូចមុនពេលជំងឺកូវីដរាតត្បាត ដែលធ្វើឱ្យរដ្ឋាភិបាលកណ្តាល និងតំបន់ត្រៀមប្រើប្រាស់គោលនយោបាយរបស់ខ្លួន ។ អ្នកជំនាញជឿថា វានឹងគាំទ្រកម្លាំងការលូតលាស់សេដ្ឋកិច្ច និងបញ្ចេញសក្តានុពលសេដ្ឋកិច្ចផងដែរ ។China tries to shake off the worst of the pandemic

វិស័យទេសចរណ៍ក្នុងប្រទេស គឺជាផ្នែកមួយនៃឧស្សាហកម្មដែលបានងើបឡើងវិញ ដោយនៅអំឡុងពេលវិស្សមកាលនិទាឃរដូវបានបញ្ចប់ កាលពីថ្ងៃទី២៧ ខែមករា កន្លងមក គេសង្កេតឃើញថា ការធ្វើដំណើរក្នុងប្រទេសចិន ស្មើប្រមាណ៣០៨លានដង កើនឡើង២៣,១% ពីឆ្នាំ២០២២ ។File:Streets of Shanghai at night, China, East Asia-5.jpg - Wikimedia Commons

ចំណែកឧស្សាហកម្មផ្សេងទៀត ដូចជា ការលក់រាយ និងសេវាកម្មម្ហូបអាហារ ក៏បានរីកចម្រើនផងដែរ ដែលប្រាក់ចំណូលទាំងពីរផ្នែកនេះរួមគ្នាកើនឡើង៦,៨% ពីថ្ងៃបុណ្យនិទាឃរដូវឆ្នាំ២០២២ ។ រីឯការលក់សំបុត្រកុនក្នុងថ្ងៃបុណ្យនិទាឃរដូវឆ្នាំ២០២២ គេរាយការណ៍ថា មានចំនួនច្រើនបំផុតស្ថិតនៅលំដាប់ទី២ និងទទួលបានប្រាក់ចំណូលប្រមាណ១.០០០លានដុល្លារអាមេរិក ។ វាឆ្លុះបញ្ចាំងឱ្យឃើញថា នៅឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចចិននឹងរីកចម្រើនពេញមួយឆ្នាំ ។

ទោះយ៉ាងណា ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រសួងនឹងចេញគោលនយោបាយថ្មីៗដោយផ្តោតលើវិស័យឧស្សាហកម្មផ្សេងៗ ដូចជា យានយន្ត និងគ្រឿងតុបតែងគេហដ្ឋាន ដើម្បីឱ្យស្របនឹងស្ថានការណ៍បច្ចុប្បន្ន ព្រមទាំងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ៕Shopping in Shanghai | Insight Guides Blog

ស្វែងយល់អំពីជំងឺរើម និងវិធីសាស្ត្រក្នុងការព្យាបាល!

0

ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត្របានបញ្ជាក់ឱ្យដឹងថា ជំងឺរើមជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។

ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ (Varicella) ក្រោយពេលជាសះពីជំងឺអុតស្វាយ វីរុសនេះនៅសង្ងំក្នុងប្រព័ន្ធសសៃប្រសាទ (sensory ganglia) នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ វីរុសនេះនឹងរើឡើងសាជាថ្មី បង្កជាជំងឺរើម។

ក) កត្តាប្រឈម ទាក់ទងទៅនឹងស្ថានភាពសុខភាពរបស់បុគ្គលម្នាក់ៗ ដែលកំណត់ដោយ៖
– កត្តាអាយុ (age-related immunosenescence)៖ អត្រាជំងឺកើនឡើង ករណីអាយុកាន់តែច្រើន
– កត្តាជំងឺរ៉ាំរ៉ៃ ឬ ប្រព័ន្ធភាពសុាំចុះខ្សោយដោយយថាហេតុ (disease-related immunocompromise or iatrogenic immunosuppression)៖ HIV ថ្នាំពេទ្យ (immunosuppressive drugs) អ្នកជំងឺប្តូរសរីរាង្គ (transplant patients)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Z-E2-vEdts9qJgVaGwE6Ve3YeC26V11pXkzxJgV9AzYBlq54a-sr4YUTQB8K5ORTXcgPGauLJ64vMPqIZZu2DUT7wvsiq6lLCB_KAD4hvgeZe6C1V0ucq5G1PMAygb_1BkQvmx5vW9ruWUIkyFyiHWemKN-RdKo8RYkcEhMxytkfgsVNUdh5sSrF/s1280/photo_2023-02-15_21-07-35.jpg

ខ) រោគសញ្ញា៖
នៅរយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កំលាំង ក្តៅខ្លួនស្ទិញៗ ស្រគៀរក្រហាយៗនៅលើស្បែកកន្លែងដែលវាប្រុងនឹងលេចចេញ។ បន្ទាប់មកទើបវាចេញជាផ្ទាំងក្រហមកំណត់ដោយពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញម្ខាង ឬដោយផ្នែក មិនដែលចេញទាំងសងខាង ឬព័ទ្ធជុំទេ។ ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះក៍សះទៅជាក្រមរ និងបន្សល់ទុកនូវសំលាក ព្រមជាមួយការឈឺចាប់ក្រហាយ(acute neuritis) លើស្បែកកន្លែងចេញ។

