Home Blog Page 1815

កីឡាករថៃ Somrak Khamsing ផ្តាំផ្ញើបែបនេះមកកាន់ សុតសាខន

0

ប្រទេសថៃ ៖ អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃបាននាំគ្នារិះគន់លើកីឡាករប្រដាល់ សុតសាខន យ៉ាងខ្លាំងក្លា ក្រោយពីកីឡាកររូបនេះទៅប្រដាល់នៅខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែមេសា កន្លងមក ហើយបានចាញ់ពិន្ទុកីឡាករខ្មែរ ព្រំ សំណាង ។ ការនាំគ្នារិះគន់កីឡាករ សុតសាខន ដោយសារតែអ្នកគាំទ្រកីឡា Muay Thai មិនចង់ឱ្យ សុតសាខន មកប្រដាល់នៅប្រទេសកម្ពុជាទេ ព្រោះហាក់ដូចជាគាំទ្រគុនខ្មែរដោយផ្ទាល់ ។

នាពេលថ្មីៗនេះ កីឡាករថៃម្នាក់ឈ្មោះ Somrak Khamsing ជាវីរបុរសមេដាយមាសអូឡាំពិកប្រចាំឆ្នាំ១៩៩៦ ដំបូងគេរបស់ប្រទេសថៃ បានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ការទៅប្រដាល់នៅប្រទេសកម្ពុជា គឺកីឡាករថៃអាចទៅបានដើម្បីចិញ្ចឹមក្រពះរបស់ខ្លួន ប៉ុន្តែត្រូវតែទៅប្រដាល់ដោយមានកិត្តិយស ហ្វឹកហាត់មុនឱ្យបានល្អ និងត្រៀមខ្លួនផងដែរ ។Somrak Khamsing: The Uncrowned King of Muay Thai - Muay Thai Citizen

កីឡាករ Somrak Khamsing បន្តថា ៖ «កីឡាករ សុតសាខន ឈរក្នុងលំដាប់ទី១ របស់ប្រទេសថៃរួចទៅហើយ បើគេបានត្រៀមខ្លួនឱ្យបានល្អ ឬមិនប្រមាថនោះ ខ្ញុំជឿថា គេនឹងមិនចាញ់បែបនេះទេ ។ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនជាកីឡាករថា ការទៅប្រកួតលំដាប់ស៊ីហ្គេម ឬក្នុងកម្មវិធីគុនខ្មែរ គឺត្រូវតែត្រៀមខ្លួនឱ្យបានល្អ ហើយកុំទៅប្រកួតដោយប្រមាថឱ្យសោះ» ។

គួរបញ្ជាក់ថា បើទោះជាកីឡាករ សុតសាខន បានចេញមុខមកបកស្រាយ និងសុំទោសដល់សាធារណជនទាំងអស់ពីការប្រកួតចាញ់នៅប្រទេសកម្ពុជាក្តី ប៉ុន្តែអ្នកគាំទ្រកីឡា Muay Thai នៅតែបន្តរិះគន់មកលើកីឡាកររូបនេះឥតឈប់ឈរ ។ ពេលមកប្រកួតនៅខេត្តសៀមរាប សុតសាខន បាននិយាយមកកាន់សារព័ត៌មានកម្ពុជាថា ៖ «មួយជីវិតរបស់ខ្ញុំស្គាល់តែពាក្យថា Muay Thai ហើយពេលនេះ មានរឿងថា គុនខ្មែរជាដើមកំណើតរបស់ Muay Thai ហើយបើកម្ពុជាគិតថា គុនខ្មែរជារបស់ប្រទេសអ្នក អីចឹង អ្នកក៏ជួយគ្នាគាំទ្រ និងផ្សព្វផ្សាយទៅ ចំណែក Muay Thai គឺជារបស់ប្រទេសថៃ ហើយមនុស្សលើពិភពលោកបានស្គាល់រួចហើយ ហើយជនជាតិថៃក៏ជួយគាំទ្រ Muay Thai ដូចគ្នាដែរ» ។No photo description available.

