ប្រទេសឥណ្ឌា ៖ មេដឹកនាំប្រទេសឥណ្ឌាបានប្រកាសថា នឹងបង្កើនការនាំចេញអាវុធបន្ថែមទៀតទៅកាន់ពិភពលោក គឺលើសមុន៣ដង ក្នុងទឹកប្រាក់ស្មើ៥.០០០លានដុល្លារអាមេរិកក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសពីគោលដៅនាំចេញអាវុធក្នុងពិធីបង្ហាញយន្តហោះរបស់ខ្លួននៅទីក្រុងបេងហ្គារូលូ ជាពិធីបង្ហាញយន្តហោះធំបំផុត ដែលរៀបចំឡើងរៀងរាល់២ឆ្នាំម្តង និងមានកំណត់រយៈពេល៥ថ្ងៃ ។Seven-Year-Long Wait for Narendra Modi's Degree Continues | NewsClick

លោកនាយករដ្ឋមន្ត្រីថ្លែងថា ឥណ្ឌាមានគោលដៅបន្ថែមតម្លៃការនាំចេញអាវុធចាប់ពី១.៥០០លានដុល្លារ/១ឆ្នាំ ទៅ៥.០០០លានដុល្លារ/១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ។ លោកបានថ្លែងទៀតថា ឥណ្ឌាមិនគ្រាន់តែជាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែឥណ្ឌាមានសក្តានុពលជាដៃគូផលិតអាវុធផងដែរ ហើយឥណ្ឌាកំពុងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអាវុធលំដាប់កំពូលក្នុងពិភពលោក ។ បច្ចុប្បន្ន ឥណ្ឌាបាននាំចេញអាវុធទៅកាន់៧៥ប្រទេស លើសពីនេះ រដ្ឋាភិបាលបានណែនាំផ្នែកឯកជនឱ្យចូលរួមវិនិយោគក្នុងឧស្សាហកម្មការពារជាតិកាន់តែច្រើនឡើង ។India to supply Armenia with Arms | TurDef

សារព័ត៌មានក្នុងប្រទេសរាយការណ៍ថា ឥណ្ឌាអាចធ្វើកិច្ចព្រមព្រៀងទិញ-លក់ក្នុងពិធីបង្ហាញយន្តហោះលើកនេះ ក្នុងទំហំទឹកប្រាក់៩.០០០លានដុល្លារអាមេរិក ។

គួរបញ្ជាក់ថា ឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអាវុធធំបំផុតរបស់ពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែឥណ្ឌាមិនបានស្ថិតនៅជួរមុខក្នុងទីផ្សារនាំចេញអាវុធនោះទេ ហើយឥណ្ឌាបានព្យាយាមប្រើប្រាស់ព័ត៌មានការនាំចូលអាវុធ ដើម្បីទាក់ទាញការវិនិយោគពីបរទេសមកក្នុងឧស្សាហកម្មរបស់ខ្លួន ៕Defence exports touch Rs 8,000 crore in H1 as sector gains from Make in Indiahttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh507siReGP0IGqUmWfnqY8EMWVZKlVqKZw1Dry49zA8gYflFlGW-dzrPrvIIwFLjspQIvl3IqQT1JWrcOntJmrfG9q0ncWCLy5hjKosHVlMPaOPKaYw65donn71fQqy7lbzIvr9IT5JHwdmltttmVUI9xLDIQomoKeW347asS0ISSxur0CQmFJCQbU/s1280/photo_2023-02-15_10-28-45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjv0b8ATAYodffKpy0GsdSSsulJd8nTxDqkjkcHJsvZTsGtENB0M4A2Hq26YS1Glm5IVFkD71dOmoowVpPrMMmIAj5sOZVpCfCiKhaTKml8FCmxSUEfYWFZG61q_zcTCnOmQ5JcNEUsFYWau4zewu3SYejzFTS5bA1EDXd8tTdqXxnrtK8rl4Pmurk/s1280/photo_2023-02-15_10-28-46.jpg ប្រភព ៖ NationWorldNews