រោគសញ្ញាឈឺចាប់ និង ក្រហាយលើស្បែកនេះអាចតិចឬខ្លាំង អាចវិវត្តន៍ទៅជាឈឺចាប់សសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia) ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។

គ) វិធីព្យាបាល៖
អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និង ព្យាបាលដោយ acyclovir ឬ valacyclovir ឬ famciclovir។

ឃ) គោលបំណងនៃការព្យាបាល៖
– កាត់បន្ថយភាពធ្ងន់ធ្ងរ និង ការឈឺចាប់ (acute neuritis)
– អោយរបួសឆាប់ជាសះស្បើយ
– ទប់ស្កាត់ការរីករាលដាលរបួសលើស្បែក
– ទប់ស្កាត់ការចំលងវីរុស
– ទប់ស្កាត់ការឈឺរលាកសសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYGr1CaDRXhLVXruhThn6M0ty6wQRNtjMoxM2P36AnUBelvM0BaqPmH0AH2cRIUftAkSTTjqFk6ricXHLMEWb-kn_ZEBYq__Lo1_ib6rKyHw5XD9p3UNAdL_oktsVg9mcbB9Dd2dS8qFsy6kXomvfDnjlfr05VLrYzyRZW0DH3caI43QGfyUprjC2/s1280/photo_2023-02-15_21-07-25.jpg

ង) ប្រការត្រូវយល់ដឹង៖
– ត្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។
– ត្រូវបរិភោគអាហារបំប៉នសុខភាព មិនតមអាហារអ្វីទាំងអស់។
– មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែកអ្នកជំងឺរើមទេ។
* ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។

សូមលោកអ្នកធ្វើអនាម័យខ្លួនប្រាណ និងការពារពីជំងឺអុតស្វាយ និង រើម ហើយប្រសិនបើមានករណីសង្ស័យជាជំងឺនេះ សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញសើរស្បែកនៃមន្ទីរពេទ្យកាល់ម៉ែតអោយបានឆាប់បំផុត ដើម្បីទទួលការប្រឹក្សា និងព្យាបាលឲ្យមានប្រសិទ្ធភាព៕

អតីតវិស្វកររុស្ស៊ី នឹងប្រាប់អាថ៌កំបាំងរបស់យន្ដហោះទម្លាក់គ្រាប់បែក Tu-160 ដល់អាមេរិក

0

រដ្ឋធានីវ៉ាស៊ីនតោន៖ បុរសម្នាក់ បានអះអាង ជាអតីតបុគ្គលិករបស់ក្រុមហ៊ុនផលិតយន្ដហោះដ៏ល្បីល្បាញរបស់រុស្ស៊ី Tupolev (ទូប៉ូឡែវ) កំពុងតែស្វែងរកសិទ្ធិជ្រកកោណ នៅក្នុងសហរដ្ឋអាមេរិក ក្រោយពេលគាត់មានគម្រោងនឹងទម្លាយ អំពីអាថ៌កំបាំង នៃយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-160 (ទូ-១៦០) ។

សារព័ត៌មាន Popular Mechanics បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ថា យន្ដហោះទម្លាក់យុទ្ធសាស្រ្ដ Tu-160 ដ៏ទំនើបរបស់រុស្ស៊ី ត្រូវបានរចនាឡើង សម្រាប់ការបាញ់មីស៊ីលគ្រូស បំពាក់នុយក្លេអ៊ែរ វាយប្រហារទៅលើសហរដ្ឋអាមេរិក។ សង្គ្រាមត្រជាក់ថ្មី រវាងសហរដ្ឋអាមេរិក និង រុស្ស៊ី ទំនងជាលេងនៅកន្លែង ដែលមិនទំនងមួយ ដូចជា ព្រំដែនរវាងសហរដ្ឋអាមេរិក និង ម៉ិកស៊ិក។

ជាមួយគ្នានេះ បុរសជនជាតិរុស្ស៊ីម្នាក់ បានអះអាង ថា គាត់ជាអតីតបុគ្គលិកក្រុមហ៊ុនម៉ៅការលើវិស័យការពារជាតិដ៏ធំរបស់រុស្ស៊ី បានបង្ហាញខ្លួន នៅឯព្រំដែនសហរដ្ឋអាមេរិក ដោយមានគោលបំណង ផ្ដល់នូវការសម្ងាត់ខាងយោធារបស់រុស្ស៊ី ជាថ្នូរនឹងការសុំសិទ្ធិជ្រកកោណផ្នែកនយោបាយ។ បុរសរូបនោះ បានបញ្ជាក់ អំពីការធ្វើការ នៅក្នុងយន្ដហោះ Tu-160 ដែលជាយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី មានសមត្ថភាព ទាំងបំបាំងកាយ និង ទម្លាក់គ្រាប់បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK_q8__AbAM0kH5RFYlk4CxDhXF_MjakY-m7i1CLG2PySwwlqipKjFIz5iedTzsFmWNWrGfVDO30BzhO7y_TiFnX2R1FgDbiTTTRvy5jsmt6ST5XEywDjw3qhEwJ88Xx2H_sJb6ur9hZZ05ElAt-F9dVCo2GpNOGaPUD2cpx3ncvFIreB4aAmh2NjN/s800/photo_2023-02-15_16-08-09.jpg