សុតសាខន បន្តថា ៖ «ប៉ុន្តែសារព័ត៌មានកម្ពុជាយកពាក្យសម្តីរបស់ខ្ញុំទៅកាត់តយ៉ាងម៉េច ខ្ញុំក៏មិនដឹងដែរ គឺនៅសល់ត្រឹមតែពាក្យខ្ញុំនិយាយថា ថៃត្រូវសហការជាមួយកម្ពុជា ដើម្បីរួមគ្នាជំរុញកីឡាគុនខ្មែរ ជាមួយ Muay Thai ឱ្យគ្រប់គ្នាស្គាល់ ។ ដូច្នេះ អត្ថន័យវាខុសគ្នាបាត់ ហើយពលរដ្ឋថៃក៏នាំគ្នាជេរខ្ញុំ» ៕ ប្រភព ៖ Thairath

«ផ្សារណាត់ផលិតផលមានគុណភាព» ត្រៀមឱ្យអ្នកមានផលិតផលខ្ពស់ចូលរួមផ្សព្វផ្សាយ និងលក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

0

ក្រសួងពាណិជ្ជកម្មបានប្រកាសនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ទៅដល់ក្រុមហ៊ុន សហគ្រាសជាតិ និងអន្តរជាតិនានា ដែលមានផលិតផលគុណភាពខ្ពស់អាចដាក់តាំងផ្សព្វផ្សាយ និងលក់ផលិតផល ក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមដោយតម្រូវឱ្យទាក់ទងបំពេញបែបបទជាមុនសិន។

ការរៀបចំព្រឹត្តិការណ៍ខាងលើនេះមានឈ្មោះថា “ផ្សារណាត់ផលិតផលមានគុណភាព (Top Brand Fair)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-២១ ខែឧសភា ឆ្នាំ២០២៣(ចំនួន១៧ថ្ងៃ) នៅវិមានអាហារ ទីក្រុងរណបជ្រោយចង្វា ផ្លូវ OCIC (ផ្លូវទៅកាន់ពហុកីឡដ្ឋានមរតតេជោ) រាជធានីភ្នំពេញ ក្រោមកិច្ចសហការក្រុមហ៊ុន ភីធីជី ជាមួយ ក្រុមហ៊ុន OCIC

«ផ្សារណាត់ផលិតផលគុណភាពខ្ពស់» នេះធ្វើឡើងដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាងគេនៅក្នុងតំបន់អាស៊ានគឺ កីឡាស៊ីហ្គេមលើកទី៣២ ដែលផ្តល់ឱកាសជូនដល់ក្រុមហ៊ុន សហគ្រាសជាតិ និងអន្តរជាតិនានា ដែលមានផលិតផលគុណភាពខ្ពស់អាចដាក់តាំងផ្សព្វផ្សាយ និងលក់ផលិតផល ក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយតម្រូវឱ្យម្ចាស់ផលិតផលទាក់ទង និងបំពេញបែបបទ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXLD0HX267Y9xtvqc4fwm1LQR42cN7FH7IfZEQkOmyfUewa_2QMgeYdLKB1Y7Ott0vbhsfzbK4w9ptQwyLWyMiIF8XLiuCPHx2RxgOmOZIJMR8o6JNys7-u0W46vG8Xqz1sPCXc33F2wyw8yRMp0zbaXecepm_hiubWLxw1YoMvLDbrIp6LIXsUwj1/s2048/342367652_191812607046722_2482421850441072836_n.jpg

សេដ្ឋកិច្ចវៀតណាមកើនលឿនលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍

0

ប្រទេសវៀតណាម ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund-IMF) បានចេញផ្សាយរបាយការណ៍មួយដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗថា វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចឆាប់រហ័សបំផុតលំដាប់ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ លើសពីនេះ វៀតណាមនឹងនៅក្រោមប្រទេសហ្វីលីពីនតែមួយប៉ុណ្ណោះ ។Vietnam | History, Population, Map, Flag, Government, & Facts | Britannica

