ភាព​យន្ត​បែប​វិទ្យា​សាស្ត្រ​ឌីជីថល​ Sci-Fi​ ដែលមានចំណងជើងថា “ជាតិក្រោយ” គឺជារឿងដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​នា​ពេល​អនាគត​ដោយ​ប្រើ​បច្ចេកវិទ្យា​បែប​ AR​ នឹង​ចាក់​បញ្ចាំង​ឱ្យ​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ​១៧​ កុម្ភៈ​ ២០២៣​ នេះ​។

ភាពយន្ត​​មួយ​នេះ​ផលិត​ដោយ​ផលិតករ​កុន​អាមេរិក​ Jake​ Wachtel​ នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ និង​បាន​ចាប់​អារម្មណ៍​ពី​ជំនឿ​ដ៏​មុតមាំ​ក្នុង​ព្រះពុទ្ធសាសនា​របស់​ប្រជាជន​ខ្មែរ​ និង​បាន​សហការ​ផលិត​ជាមួយ​ផលិតករ​ សុខ​ វិសាល​ ដែល​ជា​ស្ថាបនិក​នៃ​ 802​ Films​ ។

ខ្សែ​ភាពយន្ត​បែប​ Sci-Fi​ ដំបូង​របស់​កម្ពុជា​មួយ​នេះ​ បាន​និទាន​ឱ្យ​ដឹង​ពី​សាច់​រឿង​នៃ​សុបិន​និមិត្ត​របស់​កុមារ​ ហេង​ ឡេង​ ដែល​មាន​វ័យ​ ១៣​ឆ្នាំ​ រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​ត្រឡោក​បែក​ជាមួយ​បងស្រី​ និង​ម្ដាយ​។ កុមារ​រូប​នេះ ​តែងតែ​សុបិន​ឃើញ​ជាតិ​មុន​របស់​ខ្លួនឯង​ ប៉ុន្តែ​មាន​រូបភាព​ខ្លះ​ក៏​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ​ និង​រូបភាព​ខ្លះ​ទៀត​រលុប​បាត់​។ ក្មេង​ប្រុស​រូប​នេះ​តែងតែ​គូរ​ពី​រូបភាព​ជាតិ​មុន​របស់​ខ្លួន​ ឱ្យ​មិត្តភ័ក្ដិ​ និង​គ្រួសារ​បាន​ឃើញ​ តែ​ហាក់​ដូច​គ្មាន​​អ្នក​ចាប់​អារម្មណ៍​ចង់​ដឹង​ច្បាស់​ពី​ការ​ចាំ​ជាតិ​របស់​ក្មេង​ប្រុស​នេះ​ឡើយ​។​

តើសាច់រឿងវានឹងទៅជាយ៉ាងណាជាបន្តទៀត? កុំភ្លេចតាមដានទាំងអស់គ្នា! ដើម្បី​កុំ​ឱ្យ​ខក​ខាន​ទស្សនា​ភាពយន្ត​ដ៏​អស្ចារ្យ​ប្រកប​ជាមួយ​នឹង​ឈុត​ឆាក​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​ AR​ គឺ​មាន​បញ្ចាំង​នៅ​ថ្ងៃទី​ ១៧​ ខែ​កុម្ភៈ​ នេះ​គ្រប់​រោង​ភាពយន្ត​នៅ​កម្ពុជា​៕​May be an image of 1 person and standingMay be an image of 1 person