បើតាម Yahoo! News បានឲ្យដឹង ថា បុរសជនជាតិរុស្ស៊ី ម្នាក់នោះ បានបើករថយន្ដទៅដល់ព្រំដែន ជាមួយនឹងគ្រួសាររបស់គាត់ ហើយកំពុងតែសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។ គាត់បានបង្ហាញខ្លួនរបស់គាត់ ជាអតីតវិស្វករ ដែលធ្វើការ នៅក្នុងរោងចក្រអាកាសចរណ៍កាហ្សាន់ (Kazan)។ គាត់បាននិយាយទៀត ថា គាត់ធ្វើការ នៅក្នុងយន្ដហោះវាយប្រហារ ប៉ុន្ដែគាត់មានការព្រួយបារម្ភ អំពីការគាំទ្ររបស់គាត់ កាលពីពេលកន្លងមក ចំពោះក្រុមប្រឆាំងនយោបាយរុស្ស៊ី លោក អាឡិចសេ ណាវ៉ាលនី (Alexei Navalny ) ទើបធ្វើឱ្យគាត់មានបញ្ហា។

បុរសជនជាតិរុស្ស៊ី រូបនោះ បានរាយការណ៍ប្រាប់អាជ្ញាធរ នៅព្រំដែន ថា គាត់ធ្វើការ នៅក្នុងក្រុមហ៊ុន Tupolev ចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធ Tu-160 ត្រូវបានគេស្គាល់ ថា «ក្ងានស» ហើយវាជាឈ្មោះហៅក្រៅរបស់រុស្ស៊ី សម្រាប់យន្ដហោះដ៏ទំនើបនេះ ខណៈអង្គការណាតូ ដាក់ឈ្មោះកូដប្លេកជេក (Blackjack)។India planning to purchase Tu-160 strategic bomber with hypersonic missiles  from Russia - Defence View

ការិយាល័យរចនាមូដ នៃក្រុមហ៊ុន Tupelov របស់សហភាពសូវៀត បានបង្កើតយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-160 នៅចុងទសវត្សរ៍ ឆ្នាំ១៩៧០។ យន្តហោះដ៏ទំនើបប្រភេទនេះ មានរូបរាងស្រដៀងនឹងយន្តហោះ ទម្លាក់គ្រាប់បែក B-1 របស់អាមេរិក ទាំងរូបរាង និងបេសកកម្ម ដោយសារវាមានច្រមុះស្រួច ហើយស្លាបរបស់វា អាចបង្វិលទៅមុខ ឬ ថយក្រោយ និង រូបរាងទាំងមូល មានភាពរលោង។

យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់រុស្ស៊ី Tu-160 ត្រូវបានប្រើប្រាស់ សម្រាប់ជាយានផ្ទុកមីស៊ីលគ្រូស ហើយវាអាចបំពាក់មីស៊ីលគ្រូស វាយប្រហារទៅលើដី ប្រភេទ KH-55M ចំនួន៦គ្រាប់ ដែលមួយគ្រាប់ៗ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ២០០គីឡូតោន ឬ Kh-555 បំពាក់ក្បាលគ្រាប់បំផ្ទុះធម្មតាកម្រិតខ្ពស់ ខណៈយន្តហោះទម្លាក់គ្រាប់បែក B-1 លែងក្លាយជាយន្តហោះមានសមត្ថភាព បំពាក់នុយក្លេអ៊ែរទៀតហើយ។

យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់រុស្ស៊ី Tu-160 អាចហោះហើរ នៅក្នុងល្បឿន អតិបរមា ២ ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចហោះនៅក្នុងរយៈកម្ពស់ ជាង១១គីឡូម៉ែត្រ និង ហោះហើរ នៅក្នុងចម្ងាយ ១២ ៣០០គីឡូម៉ែត្រ ទើបចាក់ប្រេងម្ដង។Why Isn't Russia's Bomber Fleet Attacking Ukraine in Mass? - 19FortyFive