របាយការណ៍របស់ IMF បានព្យាករណ៍ថា ការរីកចម្រើននៃផលិតផលក្នុងស្រុកសរុប (Gross Domestic Product-GDP) របស់វៀតណាមមានទំនោរកើនឡើងរហូតដល់៥,៨% នៅឆ្នាំ២០២៣ ។ លើសពីនេះ ផលិតផលក្នុងស្រុកសរុបវៀតណាមនឹងកើនឡើងដល់៦,៧% នៅឆ្នាំ២០២៤ ។ ដូច្នេះ ការកើនឡើងរបស់ GDP មួយផ្នែក គឺដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នៅប្រទេសវៀតណាមបានធូរស្រាលនាពេលកន្លងមក ។Hanoi - What you need to know before you go – Go Guides

ទោះយ៉ាងណា ការព្យាករពីកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រូវបានគេចាត់ទុកថា ទាបជាងការព្យាកររបស់ធនាគារពិភពលោក ដែលបានបញ្ជាក់ថា អត្រាកំណើនសេដ្ឋកិច្ចវៀតណាមស្មើនឹង៦,៣% ខណៈធនាគារអភិវឌ្ឍន៍អាស៊ីប៉ាន់ស្មានថា ស្មើនឹង៦,៥% ៕Engaging workers on the Vietnam Labour Code reform

ប្រភព ៖ Mono News

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ទុះការងឿងឆ្ងល់ ក្រោយងាររដ្ឋមន្រ្តីក្រសួងព័ត៌មានជាឈ្មោះអ្នកផ្សេង

0

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារងឿងឆ្ងល់ ក្រោយឈ្មោះអ្នកផ្សេងមានងារជារដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ឯកឧត្តម បានសរសេរយ៉ាងដូច្នេះថា «អត់ដឹងគេដូរឯងបាត់ពីពេលណា ? បានដើរទាត់ខ្យល់ម្តង កាច្រិបអូនអើយ» ។ មិនត្រឹមតែឯកឧត្តម ខៀវ កាញារីទ្ធ មានភាពងឿងឆ្ងល់តែប៉ុណ្ណោះទេប៉ុន្តែអ្នកលេងបណ្តាញសង្គមក៏មានការងឿងឆ្ងល់ដូចគ្នាថារឿងនេះជារឿងពិតឬមិនពិតដែលមានការប្តូររដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ឬគ្រាន់ជាការធ្វេសប្រហែលណាមួយ ។ ប្រសិនជាធ្វេសប្រហែលពិតមែនក៏មានប៉ះពាល់ផលទៅលើក្រសួងវប្បធម៌និងវិចិត្រសិល្បៈដូចគ្នាពីការធ្វេសប្រហែលលើការងារ។No photo description available.

គួរបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ននេះ ខណៈដល់ថ្ងៃទី១៣ ខែកញ្ញា លោកមានជន្មាយុ ៧២ឆ្នាំ៕

បន្តិចការនាំចូលរថយន្តមួយទឹកដែលចាស់ពេក នឹងមិនត្រូវអនុញ្ញាតឱ្យចូលទឹកដីកម្ពុជានោះទេ

0

ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងក្រសួងសារធារណការ កំពុងជំរុញពិភាក្សាគ្នា ជុំវិញការនាំចូលរថយន្តមួយទឹកមកកាន់ទីផ្សារកម្ពុជា ដោយក្រសួងយល់ឃើញថាឡានដែលមានអាយុលើសពី១០ទៅ១៥ឆ្នាំ ប្រហែលជាមិនអាចនាំចូលមកកាន់ស្រុកយើងបានទៀតនោះទេ។

