សហរដ្ឋអាមេរិក ៖ IBM ជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាធំមួយ បានដាក់ពាក្យប្តឹងអ្នកនាង ប៉ាត់ថៈម៉ា ចន្ទរ៉ាក់ អតីតប្រធានគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនប្រចាំសាខាប្រទេសថៃ និងទាមទារប្រាក់ Bonus ពីអ្នកនាងមកវិញ ក្នុងចំនួន៤៧ម៉ឺនដុល្លារអាមេរិក (ស្មើប្រមាណ១៥,៩លានបាត) ។

នៅក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក នៅតុលាការកណ្តាលក្នុងក្រុងញូវយ៉ក ក្រុមហ៊ុន IBM បានចោទប្រកាន់ថា អ្នកនាង ប៉ាត់ថៈម៉ា ជាអតីតប្រធានគ្រប់គ្រងទូទៅប្រចាំសាខាប្រទេសថៃ បានរំលោភកិច្ចសន្យា និងចូលកាន់តំណែងជាមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Accenture (ជាក្រុមហ៊ុនជំនាញផ្នែកសេវាកម្មព័ត៌មានវិទ្យា និងប្រឹក្សាយោបល់ ដែលមានការិយាល័យកណ្តាលនៅប្រទេសអៀរឡង់ និងមានសាខានៅប្រទេសថៃ) និងជាគូប្រជែងធំបំផុតរបស់ក្រុមហ៊ុន IBM ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFvhyP9t8M26-RsJvW_uzHT3qg5BO2MDKjHnllW8VcpGqG_ztsJtK3oza0e2dSELkqqRlB62aCtvXXlYTfkOSGsidueeHZp_QR5yV8St7lpq1rT9Pi5kzup8Fws-HfJ1EDsm7UNsDKoG3pq09Qa_4EqST-WNJAQi7YEEs8ffw32iOW7ftSmBsAE4n4/s1200/photo_2023-02-15_11-10-36.jpg

អ្នកនាង ប៉ាត់ថៈម៉ា បានធ្វើការនៅក្នុងក្រុមហ៊ុន IBM កាលពីឆ្នាំ២០១៨ ហើយបានលាឈប់ពីការងារនៅឆ្នាំ២០២២ បន្ទាប់មក នាងបានធ្វើការនៅក្រុមហ៊ុន Accenture ក្នុងតួនាទីជានាយកគ្រប់គ្រងប្រចាំប្រទេសថៃ នៅខែមេសា ឆ្នាំ២០២២ ឬ១ខែក្រោយពីនាងបានលាឈប់ពីក្រុមហ៊ុន IBM ។

ក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនបានផ្តល់ប្រាក់ Bonus ទៅឱ្យនាងក្នុងចំនួន៤៧ម៉ឺនដុល្លារអាមេរិក ដើម្បីជាថ្នូរឱ្យនាងត្រូវតែការពារព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ហើយមិនធ្វើការជាមួយក្រុមហ៊ុនគូប្រជែងក្នុងរយៈពេលបានកំណត់ ។

គួរបញ្ជាក់ថា នាង ប៉ាត់ថៈម៉ា បានផ្លាស់ទៅធ្វើការនៅក្រុមហ៊ុន Accenture យ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុន IBM លើកឡើងថា ពួកគេមានសិទ្ធិលុបចោល ហើយនាងត្រូវប្រគល់ប្រាក់ Bonus មកឱ្យក្រុមហ៊ុនវិញ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPjXjGgNKmxh-vEhtdQr7vd5KdwEd8MHVf_fN7fDPDDebtCoBoSvgxIiVBegGqgHbuk0DfWc7O5j1XlEjwsq5HRrAutqBNILgZY5hwmm8zWXhE_nf96XWfs1bHv6LJxejGa85TVQF_8m_h--6lZg4dkHfzPCahk73YGuAho2SAv5fVq5uN2Ggs9ilz/s1200/photo_2023-02-15_11-12-18.jpgប្រភព ៖ PPTVHD36