វិបត្ដិសេដ្ឋកិច្ចរបស់រុស្ស៊ី ក្រោយការដួលរលំអតីតសហភាពសូវៀត បានអូសបន្លាយ រហូតដល់ទសវត្សរ៍ ឆ្នាំ២០០០។ នេះមានន័យថា រុស្ស៊ី ត្រូវតែពឹងផ្អែកទៅលើគ្រឿងសឹករបស់អតីតសហភាពសូវៀត ដើម្បីរក្សាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ កងយន្ដហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ពឹងផ្អែកទៅលើយន្ដហោះម្លាក់គ្រាប់បែក Tu-95 ចំនួន៦៦គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក Tu-22M ចំនួន៤២គ្រឿង និង យន្ដហោះទម្លាក់គ្រាប់បែក Tu-160 ចំនួន១៦គ្រឿង។ យន្តហោះ Tu-160 មានមូលដ្ឋាន នៅមូលដ្ឋានទ័ពអាកាសអែនហ្គែលស៍ (Engels) នៅជិតទីក្រុងសារ៉ាតូវ (Saratov) ចម្ងាយប្រហែលជិត ៤៩០គីឡូម៉ែត្រ នាភាគខាងត្បូង ទីក្រុង Kazan ។

ទោះជាយ៉ាងណា បុរសជនជាតិរុស្ស៊ី ដែលកំពុងតែស្វែងរកសិទ្ធិជ្រកកោននោះ មិនត្រូវបានគេប្រាប់ឈ្មោះនោះឡើយ។ ប៉ុន្ដែវាជាអ្វីដែលគេហៅថា វាស្ថិតនៅក្នុងរង្វង់ចារកម្ម ហើយអ្នកដែលដើរចូលទៅជិតក្រុមមន្ត្រីសហរដ្ឋអាមេរិក ពិតជំនួសឱ្យដោយការផ្តល់ព័ត៌មានសម្ងាត់ នៅក្នុងតម្លៃណាមួយ។ បច្ចុប្បន្ន ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងតែធ្លាក់ចុះយ៉ាងខ្លាំង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ខណៈក្រុងមូស្គូ តែងតែគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ចំណែកអាថ៌កំបាំងនុយក្លេអ៊ែររបស់ក្រុងម៉ូស្គូ មានតម្លៃច្រើនជាងអ្វីដែលពួកគេធ្លាប់មាន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ៕

បើកដំណើរការហើយស្ថានីយ Tesla Supercharger ដំបូងនៅថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ក្រុមហ៊ុន Tesla ប្រចាំប្រទេសថៃ បានប្រកាសបើកដំណើរការស្ថានីយ Tesla Supercharger ដំបូងគេជាផ្លូវការនៅទីក្រុងបាងកក ក្នុងបរិវេណចំណតរថយន្តក្រោមដីរបស់ហាងលក់ទំនិញ Central World ។ ស្ថានីយ Supercharger មានកម្លាំងអគ្គិសនីខ្ពស់បំផុត២៥០គីឡូវ៉ាត់/១ម៉ោង ដែលអាចសាកថ្មក្នុងចម្ងាយផ្លូវ៣០៨គីឡូម៉ែត្រ ប្រើរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ ។ លើសពីនេះ ក្រុមហ៊ុនក៏មានផែនការពង្រីកអាជីវកម្មឈានមុខវាយលុកក្នុងទីផ្សារថៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkn--viC3PVwByVjERKkeuMJXMUKlx-RTDd4PxcSHHLmRgpb-9yANCkhlr6XcFohWErFK3sUn29A29JR-m7C-LdiTD2xBJP774oSrUyFSFX1_BfKG9OkUK3jb877kj-cqGL_Y9EMSVzmphqH79cwhwsEFN3MrQ1ovHVJNVVS3Rbs7yD-2F3RNIgy7d/s1280/photo_2023-02-15_15-42-38.jpg

Tesla មានគោលដៅបើកស្ថានីយ Supercharger ឱ្យបានយ៉ាងតិច១៣កន្លែងក្នុងប្រទេសថៃនៅឆ្នាំ២០២៣នេះ ព្រមទាំងពង្រីកបណ្តាញទាំងក្នុង និងក្រៅក្រុងបាងកក ។ ក្រុមហ៊ុនរំពឹងថា ស្ថានីយដំបូងនៅក្រៅក្រុងបាងកក នឹងបើកផ្តល់សេវាកម្មនៅត្រីមាសទី២ ឆ្នាំ២០២៣ ។ ក្រៅពីការបើកដំណើរការស្ថានីយដំបូង Tesla ក៏បានសហការជាមួយអាជីវកម្មជាច្រើនទៀតដូចជា សណ្ឋាគារ ទីកន្លែងទេសចរណ៍ក្នុងតំបន់ ហាងកាហ្វេ និងភោជនីយដ្ឋានទូទាំងប្រទេសថៃទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxcMKdwzBfuFkYK6nsjLdeiaTyADZccdCApiXMfBQICbMO9ibTYFLSjzHPjG4kGN9xAtHwhFf3V1oZSYDaN1KEOizKmWH_dcsIceiUKnFL6sObI_e0ViZiybSj_duBxeAH2cyMMy5l2Zay7qTNScb9cnHJnIBvV5womvfgxD_wlyZ17CwN2mRdZetD/s1280/photo_2023-02-15_15-42-38%20(3).jpg