ទន្ទឹមគ្នានេះ ក្រសួងទាំង៣ក៏បានស្នើសុំ និងជំរុញឱ្យពលរដ្ឋធ្វើដំណើរតាមយានយន្តអគ្គិសនី  ដែលក្រសួងយល់ឃើញថា គ្រឿងយន្តអគ្គិសនី បានផ្តល់ផលប្រយោជន៍ច្រើន ដោយពលរដ្ឋមិនត្រូវចាយវាយលើសាំង និងថែមទាំងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

រដ្ឋមន្ត្រីក្រសួងសារធារណៈការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា៖” ពលរដ្ឋគួរណាស់តែទិញយានយន្តអគ្គិសនី ព្រោះយើងចំណាយថវិការធូរថ្លៃ ហើយបានរបស់ថ្មី មិនដូចជាយើងទិញរថយន្តមួយទឹកមកពីស្រុកគេ ដែលអាយុកាលយូរឆ្នាំ ចាស់ទ្រុតទ្រមនោះទេ៕

SUGA សមាជិក BTS ត្រូវបានតែងតាំងជាទូតសុឆន្ទៈថ្មីរបស់ NBA

0

កូរ៉េខាងត្បូង៖ សមាគមកីឡាបាល់បោះជាតិ NBA និង BIGHIT MUSIC ដែលជាស្លាកកំណត់ត្រានាំមុខគេរបស់ K-pop ទូទាំងពិភពលោក។ BTS បានប្រកាសនៅថ្ងៃនេះថា តារាចម្រៀងរ៉េប អ្នកនិពន្ធបទចម្រៀង និងផលិតករលោក SUGA ដែលជាសមាជិក BTS ត្រូវបានបញ្ចូលទៅក្នុងបញ្ជីម៉ាកយីហោរបស់ NBA Ambassador ។
ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ NBA Brand Ambassador លោក SUGA នឹងចូលរួមជាមួយអ្នកគាំទ្រ NBA ជុំវិញពិភពលោកសម្រាប់រយៈពេលដែលនៅសល់នៃរដូវកាល ២០២៣-២០២៤ នៅសហរដ្ឋអាមេរិក និងអាស៊ី។BTS Member Suga Announces New Documentary 'SUGA: Road To D-DAY'

លោក Suga បាននិយាយថា “ខ្ញុំចាប់អារម្មណ៍តន្ត្រី និងបាល់បោះតាំងពីខ្ញុំនៅក្មេង។ ការក្លាយជាឯកអគ្គរដ្ឋទូតម៉ាក NBA គឺជាសុបិនក្លាយជាការពិត”។ “ខ្ញុំរំភើបក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ខ្ញុំជាផ្លូវការជាមួយ NBA ហើយទន្ទឹងរង់ចាំចែករំលែកគម្រោងរបស់ខ្ញុំជាមួយ NBA នៅប៉ុន្មានខែខាងមុខនេះ”។

លោក Mark Tatum ស្នងការរង NBA និងជាប្រធានផ្នែកប្រតិបត្តិការ បាននិយាយថា “យើងពិតជារំភើបណាស់ដែលបានធ្វើការជាមួយលោក SUGA ដែលជាកំពូលតារាចម្រៀងពិភពលោក។ យើងទន្ទឹងរង់ចាំធ្វើការជាមួយលោក SUGA ដើម្បីនាំយកនូវក្តីរំភើបដូចគ្នាដែលគាត់បាននាំមកជូនអ្នកគាំទ្រជុំវិញពិភពលោក។ នេះគឺដើម្បីបន្តការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍម៉ាកសញ្ញារបស់យើងបន្ថែមទៀត។BTS' Suga Named NBA Ambassador – Billboard

