ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងក្រសួងសារធារណការ កំពុងជំរុញពិភាក្សាគ្នា ជុំវិញការនាំចូលរថយន្តមួយទឹកមកកាន់ទីផ្សារកម្ពុជា ដោយក្រសួងយល់ឃើញថាឡានដែលមានអាយុលើសពី១០ទៅ១៥ឆ្នាំ ប្រហែលជាមិនអាចនាំចូលមកកាន់ស្រុកយើងបានទៀតនោះទេ។
ទន្ទឹមគ្នានេះ ក្រសួងទាំង៣ក៏បានស្នើសុំ និងជំរុញឱ្យពលរដ្ឋធ្វើដំណើរតាមយានយន្តអគ្គិសនី ដែលក្រសួងយល់ឃើញថា គ្រឿងយន្តអគ្គិសនី បានផ្តល់ផលប្រយោជន៍ច្រើន ដោយពលរដ្ឋមិនត្រូវចាយវាយលើសាំង និងថែមទាំងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
រដ្ឋមន្ត្រីក្រសួងសារធារណៈការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា៖” ពលរដ្ឋគួរណាស់តែទិញយានយន្តអគ្គិសនី ព្រោះយើងចំណាយថវិការធូរថ្លៃ ហើយបានរបស់ថ្មី មិនដូចជាយើងទិញរថយន្តមួយទឹកមកពីស្រុកគេ ដែលអាយុកាលយូរឆ្នាំ ចាស់ទ្រុតទ្រមនោះទេ៕