ក្រៅពីនេះ កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងមក Tesla បានចាប់ផ្តើមចែកចាយរថយន្តអគ្គិសនីដំបូង ព្រមទាំងចែករំលែកបទពិសោធន៍សេវាកម្មក្រោយការលក់ដែលងាយស្រួល និងមានប្រសិទ្ធភាព ដោយម្ចាស់រថយន្តអាចណាត់ជួបប្រើសេវាកម្មតាមរយៈកម្មវិធី Tesla និងអាចហៅសេវាកម្មបន្ទាន់ពី Tesla ទូទាំងប្រទេស ២៤ម៉ោងរៀងរាល់ថ្ងៃ ។ អតិថិជន Tesla ទាំងអស់មានការធានារ៉ាប់រងរយៈពេល៤ឆ្នាំ ក្នុងចម្ងាយផ្លូវ៨ម៉ឺនគីឡូម៉ែត្រ ហើយក្រុមហ៊ុនក៏ធានារ៉ាប់រងលើថ្មសាក និងឧបករណ៍រថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHpZJAFvuPmqQz--oGKfTruw6IkR1qqCm4lEGwbL9Sxpp0KlArBi6IGlqXuW0rno6gBZicVoFEUCLnj1QdSwX-hXH7Tcwn-muPMEADvqmp7xQ3yk3jz3cH68InqPOZXRPXzEcXD8x34i6B7GoB95O1ujX4xdTVMYmLVRU8-LlvZIxCMAxtvhq0xEUJ/s1280/photo_2023-02-15_15-42-38%20(2).jpg

ទោះយ៉ាងណា Tesla បានបើកទីលានសាកល្បងបើកបរនៅ The Paseo រ៉ាមកាំផែង ។ លើសពីនេះ Tesla បានកំណត់គោលដៅបើកមជ្ឈមណ្ឌល Tesla នៅត្រីមាសទី២ ឆ្នាំ២០២៣ ដែលនឹងចែករំលែកបទពិសោធន៍ការសាកល្បងបើកបរ ចំណេះដឹងពីរថយន្តអគ្គិសនី និងសេវាកម្មក្រោយការលក់សម្រាប់ម្ចាស់រថយន្ត ៕

ប្រភព ៖ PPTVHD36

បន្លែបង្ការស្ទើរគ្រប់មុខចុះតម្លៃ តែការលក់ធ្លាក់ចុះដដែល

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ តម្លៃបន្លែស្ទើរគ្រប់ប្រភេទបានធ្លាក់ចុះក្នុងទីផ្សារនៅទីរួមខេត្តបុរីរាំ ដូចជា ជីវ៉ាន់សុយ ពេលមុន ១គីឡូក្រាមតម្លៃ៧០បាត ពេលនេះ នៅសល់ត្រឹមតែ៤០បាតប៉ុណ្ណោះ/១គីឡូក្រាម ហើយដូចគ្នានេះដែរ ប៉េងប៉ោះ ពី១គីឡូក្រាមតម្លៃ៨០បាត នៅសល់តែ២០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។

លើសពីនេះ ម្ទេសក្រហម ពីតម្លៃ៦០បាត/១គីឡូក្រាម នៅសល់ត្រឹម៤០បាត/១គីឡូក្រាម និងដើមខ្ទឹម ពីតម្លៃ១០០បាត/១គីឡូក្រាម នៅសល់តម្លៃតែ៦០បាត/១គីឡូក្រាម ហើយមានតែក្រូចឆ្មាប៉ុណ្ណោះដែលនៅតែមានតម្លៃថ្លៃ ជាទូទៅ គឺតម្លៃ៥-៧បាត/១ផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9nXBfTHEKjNPSpjaOm_mn664BJc2L3vwNY0pDaHtjTqLPSMT-GP1iwY5Xz1iTV8Icn7uqK1VJEUI4QfZGErwWyxmosKnNrTsvT5m8pVmHpW9UliX_e_BpGhZWE6trycrcoykqfK-bssfHzR2WqTUJ4XpeF6cmIJI3TaNyUtxOJ1dLS9x7uWUNoQ4/s1280/photo_2023-02-15_14-56-44.jpg

តម្លៃបន្លែនានាធ្លាក់ចុះនៅពេលនេះ គឺជាដំណឹងល្អសម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់ ប៉ុន្តែការលក់បន្លែរបស់អាជីវករក្នុងផ្សារនេះបែរជាធ្លាក់ចុះទៅវិញ ខណៈពេលធម្មតា ពួកគេធ្លាប់លក់ក្នុង១ថ្ងៃបានប្រាក់២.០០០បាត ទៅ៣.០០០បាត ប៉ុន្តែបច្ចុប្បន្ន លក់បានតែ៥០០បាត ទៅ១.០០០បាតប៉ុណ្ណោះ ។ អាជីវករនិយាយថា មូលហេតុលក់មិនសូវដាច់ ព្រោះកម្លាំងនៃការទិញធ្លាក់ចុះ ហើយពលរដ្ឋងាកទៅដាំដុះបន្លែហូបខ្លួនឯង ហើយអ្នកខ្លះដាំខ្លួនឯងហើយលក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiamB64Ia7tvDGBzcL_wfqFn820rbRnPattn7HDz_V-iAJjyQ0j7eorJpzhduYKvKwizYTONsD5NU6fQne1rnn_1WnZvlNvlvCPeg6KXn1BEc65RJOq6Foym5lAPE5bZDbbEN8ZJmXodbw_0P7nIIWx38FqPHjcruh5LDtbUxh3455LOMpg82j7hB2L/s960/photo_2023-02-15_14-26-30.jpg