គួរបញ្ជាក់ដែរថា កាលពីខែកញ្ញាឆ្នាំមុនលោក Suga បានចូលរួមកម្មវិធី NBA Japan Games ២០២២ ដែលបង្ហាញដោយ Rakuten & Nissan ជាកន្លែងដែលគាត់បានអង្គុយនៅខាងក្រៅ ហើយបានបង្ហោះការប្រជុំជាមួយអ្នកលេង NBA និងរឿងព្រេងនិទាន Game of the Dallas Mavericks នៅ Los Angeles Lakers នៅថ្ងៃទី ១២ ខែមករាផងដែរ។ ប្រភព៖sanook

តើអ្នកស្រុកកំពង់ក្តីមានកិច្ចពិធីឆ្លងឆ្នាំតាមទំនៀមទម្លាប់ដូចម្តេច? មូលហេតុអ្វីរៀបចំពិធីនេះ?

0

ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ ជារៀងរាល់ឆ្នាំអ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។ ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។May be an image of crowd

ទំនៀបទម្លាប់របស់អ្នកស្រុកកំពង់ក្តីគឺ នៅពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេគឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។May be an image of 13 people and temple

កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទីមួយខាងឥសានស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកមុខរាហ៍។ ចំពោះអ្នកតាទាំងបីមានគ្រឿងរណ្តាប់ដូចជា ភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម។ អ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះបន្ថែមនូវខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក អំបោស។ ដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ រាំជារបាំឆ្វែលខ្ទមអ្នកតាបីជុំ និងបញ្ចប់ដោយទាញព្រ័ត្រដែលមានម្ខាងបុរស និងម្ខាងស្រ្តី។May be an image of 8 people

បន្ទាប់ពីបញ្ចប់កិច្ចពិធីនៅខ្ទមអ្នកតាទាំងបីរួចហើយ អ្នកចូលរួមបានលើកគ្នាទៅកាន់ស្ពានបុរាណកំពង់ក្តីដើម្បីបន្តកិច្ចពិធីបន្ទាប់តាមទម្លាប់។ ជាដំបូងអ្នកស្រុកមកធ្វើកិច្ចពិធីបួងសួងនៅក្បាលស្ពានខាងកើតផ្នែកឦសាន ដោយមានគ្រឿងរណ្តាប់ផ្កាភ្ញី គ្រឿងក្រអូប ផ្លែឈើ ភេសជ្ជៈ បង្អែមចម្អាប តែគ្មានស្រូវនិងគ្រឿងកសិកម្មទេ តែដំណើរការអមដោយភ្លេងបុរាណផង។May be an image of 1 person and crowd

ពេលចប់កិច្ចបួងសួង អាចារ្យតម្រូវឱ្យអ្នកស្រុកយកទឹកទៅលាងនាគដែលជាបង្កាន់ដៃ និងក្បាលស្ពានផង។ បន្ទាប់មក អ្នកស្រុកបានរៀបចំទាញព្រ័ត្រនៅលើដងស្ពានបុរាណផ្ទាល់បន្តទៀត ដែលលើកទីមួយ នៅខាងលិចជាក្រុមនារី ខាងកើតជាក្រុមបុរស។ លើកទី២ ខាងកើតប្តូរមកក្រុមបុរសម្តង ខាងលិចប្តូរមកក្រុមនារីវិញ។ នៅចន្លោះពេលសម្រាកពីទាញព្រ័ត្រម្តង តែងមានការចាក់ទឹក និងរាំឆ្វែលជារង្វង់ រួចបន្តទាញបន្តទៀត និងចុងក្រោយអ្នកភូមិនាំគ្នាទៅទាញព្រ័ត្រផ្តាច់នៅសាលាឆទានជាកិច្ចបញ្ចប់។May be an image of 11 people, chess and flute

