វត្តសំពៅប្រាំ គឺជាវត្តអារាមតូចច្រឡឹងមួយបែបព្រះពុទ្ធសាសនាថេវាទ ដែលកសាងនៅដើមសតវត្សទី២០ មានទីតាំងស្ថិតនៅកំពូលភ្នំបូកគោ ខេត្តកំពត។

វត្តនេះជាកសាងឡើងក្នុងឆ្នាំ ១៩២៥ ក្នុងរជ្ជកាលព្រះបាទ សុីសុវត្ថិ មុនីវង្ស មានភាពប្រហែលនឹងព្រះរាជដំណាក់របស់ទ្រង់ ដែលស្ថាបនានៅផ្នែកម្ខាងទៀត។

វត្ត​សំពៅ​ប្រាំ ឋិត​នៅ​លើ​ខ្ពង់​រាប​នៃ​ភ្នំ​បូក​គោ ដែល​សព្វ​ថ្ងៃ​នេះ រាជការ​បាន​តែង​តាំង​ជា​ទីក្រុង​ទេសចរណ៍​មួយ​យ៉ាង​សំខាន់ សម្រាប់​យក​ខ្យល់​អាកាស​ស្អាត​ស្អំ​នៅ​មាត់​សមុទ្រ ។ ភ្នំ​នេះ ឋិត​នៅ​ក្នុង​ពួក​ភ្នំ​កំចាយ ពី​ដើម​នៅ​ក្នុង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត ប៉ុន្តែ​សព្វ​ថ្ងៃ គេ​កាត់​ចេញ​ដោយ​ឡែក ជា​បុរី​មួយ ដោយ​មាន​ការ​គ្រប់​គ្រង​ពិសេស ដាច់​ចេញ​ពី​ខេត្ត​កំពត។

សំណង់​វត្ត​នេះ តាំង​នៅ​លើ​ដី​ខ្ពស់​ជា​កំពូល​ភ្នំ ដ៏​មាន​ផែន​ថ្ម​ធំ​ៗ នៅ​ពាស​ពេញ ចម្លែក​ជាង​គេ គឺ​ផែន​ថ្ម​ជា​បន្ទះ​ៗ មាន​ទំហំ​បណ្ដោយ ប្រមាណ​ជាង ១០ ម៉ែត្រ និង កម្ពស់​ប្រហែល​ជិត​ដប់​ម៉ែត្រ​ដែរ ។ ទ្រង់​ទ្រាយ​ផែន​ថ្ម​នេះ មាន​ភាព​សំប៉ែត ខ្ពស់​ទ្រ​ទុង​នៅ​ឃើញ​រូប​ភាព​នៃ​ថ្ម​ទាំង ៥ ផែន​នេះ មាន​សណ្ឋាន​ដូច​សំពៅ ៥ កំពុង​បើក​ក្ដោង ហើយ​ការ​កសាង​វត្ត​នេះ ក៏​ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​នេះ​ទៀត ទើប​អ្នក​ផង​ហៅ​ទី​នេះ​តាម​សន្មត​ថា “វត្ត​សំពៅ​ប្រាំ” ៕ May be an image of temple and outdoorsMay be an image of sky and natureMay be an image of outdoorsMay be an image of monument, temple and outdoors