អ្នកនាង អាំពេញ ហេងប្រាខូន និងនាង ថន ម៉បប្រាខូន ជាអាជីវករលក់បន្លែក្នុងផ្សារនៅទីរួមខេត្តបុរីរាំ ប្រាប់ថា ពេលនេះ តម្លៃបន្លែស្ទើរគ្រប់មុខធ្លាក់ថ្លៃច្រើន នៅសល់តែក្រូចឆ្មាប៉ុណ្ណោះមានតម្លៃថ្លៃ ប៉ុន្តែចម្លែកចិត្តណាស់ តម្លៃបន្លែធ្លាក់ចុះច្រើន ហេតុអ្វីបានជាលក់មិនសូវដាច់ទៅវិញ ។ គេគិតថា អាចមកពីពលរដ្ឋគ្មានប្រាក់ទិញ ស្របនឹងកសិករខ្លះងាកមកដាំបន្លែហូបខ្លួនឯង ហើយរែកលក់កាន់តែច្រើន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrpi41KHlUODOaT0WBnYelP3QZalhc9tcoN8I8yV3E395jT3ml2b4WgE9ByEXcWsFNWVDJ50AdazwaAAIxazGWwv-O0F0N2HfHCFmMBlcOri1VraHj9y1CJdB0PSFtN57G3dVlYpeAtEiSm9p-Sxxu09NwO4a4JArmkaEO25FY4PPnq7BAxAMf9wK6/s796/photo_2023-02-15_14-56-45.jpg ប្រភព ៖ khaosod

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន ធ្លាក់ចុះកាន់តែខ្លាំង ព្រោះតែបាឡុង

0

រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ទំនាក់ទំនងការទូត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កាន់តែធ្លាក់ចុះខ្លាំង ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក បានប្រើប្រាស់យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប F-22 បាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង័្សយជាយានចារកម្ម។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ថា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានស្វែងរកនូវការដកខ្លួន ចេញពីវិបត្តិការទូត ដែលកំពុងកើនឡើង ជាមួយក្រុងប៉េកាំង។ ក្រុងវ៉ាស៊ីនតោន បាននិយាយ ថា ភស្តុតាងបឋម បង្ហាញ ថា វត្ថុពីលើអាកាស មិនស្គាល់អត្តសញ្ញាណ ចំនួន៣ផ្សេងទៀត ត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះរបស់អាមេរិក ហើយវាមិនជាប់ពាក់ព័ន្ធ នៅក្នុងកម្មវិធីបាឡុងចារកម្មរបស់ចិន នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT_9q6Tu7XAcdbx-kOl332vKptKHTD9uV_Ifbz9qDYlWDoCtKAeAHNaysgat0eDbuK5GPbCmbxUS7JHdzhtDNLkLzZ3GuHRYcjy_t_zmhATQjMsr0Wl0Jfvkt4_iy_vNXUqn-aCiT5SDshYikVakHZ90xxeeVk1ezZetekSwdUi9jzkFvANeJBU2KW/s1280/photo_2023-02-15_14-31-09.jpg

សហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ចាប់តាំងពីបាឡុងពណ៌សដ៏ធំរបស់ចិន ត្រូវបានគេប្រទះឃើញ ហោះនៅពីលើទីតាំងអាវុធនុយក្លេអ៊ែរដ៏សម្ងាត់បំផុត ដែលជាចំណុចដ៏រសើបរបស់សហរដ្ឋអាមេរិក មុនពេលវាត្រូវបានបាញ់ទម្លាក់ នៅឆ្នេរសមុទ្រ នាភាគខាងកើត កាលពីថ្ងៃទី៤ ខែកុម្ភៈ។ ក្រោយពេលកើតមានឧបទ្ទវហេតុនោះ យោធាអាមេរិកបានកែសម្រួលនូវការកំណត់រ៉ាដា ដើម្បីស្វែងរកវត្ថុតូចៗ និង បានរកឃើញភ្លាមៗនូវយានមិនស្គាល់អត្តសញ្ញាណចំនួន៣គ្រឿងទៀត ដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជាឱ្យបាញ់ទម្លាក់ ដោយមួយនៅអាឡាស្កា សហរដ្ឋអាមេរិក, វត្ថុទី២ នៅកាណាដា និង ទី៣នៅលើបឹង Huron នៃរដ្ឋមីឈីហ្គេន (Michigan)។