ចំពោះមូលហេតុនៃការរៀបចំកិច្ចពិធីដ៏មានសារសំខាន់នេះ បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ លោក អ៊ឹម សុខរិទ្ធី បានយល់ឃើញថា
ការរៀបចំនេះមិនមែនជាពិធីបុណ្សទាក់ទងនឹងព្រះពុទ្ធសាសនាទេ ជាប្រពៃណីទំនៀមទម្លាប់របស់សហគមន៍មនុស្សជុំវិញស្ពានបុរាណនៅកំពង់ក្តីនេះផ្ទាល់ ដោយការទាញព្រ័ត្រដើម្បីផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី។ ចំណែកការចាក់ទឹកលើមនុស្សចូលរួម ជាកិច្ចប្រដូចថានឹងបានភ្លៀងធ្លាក់ខែវស្សា ត្រៀមចូលដល់រដូវធ្វើស្រែចម្ការដោយមានម្ចាស់ទឹកដី អ្នកតាទាំងបីឱ្យពរជ័យ បានភ្លៀងច្រើន គ្មានរន្ទះ ទទួលបានខ្យល់ស្លូត ជៀសផុតរោគភ័យ កសិផលបានច្រើន សហគមន៍ចម្រុងចម្រើន៕

សប្តាហ៍ក្រោយ វិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ក្នុងក្របខណ្ឌកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមដំណើរការប្រកួត

0
យោងតាមប្រសាសន៍របស់ឯកឧត្ដម គុជ គីមឡុង ប្រធានសហព័ន្ធអុកចត្រង្គ ក្នុងកិច្ចសម្ភាសន៍បានអោយដឹងថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានវិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វិញ្ញាសានេះ នឹងមានអ្នកចូលរួមប្រកួតចំនួន៧ប្រទេស រួមមានប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ ប្រទេសឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ដែលមានកីឡាករសរុបចំនួន៦២រូប។May be an image of 1 personចំពោះវិញ្ញាសាដែលត្រូវប្រកួត គឺមានចំនួន៧វិញ្ញាសា។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជានឹងមានកីឡាករសរុបចំនួន ១២រូប ក្នុងនោះ កីឡាការីនីមានចំនួន០២រូប។
ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កីឡាករទាំងអស់បានត្រៀមខ្លូនរួចជាស្រេច ក្នុងការប្រឹងប្រែងស្វែងរកលទ្ធផលល្អ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាជាតិរបស់យើង។
ក្រៅពីការប្រកួតអុកចត្រង្គ ក៏នៅមានវិញ្ញាសារចំនួន៩ទៀតផងដែរដែលនឹងចាប់ផ្តើមមុនពិធីបើកព្រឹត្តិការណ៍សុីហ្គេម៖

  1.  កីឡាគ្រីឃីត (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី៦ ខែឧសភា ឆ្នាំ២០២៣)
  2.  កីឡាអេឡិចត្រូនិក (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
  3.  កីឡាបាល់ទាត់ (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
  4.  កីឡាហុកគី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
  5. កីឡាជឺជីតស៊ូ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
  6. កីឡាគុនល្បុក្កតោ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី១០ ខែឧសភា ឆ្នាំ២០២៣)
  7. កីឡាឧបសគ្គ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
  8. កីឡាជិះទូកប្រពៃណី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
  9. កីឡាបាល់ទះ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី១៤ ខែឧសភា ឆ្នាំ២០២៣)May be an image of 3 people and chessMay be an image of 7 people and chess

អាហារទាំង១០ ដែលជួយការពារ និងថែរក្សាភ្នែកឱ្យមានសុខភាពល្អ

0

មានវិធីជាច្រើនដើម្បី ការពារនិងថែរក្សាភ្នែកឱ្យមានសុខភាពល្អ ប៉ុន្តែការរស់នៅប្រចាំថ្ងៃរបស់អ្នក តាមរយៈការញ៉ាំអាហារ ក៏បានរួមចំណែកថែរក្សាការពារភ្នែកឱ្យមានសុខភាពល្អផងដែរ។ ដូច្នេះហើយដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបអាហារប្រចាំថ្ងៃ អ្នកត្រូវដឹងដែរថា ចំណីអាហារប្រភេទណាខ្លះ ដែលជំនួយភ្នែកនិងការពារភ្នែក។ ដែលចំណីអាហារទាំងនោះមានដូចជា៖