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ បានបញ្ជាក់ ថា «អាជ្ញាធរ សហរដ្ឋអាមេរិក មិនបានឃើញនូវការចង្អុលបង្ហាញ ឬ អ្វីដែលបានចង្អុលបង្ហាញយ៉ាងពិសេស ចំពោះគំនិតដែលលើកថា វត្ថុទាំង៣នេះ ជាផ្នែក នៃកម្មវិធីបាឡុងចារកម្មរបស់ចិន ឬថា វត្ថុទាំងនោះ ពិតជាជាប់ពាក់ព័ន្ធ នៅក្នុងការស៊ើបការណ៍សម្ងាត់ មកពីខាងក្រៅនោះឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4AzP1iABEGNuI89ER_jK7q16WYEFsOYbzbLI56yTPuZ7Hx3bIrG_c1VxyNGU32GKFHSN-Xp1Yr9Yz9R0-2gWBFoNXGQYdDFhdZ7VRs62BS3DG0XG0yz1KON_0T5Z6UuqriPalYv7BYW6YjFy8n8RLqQ_HzaUPf-q0G6sYWoI-Di45Vr64AHzAfDw1/s1280/photo_2023-02-15_14-31-10.jpg

អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ រូបនេះ បានបន្ថែម ថា វត្ថុទាំងនោះ អាចជាបាឡុង ត្រូវបានភ្ជាប់យ៉ាងសាមញ្ញ ទៅនឹងអង្គភាពពាណិជ្ជកម្ម ឬ ស្រាវជ្រាវ។

លោកស្រី ការីន ហ្សង់ព្យា (Karine Jean-Pierre) អ្នកនាំពាក្យ សេតវិមាន បានទទួលស្គាល់ ថា «វត្ថុទាំង៣នេះ នៅតែមិនទាន់ស្គាល់ប្រភពដើម ប៉ុន្តែយើងចង់ធ្វើឱ្យប្រាកដ ថា ប្រជាជនអាមេរិក យល់ថា មិនចាំបាច់ភ័យស្លន់ស្លោនោះឡើយ»។

ដោយឡែក ក្រុងប៉េកាំង បានបដិសេធ ថា ចិន មិនបានប្រើប្រាស់បាឡុងចារកម្មនោះឡើយ ហើយថា យានអវកាសដ៏ធំ ដែលត្រូវបានបាញ់ទម្លាក់ ដោយកងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែកុម្ភៈ នោះ គឺប្រើប្រាស់សម្រាប់ការស្រាវជ្រាវអាកាសធាតុតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ចិន ក៏បានចោទប្រកាន់ ដល់ក្រុងវ៉ាស៊ីនតោន អំពីការបញ្ជូនបាឡុងចារកម្មរបស់ខ្លួន ទៅលើដែនដីរបស់ខ្លួន ប៉ុន្ដែបញ្ហានេះ ត្រូវបានក្រុមមន្រ្ដីសហរដ្ឋអាមេរិក ច្រានចោល។

ជម្លោះនេះ បានធ្វើឱ្យខូចខាតផ្នែកការទូតរួចមកហើយ រវាងប្រទេសមហាអំណាចជាគូប្រជែងនឹងគ្នាទាំង២នេះ ក្រោយពេលរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប៊ីលនខេន (Antony Blinken) បានលុបចោលដំណើរទស្សនកិច្ចដ៏កម្ររបស់គាត់ ទៅកាន់ទីក្រុងប៉េកាំង ភ្លាមៗ បន្ទាប់ពីមានឧបទ្ទវហេតុនេះ៕U.S. Recovers 'Sensors And Electronics' From China's Balloon—Other Vessels Still A Mystery

ហេតុអ្វីសាលាមត្តេយ្យឯកជននៅចិនបិទទ្វារជាបន្តបន្ទាប់ ?

0

ប្រទេសចិន ៖ សាលាមត្តេយ្យឯកជននៅចិនបានបិទទ្វារជាបន្តបន្ទាប់ ខណៈកុមារមកចុះឈ្មោះចូលរៀនបានធ្លាក់ចុះអស់២ឆ្នាំមកហើយ ស្របនឹងអត្រាកំណើតថ្មីធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្ត្រ បើទោះជារដ្ឋាភិបាលមានគោលនយោបាយជំរុញឱ្យមានកូន ក៏មិនបានជួយអ្វីដែរ ព្រោះការរៀបអាពាហ៍ពិពាហ៍មិនមែនជារឿងចាំបាច់សម្រាប់យុវវ័យទៀតទេ ។