១.ការ៉ុត៖ គឺជាអាហារបំប៉នភ្នែកដ៏ត្រជាក់បំផុតមួយ មានឥទ្ធិពលក្នុងការថែរក្សាសុខភាពភ្នែកដោយផ្ទាល់ ជួយចិញ្ចឹមកែវភ្នែកឱ្យភ្លឺច្បាស់ ការពារកោសិកាផ្សេងៗនៅក្នុងភ្នែក និងការពារការកើតឡើងនៃភាពងងឹតងងុលផងដែរ។Carrot Nutrition Facts - Health Benefits of Carrots២.ម្ទេសប្លោក៖ ម្ទេសប្លោកក៏មានផ្ទុកនូវវីតាមីន B6, lutein, zeaxanthin, beta-carotene និង lycopene ដែលសុទ្ធតែមានអត្ថប្រយោជន៍គ្មានដែនកំណត់សម្រាប់សុខភាពភ្នែក។Bell Pepper FAQs & Facts | NatureFresh™ Farms ៣.បន្លែបែតង៖ បន្លែស្លឹកបៃតងក៏មានសារធាតុចិញ្ចឹមជាច្រើនដែលជួយបំប៉នភ្នែកដែលអ្នកមិនអាចបដិសេធបាន។ មិនថាវាជាវីតាមីន A, lutein, សារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស spinach, ឬ broccoli ។How to Add Dark Green Vegetables to Your Family Meals – IN THE KITCHEN៤.ផ្លែបឺរី៖ ផ្លែបឺរីដូចជា Strawberry, Blueberry, Gojiberries ល្បីល្បាញក្នុងវិស័យថែរក្សាភ្នែក ការពារការចុះខ្សោយនៃភ្នែក លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មក៏ការពារកោសិកាផ្សេងៗក្នុងភ្នែកពីការបំផ្លាញផងដែរ។What Does Avocado Taste Like? - Insanely Good ៥.ពងមាន់៖ គ្រាន់តែទទួលទានស៊ុតជាប្រចាំអាចជួយឱ្យភ្នែកអ្នកមានសុខភាពល្អ ដោយសារតែស៊ុតសម្បូរទៅដោយសារធាតុ lutein និង zeaxanthin ដែលមានសមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺភ្នែកដែលទាក់ទងនឹងអាយុ។How to Boil Eggs Perfectly (Every Time) - Downshiftology៦.ដំឡូង៖ វីតាមីន A នៅក្នុងដំឡូង វាជាសារធាតុចិញ្ចឹមមួយទៀតដែលមានសារៈសំខាន់ចំពោះសុខភាពភ្នែក ជួយបំប៉នភ្នែក ការការពារជំងឺភ្នែកឡើងបាយ និងការពាររោគសញ្ញាភ្នែកស្ងួត វាក៏ការពារការឆ្លងមេរោគភ្នែកដែលបណ្តាលឱ្យរលាកភ្នែកផងដែរ។Is a Potato a Vegetable?៧.ត្រីសាម៉ុង៖ ត្រីសាម៉ុងក៏ត្រូវបានគេចាត់ទុកថាជាអាហារទំនើបដែលធ្វើអោយភ្នែកប្រសើរឡើងផងដែរ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តសម្លឹងអេក្រង់យូររហូតដល់ភ្នែកស្ងួត គួរតែសាកល្បង។SA05-NZ ORA KING SALMON | PORTION SLICE | AIR-FLOWN – Feast Market Malaysia ៨.ផ្លែបឺរ៖ បឺរ គឺជាផ្លែឈើមួយទៀតដែលសម្បូរទៅដោយសារធាតុ lutein, beta-carotene, វីតាមីន B6 និងវីតាមីន C ដែលសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់សុខភាពភ្នែក។ ជួយបិទបាំងស្នាម វាក៏ជួយពន្យឺតការចុះខ្សោយនៃភ្នែកតាមអាយុផងដែរ។
៩.គ្រាប់អាល់ម៉ុន៖ គឺជាប្រភពដ៏សម្បូរបែបនៃខ្លាញ់អូមេហ្គា ៣ ដែលដើរតួយ៉ាងសំខាន់ក្នុងសុខភាពភ្នែក វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។Almond | Definition, Cultivation, Types, Nutrition, Uses, Nut, & Facts |  Britannica១០.តែ៖ មិនថាតែបៃតង តែខ្មៅ ឬតែអូឡុងទេ សុទ្ធតែមានអត្ថប្រយោជន៍ដ៏អស្ចារ្យទាក់ទងនឹងការថែរក្សាភ្នែក ព្រោះតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារការកកើតនៃជំងឺភ្នែកឡើងបាយផងដែរ៕Here Is Why Your Next Cup Of Tea Will Cost More Money ប្រភព៖Kapook

អស្ចារ្យមែនត្រឹមរយៈពេល១០ថ្ងៃសោះ បទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” មានចំនួនអ្នកមើលជាង៥០លានដងនៅក្នុង YouTube

0

“ស្រឡាញ់អ្វីដែលខ្មែរមាន” ជាបទចម្រៀងផ្លូវការរបស់ Sea Games ៣២ ឈានដល់ជាង ៥០ លានដងនៅលើ YouTube បន្ទាប់ពីបង្ហោះបានចំនួន ១០ ថ្ងៃ។
បទនេះចេញនៅថ្ងៃទី១០ ខែមេសា ដែលសម្តែងដោយតារាចម្រៀង៤រូប គឺលោកឧកញ្ញ៉ាព្រាប សុវត្ថិ, លោកឧកញ្ញ៉ាខេមរៈ សិរីមន្ត, លោកខេម, និងកញ្ញា តន់ ច័ន្ទសីម៉ា។ នៅលើ YouTube វីដេអូនេះបានទាក់ទាញមតិយោបល់ជាង ១៥,០០០ ។ ទស្សនិកជនដែលមកពីប្រទេសជាច្រើននៅលើពិភពលោក បានសរសើរនូវបទចម្រៀងដែលងាយស្រួលស្តាប់ សាច់ភ្លេងដ៏រីករាយ វប្បធម៌ខ្មែរ ប្រកបដោយភាពសុខដុមនៃឧបករណ៍ប្រពៃណីជាច្រើន។

MV នេះគឺថតនៅរាជធានីភ្នំពេញ ដែលមានអ្នករាំអមពីក្រោយចំនួន ១,០០០នាក់។ បទនេះក៏បានបង្ហាញអំពីទីតាំងសំខាន់ៗមួយចំនួនដូចជា ពហុកីឡាដ្ឋានមរតកតេជោ ប្រាសាទអង្គរវត្ត ស្ពានអ្នកលឿង និងមុខម្ហូបប្រពៃណីមួយចំនួននៅក្នុង MV ។ លើសពីនេះ រូបភាពនៃកីឡាមួយចំនួន រួមទាំងក្បាច់គុនបុរាណរបស់កម្ពុជា គឺគុនខ្មែរ ត្រូវបានបញ្ចូលផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Sea Games ៣២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ពិធីសម្ពោធបានធ្វើឡើងនៅល្ងាចថ្ងៃទី៥ ឧសភា នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ។ ប្រទេសកម្ពុជាបាននាំចូលក្នុងសមាជកីឡាចំនួន ៣៧ ដែលក្នុងនោះកីឡាបាល់ទាត់បុរសបានប្រកួតនៅដើមថ្ងៃទី ២៩ ខែមេសា៕