South China Morning Post រាយការណ៍ថា បច្ចុប្បន្ន សាលាមត្តេយ្យឯកជនចាប់ផ្តើមរងផលប៉ះពាល់ដោយសារកុមារមកចុះឈ្មោះចូលរៀនធ្លាក់ចុះ ។ មូលហេតុចម្បង គឺដោយសារអត្រាកំណើតធ្លាក់ចុះ ខណៈការបង់សាលាមានតម្លៃខ្ពស់ បើធៀបនឹងសាលារដ្ឋ ធ្វើឱ្យប្រាក់ចំណូលរបស់សាលាឯកជនជាច្រើនធ្លាក់ចុះ ហើយខ្លះទៀតខាតទុនតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWc9keJzN1XdHLhg8ewnZJc-INLC0Nk9DUBhQc9shF2SAU40kTwA9NnJAW9ovnfsO6S-tSFkkfmp7pn1m8ghLd-wTA5eChiXthmzr7gjUmrMW6hBdnJouGgrfXxEM6AgI0WFK_peYVzfcwMwr6mQnexhDY4LqiNVcZW7znVTEHO3gxZQKEzlpnWplT/s720/photo_2023-02-15_14-26-30.jpg

Liu Dewei ម្ចាស់សាលាមត្តេយ្យ Beilei ថ្លែងថា នៅក្នុងតំបន់នេះមានពលរដ្ឋចំនួន៦៥ម៉ឺន៦ពាន់នាក់ ប៉ុន្តែមានកុមារមកចុះឈ្មោះចូលរៀនត្រឹម១៤០នាក់ប៉ុណ្ណោះ ហើយនៅឆ្នាំ២០២០ បានចាប់ផ្តើមធ្លាក់ចុះសល់តែ៣០នាក់ ។ មុនដំបូងគិតថា មកពីជំងឺកូវីដរាតត្បាត ប៉ុន្តែបន្ទាប់ពីក្រុងប៉េកាំងលុបចោលវិធានការរឹតបន្តឹងកូវីដ ស្ថានការណ៍ក៏មិនប្រសើរឡើង ហើយចាប់ផ្តើមប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដូច្នេះ ត្រូវពិចារណាបិទសាលា ។ លោកថា ៖ «សាលាបានគ្រប់គ្រងការចំណាយ និងមិនទិញឧបករណ៍សម្រាប់ការបង្រៀន និងរៀនទេ បើស្ថានការណ៍មិនល្អទៀត អាចនឹងបិទទ្វារនៅឆ្នាំ២០២៣» ។

តាមទិន្នន័យរបស់រដ្ឋបង្ហាញថា ចំនួនទារកកើតថ្មីនៅចិនបានធ្លាក់ចុះខ្លាំងបើធៀបនឹងឆ្នាំ២០១៦ ដែលមានអត្រាកំណើត១៨,៨លាននាក់ ខណៈឆ្នាំ២០២២ មានអត្រាកំណើតត្រឹម៩,៥លាននាក់ប៉ុណ្ណោះ គឺទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQACb79Y07IKLxhWWQ85bo4-Sk3ymyHbCSqIGHtzObDxYju_tE6XnPdIRGsmoItwBQZgaugh9FUzKdRMt4EAtVmeA3JEwYKK6iKcY_fDJMAP1rRSiIgKJ4O74dMbVscdopgLBDYeDumhdYfPbijAxojjAr8Bolq6d-cAncpJ55NzdhQ8Jf9e54C3r5/s1280/photo_2023-02-15_14-26-31.jpg

Yuan Xin អ្នកឯកទេសប្រជាសាស្ត្រនៃមហាវិទ្យាល័យ Nankai ប្រាប់ថា បើទោះជារយៈពេល៣ឆ្នាំមកនេះ ប្រធានាធិបតី លោក ស៊ី ជិនពីង មានគោលនយោបាយជំរុញឱ្យពលរដ្ឋមានកូន៣នាក់ក្នុងមួយគ្រួសារ ដោយឧបត្ថម្ភជាប្រាក់លំហែមាតុភាព និងការថែទាំកូនក្តី ប៉ុន្តែវាមិនងាយទេ ដែលតម្រូវឱ្យយុវវ័យមានកូន ព្រោះការថែទាំកូនម្នាក់ត្រូវចំណាយប្រាក់ច្រើនណាស់ ។

ចិនបានជួបនឹងវិបត្តិពលរដ្ឋធ្លាក់ចុះ ព្រោះអត្រាកំណើតធ្លាក់ចុះទាបជាង១០លាននាក់ ។ តាមរបាយការណ៍ស្ថិតិឆ្នាំ២០២២ ថា ចំនួនអ្នករៀបអាពាហិពិពាហ៍ដំបូងបានធ្លាក់ចុះមកត្រឹម១១,៦លាននាក់ ខណៈឆ្នាំ២០១៣ ស្មើ២៣,៩លាននាក់ ។

Xiong Bingqi នាយកវិទ្យាស្ថានស្រាវជ្រាវអប់រំដាស់តឿនថា ចំនួនពលរដ្ឋនៅតែធ្លាក់ចុះអាចធ្វើឱ្យសាលាមត្តេយ្យធំៗត្រូវបិទទ្វារ បើរដ្ឋាភិបាលមិនជួយគាំទ្រសាលាមត្តេយ្យទូទាំងប្រទេសទេនោះ សាលាមត្តេយ្យឯកជនប្រមាណ៣០%-៥០% នឹងបិទទ្វារនៅឆ្នាំ២០៣០ ៕

ប្រភព ៖ thestandardwealth